ភាគ៣៧៖ជាលើកទីពីរ!!

295 11 0
                                    

" តើវាជាស្អីទៅ!! " នាងតូចស្ថិតនៅក្នុងភូមិគ្រឹះមិនបានដឹងថាមានរឿងអ្វីកើតឡើងឡើយ នាងអង្គុយរង់ចាំផ្លូវនាយក្រាស់ត្រឡប់មកវិញ ។
ឯអ្នកនៅមន្ទីរពេទ្យវិញ ជុងហ្គុកត្រូវបានគេជួយសង្រ្គោះបានសម្រេច ដំបូងមកដល់ម្នាក់ៗគ្មានសង្ឈឹមឡើយព្រោះអ្នកជំងឺជិតផុតទៅហើយ ចុងក្រោយបានជោគជ័យនៃការសង្រ្គោះអ្នកជំងឺចេញពីការស្លាប់ ជុងហ្គុកកំពុងស្ថិតក្នុងការដេកស្ដូកស្ដឹង គ្រួសាររបស់គេនៅយាមខ្លាចក្រែងនាយក្រោកឡើងទៅធ្វើអ្វីផ្ដេសផ្ដាសទៀត ។
ដៃនាយត្រូវគ្រូពេទ្យដាក់សារ៉ូមឡើងខ្សែរញ៉ែរញ៉ៃពេញនឹង ណាមជូនសម្លឹងមើលសភាពរបស់ប្អូនខ្លោចចិត្ដ កាលមុនមានរឿងអ៊ីចឹងដែលមិនធ្លាក់មកដល់ដំណាក់កាលចឹងទេ ដៃមាំចាប់ដៃប្អូនអង្អែលថ្នមៗតើមានរឿងអ្វីបណ្ដាលឲ្យគេលោតទឹកសម្លាប់ខ្លួន អ៊ីចឹង គេដាច់ទៅចោលគ្រួសារមួយនេះដោយរប្រៀបណាទៅ ។
" ឆាប់ដឹងខ្លួនមកជុង!!កុំគេងអ៊ីចឹងអីណា " ណាមជូននៅបន្លឺម្នាក់ឯងរង៉ូវៗរហូតដល់ព្រឹកប្រលឹមឯណោះ ពេលនោះរាងកាយមាំស្ថិតលើគ្រែបានបើកភ្នែកសន្សឹមៗមកផ្ទៃមុខនៅស្លេកស្លាំងនូវឡើយ ។
" ជុងហ្គុក!!ម៉ាក់ប៉ាប្អូនដឹងខ្លួនហើយ " ណាមជូនឃើញជុងហ្គុកកម្រើកត្របកភ្នែកបើកសន្សឹមៗឡើងមកស្រែកប្រាប់អ្នកមានគុណទាំងពីរឲ្យបានដឹងថាគេដឹងខ្លួន ។
" ជុងហ្គុក!! " ពួកគាត់ទាំងពីរដើរមកជិតគ្រែដើម្បីមើលកូនប្រុសពៅ ។
" ទឹក!! " ប្រយោគដំបូងចេញពីបបូរមាត់នាយក្រាស់គឺទឹក បំពង់ករបស់គេស្ងួតណាស់ត្រូវការទឹកមកសំណើមបំពង់កបន្ដិច ។
" នេះផឹកតាមសម្រួលណា!! " ណាមជូនយកទឹកឲ្យប្អូន ។
" ... " នាយលែងទទួលទឹករុញកែវទឹកចេញ ។
" ឆ្អែតហើយឬ!! "
" ... " នាយងក់ក្បាលបញ្ជាក់ថាគេឆ្អែតលែងចង់ទទួលទានហើយ ។
" ជុងហ្គុក!! " ម្ដងនេះម្ដាយជាអ្នកហៅនាយក្រាស់ម្ដង នាយងាកមកសម្លឹងមុខគាត់ទាំងនៅខ្សោះខ្សោយឡើយ ។
" កូនឃ្លានទេ!! "
