" ឃើញទេ!!នាងមិនដឹងសូប្បីបន្ដិចពីគេ " នាយឃើញទឹកមុខនាង
បញ្ចេញមកគេប្រាកដចិត្ដណាស់ នាងមិនបានដឹងអ្វីបន្ដិច ។
" ខ្ញុំពិតជាមិនបានដឹងមែន!! " នាងឱនមុខចុះទាំងអន់ចិត្ដ រឿងធំប៉ុណ្នឹងហើយនាងគ្មានដឹងដំណឹងអ្វីសោះ ។
" វាជារឿងរបស់នាង!! " បានដឹងដំណឹងឬអត់ជារឿងនាង គេមិន
ខ្វល់ទេ ម្យ៉ាងគេលើកវាមកឲ្យនាងភ្លឺភ្នែកម្ដងកុំឲ្យពិនស្រដីថា
ស្រឡាញ់ ទាំងគ្មានដឹងពីជីវៈប្រវត្ដិបុរសនោះសោះ ។
" លោក!! " នាងសម្លឹងមុខទាមទារចង់ដឹងបន្ថែមទៀត នាងបាន
ឃើញពីអ្វីដែលគេចង់បង្ហាញមកប៉ុណ្ណោះក្រៅពីនឹងព័ត៍មានរបស់
គេត្រូវបានបិទយ៉ាងសម្ងាត់ ។
" សារីសាអើយសារីសា!!យើងថានាងកុំនិយាយពាក្យថាស្រឡាញ់គេឲ្យសោះនាំតែខ្មាស់មាត់នោះទេ ស្រឡាញ់ហើយតើ
យ៉ាងម៉េចតើការស្រឡាញ់របស់នាងអាចជួយស្រោចស្រង់ជីវិតគេ
ស្រស់បំព្រងដែរទេ? " នាយពិតជាស្អប់ខ្ពើមការស្រឡាញ់របស់
នាងណាស់ ប្រសិននាងស្រឡាញ់គេមែន មិនមែនបណ្ដោយឲ្យ
គេរស់នៅវេទនា គ្មានកោះគ្មានត្រើយក្រៅពីភាពងងឹតសូន្យឈឹង
គ្មានពន្លឺ ។
ការស្រឡាញ់របស់នាង មិនបានជួយសង្រ្គោះគេឲ្យផុតចេញឆ្ងាយ
ពីជំងឺសោះ ក្រៅពីដុបដានលើសដើមប៉ុណ្ណោះ ។
" ... "
" ទី៣ រឿងសម្លាប់មនុស្ស យើងចូលចិត្ដសម្លាប់អ្នកណាដែលរញ៉ែរញ៉ៃយើង ប៉ុន្ដែមកពីគេទើបនាងរស់ឥឡូវនេះវាគ្រប់ហើយ តើយើងគួរសម្លាប់នាងឬធ្វើទារណុកម្មនាងទៅ " ឃើញនាងស្ងាត់មាត់ ជុងហ្គុកនិយាយបន្ដដោយដៃអង្អែលចង្ការពិចារណាមើលតើគួរធ្វើយ៉ាងណាសមចំពោះនាងតូច ។
" លោកជាអ្នកណាឲ្យប្រាកដ!!ហេតុអ្វីក៏ចិត្ដសាហាវព្រៃផ្សៃម្ល៉េះ លោកដឹងទេថាវាបាបប៉ុណ្ណា!! " នាងតូចរអាកាលលឺគេស្រដីចឹង
តើចិត្ដសាងពីអ្វីក៏កំណាចហ៊ានលើកដៃសម្លាប់មនុស្សគ្មានញញើត
ដៃសោះ ។
" បាបបុណ្យវាគ្មានឡើយសម្រាប់មនុស្សទាំងនោះ "
" លោកឃោឃៅណាស់!!ថ្ងៃណាមួយប៉ូលីសនឹងដឹងលឺលោកប្រាកដជាជាប់គុក " សារីសាស្រែកគំហកតាមចិត្ដខឹង នឹងខកចិត្ដ
