ផ្ដើមរឿង៖ម៉េចក៏ក្លាយជាបែបហ្នឹង!!

3.7K 56 5
                                    

អំឡុងនៅថ្ងៃព្រះចន្ទ័ពេញបូណ៍មី ពន្លឺចែងចាំងនៃរស្មីរបស់ព្រះចន្ទ័បានបំភ្លឺនាពេលរាត្រី អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺផ្ទះនៃកសិករមួយរូបដែលស្ថិតនៅតំបន់ដាច់ស្រយោលគ្មានមនុស្សម្នានៃទីក្រុងបានស្គាល់ ហើយក៏ជាទីតាំងនោះ ព្រោះវាជាកន្លែងសម្ងាត់របស់ឃាតករមួយរូបដែលបានលាក់ខ្លួនពួនអត្មា ។
ឃាតកររូបនោះ ឈ្មោះ ជុងគុក ឈឺអ៊ឺស៊ឺ ដែលព្យាយាមលាក់ខ្លួនពីអង្គការព្រោះអង្គការបានបញ្ជាមនុស្សឲ្យដេញតាមសម្លាប់គេបំបិទមាត់ចោល ឯរាងកាយក៏ត្រូវរបួសមិនចេះតិច ឈាមក៏ហូរខ្សោះទៀត វាធ្វើឲ្យជុងគុកទ្រាំទ្រលែងរួចក៏បិទភ្នែកសន្សឹមៗរហូតលែងដកដង្ហើម ទីបំផុតជុងគុកបានស្លាប់ដោយសារបាត់បង់ឈាមច្រើនពេក ម្យ៉ាងរបួសរបស់គេក៏ជ្រៅថែមទាំងត្រូវច្រើនកន្លែងទៀត ។
ងាកមកសម្លឹងពិភពមួយផ្សេងទៀតដែលនាពេលវេលានោះព្រះចន្ទ័ពេញបូណ៍មីដូចគ្នា ពន្លឺចែងចាំងបង្ហាញឲ្យឃើញវិមានមួយដែលសម្ងំលាក់ខ្លួនចេញឆ្ងាយពីមនុស្សម្នាដោយសារកូននៃម្ចាស់វិមានរូបនោះ ជាមនុស្សខ្លាចរអានិងសង្គមខាងក្រៅ ។
" អត់ទេ!!កុំចូលមកជិតយើង!! " ជុងហ្គុកជាកូនប្រុសពៅប្រចាំគ្រួសារគេជាក្មេងស្លូតបូត សុភាពបុរស ថែមទាំងស្ដាប់បង្គាប់ឪពុកម្ដាយណាស់ ប៉ុន្ដែជាអកុសល គេជាក្មេងដែលមានរោគប្រចាំកាយ ។
" ជុងហ្គុក!!ស្ដាប់ណានេះគឺបងណា ណាមជូនហ្យុងរបស់ឯង " ណាមជូន
ព្យាយាមនិយាយលួងលោមប្អូនប្រុស ដោយឈានជើងចូលទៅតិចៗព្រោះ
គេព្យាយាមលោតសម្លាប់ខ្លួន ។
" ណាម...ណាមជូនហ្យុង!! " កែវភ្នែករបស់គេសម្លឹងទៅកាន់បងប្រុសបង្កើតទាំងរលើងរលោង ទោះគេខ្លាចប៉ុណ្ណាក៏ឈ្មោះមួយនេះដិតដាបក្នុងចិត្ដរបស់គេដែរ ។
" មែនហើយ!!គឺជាហ្យុងណា ជុងហ្គុកចុះពីលើហ្នឹង!!មកណា ពួកយើងទៅ
ផ្ទះវិញ "
" ទៅផ្ទះ!! អត់ទេ " ជុងហ្គុកឧទានបន្ដិចហើយស្រែកឡូឡា ដោយមិនប្រយ័ត្នក៏ដាច់ផ្ងារទៅក្រោយ ខ្លួនប្រាណរបស់គេធ្លាក់ចុះទៅទឹកនៃខាងក្រោមស្ពានភ្លាមៗ ព្រូស...!! រាងកាយលេចបាតទៅក្នុងទឹក ។
" អត់ទេ!!ជុងហ្គុក ឆាប់ឡើងគេមិនចេះហែលទឹកទេ " ណាមជូនស្រែកឲ្យកូនចៅជួយស្រង់ជុងហ្គុកចេញពីទឹកផង ព្រោះប្អូនគេមិនចេះហែលទឹកឡើយ ។