" ... " ជុងហ្គុកងក់ក្បាល គេប្រើកាយវិការជំនួសពាក្យសម្ដី ហាក់មិនហារស្ដីចេញមកខាងក្រៅទេ ។
" ចាំម៉ាក់ទៅធ្វើឲ្យណា!! " ទោះមិនបានសម្រាកយ៉ាងណាក្ដី គាត់ជំនះចង់ធ្វើវាជូនកូនប្រុសញុំាដែរ ។
" កុំទៅអីម៉ាក់!! " បបូរមាត់កម្រើកឡើង សម្លេងស្អកៗបន្លឺចេញមកហាមឃាត់នារីចំណាស់ឲ្យឈប់ គេមិនចង់ឲ្យម្ដាយទៅណាទេទោះក្រពះស្រែករកអាហារក៏ដោយគាត់ហត់ហើយគួរសម្រាក ។
" កូនមិនចង់ឲ្យម៉ាក់ទៅទេឬ? "
" បាទ!! "
" អ៊ីចឹងចាំម៉ាក់ឲ្យគេធ្វើឲ្យញុំាណាកូន!! " គាត់ដើរមកអង្អែលសក់នាយថ្នមៗ ។
" បង!! " ជុងហ្គុកងាកមុខមកហៅណាមជូនក្បែរដៃ ។
" ចង់បានអ្វីឬ? "
" ទៅផ្ទះ!! " គេមិនចង់សម្រាកនៅទីនេះឡើយ ចង់ត្រឡប់ទៅផ្ទះវិញ ។
" ឯងនៅឈឺឡើយទេជុងហ្គុក!! "
" ផ្ទះ!! " ចាប់ដៃណាមជូនហើយអង្រួនគេមានះចង់ទៅវិញ ទោះឈឺមិនទាន់ធូរស្បើយក៏ដោយ ។
" ជុងហ្គុក!! "
" ... " កែវភ្នែករបស់នាយសម្លឹងទៅណាមជូនភ្លឹសៗ បំណងឲ្យគេជូនទៅ ។
" បានៗទៅផ្ទះ!! "
" ខ្ញុំចង់ប្ដូរពណ៍សក់!! "
" ឯងទើបក្រោកពីឈឺ!!ចាំថ្ងៃក្រោយទៅណាជុងហ្គុក "
" អត់ទេ!! "
" ជុងហ្គុក!! "
" បង!!ជូនខ្ញុំទៅ "​
" នាំប្អូនទៅៗណាមជូន " ឃើញជូងហ្គុករឹងទទឹងចង់ធ្វើដូច្នោះ អ្នកជាម្ដាយប្រាប់បងប្រុសឲ្យតាមចិត្ដគេទៅ នាំទៅហាងផ្លាស់ប្ដូរពណ៍សក់ចេញ ។
" បានៗ!! "
ចំណែកសារីសាប្រលឹមឡើងទើបទទួលដំណឹងថាជុងហ្គុកចូលមន្ទីរពេទ្យ ដោយមូលហេតុច្បាស់លាស់មិនទាន់ដឹងឡើយ កូនចៅរបស់ណាមជូនទៅទទួលនាងចេញពីភូមិគ្រឹះមកកាន់វិមានវិញដើម្បីមើលថែនាយក្រាស់ ។
" ហេតុអ្វីសុខៗលោកចូលពេទ្យ!!តើលោកឈឺអ្វីទៅ " នាងតូចបន្លឺទាំងព្រួយបារម្ភអ៊ីចឹងតើ ពេញមួយយប់នាងមិនស្រណុកក្នុងចិត្ដ ចេះតែព្រួយភ័យចំពោះជុងហ្គុកក្រោយពីទទួលដំណឹងនាងស្ទើរគាំងបេះដូងកាលលឺស្វាមីចូលមន្ទីរពេទ្យ ។
