" ជុងហ្គុក ចនស៊ីវៃសៀវ ទាន "
" ជុងហ្គុក ចនស៊ីវៃសៀវ "
នាយលាន់មាត់ ហ្អាស្អីគេម៉េចក៏មនុស្សម្នាក់នេះជាប្អូនប្រុសរបស់ណាមជូនទៅវិញ ហាក់មិនសាកសមសោះ ជុងហ្គុក ចនស៊ីវៃសៀវ ឃោឃៅ ផ្ដាច់ការប្រៀបដូចសាតានមួយរូបអ៊ីចឹង ប្រសិនប្រៀបធៀបជាមួយណាមជូន ជុងហ្គុកកាចសាហាវដាច់ កុំប្រលែងលេងនិងភ្លើងនរកអីនាំតែរលាកទេ ។
" បាទទាន "
" កុំប៉ះពាល់គេឲ្យសោះ "
" ហេតុអ្វីទាន "
" គ្មានហេតុផលទេ "
ក្រឡេកមកមើលជុងហ្គុកត្រូវណាមជូនអូសមកដល់ឃ្លាំងពិនិត្យមើលទំនិញរួចរាល់ គ្រប់ចំនួនត្រូវការនាយក៏ទៅអង្គុយមួយភ្លែតដើម្បីនិយាយគ្នាជាមួយជុងហ្គុក ។
" យ៉ាងម៉េចហើយការងាររលូនទេជុងហ្គុក "
" មិនសូវរលូនទេ បងប្រុស...ខ្វះខាតគ្រឿងផ្សំច្រើនណាស់ " ជុងហ្គុកក្រពុលមុខតែរឿងគ្រឿងផ្សំទេដែលពិបាកស្វែងរកបំផុត ។
" ភ្ញៀវសម្រុកមកកម្ម៉ង់ច្រើនឬទើបខ្វះខាតដូច្នោះ " ណាមជូនរៀងឆ្ងល់ដែលក្រែងទំនិញទើបចូលស្ដុកមួយអាទិត្យមុនសោះ ម៉េចមករអ៊ូរឿងគ្រឿងផ្សំទៅវិញ ។
" បាទភាគច្រើនកម្ម៉ង់សុទ្ធសារធាតុផ្សំកម្រពិបាករក ម្យ៉ាងទៀតពួកគេមិនដឹងជាស្អីទេជះលុយទាំងលានមកមុនដើម្បីបង្ខំឲ្យខ្ញុំធ្វើជាតិពិសឲ្យ បងគិតទៅសមទេ " ជុងហ្គុករអ៊ូរទ្រាំគេរៀងធុញថប់ដែលមកលេងកក់មុន អាសូរតាសងាយស្រួលក្នុងការផលិតទៅលោកព្រះ អ៊ីវ៉ាន់ខ្លះទម្រាំចេញចូលខែឯណោះ គេបធិសេធក្នុងការទទួលកក់ហើយតែម្នាក់ៗបង់លុយឲ្យរំភើយ ធ្វើចឹងបង្ខំគេហួសហេតុតែម្ដង ។
" គេឲ្យលុយសោះ មកមុខស្អុយធ្វើអីហ្អា " ណាមជូនអស់សំណើចនិងប្អូន គេឲ្យលុយពេករអ៊ូ ពេលគ្មានភ្ញៀវក៏រអ៊ូ ដល់កហើយនេះ ធ្វើអ្វីក៏មិនត្រូវចិត្ដគេដែរ ។
" មកពីធុញនិងរកសារធាតុផ្សំណាបង ទម្រាំបានមួយៗជីមីនសឹងតែទាញកាំភ្លើងបាញ់ខ្ញុំសម្លាប់ហើយ " ភាគច្រើនសារធាតុផ្សំគេពឹងពាក់ឲ្យជីមីនជួយស្វែងរក ដោយដោះដូរនិងធ្វើសារធាតុពិសមួយចំនួនទៅគេវិញ ។
" គេមិនហ៊ានទេ "
" បងស្មានចិត្ដគេត្រូវ "
" ប្រហែលត្រូវខ្លះដែរ "
" ពីរបីថ្ងៃទៀត បងជីដូនមួយមកហើយខ្ញុំមិនដឹងរកលេសដោះសារស្អីទៀតទេ " ជុងហ្គុកម៉ៅចិត្ដស្ទើរស្លាប់ហើយ រឿងមួយទាន់ដោះស្រាយរួចផង ចូលមួយរឿងទៀតចង់ឲ្យគេឆ្គួតស្លាប់តើមែនទេ ។
" ដោះសារ ឯងទៅនិយាយស្អីជាមួយគាត់ "
