<Sorry for everything>32-33

330 42 13
                                    

       <Sorry for everything>

   Part:32+33

    តឹង!
  សារមួយបានលោតចូលទូរស័ព្ទមួយគ្រឿង គ្រាន់តែឮម្ចាស់ទូរស័ព្ទក៏ប្រញាប់យកមកឆែកមើល

«អ្នកណាគេចេះ?» គ្រាន់តែឃើញសារគេក៏ឆ្ងល់ជាខ្លាំង លេខប្លែកមិនដឹងជានរណា ហើយថែមទាំងណាត់គេឲជួបគ្នាស្អែកទៀត។

    ....

    កន្លងទៅអស់ជាច្រើនម៉ោង ថ្ងៃថ្មីក៏ឈានចូលមកដល់។ ព្រលឹមស្រាងៗរាងកាយតូចស្គមស្គាំងគ្មានសាច់ សល់តែស្បែកគ្របដណ្តប់ឆ្អឹងដើរនៅតាមផ្លូវគ្មានកោះត្រើយ ឯភ្នែកស្លក់ហាក់បីដូចជាមិនដែលបានគេយ៉ាងចឹង។ ដៃតូចៗលើកអោបខ្លួនទាំងញ័រញ័រតតាត់ ចំជាខែនេះជាខែធ្លាក់ព្រឹលធ្វើឲរាងតូចរងារញ័រខ្លួនសឹងតែកក ឯកម្លាំងក៏មិនមានសូម្បីតែបន្តិច បើមើលមួយភ្លែតគឺគិតថាជាក្មេងអនាថាដើរសុំទានជាមិនខាន

«ហឹក រងារណាស់» ជុងវ៉ុនហើបមាត់ស្លេកប្រេះដោយសារអកាសធាតុចុះត្រជាក់ ពោះគរឥតឈប់ មិនដឹងថាគេអត់បាយប៉ុន្មានថ្ងៃនោះទេ

«តើខ្ញុំគួរទៅទីណា?» គេបញ្ឍប់ដំណើរហើយងើយទៅលើមេឃហាក់បីដូចជាចង់សុំទេវតាឲជួយបើកផ្លូវឲគេយ៉ាងចឹង ពេលនេះគេទាល់ខ្លាំងណាមិនដឹងថាគួរទៅណាឡើយ ចង់ឆ្លងប្រទេសក៏មិនបានព្រោះគេគ្មានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ គេមានត្រឹមតែកាត់លុយមួយដែលជេគឲ តើគេធ្វើអីចេញទៅបើគ្មាន Passport គ្មានប័ណ្ណសម្គាល់ខ្លួនបែបនេះ។ កែវភ្នែកមូលខ្លង់សម្លឹងមើលទៅលើឥតដាក់ គេមិនដឹងថាត្រូវទៅណា ឲផុតពីសេអ៊ូលនោះទេ

«ស៊ូនូ!» ដូចជាទេវតាកំពុងជួយគេយ៉ាងចឹង ស្រាប់តែសុខៗគេក៏នឹកឃើញមិត្តថ្មីម្នាក់ដែលគេទើបនិងរាប់អាន ។ក្នុងចិត្តក៏អរភើតឡើងសង្ឃឹមថាស៊ូនូនិងអាចជួយគេបាន ។
      មិនបង្អង់យូរជុងវ៉ុនក៏បន្ទីរបន្ទាន់ស្វះស្វែងរកទូរស័ព្ធសាធារណៈ ក៏ជាសំណាងគេដែល ដែលគេចងចាំលេខដែលស៊ូនូបានលួចឲគេស្ងាត់ៗមុនពេលចាកចេញទៅ

    ទឺតតតត
*លេខទូរស័ព្ទដែលអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ សូមព្យាយាមម្តងទៀតនៅពេលក្រោយ*

Sorry for everything (ចប់)Where stories live. Discover now