មួយព្រឹកធំទម្រាំរួចរាល់សក់ពណ៍ នាយយកពណ៍ទឹកប៊ិចត្រឡប់ទៅវិមានវិញដើម្បីសម្រាកនៅឲ្យអ្នកផ្ទះតាមដានសុខភាព រឿងជំងឺផ្លូវចិត្ដពួកគាត់បានដឹងតាំងពីគ្រូពេទ្យចេញពីបន្ទប់សង្រ្គោះបន្ទាន់មកម្ល៉េះ ករណីរបស់ជុងហ្គុក គាត់បានចួបប្រទះច្រើនហើយ អ្នកខ្លះធ្វើបានសម្រេច អ្នកខ្លះទៀតត្រូវមកដេកពេទ្យ ។
" លោក!! " នាងតូចស្រឡាំងកាំងកាលបានឃើញសក់ពណ៍របស់ជុងហ្គុកដែលបានផ្លាស់ប្ដូរនោះ ទម្រង់មុខរបស់នាយនៅមាំដដែរ ។
" ហ៊ឹម!! " នាយក្រហឹមដើមកទាំងកម្លាំងកំហែងក្រោយពីចេញពីមន្ទីរពេទ្យនាយទាមទារចង់ទៅប្ដូរពណ៍សក់ ទើបត្រឡប់មកវិមានវិញ ទាំងទឹកមុខស្លេកស្លាំងជាប់ ។
" សក់របស់លោក!! "
" ជុងហ្គុកចង់ប្ដូរ!!ប្អូនថ្លៃហ្អា...បងថាកុំទាន់សួរនាំគេច្រើនអីណា!!បងនាំគេទៅសម្រាកសិន " ណាមជូនគ្រាយ៍ប្អូនឡើងទៅជាន់ខាងលើ តាំងពីភ្ញាក់ដងខ្លួនមកគេមិនសូវមាត់ក ស្រដីបន្ដិចបន្ដួច សូប្បីម្ដាយសួរនាំគេក៏មិនសូវតបតដែលក្រៅពីប្រើកាយវិការនិងសម្លឹងមើលគាត់ជាប់ អាការះរប្រៀបនេះបញ្ជាក់ច្បាស់ៗថាគេមិនទាន់បានធូរស្បើយអ្វីទាំងអស់ ។
" ចាបងថ្លៃ!! "
" ហេតុអ្វីមិននិយាយបន្ដិចចឹងជុងហ្គុក!!នេះនាងប្រហែលជាបារម្ភនឹងឯងខ្លាំងហើយណា " គ្រាន់នាំមកដល់បន្ទប់ភ្លាម ណាមជូនបបួលប្អូនស្រដីភ្លែត ។
" ... " នាយមិនមាត់មិនកកែវភ្នែកសម្លឹងទៅកាន់ណាមជូនម៉ក់ៗ ។
" ជុងហ្គុក!! "
" ... "
" តើបងអាចសួរបានទេ!!មូលហេតុអ្វីប្អូនចង់ចាកចេញ " ណាមជូនសួរប្អូនទាំងអូលដើមក វាណែលទ្រូងស្ទើរធ្លោយចេញមកខាងក្រៅ តើមូលហេតុចម្បងអ្វីទើបជំរុញឲ្យជុងហ្គុកហ៊ានលោតទឹកសម្លាប់ខ្លួន ។
" ខ្ញុំ...តើបងជឿរឿងផ្លាស់ប្ដូរវិញ្ញាណទេ " នាយក្រាស់បន្លឺបន្ដិចហើយលេបទឹកមាត់ឲ្យសើមបំពង់កតិចទើបវាចាបន្ដ ពាក់ពន្ធ័និងការផ្លាស់ប្ដូរប្រលឹងកាលណាម្ចាស់រាងកាយអស់បុណ្យត្រូវចាកចេញដោយមានអ្នកថ្មីមកជំនួស ។
" ផ្លាស់ប្ដូរវិញ្ញាណ? " ហ្អាតើវាជាអ្វី សុខៗជុងហ្គុកជ្រើសរើសប្រធានបទនេះចេញមក តើវាពាក់ពន្ធ័នឹងសំនួរនាយសួរដែរទេ?