" គាត់ពឹងឲ្យជួយរកប្រពន្ធ " ជុងហ្គុកប្រាប់រឿងមួយនេះឲ្យណាមជូនដឹង គេឲ្យកូនចៅតាមស៊ើបហើយគ្មានដំណឹងអ្វីទេ ស៊ើបយូរទៅកាន់តែស្ងាត់ទៅៗ ។
" បងថ្លៃរត់ចោល "
" រត់ហ្នឹងហើយបង...បងប្រុសមិនដឹងទេចរិតគាត់ដូចទឹកកកត្រជាក់ស្រេបចឹង ស្រីណាទ្រាំបានហើយខ្ញុំឈប់និយាយហើយប្រញាប់ទៅធ្វើការបន្ដទៀត លាហើយបងប្រុស " ជុងហ្គុកជាប់មាត់វាចាពេកភ្លេចគិតរឿងការងារ ដំបូងថាសម្រាកសិនប៉ុន្ដែគិតសព្វៗទៅការងារស្ទើរលេចខ្លួនហើយ ទុកសិនទៀតចប់ពុំខាន ។
កាយក្រាស់ស្ទុះក្រោកបោះជំហានចាកចេញយ៉ាងឆាប់រហ័សរកតែណាមជូននិយាយពាក្យលាមិនទាន់ ប្រញាប់ប្រញាល់ទៅណាគេបើកឡានចេញទៅតំបន់មួយដែលដាច់ឆ្ងាយពីទីក្រុង ។
ឡានរបស់នាយបើកបរចូលមន្ទីរពិសោធន៍មួយកន្លែងទីនេះហើយជាកន្លែងកម្មសិទ្ធរបស់គេ ហើយក៏គ្មាននរណាហ៊ានចូលកន្លែងនេះផ្ដេសផ្ដាសដែរ ។
" ម្ចាស់តូច " កូនចៅឃើញវត្ដមានជុងហ្គុកភ្លាម អោនគោរពគ្រប់គ្នា ជុងហ្គុកក្រហឹមដើមកបន្ដិចហើយដើរចូលទៅខាងក្នុង ដើម្បីពិនិត្យមើលលទ្ធផលមួយរយះនេះតើអាចបញ្ចេញទំនិញឲ្យភ្ញៀវបានទេ ។
មនុស្សមួយចំនួនតែងតែឃើញជុងហ្គុកទៅណាមកណាម្នាក់ឯងជានិច្ច ប៉ុន្ដែហាក់គ្មានគ្រោះថ្នាក់អ្វីសោះ តាមពិតទៅវាជាជ្រុងម្ខាងប៉ុណ្ណោះ អ្នកណាថាគ្មានអង្គរក្សការពារ គឺមានហើយច្រើនទៀតផង ម្យ៉ាងម៉ាហ្វៀភាគតូចហ៊ានប្រហើនបញ្ចេញកូនចៅមកចាប់គេដើម្បីចង្រិតសួរពីរូបមន្ដ និងសារធាតុផ្សំ ដើម្បីឲ្យក្រុមពួកគេឈានមុខលេចធ្លោយ តែគួរឲ្យស្ដាយមនុស្សនាយឯណាប្រហែសបណ្ដោយឲ្យពួកគេចាប់បានដោយងាយៗនោះ ។
" ទំនិញបានច្រើនគួរបញ្ចេញឲ្យគេ ហើយទារលុយពាក់កណ្ដាលបូកថ្លៃចំណាយលើគ្រឿងផ្សំផង យើងមិនឲ្យពួកគេទទេៗឡើយ " ជុងហ្គុកនិយាយមួយៗច្បាស់ៗប្រាប់ទៅកូនចៅក្នុងមន្ទីរឲ្យដឹងកុំឲ្យនរណាខ្សែលើឲ្យសោះ ។
" បាទម្ចាស់តូច "
" ២ថ្ងៃទៀតយើងមកទីនេះម្ដងទៀត...ដូច្នេះរៀបចំកន្លែងយើងឲ្យស្អាតផង " ជុងហ្គុកនិយាយចប់ក៏ចាកចេញភ្លាមៗ ទុកឲ្យកូនចៅចាប់ចែង កន្លែងនោះជាអ្វី គឺបន្ទប់សម្ងាត់ដែលសម្រាប់គេធ្វើថ្នាំ ។
" បាទម្ចាស់តូច "
ពីរថ្ងៃក្រោយមក សារីសាបានចេញពីពេទ្យហើយ នាងត្រឡប់មកធ្វើការងារវិញទោះបងស្រីនាងហាមឃាត់ប៉ុណ្ណាក៏នាងរឹងទទឹងមកដែលគ្រាន់មកដល់ភ្លាមត្រូវជុងហ្គុកហៅទៅការិយាល័យភ្លាម ។