មិនគួរណានាងមករស់នៅជាមួយមនុស្សយកជីវិតអ្នកដទៃមកកាប់
សម្លាប់កំសាន្ដអារម្មណ៍នោះទេ ។
" ប៉ូលីស!!គេគួរអរគុណយើងទៅវិញទេដែលសម្អាតពួកអស់នោះជំនួស " ចាប់គេរប្រៀបណាទៅទាំងមនុស្សដែលស្លាប់សុទ្ធជាប់
ទោស នឹងល្មើសច្បាប់កម្រិតធ្ងន់ទាំងអស់អ៊ីចឹងនោះ ។
" ហេតុអ្វី!! " ម៉េចក៏ត្រូវអរគុណនាយទៅវិញក្រែងគេសម្លាប់មនុស្សជាអំពើខុសច្បាប់ ។
" នាងមិនបាច់ចង់ដឹងទេ!!ហ៊ឹម នាងសួរយើងថាជាអ្នកណាត្រូវទេ
នាងចង់ដឹងហើយឬ? " នាយក្រាស់បង្វែនសំនួរទៅស្រដីអ្វីផ្សេងតើច្បាស់ហើយឬថាចង់ដឹងពីនាយ ។
" ត្រូវហើយលោកជាអ្នកណា!! "
" ជាអ្នកណា!!ក៏វាមិនសំខាន់ដែលសម្រាប់យើងយល់ថានាងដឹង
វាក៏គ្មានន័យដែរ " ជុងហ្គុកបោះសម្ដីអ៊ីចឹងរួចដើរចាកចេញពីបន្ទប់
ទុកឲ្យនាងតូចនៅលើគ្រែម្នាក់ឯង ស្រែកឡូឡាឲ្យគេឈប់ ។
" ឈប់សិន!!លោកទៅណា ឆាប់ត្រឡប់មកវិញមក " នាងហៅគេ
ឲ្យមកនិយាយឲ្យចប់ចុងចប់ដើម មិនមែនសល់ពាក់កណ្ដាលហើយ
ដើរចេញទេ ម្យ៉ាងរឿងខ្នោះនិងច្រវ៉ាក់ទៀត ។
" ឆាប់មកដោះខ្នោះខ្ញុំផង!!ជុងហ្គុក "
" នាងស្រែកដល់បែកបំពងកទៀតក៏គ្មានអ្នកលឺដែរ " ប្រឹងស្រែក
គ្មានអ្នកណារវីរវល់ជាមួយនាងទេ ពួកគេធ្វើគធ្វើថ្លង់បន្ដការងារ
មិនឲ្យជុងហ្គុកទើសចិត្ដឡើយ មិនថាអ្នកបម្រើឬអង្គរក្ស ។
" អ្អាយ!!ជុងហ្គុក ចនស៊ឺវៃសៀ ឆាប់ត្រឡប់មកវិញ ដោះខ្នោះឆ្គួត
ឡប់របស់លោកចេញទៅ " ទោះរៀងស្រពិចស្រពិលរឿងទាំង
ប៉ុន្មាមដែលនាយវាចាមកក៏ដោយ យ៉ាងណានាងនៅហៅគេថា
ជុងហ្គុកដដែលគ្មានថ្ងៃប្ដូរ ។
ឯវិមានវិញថ្ងៃនេះមានភ្ញៀវពិសេសមកលេង ដោយម្ដាយឪពុក
នាយក្រាស់នាំគ្នាមមាញឹករៀបចំតុបតែងផ្ទះដើម្បីទទួលស្វាគមន៍
គេត្រឡប់មកទឹកដីកំណើតវិញ ។
" ណាមជូន!!ទាក់ទងទៅជុងហ្គុកឲ្យត្រឡប់មកផ្ទះផង "
" បាទម៉ាក់!! "
" ហាយឡូ!!ជុងហ្គុក " ណាមជូនទាញទូរស័ព្ទខលទៅជុងហ្គុក ។
" បាទបង!! "