" ហ៊ឹម!! " នាយក្រាស់ងក់ក្បាល មិនច្រឡំឡើយគេនិយាយពាក់ពន្ធ័រឿងនេះ ។
" ឯងនិយាយមកថាវាជាអ្វី!! "
" ម៉ាក់ធ្លាប់ប្រាប់បងទេ!!ថាមានកូនភ្លោះ!! " នាយដឹងរឿងនេះមកពីអ្នកកាន់បញ្ជីនៅខាងក្រោមបង្ហើរប្រាប់មកកាន់គេ ។
" ធ្លាប់!!គាត់ថាប្រុសទីពីរបានស្លាប់បន្ទាប់ពីជុងហ្គុកកើតបានពីរនាទី "
រឿងនេះជារឿងសោកសៅបំផុតកាលនោះម្ដាយនាយគ្រាំចិត្ដស្ទើរស្លាប់បង្កើតកូនមកហើយបែបជាត្រូវស្លាប់អស់ម្នាក់ភ្លាមៗ តើគាត់មានកម្លាំងឯណាត្រូវបន្ដទៀត ។
" តើបងជឿទេថាគេត្រឡប់មកវិញ!! "
" ហ្អា!! " ណាមជូនភ្ញាក់ឲ្យព្រើតតើអ្វីដែលប្អូនគេកំពុងនោះជាការពិតឬ ?
" ម្នាក់នោះគឺជាខ្ញុំ!! " នាយក្រាស់ស្រដីដល់ចំនុចនេះនឹកឃើញរឿងរ៉ាវនៃការសន្ទនារបស់នាយនឹងអ្នកកាន់បញ្ជីនោះ ។
ត្រឡប់មកកាន់ការរលាយនៃប្រលឹងរបស់នាយចេញពីប្អូននោះ មកកាន់កន្លែងមួយដែលពោរពេញទៅដោយភ្លើងឆេះយ៉ាងសន្ធក់សន្ធៅមានសម្លេងស្រែកនៃការឈឺចាប់យ៉ាងទ្រហឹង នាយក្រាស់សម្លឹងទៅកាន់ខាងក្រោមឃើញស្រមោលខ្មៅៗកំពុងព្យាយាមចេញពីរណ្ដៅនោះ ។
" ឯងមកលឿនជាងការកំណត់ទៅទៀត!!អាទីប្រាំ " ស្រមោលមួយលេចចេញមកហៅនាយក្រាស់ងារជាអាទីប្រាំ ព្រោះពេលនៅរស់នាយនេះហើយជាភ្នាក់ងារសម្អាតរាល់ជនអាក្រក់ជំនួសពួកគេ ។
" អាទីប្រាំ!! " នាយក្រាស់លឺគេស្រដីចឹងភ្ញាក់ផ្អើល ហ្អានាយទៅធ្វើជាយមទូតតាំងពីកាលទៅ ?
" ត្រូវហើយលេខប្រាំមកលឿនការកំណត់ការងាររួចរាល់ហើយ!! "
" ឈប់ៗតើលោកចង់សម្ដៅលើអ្វីដែរ? "
" អៅ!!គ្មានទេ " នាយគ្រវីក្បាលពេលដឹងថាអ្នកចំពោះមុខគ្មានការចងចាំអ្វីទើបផ្លាស់ប្ដូរប្រធានបទទៅនិយាយអ្វីផ្សេង ។
" ខ្ញុំលឺច្បាស់ណាស់!!អាទីប្រាំ "
" ឯងកុំទាន់ចង់ដឹង!!ចាំពេលវេលាមកដល់ឯងដឹងដោយខ្លួនឯងហើយណា "
" ហ៊ឹម!! ទីនេះជាកន្លែងណា "
" ជាន់ខាងក្រោម!! "
" ហេតុអ្វីខ្ញុំមកទីនេះអ៊ីចឹង!!តាមត្រូវខ្ញុំត្រូវទៅកន្លែងដើមវិញតើ "
" ប្រហែលគេចង់ឲ្យឯងដឹងរឿងម្យ៉ាងហើយ!!អូ...មកហើយចាំស្ដាប់ណា " គេគិតថាអ្នកខាងលើរៀបចំពុំខាន សុខៗស្រាប់លេចសៀវភៅមកមួយក្បាលលើដៃរបស់គេ នាយបើកវាយកមកអានបិទវិញដើម្បីប្រាប់ទៅនាយក្រាស់ត្រួសៗ ។
