<Sorry For Everything>
Part:44ប្រាវ!
កំពុងតែលាងចានសុខៗជុងវ៉ុនក៏វាសដៃត្រូវកែវក្បែរនោះធ្លាក់បែកពេញការ៉ូ«ជុងវ៉ុនមានរឿងអី? កើតអីឬអត់?» ក្រោយពីឮសូររបស់ធ្លាក់បែកស៊ូនូក៏រត់មកសួរយ៉ាងលឿន
«មិនអីទេ គ្រាន់តែវាសដៃប៉ះកែវធ្លាក់បែកបន្តិច»
«ឯងកើតអីឬអត់? មុខដូចជាស្លេក ឈឺមែនទេ?» គេលើកដៃទៅស្ទាបថ្ងាសជុងវ៉ុន
«យើងមិនអីទេ គ្រាន់តែអារម្មណ៍មិនសូវមានក្នុងខ្លួន»
«ចឹងឯងទៅសម្រាកទៅទុកឲយើងជាអ្នកលាងបន្ត»
«រំខានឯងហើយណា»
«មិនអីទេ» ជុងវ៉ុនងក់ក្បាលញញឹមទាំងមុខស្ងួត ហើយក៏ដើរទៅអង្គុយលើសាឡុងទាំងឈឺក្បាលតូកៗ
«ពេលនេះគេទៅឬនៅ?» អង្គុយមិនទាន់ទាំងក្តៅសាឡុងស្រួលបួលផង ជុងវ៉ុនក៏នឹកឃើញដល់ជេយ៍ នេះយូរគ្រាន់ហើយគេត្រឡប់ទៅវិញឬនៅ? ដោយចង់ដឹងឲប្រាកដចិត្តជុងវ៉ុនក៏ងើបដើរទៅមើលមុខទ្វារ តែមើលឃើញតែឡានមិនឃើញមនុស្ស
«គេទៅណា មិចក៏ទុកឡានចោល» ជុងវ៉ុនបោះជំហានទៅមុខមួយៗទៅឲច្បាស់ថាជេយ៍ទៅណាបាត់ហើយ។
«ជេយ៍!» គ្រាន់តែទៅដល់មុខរបងភ្លាមជុងវ៉ុនភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញជេយ៍សន្លប់ឈឹងលែងដឹងអ្វី ហើយថែមទាំងមានឈាមហូរសស្រាក់មិនឈប់
«ជេយ៍លោកយ៉ាងមិចហើយ ជេយ៍!ឆាប់ដឹងខ្លួនមក»ជុងវ៉ុនលើករាងកាយជេយ៍ត្រកងឡើងទាំងភ័យបុកពោះ មើលចុះពេលនេះឈាមស្រោចពេញខ្លួនគេទៅហើយ។ ដោយមិនអាចបង្អង់ពេលយូរបាន ជុងវ៉ុនក៏ប្រមូលកម្លាំងទាំងប៉ុន្មានចាប់លើកគ្រាជេយ៍ឡើង នាំគេទៅក្នុងផ្ទះ
«ស៊ូនូ នីគីជួយផង» ស្រែកស្រែកសុំជំនួយពីជុងវ៉ុនលាន់ឮពេញផ្ទះ ធ្វើឲនាក់ទាំងពីររត់ស្ទុះចេញមក
«មានរឿងអី?»
«ស្លាប់ហើយ នេះអ្នកណាកើតអីជុងវ៉ុន»
«មកជួយគ្នាសិនមកណា»
«អឹមៗ» អ្នកទាំងបីនាំគ្នាលីរាងកាយជេយ៍ទៅដាក់លើសាឡុង មុខមាត់ជេយ៍ក៏ចាប់ផ្តើមស្លេកស្លាំង ឯខ្លួនបែកញើសសស្រាក់

YOU ARE READING
Sorry for everything (ចប់)
Romansaតួឯក: Jaywon តួរង: Jakehoon, Sunki អាចថាជានិស្ស័យ គ្រាន់តែឃើញភ្លាមឲរាងក្រាស់លង់ស្រលាញ់ភ្លែត,ស្នេហាដែលកើតចេញមកពីទង្វើរល្អរបស់រាងតូច ធ្វើឲរាងក្រាស់លង់ស្រលាញ់ដកចិត្តមិនរួច... តែ... រឿងអាក្រក់មួយក៏ចូលមកដល់ ធ្វើឲរាងក្រាស់ផ្លាស់ប្តូរពីមនុស្សផ្អ...