<Sorry For Everything>Part:45

460 40 9
                                    

        <Sorry For Everything>

     Part:45

    ក្រាក!!!
  
   ទ្វារបន្ទប់របស់ជុងវ៉ុនបើកឡើង គ្រាន់តែបើកឃើញភ្លាមជុងវ៉ុនស្រឡាំងកាំងយ៉ាងខ្លាំង ក្នុងបន្ទប់ជុងវ៉ុនគឺពោរពេញទៅដោយរូបថតបិទតាមជញ្ជាំង មានទាំងរូបថើបគ្នារវាងគេនិងជេយ៍ មានទាំងរូបកំប្លែងគ្រប់កន្លែង

«ជាស្អីនេះ?» ជុងវ៉ុនដើរមើលជុំវិញទាំងភ្ញាក់ផ្អើលជាខ្លាំង។ គេដើរមើលពីកន្លែងមួយទៅកន្លែងមួយទាំងមិនយល់ រូបទាំងនេះបានមកពីណា? ជុងវ៉ុនបោះជំហានដើរទៅមុខរហូតឈប់ត្រង់កន្លែងក្រដាស note ដែលបិទមុខកញ្ចក់មួយ

''បងសុំទោស''

    ប្រយោគបីម៉ាត់ធ្វើឲគេទាយដឹងភ្លាមថាជានរណា នេះឬជាវិធីដែលគេសូមអភ័យទោសពីជុងវ៉ុន?

«ហឹស» ជុងវ៉ុនចាប់ទាញក្រដាសនិងរូបថតចេញខ្ទិចខ្ទីគ្មានសល់ គេមិនចង់ឃើញរបស់ទាំងនេះនោះទេ កុំប្រើវិធីបែបនេះគេមិនត្រូវការ!

«ហេតុអីក៏នៅចងកម្មពារនិងខ្ញុំទៀត?ពេលណាយើងអស់កម្មនិងគ្នា?» គេពិតជាមិនយល់ពិតមែន ហេតុអីក៏ជេយ៍មិនឈប់ពាក់ព័ន្ធនិងគេទៀត?
     ជុងវ៉ុនមិនចង់គិតរឿងទាំងច្រើននោះទេ គេធុញគេហត់និងរកវិធីដោះស្រាយ។ រាងតូចរំសាយនៅទុក្ខកង្វល់ចោលទាំងអស់រួចក៏ប្រញាប់ទៅងូតទឹកសម្អាតខ្លួន ព្រោះគេមិនបានងូតទឹកតាំងពីយប់

   _________________

  #៣០នាទីក្រោយ

    ក្រោយពីងូតទឹកស្លៀកពាក់ស្អាតបាតហើយ ជុងវ៉ុនក៏ចុះមកជាមួយក្លិនស្រស់ស្រាយ

«អាវវវ នេះចុះមកហើយហ៎? មានគេងផ្ញើរផ្កាមកឲ» ស៊ូនូដឺលទើបនិងមកពីយកផ្កាចូលមកក៏ចៃដន្យជួបនិងជុងវ៉ុនដែលកំពុងចុះមកល្មម

«ផ្កា?អ្នកណាជាអ្នកផ្ញើរ?» រាងតូចធ្វើមុខឆ្ងល់ ចម្លែកណាស់គេមិនទាំងទៅរាក់ទាក់ជាមួយនរណាផង មិចក៏សុខៗមានផ្កាមកដល់ផ្ទះបែបនេះ?

«មិនដឹងទេ គេគ្រាន់តែប្រាប់ថាមានអ្នកផ្ញើរមក ហើយយើងក៏សុីញ៉េទទួលទៅ»ស៊ូនូហូចផ្កាទៅឲជុងវ៉ុន គេទទួលទាំងមានចង្ងល់ពេញខួរក្បាល កែវភ្នែកមុតថ្លាសម្លឹងមើលផ្កានោះទាំងឆ្ងល់

Sorry for everything (ចប់)Where stories live. Discover now