" ជុងគុក ឈឺអ៊ីស៊ឺ ពីមុនឯងជាឃាតករហើយបានអស់បុណ្យនៅទីនោះ ឯងមានកម្មពៀរជាមួយជុងហ្គុក ចនស៊ឺវៃសៀវ ដោយហេតុពីមុនកាលម្ដាយរបស់ឯងបានបង្កើតកូនភ្លោះចេញមក ប៉ុន្ដែជាអកុសលឯងត្រូវបានស្លាប់ហើយទៅពិភពមួយទៀត ដូច្នេះដើម្បីដោះបំណុលកម្មឯងត្រូវមកស្ថិតនៅក្នុងរាងកាយជុងហ្គុក ចនស៊ឺវៃសៀវជារៀងរហូត មុននឹងបានរាងកាយនេះជាកម្មសិទ្ធ ឯងត្រូវវែកមុខបុគ្គលម្នាក់ដែលព្យាយាមធ្វើបាបជុងហ្គុកតាំងពីតូចមក គេម្នាក់គត់ដែលជាដើមហេតុហើយជាវិញ្ញាណឃោឃៅដែលបានរួចផុតចេញពីនរក ដូច្នោះភារកិច្ចមួយនេះយើងទុកចិត្ដលើឯងងហើយ " គេរៀបរាប់ប្រាប់រាងក្រាស់ពីដើមហេតុនៃគោលបំណងការវិលត្រឡប់ចូលទៅខ្លួនរបស់ប្អូនគេ នឹងតួនាទីសំខាន់ត្រូវរកមុខបុគ្គលនោះមកឲ្យឋានក្រោមកាត់ក្ដីពីទោសនឹងទង្វើបាបរបស់គេ ។
" ហ៊ឹម!!ខ្ញុំនឹងធ្វើវា តើរឿងនេះអាចប្រាប់អ្នកផ្សេងឲ្យដឹងបានទេ "
" បាន!!រឿងនេះវាជាកម្មជំពាក់ជំពិនគ្នានៅក្នុងគ្រួសាររបស់ឯង ម្យ៉ាងប្រាប់ឲ្យអ្នកជាម្ដាយដឹង គាត់ប្រាកដជាសប្បាយចិត្ដនឹងទុក្ខដូចគ្នា ឯងប្រហែលយល់ហើយណាពីអ្វីដែលយើងនិយាយ "
" យល់ហើយ!! "
" យើងនាំឯងត្រឡប់ទៅវិញ!! "
នាយក្រាស់នឹករឿងរ៉ាវពីមុន គេនឹងយកមកប្រាប់បងណាមជូនឲ្យអស់ គេពិតជារីករាយនឹងកើតទុក្ខរួមគ្នាកាលដឹងរឿង នាយយល់ហើយហេតុអ្វីក៏ជីវិតមុនគ្មានគ្រួសារតាមពិតគេសោះជាអ្នកចាកចេញមកស្ថិតនៅកន្លែងមួយម្នាក់ឯង ។
" នរណាប្រាប់ឯង!! "
" បុគ្គលម្នាក់!!បងជឿខ្ញុំទេថាខ្ញុំជា ជេខេ ចនស៊ឺវៃសៀវ "
" ឯង!! " លឺអ៊ីចឹងកាន់តែមិនចង់ជឿ តើពិតទេនេះៗជាប្អូនចាកចេញតាំងពីយូរនោះ គេវង្វេងអស់ហើយ ។
" ខ្ញុំមិនមែនជាជុងហ្គុក ចនស៊ឺវៃសៀវឡើយ!!បងអាចកត់សម្គាល់ពីកាយវិការនឹងអត្ដចរិតរបស់ខ្ញុំពីមុន...... ក្រោយពីលោតទឹកសម្លាប់ខ្លួនមកបងមានឃើញអ្វីប្លែកទេ " រាងក្រាស់លើករឿងពីមុនមកសាររើឲ្យណាមជូនវិភាគ ពិចារណាថាដូចអ្វីដែលគេបានប្រាប់ទេ ។
" តើពិតទេ!!ចុះជុងហ្គុកនោះ "
