<Sorry for everything>
Part:15
>3Days ago
រាងកាយតូចស្តើងមួយកំពុងគេងនៅលើគ្រែ សន្លកជើងត្រង់ភ្លឹងមិនកម្រើកសូម្បីបន្តិច សម្លេង អុកស៊ីសែនក៏បន្លឺឥតដាច់សូរ វាកន្លងទៅ3ថ្ងៃទៅ ហើយជោគនៅមិនទាន់ដឹងខ្លួននៅឡើយ សភាព របស់គេនៅតែស្លេកស្លាំងដូចថ្ងៃនោះដដែល...
<<ហើយ~~~~>> រាងក្រាស់ស្ងាបទាំង អត់ងងុយ ងើបឈរពត់ដៃពត់ខ្លួន ឯភ្នែកក៏សម្លឹង នាឡិកាលើជញ្ជាំងក៏ឃើញថាម៉ោង9យប់ទៅ ហើយ
<<ជេយ៍!!! >> ភ្លាមនោះសម្លេងតូចក្រូចឆ្មារបស់ ជុងវ៉ុនបន្លឺឡើង អ្នកជាម្ចាស់ឈ្មោះក៏ប្រញាប់បែរ ទៅមើលយ៉ាងលឿន
<<អំ!! ជុងវ៉ុន អូនមកទីនេះចុះនរណានៅមើល សុងហ៊ុន? >> ជេយ៍សួរឡើង ត្រូវហើយទាំងជេគ ទាំងសុងហ៊ុនបានចេញពីបន្ទប់ងងឹតនរកមួយ នោះក៏ព្រោះតែជេយ៍និងជុងវ៉ុននោះហើយជា អ្នកជួយ
<<ផ្ញើរនិងគ្រូពេទ្យមួយភ្លេត>>
<<ចុះឥឡូវគេយ៉ាងមិចហើយ?>>
<<សិស្សច្បងសុងហ៊ុនរឹងមាំណាស់ គាត់ដឹងខ្លួន ហើយ ចុះបងជេគនោះ? >>រាងតូចសួរទៅវិញ ទាំងភ្នែកដៀងទៅមើលជោគដែលកំពុងលង់លក់ លើគ្រែមិនដឹងខ្លួន
<<ហ៊ឺយ~~នៅតែដដែលនិង 3យប់3ថ្ងៃហើយ នៅមិនឃើញមានប្រតិកម្មអ្វីនោះទេ ហើយពេទ្យ ក៏ប្រាប់ទៀតថាគេខ្សោយណាស់ ព្រោះឈាមហូរ ច្រើនពេក មើលតែមុខគេឥឡូវនេះក៏ដឹងហើយ ស្លេកស្លាំងណាស់>> គេអាណិតជេគ រឹតតែ អាណិតសុងហ៊ុននៅពេលដែលគេឃើញ ហេតុការណ៍នោះ ហើយគេរឹតតែមិនចង់ជឿនិង ភ្នែកថាជេគក្លាយទៅជាបែបនេះ
<<ហេតុអីក៏គាត់ក្លាយទៅជាបែបនេះ>> ជុងវ៉ុនក៏
មិនខុសពីជេយ៍ នេះលើកទីមួយហើយដែលគេ
ជួបរឿងបែបនេះ
<<រឿងវែងឆ្ងាយណាស់ បើតាមបងដឹងជេគ កាលពីអតីតកាលគេឆ្លងកាត់រឿងអាក្រក់ៗមក ច្រើនណាស់>>
<<បងដឹងដែលទេអញ្ចឹង? >>
<<ដឹង! តែមិនសូវជាច្បាស់ប៉ុន្មានទេ ចាំ មានឱកាសបងនិងសង្ខេបប្រាប់អូន>>
YOU ARE READING
Sorry for everything (ចប់)
Romansតួឯក: Jaywon តួរង: Jakehoon, Sunki អាចថាជានិស្ស័យ គ្រាន់តែឃើញភ្លាមឲរាងក្រាស់លង់ស្រលាញ់ភ្លែត,ស្នេហាដែលកើតចេញមកពីទង្វើរល្អរបស់រាងតូច ធ្វើឲរាងក្រាស់លង់ស្រលាញ់ដកចិត្តមិនរួច... តែ... រឿងអាក្រក់មួយក៏ចូលមកដល់ ធ្វើឲរាងក្រាស់ផ្លាស់ប្តូរពីមនុស្សផ្អ...