" បាទចៅហ្វាយ "
វាពិតជាចម្លែកណាស់ ជុងហ្គុកនៅក្នុងទឹកមួយភ្លែតសោះស្រាប់តែគេងើបចេញពីទឹកវិញដោយប្រឹងហែលតៅច្រាំង ធ្វើឲ្យគ្រប់គ្នាប្លែកចិត្ដ !!ក្រែងមុនហ្នឹងចៅហ្វាយថាគាត់អត់ចេះហែលទឹកនោះជាស្អីវិញ ។
បកមកនូវអំឡុងពេលដែលជុងហ្គុកធ្លាក់ចូលទៅក្នុងទឹកនោះ គេស្រាប់តែលេចចុះទៅៗដោយដង្ហើមរបស់គេបានអស់ភ្នែកក៏បិទ គេបានស្លាប់នៅក្នុងទឹកមួយហ្នឹងហើយ ប៉ុន្ដែស្រាប់តែគេបើកភ្នែកឡើងវិញព្យាយាមប្រឹងងើបចេញពីទឹកវិញដោយរអ៊ូតិចៗ ។
" ម៉េចហ្នឹងអាច!!ទៅរួច ហេតុអ្វីក្លាយជារបៀបហ្នឹងអ៊ីចឹង " គេឧទានទាំងភ្ញាក់ផ្អើល តើមូលហេតុអ្វីទើបគេមកដល់ទីនេះ ហើយកន្លែងហ្នឹងជាទីណា ។
" ជុងហ្គុក!! " ណាមជូនក៏មកចាំនៅច្រាំងគេយកកន្សែងមករុំប្អូនហើយឱបទាំងភិតភ័យ ប្រលែងគ្នា ដោយណាមជូនដឹកដៃជុងហ្គុកត្រឡប់ទៅផ្ទះ ។
" .... "
" និយាយមួយម៉ាត់មកជុងហ្គុក!! " ណាមជូនព្យាយាមនិយាយរាក់ទាក់ទៅ
ជុងហ្គុក តាំងចេញពីកន្លែងគេលោតសម្លាប់ខ្លួនមកគេសួរអ្វីមិនឆ្លើយតបទេ ។       
" ...!! " គេសម្លឹងទៅកាន់ណាមជូនទាំងងឿងឆ្ងល់ តើមនុស្សកំពុងឈរនៅ
ចំពោះមុខរបស់គេជាអ្នកណាទៅវិញ ។
" ជុងហ្គុក!! "
" ចៅហ្វាយ!!ប្រហែលអ្នកប្រុសតូចគាត់តក់ស្លុតពេក...ទើបគេមិនមាត់ក ដូច្នេះ
អ្នកប្រុសគួរទុកពេលឲ្យគាត់សិនទៅទាន!! " កូនចៅឃើញអ្នកប្រុសតូចមិនមាត់មិនកចឹងនាយគិតថា គេមិនទាន់បាត់ភ័យនៃការធ្លាក់ចុះនោះទេ ទុកពេលឲ្យជុងហ្គុកធ្វើចិត្ដសិនទៅទើបល្អប្រសើរ ។
       ណាមជូន ចនស៊ឺវៃសៀវ ជាកូនច្បងនៃត្រកូលចនស៊ឺវៃសៀវ នាយជាមនុស្សកាចផ្ដាច់ការ និងចិត្ដដាច់ ប៉ុន្ដែសម្រាប់ប្អូនប្រុសគេវិញនាយតែងតែបង្ហាញពីភាពទន់ភ្លន់និងក្ដីស្រឡាញ់ដោយសារជុងហ្គុកជាមនុស្សមានជំងឺផ្លូវចិត្ដដំណាក់កាលចុងក្រោយ ជុងហ្គុក ពិបាកក្នុងការប្រឈមមុខហ្នឹងសង្គមថ្មីខាងក្រៅណាស់ ។
       " បាន!!តោះពួកយើងត្រឡប់ទៅផ្ទះវិញ..ណាជុងហ្គុក " ណាមជូនអង្អែលក្បាលប្អូនហើយនាំគេត្រឡប់ទៅវិញ មិនដឹងថាអ្នកផ្ទះព្រួយបារម្ភប៉ុណ្ណាទេ ក្រោយពីជុងហ្គុកមកតាមណាមជូន អ្វីដែលគេចងចិញ្ចើមឆ្ងល់រាប់លានរឿង តើគេមកកាន់ទីនេះដោយរបៀបណា!!តើម្នាក់ជាម្ចាស់រាងកាយមានអត្ដចរិតរបៀបណាទើបគេព្យាយាមធ្វើអត្ដឃាតខ្លួនឯងដូច្នេះ ?
