រយះពេលបួនថ្ងៃកន្លងផុត របួសរបស់កាយស្ដើងក៏ធូរស្បើយជាមុនលែងត្រូវរុំបង់ទៀត គ្រាន់ពេទ្យណែនាំមិនឲ្យនាងដើរច្រើនទើបនាងសម្រេចចិត្ដបន្ដជិះលើរទេះសិនរង់ចាំជាស្បើយចាំក្រោកដើរវិញ ថ្ងៃនេះនាពេលល្ងាចខាងក្រុមហ៊ុនមានពិធីជប់លៀងដាច់ឆ្នាំ ទើបតម្រូវឲ្យបុគ្គលិកនាំគ្នាធ្វើមករៀបចំកន្លែងទាំងអស់គ្នា ចំណែកជុងហ្គុកវិញគេក៏មកក្រុមហ៊ុនដែរ ។
" សារីសា!! "
" ចា!!លោកអគ្គនាយក "
" ទៅជាន់ខាងលើជាមួយយើង!! "
" ចា!! "
" បងដុងស្យូងរុញនាងមក!! " ជុងហ្គុកបោះជំហានទៅជាន់ខាងលើបាត់បន្សល់ទុកឲ្យរាងតូចនិងដុងស្យូងធ្វើដំណើរទៅតាមក្រោយ ។
" លោកដឹងថាជុងហ្គុកមានការអ្វីជាមួយខ្ញុំទេ!! " នាងតូចចោទសួរដុងស្យូងក្រែងគេដឹងរឿង ។
" មិនដឹងទេអ្នកនាង!!លឺថាបីថ្ងៃទៀតអ្នកនាងលាឈប់ត្រូវទេ " ដុងស្យូងរុញរទេះរបស់នាងចូលទៅជណ្ដើរយន្ដចោទសួរ លឺមកល្វើយៗពីដំណឹងនៃការលាឈប់របស់សារីសា ទើបសួរបញ្ជាក់តើព័ត៍មានហ្នឹងពិតប្រាកដទេ ។
" ចាត្រូវហើយ!! "
" ហេតុអ្វីត្រូវលាឈប់អ៊ីចឹង អ្នកនាងមានបញ្ហាអ្វីឬ!! "
" គ្មានទេខ្ញុំគ្រាន់ចង់ទៅមើលហាងវិញប៉ុណ្ណោះ!! "
" អរបាទអ្នកនាង!! "
ដុងស្យូងរុញនាងមកដល់ខាងលើ នាយចាកចេញឈរចាំនៅខាងមុខវិញ ឯនាងតូចសម្លឹងមុខកាយក្រាស់កំពុងឈរបែរខ្នងសម្លឹងទេសភាពទីក្រុងតាមកញ្ចក់ថ្លានោះ ។
" លោក!! "
" ហ៊ឹម!!នេះជាប្រាក់ខែរបស់នាង " ជុងហ្គុកដើរមកឈរចំពោះមុខនាងហុចស្រោមសំបុត្រមួយក្នុងនោះមានលុយចំនួនប្រាំពីរពាន់ដុល្លារបូកបន្ថែមប្រាក់រង្វាន់របស់នាងតូចពីរលើចំនួនប្រាំរយទៀត ។
" ប្រាក់ខែខ្ញុំដូចលើសប្រាំរយហើយលោក!! " នាងដកវាមករាប់ឃើញលើសលុយនាងរហ័សប្រាប់គេ ។
" វាជារង្វាន់បន្ថែមសម្រាប់បុគ្គលិក!! "
" ចាអរគុណលោក!! "
" នាងអាចសម្រាកការងារមុនដល់ថ្ងៃបានយើងមិនថាអ្វីទេ!! " ជុងហ្គុកស្រដីរួមទឹកមុខស្មើ គេមិនបង្ខំឲ្យនាងធ្វើការដល់ថ្ងៃទេអាចឈប់មុនថ្ងៃបានតើ ។
" ខ្ញុំធ្វើឲ្យគ្រប់ថ្ងៃ!! "
" តាមចិត្ដ!! " ប្រសិនម្ចាស់សាមីខ្លួនគេចង់ហើយបណ្ដោយធ្វើតាមចិត្ដនាងចុះ ។
" អ៊ីចឹងខ្ញុំលាលោកសិនហើយ!! "