" ម៉ាក់ឲ្យឆាប់ត្រឡប់មកផ្ទះមានភ្ញៀវមកលេងផ្ទះពួកយើងណា "
" ជាអ្នកណាគេទៅបងប្រុស!! " ភ្ញៀវតើជាអ្នកណាហើយត្រូវជា
អ្វីនឹងគ្រួសាររបស់ពួកគេទៅ តាំងពីនាយមកនៅទីនេះគ្មានបាន
ព័ត៍មានអ្វីពាក់ពន្ធ័រឿងសាច់ញាតិឡើយ ។
" បងមិនដឹងទេ!!ឯងឆាប់មកៗណា ប៉ុណ្នឹងបានហើយ "
" បាទបង!! ជានរណាទៅ យើងពិតជាចង់ដឹងណាស់ "
នាយក្រាស់ពិតជាចង់ដឹងថានរណាគេ នាយបើកឡានចេញទៅខាងក្រៅបាត់ ដោយគ្មានឲ្យកូនចៅម្នាក់ទៅតាមខ្លួន ប៉ុន្ដែតើធ្វើដូច្នោះហើយសត្រូវងាយនឹងវៃប្រហារគេបានឬអត់ ចម្លើយគឺមិនងាយឡើយ កុំភ្លេចឲ្យសោះថានាយជាអ្នកណាគេឲ្យសោះ ។
" គោលដៅចេញទៅហើយ!!ត្រៀមៗ " ពួកគេជាកូនចៅរបស់
បុគ្គលមានអំណាចម្នាក់ដែលរង់ចាំជាន់ពន្លិចឲ្យនាយកប់បាត ។
" ចាប់ការទៅ!!ធ្វើយ៉ាងណាកុំឲ្យស្លាប់លឿនពេក " គិតឬថាទេវតា
នៅខាងជុងហ្គុក ចនស៊ឺវៃសៀរហូតនោះ គ្មានផ្លូវឡើយគេកំពុងជិត
ឈានទៅរកសេចក្ដីស្លាប់បណ្ដើរៗហើយ ។
ឡានពណ៍ខ្មៅជាច្រើនគ្រឿងបើកដេញតាមឡានរបស់ជុងហ្គុក
ជារឿយៗ ឯជុងហ្គុកវិញឃើញអ៊ីចឹងនាយបន្ថែមល្បឿនលឿនដូច
ហោះបោះពួយយ៉ាងលឿនដូចរន្ទះ សមត្ថភាពនៃការប្រណាំងឡានរបស់នាយមិនអន់ឡើយ ជុងហ្គុកបើកជារឿយៗចូលទៅតំបន់
របស់គេ ទីនោះមានកូនចៅជាច្រើនរង់ចាំស្វាមគន៍ ។
តើសួរថាហេតុអ្វីគេមិនកម្ចាត់ដោយខ្លួនឯង!! ចម្លើយគឺនាយខ្ជិលក្នុងការសម្អាតឈាមពួកអស់នោះណាស់ ទាំងក្លិនទាំងសភាពពួកវាធ្វើឲ្យនាយខ្ពើមរកក្អួតទៅហើយ ។
" ហ្យុងហៃឲ្យកូនចៅទៅសម្អាតទៅ!! " នាយទាញទូរស័ព្ទប្រាប់
កូនចៅរួចចុចបិទយ៉ាងប្រញាប់ ដៃម្ខាងកាន់ចង្កូតម្ខាងទៀត នាយ
ញញឹមបើកផុតពីតំបន់ខ្លួនឆ្ពោះទៅកាន់វិមាន ។
ឡានរបស់នាយក្រាស់បានមកដល់គោលដៅដោយសុវត្ថិភាពគេ
ចុះពីឡានយ៉ាងសង្ហា ឈរពេញកម្ពស់ចូកសក់ឡើងលើបន្ដិចបោះ
ជំហានដើរចូលទៅខាងក្នុង កែវភ្នែកខ្លារខិនសម្លឹងរកមើលសាច់
ញាតិដែលមកនោះ ។
