<Sorry For everything>Part:6+7

734 62 1
                                    


Part:6+7

@Skip@
- - - - - - - - - - - - - - -

<<ចាហ្វាយ!! នេះឯកសារខ្ញុំរៀបចំរួចរាល់ហើយ>> រាងក្រាស់ដើរមកហុចជាមួយនិងឯកសារមួយច្បាប់ទៅនីគី ដែលកំពុងអង្គុយគងទាក់ខ្លា រងចាំស៊ូនូប្តូរសម្លៀកបំពាក់ថ្មី ពេលដែលគេធ្វើឲស៊ូនូរបួសគេបាននាំសូន៊ូទៅមន្ទីរពេទ្យ និងនាំគេទៅញាំអាហារឆ្ងាញ់ៗ ក្រោយមក៏នាំសូន៊ូមកទិញសម្លៀកបំពាក់ថ្មី ក្រោយពីដឹងប្រវត្តិរូបរបស់ស៊ូនូដែលគ្មានលំនៅដ្ឋាននិងមិនមានអាណាព្យាបាល ជាក្មេងកំព្រាឪពុកម្តាយ

<<ហឹម!! ប្រាប់ដៃគូរថ្មីថាយើងលើកថ្ងៃណាត់ជួប>>

<<តែចាហ្វាយ.. >>

<<បើគេមិនព្រម មិនបាច់សហការជាមួយទេ>> នីគីនិយាយដោយសម្លេងត្រជាក់ស្រឹប គេជាមនុស្សដែលមិនចេះសាំញាំច្រើន និយាយបែបមិចគឺធ្វើបែបនោះ

<<បាទចាហ្វាយ>> អោន​គំនាប់ហើយ គេក៏ដើរចេញទៅ

<<លោក!!! >> ស្រប​និងនោះស៊ូនូក៏ផ្លាស់សម្លៀកបំពាក់ថ្មីហើយល្មម រាងតូច​ដើរចេញ​មកទាំងភ័យៗនិងរំភើប ដែលបានសម្លៀកបំពាក់ថ្មី នីគីមិននិយាយអ្វីប្រែជាសម្លឹងភ្លឹកមើលទៅមុខរបស់ស៊ូនូ នៅជាមួយគ្នាពាក់កណ្តាលថ្ងៃហើយទើបតែដឹងថាស៊ូនូស្រស់ស្អាតខ្លាំងបែបនេះ

<<លោក.... លោក!! យ៉ាងមិចនិង>>ស៊ូនូលើកដៃបក់ចុះឡើងព្រោះមើលទៅនីគីភ្លឹកយូរពេក សឹងតែភ្លេចដកដង្ហើមទៅហើយ

<<អឹ!! មាន....មាន​អ្វី>> ទាញអារម្មណ៍មកវិញបានក៏រហ័សសួរបកទៅវិញ

<<ទេ ខ្ញុំ​ឃើញលោកភ្លឹកយូរពេក អឹម...មិនស្អាតមែនទេ??>>

<<ទេ គឺស្អាតទេតើ មួយឆុតនេះសមនិងស៊ូនូណាស់>>

<<ពិតមែនឬ?? >>

<<បាទ!! >>

<<ខ្ញុំ​ស្រលាញ់​ឆុតនេះណាស់>> ស្នាមញញឹម​ក៏បញ្ចេញមកពីមុខរបស់ស៊ូនូ ស្នាមញញឹមមួយដែលកម្របានឃើញ ជាលើកទីមួយហើយដែលស៊ូនូញញឹមបែបនេះ ហើយក៏ជាលើកទីមួយរបស់នីគីដូចគ្នាដែលបានឃើញស្នាមញញឹមស្រស់ស្អាតនិងទាក់ចិត្តបែបនេះ

Sorry for everything (ចប់)Where stories live. Discover now