" គេបានស្លាប់ហើយតាំងពីលោតទឹកពីលើស្ពាននោះមកម្ល៉េះ " នាយមិនភ្លេចបាំងឡើយ ប្អូននាយបាត់បង់ជីវិតអស់រយះពេលជិតពីរឆ្នាំហើយ ។
" តើ...ពិតទេ!! " ណាមជូនសួរទាំងអួលដើមក តើប្អូនពូកែភ័យខ្លាចអស់ជីវិតហើយឬ វាយូរណាស់ដែលគេចាកចេញស្ងាត់ៗគ្មាននរណាម្នាក់បានដឹងរឿង ។
" បាទ!! "
" ហេតុអ្វីក៏ឯងអាចមកនៅទីនេះ " ណាមជូនប្រមូលស្មារតីមកសួរនាំគេ ។
" បំណុលកម្មនឹងរឿងមួយទៀតដែលគេទទួលរងអយុត្ដិធម៍ "
" អយុត្ដិធម៍!!វាជារឿងអ្វី "
" គឺរឿងមួយនេះ... " រាងក្រាស់អធិប្បាយប្រាប់បងប្រុសខ្សឹបៗពីរនាក់ប៉ុណ្ណោះ គេថែមឲ្យណាមជូនជួយលាក់រឿងនេះសិនដើម្បីងាយស្រួលរកមុខអ្នកបង្ករឿង ។
" បងជួយឯងណា!! " ក្រោយពីស្ដាប់អ្វីដែលគេប្រាប់មកអស់ហើយនាយយល់នឹងសហការជាមួយនាយក្រាស់ដើម្បីរកយុត្ដិធម៍ឲ្យប្អូនដែលបានស្លាប់នោះ ។
" អរគុណបងណាស់!! "
" ឯងសម្រាកសិនទៅណា!!បងចុះទៅខាងក្រោមយកអ្វីឲ្យឯងញុំា " ណាមជូនឲ្យប្អូនសម្រាកសិន មកដល់នេះគេនិយាយរឿងសម្ងាត់ប្រាប់ទៀតគ្មានបានសម្រាកបន្ដិចសោះ ទើបក្រោកពីឈឺផង ។
" បាទបង!! "
ណាមជូនចុះមកដល់ខាងក្រោម ឃើញសារីសាកំពុងមមាញឹកនឹងចំណីអាហារទុកសម្រាប់ជុងហ្គុក នាយដើរមកជិតប្អូនថ្លៃ ក្នុងចិត្ដអាណិតនាង គេបានស្លាប់ហើយតើនាងអាចទទួលយកមនុស្សម្នាក់នេះជាស្វាមីទៀតទេ ។
" សារីសា!! "
" ចាបងថ្លៃ!! "
" កំពុងចំអិនអាហារឲ្យជុងហ្គុកមែនទេ!! "
" ចាបងថ្លៃ!!បន្ដិចទៀតរួចហើយចាំបន្ដិចសិនណា...ខ្ញុំរៀបចំដាក់ចានសិន "
" តាមសម្រួលទៅ!!ហើយយកវាទៅឲ្យគេផងណាសារីសា " ណាមជូនចង់ឲ្យនាងនៅជិតគេដើម្បីបង្កើតភាពស្និតស្នាលខ្លះ មើលប្ដីប្រពន្ធមួយគូរនេះចុះសោះកក្រោះសម្បើមណាស់ ខាងភរិយាមិនបានដឹងថាជុងហ្គុកស្លាប់ នាងការនឹងរស់នៅជាមួយជាបងប្រុសរបស់ម្ចាស់រាងកាយទេ ឯប្អូនទីពីរវិញលាក់បាំងដល់ទីបញ្ចប់ ។
( អេតមីនសូមបញ្ជាក់បន្ដិច!!ជុងហ្គុកបានស្លាប់ហើយរាងកាយរបស់គេត្រូវជុងគុកឬជេខេអ្នកគ្រប់គ្រងជំនួស ដូច្នេះរាល់ការសន្ទនារវាងសារីសាគឺអេតមីនដាក់ឈ្មោះជុងហ្គុកហើយ សូមកុំភ័ន្ដច្រឡំឲ្យសោះត្រង់ចំនុចនេះណា អរគុណចូលសាច់រឿងយើងវិញ )