" អ្អា!!ជុងហ្គុកមកហើយ...មកនេះៗ " ណាមជូនងាកឃើញវត្ដមាន
របស់ប្អូនប្រុសបក់ដៃហៅគេឲ្យចូលមក ។
" បាទ!! "
" ជុងហ្គុកហ្អា!!នេះលោកពូ ស៊ីងយ៉ូ ជាប្អូនប្រុសរបស់លោកប៉ា "
លោកចនស៊ឺវៃសៀណែនាំប្អូនប្រុសឲ្យកូនស្គាល់ថាបុរសចំពោះ
មុខត្រូវជាអ្វី នាយសម្លឹងមុខលោកពូទាំងមុខមាំភ្នែកមុខស្រួច ។
" បាទជំរាបសួរលោកពូ!! "
" ជុងហ្គុកធំធាត់ខ្លាំងណាស់!!មកជិតពូបន្ដិចមកក្មួយ "
" បាទ!! " ជុងហ្គុកចូលមកជិត ភ្នែកគេសង្កេតការជាប់មិនទម្លាប់ចុះ
នៃការសង្ស័យពីបុគ្គលប្លែកមុខឡើយ ។
" សង្ហាណាស់!!មើលចុះ "
" បាទអរគុណ!! " ជុងហ្គុកតបម៉ាត់ៗទាំងមុខមាំ ។
" ជុងហ្គុកមានគូរបណ្ដូលចិត្ដឬនៅក្មួយ!! "
" គេមានហើយ!! " អ្នកជាបងប្រុសឆ្លើយជំនួសប្អូន កុំឲ្យគេមាន
អារម្មណ៍មិនស្រួល កាលមានមនុស្សមកសួរនាំភាពឯកជនចឹង ។
" មានហើយ!! " វាពិតជារឿងមួយដល់ភ្ញាក់ផ្អើលកាលដែលជុងហ្គុកមានមនុស្សបណ្ដូលចិត្ដរួចរាល់ តើនារីសំណាងឯណាបានគេ ។
" បាទជាង១ទៅហើយ "
" គេធំដឹងក្ដីហើយ!!ជុងហ្គុកហ្អា សព្វថ្ងៃធ្វើការលំបាកទេក្មួយ "
" អត់ទេ!! " នាយគ្រវីក្បាល ដោយស្រដីពីរម៉ាត់ សួរថាគេពេញចិត្ដក្នុងការឆ្លើយទេ ប្រាកដជាអត់ហើយមនុស្សស្អីដេញដោលច្រើនធ្វើមើលតែជំនឿ ។
" អ្អា!!មកទៅញុំាបាយទៅ ចាំជជែកគ្នាពេលក្រោយ!! "
" បាទបងស្រី!! "
" ម៉ោះ!!ជុងហ្គុក កូនប្រុសម៉ាក់!! " អ្នកជាម្ដាយចូលមកនាំគេទៅអង្គុយដៃអង្អែលសក់នាយថ្នមៗទាំងស្រឡាញ់ ដឹងទេគាត់សប្បាយ
ចិត្ដកាលជុងហ្គុកផ្លាស់ប្ដូរពីមនុស្សខ្លាចរអាអ្នកដទៃមករឹងមាំក្លាហានហ៊ានប្រឈមមុខបញ្ហានឹងរឿងគ្រោះថ្នាក់គ្រប់យ៉ាង ។
" បាទម៉ាក់!! "
ក្រោយពីបញ្ចប់អាហារនិងសន្ទនាគ្នាបន្ដិចបន្ដួចទើបជុងហ្គុកបើក
ឡានចេញទៅវិញ គេប្រាប់ថាមានការទាំងតាមពិតសម្ដៅទៅភូមិគ្រឹះដែលលាក់ទុកចាប់ស្រីតូចដាក់ខ្នោះដាក់ច្រវ៉ាក់ ។