" អឹម!! " ជុងហ្គុកដើរទៅប្រាប់ដុងស្យូងឲ្យជូននាងត្រឡប់ទៅវិញ ជុងហ្គុកសម្ងំធ្វើការនៅសល់បន្ដិចទើបចុះទៅជាន់ខាងក្រោមដើម្បីទៅផ្សារទំនើបទិញកាដូរដើម្បីទុកជាអំណោយដាច់ឆ្នាំមុនឈប់សម្រាកចូលឆ្នាំសាកលមួយថ្ងៃ ។
ជុងហ្គុកទិញអំណោយឲ្យម្នាក់មួយចង់ ទុកប្រគល់ឲ្យកម្មវិធីល្ងាច នាយត្រឡប់ទៅវិមានវិញ ដើម្បីរៀបចំខ្លួនសម្រាប់ពេលល្ងាច ជុងហ្គុកទៅបរិភោគអាហារចួបជុំគ្នាជាមួយគ្រួសារ ។
" ជុងហ្គុក!! "
" បាទលោកប៉ា!! "
" ថ្ងៃស្អែកពួកយើងមានដំណើរកំសាន្ដឆ្លងប្រទេសណាកូនទៅទេ "
" ប្រាកដជាទៅហើយលោកប៉ា!! "
" ល្អហើយ ឯងទៅនោះជុងហ្គុក...កុំភ្លេចបបួលសារីសាទៅផងណា " ណាមជូនលឺប្អូនព្រមទៅក៏ឆ្លៀតអូសទាញនាងតូចឲ្យបានចូលរួម បានគ្នាច្រើនក្រែងសប្បាយ ។
" ហេតុអ្វីជានាងវិញ!! " មនុស្សច្រើនណាស់មិនបបួល ម៉េចបបួលតែរាងតូចម្នាក់ចឹង តើបងប្រុសគេកំពុងគិតអ្វីឲ្យប្រាកដ ។
" នាងជាអ្នកស្គាល់គ្នាជាមួយឯងយូរហើយមិនចឹងជុងហ្គុក!! "
" តែ...!! "
" ហៅនាងមកផងទៅជុងហ្គុកម៉ាក់ខានឃើញនាងយូរហើយ " ម្ដាយជុងហ្គុកកាត់ស្រដីនាយក្រាស់ ម្យ៉ាងគាត់សូវឃើញវត្ដមាននាងតូចនៅហាងសោះ សួរបងស្រីនាងលឺថាទៅធ្វើការនៅក្រុមហ៊ុនជុងហ្គុកឯណោះ ។
" បាទម៉ាក់!! "
" និយាយចឹងល្ងាចក្រុមហ៊ុនកូនមានកម្មវិធីមែនទេ!! "
" បាទលោកប៉ា ជប់លៀងឆ្លងឆ្នាំ "
" ចុះអំណោយមានទិញទេ "
" រួចរាល់ហើយបាទ!! " រឿងហ្នឹងនាយចាប់ចែងរួចហើយ កុំព្រួយបារម្ភអ្វីបុគ្គលិកគ្រប់រូបត្រូវទទួលបានវាគ្រប់គ្នា អ្វីកាន់ពិសេសនាយបានទាក់ទងទៅខាងធនាគារឲ្យគេចាយលុយចូលកុងបុគ្គលិកគ្រប់គ្នានារសៀលនេះ ។
នាយក្រាស់ឡើងទៅជាន់ខាងលើវិញ ផ្លាស់ប្ដូរសម្លៀកបំពាក់នាយត្រូវទៅមន្ទីរពិសោធន៍ដើម្បីមើលទំនិញតើសមាសធាតុវាមានប្រសិទ្ធភាពបានកម្រិតណាដែរ ។
ឡានស្ព័ររបស់នាយក្រាស់បើកបរចេញពីវិមានបោះពួយលើដងវិថីយ៉ាងលឿនទៅមន្ទីរពិសោធន៍ នៅពីក្រោយឡានរបស់គេមានឡានអង្គរក្សតាមពីក្រោយ ទម្រាំមកដល់ប្រើពេលយូរគួរសម នាយចុះចេញពីឡានបម្រុងចូលក្នុងស្រាប់មានមនុស្សបង្អាក់ដំណើរនាយ ។
" សួស្ដីម្ចាស់តូច!! " ជូវិតតែងតែមកទីនេះដើម្បីរៀនធ្វើជាតិពិស គេបានទំនាក់ទំនងទៅជុងហ្គុកមួយថ្ងៃមុន គេស្នើរសុំសាកល្បងការងារនៅមន្ទីរពិសោធន៍នេះជាមុនសិនទើបទៅបម្រើការងារជុងហ្គុកតាមក្រោយ ។
" ហ៊ឹម!!ការងារយ៉ាងម៉េចហើយ "