" ចាបងថ្លៃ!! " សារីសរៀបចំរួចលើកយកទៅជាន់ខាងលើឃើញនាយក្រាស់នៅអង្គុយជិតបង្អួច នាងយកអាហារដាក់លើតុ ហើយដើរមកជិតគេ  ។
" ជុងហ្គុក!! "
" ... " នាយងាកមុខមកសម្លឹងរាងស្ដើងទាំងមិនឆ្លើយតប ។
" លោកមកញុំាអាហារសិន!!មុនលេបថ្នាំសម្រាកណា "
" ... " នាយក្រាស់ក្រោកឡើងទៅអង្គុយលើកៅអី គេបម្រុងចាប់កាន់ស្លាបព្រាហើយតែសារីសាចាប់កាន់មុន ។
" ទុកឲ្យខ្ញុំបញ្ចុកលោកទៅចុះណា!! "
" មិនចាំបាច់ទេ!! " រឿងប៉ុណ្នឹងនាយអាចធ្វើវាដោយខ្លួនឯងបានតើ ។
" លោកកំពុងឈឺណា!!ជុងហ្គុក "
" រឿងប៉ុណ្នឹងយើងអាចធ្វើខ្លួនឯងបាន!! " ជុងហ្គុកយកស្លាបព្រាចេញពីដៃនាងយកមកញុំាអាហារទាំងនោះនឹងបាយ ក្រោយទទួលទានរួចគេយកថ្នាំមកលេប ។
" មុខរបស់លោកនៅស្លេកឡើយទេឆាប់សម្រាកទៅ " នាងឃើញជុងហ្គុករឹងរូសមិនព្រមឲ្យខ្លួនបញ្ចុកនាងក៏ព្រមនៅស្ងៀមមិនហ៊ានតម្លើងសរសៃកនឹងអ្នកជំងឺបណ្ដាយតមចិត្ដចុះ រួចក៏រហ៏សដេញគេឲ្យទៅសម្រាកដែរ ។
" ហ៊ឹម!! "
" លោកកើតអ្វីតើអាចប្រាប់ខ្ញុំបានទេ!! "
" លោតពីលើស្ពានសម្លាប់ខ្លួន!! "​
" ហ្អា!!លោកនិយាយលេងសើចទេដឹង " ចេះកំប្លែងស្ងួតទៀតជុងហ្គុករបស់នាងនេះចេញពីពេទ្យមកប្លែកៗ ។
" នាងមិនជឿយើង!! " អុញប្រាប់ការពិតទៅមិនជឿឯងសោះ ។
" ត្រូវហើយខ្ញុំឯណាទៅជឿរឿងកំប្លែងរបស់លោកនោះជុងហ្គុក!! "
" វាជាការពិត!!ពេលក្រោយមុននឹងលោតយើងថតវីដេអូឲ្យនាងមើល " ស្រដីបានប៉ុណ្នឹងនាយដើរទៅគ្រែសម្រាកបាត់ មិនខ្ចីពីប្រតិកម្មរបស់នាងក្រោយពីស្ដាប់ចប់នោះទេ ។
" ហ្អា!! " ស្អីគេនាងស្ដាប់ច្រឡំទេដឹង មនុស្សមាំមួន សម្ដីខ្លាំងចិត្ដរឹង មុខងាប់ដូចជុងហ្គុកនឹងឬដែលទៅលោតទឹកសម្លាប់ខ្លួន កំប្លែងទេដឹងប៉ុន្ដែមើលសម្ដីសម្ដៅគ្រប់ម៉ាត់របស់គេហារចេញមកវាហាក់ដូចជារឿងពិត មិនបានទេនាងត្រូវទៅសួរបងថ្លៃបញ្ជាក់សិន ។
រាងស្ដើងចុះទៅខាងក្រោមយ៉ាងលឿនរួមទាំងដៃកាន់ថាសនូវឡើយ នាងហុចវាឲ្យទៅអ្នកបម្រើយកទៅទុក ចំណែកនាងដើរទៅបន្ទប់ទទួលភ្ញៀវដោយឃើញប៉ាម៉ាក់ក្មេកនឹងបងថ្លៃនៅអង្គុយទីនោះជាស្រេច ។