" ស្អកកហើយ!! " ជុងហ្គុកមកដល់បន្ទប់ភ្លាមនាយឈរផ្អែកទៅនឹងជញ្ជាំងចោទសួរអ្នកលើគ្រែ តើស្រែកឆ្អែតឬនៅប៉ុណ្នឹងល្មមស្អកក
ហើយណ៎ មួយស្របក់ធំដែរ ។
" លោកឯង!! " នាងស្រដីទាំងស្អកៗ នាងស្រែកយ៉ាងយូរគ្មានម្នាក់
ណាចេញមកសោះ ឥឡូវឃើញមុខជុងហ្គុកខាំមាត់គ្រឺតជើងធ្មេញ
ទាំងខឹងច្រឡោត ។
" ស្អកពិតមែន!!ត្រូវការតែក្រូចឆ្មាផឹកឲ្យស្រឡះបំពង់ក!!ផឹកទេ "
ជុងហ្គុកឌឺដងដាក់នាងមួយឆ្ញាញ់ទាំងដឹងហើយលឺហើយថាមូលហេតុនៃការស្អកករបស់នាងមកពីណានោះ ។
" ជុងហ្គុក ចនស៊ឺវៃសៀ លោកឯងបញ្ឈឺខ្ញុំល្មមៗបានហើយ "
" បញ្ឈឺមានឯណា!! ហៃយ៉ា សារីសានាងគិតទៅមើលកន្លែងណា
បញ្ឈឺ គ្រាន់ជួយយកអាសារសោះខុសដែរ!! "
" ខ្ញុំមិនត្រូវការពីលោកទេមនុស្សចិត្ដខ្មៅ!! "
" ចិត្ដខ្មៅមិនដល់នាងទេ!! " ជុងហ្គុកតបទៅវិញទាំងស្នាមញញឹម ។
" លោកឯងហ្នឹងហើយ!! "
" តើយើងគួរសាកល្បងនឹងល្បែងមួយដើម្បីកុំឲ្យនាងពិនផ្គើនដាក់យើងតើល្អទេសារីសា!! " ជុងហ្គុកសម្លឹងមុខនាងទាំងរិះគិត តើគេ
គួរកាច់បំបាក់នាងឥឡូវឬបន្ដឲ្យនាងប្រហើនដាក់ខ្លួនទៀត ។
" ល្បែងស្អីរបស់លោក!! " នាងតូចចាប់ផ្ដើមមានអារម្មណ៍ថាព្រឺសម្បុរហើយ ប្រកែកគ្នាសុខៗស្រាប់តែបបួលនាំលេងល្បែងមួយ
នាងប្រាកដក្នុងចិត្ដ ល្បែងគេមិនដែលចេញមកល្អៗឡើយ ។
" វៃ!! " ជុងហ្គុកខានកម្លាំងសាច់ដុំរឿងប្រើប្រាស់អំពើហឹង្សាយូរហើយគួរសាកល្បងវា ។
" លោកគិតថាសាច់ខ្ញុំនិងសំឡីឬ!! " នាំលេងខុសទំនង សាច់មនុស្សណាមិនមែនសំឡីវៃមិនចេះស្រែកឈឺនោះទេ ។
" វៃឲ្យនាងចងចាំ!! " នាយក្រាស់ហូតខ្សែក្រវ៉ាត់ចេញពីចង្កេះខោ
ដោយទាញវាលើមកវាយលើស្បែកសរលោងម៉ត់ខៃរបស់នាង ។
ឆ្វាច់ មួយខ្សែក្រវ៉ាត់ប៉ះទៅនឹងកជើងរបស់នាងតូច បណ្ដាលឲ្យនាងស្រែកមួយទំហឹងឈឺផ្សារ មនុស្សឡប់ឆ្គួតៗមកវៃគេឯង ។
" អ្អាយៗ!!ឈឺណាស់ "
" ឈឺ!! " ស្ដាប់លឺភ្លាមនាយថែមមួយខ្សែក្រវ៉ាត់ទៀត ។
" អ្អាយៗ មនុស្សចង្រៃ!!ឈប់ទៅ " នាងតូចគំហកដាក់គេទាំងឈឺ