នាងតូចបោះជំហានដើរសម្ដៅទៅបន្ទប់ធ្វើការរបស់ជុងហ្គុក មុននិងចូលនាងគោះទ្វាបីដងទើបរុញទ្វាចូលទៅខាងក្នុងឃើញជុងហ្គុកកំពុងមើលការងារ ។
" អគ្គនាយក "
" នាងមកហើយ អង្គុយចុះទៅ "
" ចា "
" ហេតុអ្វីប្រញាប់ធ្វើការម្ល៉េះ នាងគួរសម្រាកពីរទៅបីថ្ងៃទៀតទៅ " ជុងហ្គុកចោទសួរទាំងភ្នែករបស់គេសម្លឹងការងារជាប់ បបូរមាត់បន្លឺឡើងមក ។
" ខ្ញុំជាហើយ លោកខ្វាយខ្វល់ម្ល៉េះឬមួយលោកចាប់អារម្មណ៍ខ្ញុំ " សារីសាជឿជាក់យ៉ាងមុតមាំថាគេមានចិត្ដលើនាង ទើបមកដល់ភ្លាមហៅខ្លួនមកសួរហេតុផលហាក់ខ្វាយខ្វល់បារម្ភនាងណាស់ ។
" ដើមឡើយនាងគិតថាយើងចាប់អារម្មណ៍នាង ប៉ុន្ដែអត់ទេ យើងមិនចាប់អារម្មណ៍អ្នកណាដែលយកអតីតកាលយើងនិយាយលេងសើចឡើយ ម្យ៉ាងយើងសួរក្នុងន័យអគ្គនាយកនិងបុគ្គលិក " រាងក្រាស់គ្រវីក្បាលបន្ដិចគេម៉េចនិងចូលចិត្ដនាងបាននោះទាំងនាងជាមនុស្សម្នាក់យករឿងសម្ងាត់គេមកវៃប្រហារ ម្យ៉ាងទៀតសួរនាំន័យមេកូនចៅ តើនាងគិតវែងឆ្ងាយម្ល៉េះ ?
" លោកក្រែងខ្ញុំសូមទោសហើយតើ លោកនៅចងវាជាប់ក្នុងចិត្ដដល់ពេលណា "
នាងតូចរៀងអាម៉ាស់មុខបន្ដិច កាលគេបធិសេធខ្លួនឆៅៗគ្មានសញ្ជឹងគិតយូរដូច្នោះ ។
" ពេលយើងគ្មានវត្ដមាននៅពិភពលោកនេះ " គេនិងចងចាំវាដល់ទីបញ្ចប់នៃជីវិត មនុស្សគេឈឺចាប់ដល់ស្លាប់ហើយក៏គ្មានថ្ងៃអាចលើកលែងទៅអ្នកណាងាយៗដែរ ។
" លោក " នាងតូចគាំងស្ញេញរឿងតូចមួយគេចងគំនុំនិងខ្លួនស្អីក៏សម្បើមម្ល៉េះលោកព្រះ ។
" បានហើយនាហចេញទៅ " ជុងហ្គុកដេញឲ្យត្រឡប់ទៅវិញគេមិនចង់និយាយជាមួយនាងយូរទេ ខ្លាចឈឺក្បាលនិងសម្លេងរំខានរបស់នាង ។
" លោកចាំមើលណា...ថ្ងៃមួយលោកនិងលើកលែងទោសខ្ញុំដោយខ្លួនឯង " នាងជឿជាក់ថាអាចធ្វើឲ្យគេលើកលែងទោសមុនគេស្លាប់ទៅទៀត ចាំមើលនាងធ្វើឲ្យឃើញ ។
" អញ្ជើញតាមសប្បាយ " ជុងហ្គុកងើយមុខឡើងសម្លឹងមុខនាងចំៗដោយបញ្ឈឺនាងបន្ថែមទៀត ។
" បានខ្ញុំនិងធ្វើវាឲ្យបាន " សារីសាដើរចាកចេញទាំងក្ដៅចិត្ដ មិនគួរណាគេប្រកាន់ទោសពៃសម្បើមម្ល៉េះ រឿងតិចមួយគេចងវាភ្ជាប់និងចិត្ដដល់កាល ។
" ក្មេងស្រីស្អីពូកែប្រកួតប្រជែងចង់ឈ្នះចាញ់គេឯងសម្បើមម្ល៉េះ " គេមិនដែលប្រទះស្រីណាចិត្ដរឹងរូស ព្យាយាមជំនះដូចនាងសោះគេមិនលើកលែងទោសនាងនៅរកវិធីដើម្បីបង្រ្កាបចិត្ដឲ្យគេទន់លើកលែងទោសឲ្យបានឬ ?