       " ជុងហ្គុកជាអ្នកណា!! " គេចោទជាសំនួរសួរក្នុងចិត្ដ តើគេជាអ្នកណាឲ្យប្រាកដ ហ៊ឹម ណ្ហើយនាទីនេះតទៅនាយស្ថិតក្នុងរាងកាយនេះហើយអ៊ីចឹងគេនិងសិក្សាពីប្រវត្ដិរូបរបស់គេបណ្ដើរៗ ។
       បន្ទាប់ពីណាមជូនបាននាំជុងហ្គុកត្រឡប់មកវិញហើយគេស្រងំនៅក្នុងបន្ទប់ឯភ្នែកសម្លឹងទៅកាន់រូបជុងហ្គុកដោយសក់បាំងភ្នែកអស់ទឹកមុខអោនចុះហាក់ខ្លាចរអានរណាម្នាក់ គេដើរមកជិតប៉ះទៅលើរូបភាព ស្រាប់តែភ្នែកចាប់ផ្ដើមទន់ចុះសន្សឹមៗរហូតនាយដួលសន្លប់ នាយស្រាប់តែឃើញពិភពមួយដែលស្រស់ស្អាតពោរពេញដោយផ្កាដុះពេញដីអ្វីដែលចម្លែកនាយបានឃើញរូបរាងមនុស្សម្នាក់ដែល រូបរាងស្រដៀងហ្នឹងនាយ ។
       " លោកជាអ្នកណា!! "
       " បងប្រុស!! " ម្នាក់នោះជាជុងហ្គុក គេស្ថិតនៅក្រោមដើមឈើទាំងភ្នែកគេរលើងរលោងមកកាន់គេ រឿងរ៉ាវកាលឡើងសុទ្ធតែព្រេងវាសនាបានរៀបចំទុករួចជាស្រេច ។
       " ឯងជាអ្នកណា!! "
       " ខ្ញុំគឺជុងហ្គុក!! "
       " ជុងហ្គុក!!តើឯងដឹងរឿងកើតឡើងលើកមុនទេ ហេតុអ្វីខ្ញុំចូលស្ថិតក្នុងខ្លួនរបស់ឯង!! " ល្អគេកំពុងមានចម្ងល់ស្រាប់តែចួបដូច្នេះ គេត្រូវសួរឲ្យដាច់ស្រេចអស់កុំឲ្យមានមន្ទិលសង្ស័យ ។
       " ខ្ញុំមិនអាចប្រាប់បងបានទេ!!ពេលវេលាមកដល់បងហ្នឹងដឹងខ្លួនឯង " ជុងហ្គុកគ្រវីក្បាលបធិសេធមិនអាចប្រាប់បានឡើយ វាខុសនិងច្បាប់ ។
       " ហ៊ឹម!!បានតើឯងអាចរៀបរាប់រឿងពីមុនឲ្យយើងដឹងខ្លះបានទេ " គេមិនមែនជាមនុស្សដែលសួរដេញដោលច្រើនទេ អ្វីដែលសំខាន់គេពិតជាចង់ដឹងនោះគឺរឿងពីមុនរបស់គេនិងសាច់ញាតិ គេពិតជាមិនស្គាល់នរណាសោះ ។
       " បានខ្ញុំនិងប្រាប់បងម្ដងមួយដំណាក់កាល...!! " ជុងហ្គុកបានរៀបរាប់ដំណើរដើមទងនៃសាច់រឿងគ្មានខ្វះចន្លោះ ។
       " អ៊ីចឹងបុរសម្នាក់នោះជាបងប្រុសរបស់​ឯងឈ្មោះណាមជូន? " គេសួរបញ្ជាក់តើពិតទេ ព្រោះតាមការវិភាគនិងការសង្កេតរបស់គេគឺបុរសម្នាក់នេះកំណាចមិនណយទេ ។
       " បាទ!! "
       " ហ៊ើយ!!ហេតុអ្វីក៏ខ្លាច លាក់ខ្លួនដួច្នេះ!! "
       " នាពេលនោះវាដោយសាររឿងហេតុការណ៍នៃគ្រោះថ្នាក់ ខ្ញុំពិតជាចង់ជំនះណាស់ប៉ុន្ដែឲ្យខ្ញុំសូមទោសខ្ញុំកំសាក ទន់ខ្សោយអ៊ីចឹង " ជុងហ្គុកឆ្លៀតប្រាប់ពីមូលហេតុនៃការភ័យខ្លាច ។
       " ហ៊ឹម!!តើរឿងមួយដែលយើងចង់សួរ... " នាយមិនទាន់សួរអស់សេចក្ដីផងស្រាប់តែមានសម្លេងមករំខាន ស្រាប់ពិភពនោះរលាយអស់បាត់ទាំងវត្ដមានរបស់ជុងហ្គុកទៀត ។
       " ជុងហ្គុកដឹងខ្លួនឡើង!! " ណាមជូនបារម្ភពីប្អូនការឆ្លៀតចូលមកមើលអ្វីដែលគេ
បានឃើញនោះ គឺរាងកាយគេដួលសន្លប់ក្បែរជញ្ជាំង ណាមជូនព្យាយាមអង្រួននិងទះថ្ពាល់គេតិចៗឲ្យភ្ញាក់ដឹងខ្លួន ។
       " អឹម!! " សម្លេងក្រហឹមរបស់ជុងហ្គុកបន្លឺឡើងភ្នែករបស់គេបើកសន្សឹមៗ ។
       " ល្អណាស់ដែលឯងដឹងខ្លួន "
       " បងប្រុស!! " នាយហៅតាមអ្វីដែលអាល្អិតនោះប្រាប់តាមដំណើររឿងប៉ុណ្ណោះ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now