" មិនអីទេទាន!! "
" ឆ្ងល់ត្រង់ណាខលសួរយើងបានណាជូវិត!! "
" បាទទានម្ចាស់តូច!! ទំនិញដែលឲ្យរៀបចំនៅខាងនេះទាន " ការងារមួយទៀតគេត្រូវមើលខុសត្រូវទំនិញចេញចូលឲ្យច្បាស់លាស់ពីចំនួន និងទឹកប្រាក់ទទួលបានគេនិងរាយការណ៍ប្រាប់ជុងហ្គុក ក្រោមជំនួយហ្យុងហៃដែលកែកំហុសនិងពន្យល់ការងារគេបន្ថែមពីលើ ។
" សួស្ដីចៅហ្វាយ!! " ហ្យុងហៃកំពុងឈរមើលគេលើកទំនិញដាក់ឡានងាកមុខមកឃើញជុងហ្គុកនាយអោនគោរព ។
" ហ៊ឹម!!ចេញច្រើនទេ ហើយប្រសិទ្ធភាពរបស់វាយ៉ាងម៉េចដែរ!! "
" សមល្មមទាន...ខ្ញុំមិនហ៊ានប្រើសារធាតុខ្លាំងពេកខ្លាចមានរឿងទាន ម្យ៉ាងម្នាក់នេះមិនគួរឲ្យទុកចិត្ដផង " តាមរបាយការណ៍អ្នកដែលទទួលទិញនោះគោលបំណងមិនល្អប៉ុន្មានទេ ទើបបន្ថយសារធាតុផ្សំនិងជាតិពិសកម្រិតស្រាលប៉ុណ្ណោះ ។
" អ៊ីចឹងល្អហើយ!! "
" ល្ងាចមានកម្មវិធីឯងនាំជូវិតទៅផងទៅ "
" បាទទាន!! "
" គេវេនលុយមកអស់នៅហ្យុងហៃ "
" គ្រប់ចំនួនហើយទានពេលត្រឡប់ទៅវិញចៅហ្វាយកុំភ្លេចឆែកមើលផង "
" ហ៊ឹម!!បបួលអ្នកផ្សេងផង យើងទៅវិញហើយ " ជុងហ្គុកឈរសម្លឹងមើលអស់មួយសន្ទុះធំ មើលម៉ោងក្នុងទូរស័ព្ទវាចូលពីរកន្លះហើយប្រញាប់ត្រឡប់ទៅវិញក្រែងយឺតនៅកម្មវិធី ឡានស្ព័របកចេញពីមន្ទីរពិសោធន៍មកវិមានតុបតែងកាយ ។
ពេលរួចជុងហ្គុកទៅយកសារីសា ម្យ៉ាងមានរឿងចង់និយាយជាមួយនាងផង គេឈប់នៅមុខហាងរួចបើកចេញសម្ដៅចូលទៅខាងក្នុង ភ្នែករ៉េរកនាងតូច ។
" ជុងហ្គុក!! "
" សួស្ដីបងស្រី!!ឯណាសារីសាបង "
" នាងនៅខាងក្នុងកំពុងផាត់មុខ បងទៅហៅនាងឲ្យណា " បងស្រីរាងតូចបម្រុងឈានជើងទៅហៅនាងត្រូវជុងហ្គុកឃាត់នាង ។
" មិនបាច់ទេបង..ខ្ញុំមានរឿងចង់ប្រាប់បងដែរ "
" មានរឿងអ្វីមែនទេជុងហ្គុក!! "
" បាទមាន...លោកប៉ាមានដំណើរកំសាន្ដជុំគ្នាគាត់ឲ្យបបួលបងនិងសារីសាចូលរួមជាមួយគ្នាបាទ "
" គួរឲ្យស្ដាយស្អែកបងរវល់បើកហាងទៅគ្មាននរណាមើលខុសត្រូវ ឥឡូវឯងសួរនាងល្អិតសានោះទៅចង់ទៅទេ ប្រសិននាងចង់ទៅនាំនាងទៅចុះណាជុងហ្គុក!! "
" បាទបងស្រី!! "
រាងក្រាស់អង្គុយចាំរង់ចាំនាងតូចអស់មួយសន្ទុះធំ ទើបឃើញនាងចេញមកក្រោយពីបញ្ចប់ការផាត់មុខរួច នាងរំកិលរទេះមកខាងក្រៅដើម្បីសួរបងស្រី តើទុកក្រែមលាបមាត់នៅឯណា ??