ជើងទាំងគូរត្រូវខ្សែក្រវ៉ាត់វាយឡើងស្នាមលេចឡើងច្បាស់ៗ ។
" ជេរផង!! " ឆ្វាច់ នាយគ្រឺតជើងធ្មេញភ្លាមៗកាលលឺសម្លេងជេរចេញពីក្រអូបមាត់របស់នាងតូច ។
" មនុស្សចោលម្សៀល!! មនុស្សឡប់ហេតុអ្វីវៃខ្ញុំ!! " នាងសួរទាំង
ខឹងច្រឡោត ហេតុអ្វីមកវៃដំលើរាងកាយនាង ។
" ចោលម្សៀលអ៊ីចឹងឬ!! " នាយស្ដាប់ហើយយកអណ្ដាតទល់ថ្ពាស់ងក់ក្បាលតិចៗ យ៉ាតាំងពីកើតមកនាយមិនដែលនរណាហារ
ស្ដីថាឲ្យនាយអ៊ីចឹងទេ នាងជាមនុស្សដំបូងហើយ ។
ឆ្វាច់ ឆ្វាច់ ពីរខ្សែក្រវ៉ាត់ប៉ះទៅនឹងភ្លៅរបស់នាងតូច នាយមិនចូល
ចិត្ដនរណាហៅឡើយ សំណាងហើយសារីសាជាប្រពន្ធគេកុំអី
នាយទាញកាំភ្លើងបាញ់កំបែកក្បាលភ្លាមៗ ។
" អ្អាយៗ!!ឈប់ទៅឈឺណាស់ " សម្រែកនៃការចុកពើតផ្សារបន្លឺ
ជាសូរសម្លេងចេញពីបបូរមាត់តូចក្រមិច ស្រែកអង្វរកឲ្យនាយបញ្ឈប់វាទៅ ។
" មិន!! " ឆ្វាច់ អង្វរនាយគ្មានទេ មួយខ្សែក្រវ៉ាត់ទៀតសរុបទៅវា
ចូល៦ខ្សែក្រវ៉ាត់ ស្បែកធ្លាប់តែភ្លឺថ្លាសរលោងប្រែជាជាំក្រហម
ពេញជើងនឹងភ្លៅ ។
" ឈប់តាមឬរញ៉ែរញ៉ៃយើងឬនៅ!! " នាយវៃបណ្ដើរសួរបណ្ដើរ
គេមានមិនស្រណុកចិត្ដកាលមាននរណាម្នាក់ធ្វើស្រមោលអន្ទោរតាមប្រាណនាយរហូត ។
" អត់ទេខ្ញុំតាមលោកដល់ទីបញ្ចប់!! " វៃឲ្យបែកឈាមទៀតក៏នាង
មិនឈប់ដែរ ។
" ល្អយើងចូលចិត្ដ!! " ជុងហ្គុកទាញខ្សែក្រវ៉ាត់វាយលើភ្លៅរបស់
នាងតូចមួយទំហឹងៗតាមកម្លាំងដៃមនុស្សប្រុស នាងតូចខាំមាត់សង្កត់ចិត្ដមិនខ្ចីស្រែកឈឺឬសូមអង្វរពីគេទៀតទេ ។
" មិនស្រែកល្អណាស់!! " ឆ្វាច់ មួយខ្សែក្រវ៉ាត់ចំភ្លៅរបស់នាងឡើងក្រហមស្បែកមួយរំពេច សម្រែកនៃការឈឺចាប់បន្លឺសូរចេញ
មកខាងក្រៅមួយទំហឹង នៅភូមិគ្រឹះរបស់នាយក្រាស់ ។
" អ្អាយ!!ឈឺណាស់ " មនុស្សរោគចិត្ដសុខៗកម្រោលចូលមកវៃ
ដំនាងដូចប៉ាវសាក់អ៊ីចឹង ។
" ព្រមស្រែកហើយតើ!! " នាយញញឹមហាក់ដូចមនុស្សរោគចិត្ដ
កំពុងចូលសន្ធិតអ៊ីចឹង សប្បាយចិត្ដកាលលឺសម្រែករបស់នាង ។