សភាពសាំង អ៊ុនស៊ីនពេលនេះមិនខុសពីឆ្កែធ្លាក់ទឹកឡើយ មកដល់គុកត្រូវគេវៃធ្វើបាបយ៉ាងចាស់ដៃ ឯជនបង្កប្រែចេញពីគុកយ៉ាងងាយស្រួល តើសមទេហេតុអ្វីក៏អយុត្ដិធម៍ចំពោះគេម្ល៉េះ ?
" ហេតុអ្វីក៏កម្មពៀរម្ល៉េះ យើងទើបបាត់បង់គ្រប់យ៉ាង ហើយមកឈឺខ្លួនដេកលើឥដ្ឋដូចឆ្កែឆ្មាគ្មាននរណាខ្វល់ពីរបួស តើបម្រុងទុកឲ្យយើងស្លាប់ឬ តើវាជាកម្មរបស់យើងមែនទេដែលធ្វើបាបគេ "
អ៊ុនស៊ីននឹករឿងរ៉ាវពីមុនគេធ្លាប់ប្រព្រឹត្ដិគេបានធ្វើបាបក្មេងប្រុសស្លូតបូតម្នាក់ ស្ទើរតែស្លាប់ ថ្ងៃនិងគេចងចាំច្បាស់គឺក្មេងប្រុសនោះបានដេកដួលដោយឈាមហូរចេញពីខ្លួន ចំណែករាងកាយស្រុះសាច់សុទ្ធរបួសនៃទារណុកម្ម ត្រូវគេបោះចោលនៅកណ្ដាលផ្លូវក្រោមទឹកភ្លៀង តាំងពីថ្ងៃនោះមកហាក់មិនឃើញគេមករៀនទៀតទេ ។
កាន់តែនឹកកាន់តែមានអារម្មណ៍ខុស គេទើបភ្ញាក់ខ្លួននៅពេលនេះទេ ហេតុអ្វីគេធ្វើអ៊ីចឹង ហេតុអ្វីបំផ្លាញជីវិតអ្នកដទៃដើម្បីភាពសប្បាយនិងការលើកសរសើរពីអ្នកដទៃ តើធ្វើវាមានប្រយោជន៍ទេ គ្មានសោះម៉េចក៏បន្ដធ្វើវា ។
" តើយើងទើបដឹងកំហុសមែនទេ ហ៊ឹម...ក្មេងនោះគេនៅរស់ទេយើងពិតជាចង់សូមទោសគេណាស់ ណ្ហើយឈប់គិត " អ៊ុនស៊ីនក្រោកទាំងវេទនាទៅសុំថ្នាំពីអ្នកចាំគុកនិងលាងសម្អាតរបួសដោយខ្លួនឯង ប៉ុន្ដែទេវតាមិននៅខាងគេ អ្នកចាំគុកមិនឲ្យសូប្បីបន្ដិច ។
" យើងគ្មានថ្នាំស្អីទេ របួសប៉ុណ្នឹងវាមិនឲ្យឯងស្លាប់ឡើយ ទៅវិញទៅ " អ្នកចាំយាមគុកដេញឲ្យអ៊ុនស៊ីនត្រឡប់ទៅវិញ ម្យ៉ាងវាជាបញ្ជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុត ក្នុងប្រទេសនេះសូប្បីខាងច្បាប់ ប៊ូលីសក៏នៅខាងគេ ។
" បាទ " អ៊ុនស៊ីនដើរទៅវិញទាំងអូសជើង ណ្ហើយៗមិនអីទេប៉ុណ្នឹងគេអាចទ្រាំទ្របានតើ ។
" បញ្ជូលដំណឹងនេះទៅគាត់ទៅ " បុរសយាមគុកម្នាក់ខ្សឹបប្រាប់គ្នីគ្នាឲ្យយករឿងរ៉ាវនេះឲ្យជ្រាបច្បាស់ដល់ត្រចៀករបស់គេ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