" បងស្រី...ឯណាក្រែមរបស់ខ្ញុំនោះបងទុកនៅឯណា!! "
" បងទុកនៅលើតុសារីសា!! " នាងស្រែកឆ្លើយតបទៅវិញ ។
ជុងហ្គុកក្រឡេកឃើញក្រែមនោះក៏ដើរទៅយកវាហុចឲ្យនាងតូច កាយស្ដើងភ្ញាក់ឲ្យព្រើតកាលឃើញវត្ដមានរបស់ជុងហ្គុកនៅចំពោះមុខខ្លួន ។
" ជុងហ្គុក!! "
" របស់នាងរក!! "
" អរគុណលោកហើយ!! " នាងតូចយកវាមកកាន់ក្នុងដៃ ។
" ពេលណារួច!! " ពេលវេលានេះជិតម៉ោងប្រាំមួយកន្លះហើយ កម្មវិធីក៏ជិតចាប់ផ្ដើមទៀត នាងនៅបន្ដយឺតយ៉ាវដល់ពេលណា ។
" ខ្ញុំទៅយកកាបូបសិនលោក!! " នាងតូចបម្រុងទៅយកកាបូប កាយក្រាស់ដើរទៅយកឲ្យថែមរុញរទេះចេញ មិនភ្លេចស្រែកលាបងស្រីថានាយទៅនោះទេ ។
" បងស្រីខ្ញុំទៅសិនហើយ!! "
" សុវត្ថិភាពតាមផ្លូវណាជុងហ្គុក!! "
" បាទបង!! " ជុងហ្គុករុញមកដល់ខាងក្រៅ នាយត្រកងបីកាយស្ដើងចូលឡានទុកឲ្យកូនចៅបត់រទេះចូលគូទឡាន នាយចូលអង្គុយតាមក្រោយ រថយន្ដចេញដំណើរនាងតូចអង្គុយក្បែរគេទាំងមិនស្រណុកចង់រើចុះឡើងតែក្រែងចិត្ដរបស់គេ ។
" ស្អែកទំនេរទេ!! " នាយមិនចង់ហារមាត់និយាយប៉ុន្មានទេ គ្រប់យ៉ាងវាសុទ្ធតែការសុំពីម៉ាក់ប៉ារបស់គេ ។
" ទំនេរ!!តើជុងហ្គុកមានអ្វីឬ "
" ប៉ាម៉ាក់គាត់ចង់បបួលនាងដើរលេង!! "
" ដើរលេងនៅឯណាដែរ!! "
" ជប៉ុន!! "
" ឆ្លងប្រទេសផង!!ខ្ញុំពិតជាចង់ទៅណាស់ តែលោកក៏ឃើញសភាពរបស់ខ្ញុំទៅណារួចទៅ " នាងចង់ប្រើពេលវេលាសេសសល់នៅក្បែរជុងហ្គុក អ្វីដែលឧបសគ្គបំផុតគឺជើងទាំងគូរ អង្កុយលើរទេះនូវឡើយ ទៅនាំអំពុលទុក្ខអ្នកដទៃ ។
" នាងឆ្លើយតែមួយម៉ាត់ ព្រមឬអត់!! " គេមិនស្ដាប់ហេតុផលដល់វែងអន្លាយទេ សម្រេចចម្លើយមក ទៅឬអត់ប៉ុណ្នឹងចប់ហើយ ។
" ចង់ទៅ!! "
" អ៊ីចឹងត្រៀមសម្លៀកបំពាក់និងឯកសារទៅបានហើយ " ជុងហ្គុកលឺប៉ុណ្នឹងចប់គេត្រៀមថ្លៃសំបុត្រនិងកន្លែងស្នាក់នៅ ហូបចុកអស់គ្មានអ្វីគួរឲ្យព្រួយបារម្ភទេ ។