" យ៉ាងម៉េចដែល!!អន់ចង់តាមនៅ " នាយសួរបញ្ជាក់វៃប៉ុណ្នឹងនាង
គួរល្មមរៀងហើយ ។
" អត់ទេ!!ខ្ញុំនឹងតាមលោករហូតដល់ថ្ងៃផុតដង្ហើម "
" យើងចូលចិត្ដនរណាគេពូកែចឹងណាស់!!មានអីល្អដែរ " នាយ
ក្រាស់ទាញ់ខ្សែក្រវ៉ាត់វាយលើខ្នងសរលោងមួយទំហឹង ឡើងស្នាំក្រហមជាំស្បែក ស្រីតូចខាំបបូរមាត់ស៊ូទ្រាំនិងទារណុកម្មនាយ ។
" អឹម!! " នាងមិនស្រែកឲ្យគេលឺសម្លេងឡើយ ។
" ហ៊ឹម!!ខ្លាំងតើ "
" អ្អាយ!! " សម្រែកនៃសេចក្ដីឈឺចាប់លឺលាន់ពេញភូមិគ្រិះរបស់ជុងហ្គុកសារជាថ្មីនាងតូចឈឺផ្សារខ្នងណាស់ហេតុអ្វីគេចិត្ដកំណាចគ្មានក្ដីមេត្ដាអ៊ីចឹង ។
" ស្ដាប់ទៅពិរោះម្យ៉ាងដែរ!! ម្ដងទៀត " នាយវាយមួយទំហឹងដៃលើភ្លៅរបស់នាងម្ដង ។
" អ្អាយៗ ឈឺណាស់!! " នាងស្រែកបានប៉ុណ្នឹងក៏ងងឹតមុខសន្លប់
បាត់មាត់ឈឹង គេវៃនាងមិនក្រោមដប់ខ្សែក្រវ៉ាត់ឡើយវៃទាំងនាង
គ្មានអ្វីចូលពោះសោះ នាយទម្លាក់ខ្សែក្រវ៉ាត់ចោលហើយទៅសម្អាតខ្លួនចេញទៅខាងក្រៅ ។
ក្រោយពីសម្អាតកាយដែលបែកញើសជោកវៃនាងរួចរាល់ហើយ
ក៏តុបតែងកាយចេញទៅក្រៅ មុននឹងចាកចេញនាយដោះខ្នោះ
នឹងច្រវ៉ាក់ចេញ ដោយចុះទៅខាងក្រោមឲ្យអ្នកបម្រើយកថ្នាំទៅ
លាងរបួសអ្នកស្រីរបស់ពួកគេ ។
" ល្បែងទី១ទើបចាប់ផ្ដើមនោះទេសារីសា!!មនុស្សប្រភេទដូចនាងគួរភ្លក់រសជាតិវាឲ្យបានច្រើនទើបល្អ យើងនឹងកំដរនាងដល់ទីនៃ
បញ្ចប់ " នាយក្រាស់ឧទានខ្សឹបៗម្នាក់ឯងមុនបើកឡានចាកចេញទៅបាត់ស្រមោលដោយហ្យុងហៃជាអ្នករួមដំណើរជាមួយគេ ។
ក្រោយពីទទួលបញ្ជារបស់ម្ចាស់តូចរួចពួកនាងមកធ្វើតាមតួនាទីយកថ្នាំមកលាងរបួសលើជើងភ្លៅខ្នងរបស់ស្រីតូចទាំងញញើតម៉េចក៏ម្ចាស់តូចព្រៃផ្សៃសម្បើមម្ល៉េះមើលចុះសុទ្ធតែស្នាមបែក
ឈាមជាំសាច់អស់ ។
" មិនគួរណាត្រូវម្ចាស់តូចធ្វើចឹងលើអ្នកស្រីតូចទេ!! " ពួកនាងលាង
បណ្ដើររអ៊ូរទ្រាំលាយឡំនិងការខឹងទៅម្ចាស់តូចដែលធ្វើបាបនាង