" តើជុងហ្គុកញុំាបានច្រើនទេប្អូនថ្លៃ!! "
" ចាបងថ្លៃអស់រលើងពីចាន!!ខ្ញុំមានរឿងចង់សួរបងនឹងប៉ាម៉ាក់ "
" មានរឿងអ្វីសួរមកកុំបាច់ក្រែងចិត្ដអីកូនប្រសារ!! "
" តើជាការពិតទេដែលជុងហ្គុកលោតទឹកសម្លាប់ខ្លួន!! " នាងតូចទាំងញញើតក្នុងចិត្ដ វាជារឿងពិតនាងពិបាកទទួលយកណាស់ មនុស្សមាំមួនសម្ដីមុតៗកាយវិការរស់រវើក គ្មានអាការះផ្លូវចិត្ដបង្ហាញចេញមកសុខៗប្រែជាទៅបញ្ចប់ជីវិតវាមិនអាចទេ ។
" ជារឿងពិត!! "
" វាជាលើកទីពីរហើយ!! " ណាមជូនឆ្លៀតមកបញ្ជាក់បន្ថែមឲ្យសារីសាដឹង ។
" លើកទីពីរ!! "
" អឹម!! " ពួកគេទាំងបីនាក់ងក់ក្បាលព្រមគ្នា ជាការពិតមិនអាចប្រកែកបាន ។
" តើជុងហ្គុកមានជំងឺផ្លូវចិត្ដមែនទេអ្នកម៉ាក់!! " នាងតូចសួរទាំងញ័របបូរមាត់ ។
" ប្រាកដណាស់!! "
" ពុទ្ធោជុងហ្គុករបស់ខ្ញុំ!!ហេតុអ្វីខ្ញុំនៅជាមួយគេយូរហើយ ម៉េចក៏មិនដឹងចឹង "
នាងនៅជិតជុងហ្គុកជានរណាទាំងអស់ហេតុអ្វីមិនដឹងរឿងបន្ដិចពីស្វាមីវាសមហើយដែលជុងហ្គុកហារស្ដីឲ្យមុននោះ ប្រាកដណាស់នាងគ្មានបានដឹងអ្វីពីគេសូប្បីបន្ដិចក្រៅពីទាមទារការស្រឡាញ់នឹងការផ្ដល់ឲ្យប៉ុណ្ណោះ ។
" កុំបន្ទោសខ្លួនឯងណាសារីសា!!គ្មាននរណាចង់ឲ្យក្លាយជាបែបនឹងទេ "
" មែនហើយកូនប្រសារ!!កុំពិបាកចិត្ដពេកណាសំខាន់កូនត្រូវលើកទឹកចិត្ដគេនៅក្បែរគេទើបល្អណាកូន!! " ម្ដាយជុងហ្គុកអង្អែលសក់កូនប្រសារថ្នមៗដោយការលូងលោមមិនមែនកំហុសរបស់អ្នកណាទាំងអស់ សំខាន់ជុងហ្គុកសុវត្ថិភាពហើយដូច្នោះពួកយើងត្រូវនៅផ្ដល់កម្លាំងចិត្ដនឹងពាក្យពេចន៍លើកទឹកចិត្ដទើបល្អប្រសើរជាងការស្ដីបន្ទោសខ្លួនឯង ។
" ចាម៉ាក់!! "
" ទៅមើលបងនៅខាងលើទៅកូន "
" ចាម៉ាក់!! " រាងស្ដើងងើបចេញពីសាឡុងដើរសម្ដៅទៅជាន់ខាងលើនាងចូលទៅបន្ទប់ហើយមកអង្គុយលើគ្រែដៃបន្លាក្រូចលូកទៅអង្អែលថ្ពាស់របស់ស្វាមីថ្នមៗ ។
" អូនសូមទោសដែលបង្ករឿងឈឺក្បាលឲ្យបង!!អូនសន្យាណាថាអូនមិនធ្វើឲ្យបងលំបាកឡើយជុងហ្គុក "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now