" ចា!!អរគុណលោកដែលបបួលខ្ញុំទៅ "
" មិនមែនយើងជាអ្នកនាំទេ!! "
" ចុះជាអ្នកណាដែរ!! "
" លោកប៉ាអ្នកម៉ាក់របស់យើង "
" ចាលោក!! " សារីសានិងជុងហ្គុកអង្គុយនៅលើឡានអស់រយះពេលម្ភៃនាទីទើបមកដល់ មុននិងចុះពីឡាននាងទាញក្រែមមកលាបលើបបូរមាត់ រួចដាក់ចូលក្នុងកាបូបដៃខ្លួន ។
" ម៉ោះយើងជួយ!! " ជុងហ្គុកបីនាងចេញពីឡាន កូនចៅរៀបចំរទេះរួចទើបដាក់នាងលើវា ទុកឲ្យដុងស្យូងរុញចូលទៅខាងក្នុង នាយបោះជំហានវែងៗចូលទៅមុន ។
គ្រាន់វត្ដមានរបស់ជុងហ្គុកមកដល់ភ្លាម បុគ្គលិកនាំគ្នាអោនគោរពគ្រប់គ្នា បន្ទាប់មកបំបែកគ្នាញុំានំចំណីនិងភេជ្ជះមួយចំនួន មានបុគ្គលិកសេវាកម្្មខាងលើស្រាក្រឡុកដល់កន្លែងអង្គុយ ជុងហ្គុកឡើងនិយាយបន្ដិចនិងផ្ដល់អំណោយ ។
" នេះរបស់នាង!! " ជុងហ្គុកកាន់ថង់អំណោយមួយហុចឲ្យនាងតូចកំពុងញញឹមញញែមនិងទឹកក្រូមមួយកែវនោះ ។
" ចាអរគុណលោក!! "
" ស្រាមានហេតុអ្វីមិនផឹក!! "
" ខ្ញុំមិនចេះផឹកវាទេ!! " នាងតូចតបទៅវិញ ដាក់កែវទឹកក្រូចលើតុ នាងបើកមើលថង់អំណោយក្នុងនោះមានអ្វីខ្លះទៅ ។
" ហៃយ៉ា!!សុទ្ធរបស់ប៉ូវ អរគុណលោកអគ្គនាយក!! " សំបូរហូរហ៊ាមើលចុះវាថ្លៃណាស់ អំណោយមួយនេះវិសេសវិសារខ្លាំងសម្រាប់នាង ។
" ហ៊ឹម!! " នាយក្រហឹមដើមក លើកកែវស្រាមកក្រែបរសជាតិតិចៗ ។
" ស្អែកត្រូូវធ្វើដំណើរម៉ោងប៉ុន្មានលោក!! "
" ម៉ោងប្រាំបួនចេញដំណើរទៅប្រលានយន្ដហោះ "
" ចា!! អូ...នោះជាអ្នកណាហេតុអ្វីមកកម្មវិធីនេះអ៊ីចឹង " សារីសាឧទានទាំងងឿងឆ្ងល់តើស្រ្ដីម្នាក់នោះមកធ្វើអ្វី មកខុសកន្លែងទេដឹង ។
" ... " ជុងហ្គុកងាកមើលឃើញមនុស្សប្លែកមុខដូច្នោះ គេហៅដុងស្យូងមកសួរ ។
" នាងជាអ្នកណា!! "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