តូចដល់ថ្នាក់នេះ ។
" មែនហើយឯង!!មើលចុះសុទ្ធស្នាមមិនដឹងអ្នកស្រីតូចឈឺកម្រិតណាទេលោកព្រះ "
" ឈឺមធ្យមងំក្រោយពីធូរត្រូវម្ចាស់តូចវៃទៀតឬអត់ទេ!!ម្ចាស់តូច
ក៏អ៊ីចឹងទៀតប្រពន្ធឡើងស្អាតកោតលើកដៃប្រើហឹង្សាទៅកើត "
" ត្រូវហើយឯង!! " ពួកនាងលាងរបួសផងហួសចិត្ដនឹងជុងហ្គុកផង
ទម្រាំរួចរាល់ស៊ីពេលជិតមួយម៉ោងឯណោះ កាយស្ដើងត្រូវពួកនាងដាក់ឲ្យសម្រាកនឹងបានផ្លាស់ប្ដូរឈុតឲ្យរួចស្រេច ។
ពេលល្ងាចឡើង ពួកនាងឡើងមកម្ដងទៀតដើម្បីមើលថាសារីសា
ដឹងខ្លួនឬនៅ ប៉ុន្ដែអ្វីដែលពួកនាងបានឃើញនឹងស្ទាបប៉ះពាល់លើ
ស្បែក កម្ដៅខ្លួនរបស់នាងក្ដៅខ្លាំងណាស់ ។
" ធ្វើយ៉ាងម៉េចទៅឯង!!គាត់ក្ដៅខ្លាំងណាស់ "
" ទាក់ទងទៅម្ចាស់តូចឲ្យឆាប់ឡើង!! "
" ដឹងហើយៗ!! " ពួកនាងបំបែកគ្នាម្នាក់យកកន្សែងជ្រលក់ទឹកមក
ជូតខ្លួនឲ្យ ម្នាក់ទៀតទៅខលប្រាប់ជុងហ្គុកឲ្យគេបញ្ជូលពេទ្យមក
ភូមិគ្រឹះ នាងស្រដីទាំងញ័របបូរមាត់ខ្លាចរអានឹងជុងហ្គុកជាខ្លាំង ។
" ហាយឡូ!!ម្ចាស់តូច "
" មានការអ្វី!! " ជុងហ្គុកកំពុងស្ថិតនៅកាស៊ីណូ គេឈរមើលអ្នក
ផ្សេងទៀតកំពុងលេងល្បែង ។
" អ្នកស្រីតូចក្ដៅខ្លួនខ្លាំងណាស់ម្ចាស់តូច!!តើអាចនាំគាត់ទៅពេទ្យបានទេ " នាងជ្រើសរើសយកការនាំទៅពេទ្យប្រសើរជាងឲ្យពេទ្យមើលពិនិត្យមើលនៅភូមិគ្រឹះ នៅទីនេះគ្មានឧបករណ៍គ្រប់គ្រាន់ដូចនៅមន្ទីរពេទ្យឡើយ ។
" បន្ដិចទៀតមានគេទៅហើយ!!ហាមដាច់ខាតនាំនាងទៅមន្ទីរពេទ្យប្រសិនយើងដឹង ពួកនាងត្រៀមខ្លួនទៅ "
" ចាៗ!!ម្ចាស់តូច "
" វៃប៉ុណ្នឹងសោះ!!ធ្លាក់ខ្លួនឈឺទៅហើយ " ជុងហ្គុកពេលដឹងដំណឹងការក្ដៅខ្លួនរបស់សារីសាហើយនាយអស់សំណើចទើបសាកល្បងលើកដំបូងសោះ ធ្លាក់ខ្លួនឈឺឡើងឲ្យអ្នកបម្រើឆ្លេឆ្លា
ពេញភូមគ្រឹះ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Historia Corta« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