១ឆ្នាំ៦ខែកន្លងផុត
តាំងពីថ្ងៃដែលជុងហ្គុកនិងសារីសាចួបគ្នាជាលើកចុងក្រោយមកវត្ដមានរបស់នាយក្រាស់ស្រាប់បាត់ឈឹងគ្មានបន្សល់ដានឲ្យអ្នកណាបានដឹងឡើយថាគេកំពុងស្ថិតនៅឯណានោះ ។
មនុស្សដែលបាត់ខ្លួនអស់រយះពេល១ឆ្នាំ៦ខែ ស្រាប់លេចមុខមកសារជាថ្មីលើវិស័យជំនួយ គ្រាន់នាយបើកត្រឹម៦ខែអាចឈរជើងនៅជាប់លំដាប់ថ្នាក់ទី១បាត់ទៅហើយ ពិតជារីកចម្រើនខ្លាំង គ្រប់គ្នាពិតជាចង់ឃើញមុខម្ចាស់ជេខេគ្រុប ដែលបង្កើតនោះព្រោះរាល់លើកមានតែនាយជំនិតប៉ុណ្ណោះដែលមកត្រួតពិនិត្យការងារ ។
" ក្រុមហ៊ុនយ៉ាងម៉េចហើយ!!ដុងស្យូង!! "
" គឺរៀបរយហើយទាន!! "
" យកឯងធ្វើជាជំនិតមិនខកបំណងឡើយ!! " រាងក្រាស់ទះស្មាគេដែលធ្វើការងារបានល្អដូច្នោះ គេនិងបង្ហាញខ្លួនឆាប់ៗនេះអ្វីដែលសំខាន់ ក្រុមហ៊ុនរបស់គឺពាក់ពន្ធ័ទៅនិងទឹកអប់ ស្រាក្រហមដែលបើកលក់ចេញអស់រាប់រយដបឯណោះ ។
ម្នាក់នោះគ្មាននរណាក្រៅពីជុងហ្គុក ចនស៊ឺវៃសៀវ ដែលបាត់ខ្លួនអស់រយះពេលយ៉ាងយូរ ដោយសារនាយសម្ងំនៅហ្វឹកហាត់និងសម្ងំផ្សំថ្នាំជាតិពិសមួយចំនួន ទឹកដៃរបស់គេរីកចម្រើនជាលំដាប់ថ្ងៃមួយនាយបានរៀបចំឲ្យបងប្រុសនាំរូបធាតុល្អៗដើម្បីត្រៀមទុកសម្រាប់ផលិតកាំភ្លើងចំនួន២ដើម សម្រាប់ដេញថ្លៃនៅឯកោះឯកជនមួយកន្លែង លទ្ធផលគឺលើសពីការរំពឹងទុក កាំភ្លើងពីរដើមនោះលក់បាន១២០លាន មួយដើម៦០លាន បំបែកកំណត់ត្រាអ្នកចាស់ គេស្ទើរមិនជឿថាអាចបានតម្លៃលើសលុបដូច្នោះ ។
ក្រោយពីថ្ងៃដែលជុងហ្គុកបានដេញថ្លៃរួចរាល់មក ឈ្មោះរបស់គេចាប់ផ្ដើមបោះសម្លេងទៅៗធ្វើឲ្យម៉ាហ្វៀមួយចំនួនទំនាក់ទំនងគេដើម្បីរកស៊ី និងឲ្យនាយផលិតកាំភ្លើងរាប់រយដើម នាយក្រាស់បានធ្វើឲ្យណាមជូនដឹងថាប្អូនរបស់គេពិតជាមិនធម្មតា ។
" បងមិននឹកស្មានថាប្អូនអាចធ្វើវាបានទេ!!ពិសេសរបស់កម្រមួយនេះណា " ណាមជូនលើកកាំភ្លើងមួយដើមដែលជុងហ្គុកឲ្យគេច្នៃឡើងយ៉ាងប្រណិត ទុកជាកាដូរថ្ងៃកំណើតរបស់បងប្រុសនាយ ។
" ខ្ញុំមិនពូកែពេកទេបង!!នៅមានកម្រិតនូវឡើយ "
" យ៉ាងណាបងមិនសរសើរឯងមិនបានណា!!ជុងហ្គុក "
" បងកុំសរសើរខ្ញុំពេកអី!! ទឹកដៃខ្ញុំនៅមានកម្រិត នូវពេលណាមួយខ្ញុំល្អប្រសើរខ្ញុំនិងបង្កើតថ្មីមួយគ្មាននរណាប្រៀបដូចឲ្យបង " ជុងហ្គុកគេមិនបានកុហកឡើយ គេនិងព្យយាមរកអ្វីដែលប្លែកបង្កើតវាទុកសម្រាប់ឲ្យណាមជូនប្រើប្រាស់ម្នាក់គត់ ។
" ចុះឯងបម្រុងធ្វើយ៉ាងម៉េចទៀតជុងហ្គុក!!នេះវា១ឆ្នាំហើយដែលឯងកំពុងដើរលើវិថីនេះ តើមានគម្រោងអ្វីផ្សេងទៀត " នាយតាមសង្កេតប្អូនប្រុសរាល់លើកណា ហាក់ចម្លែកចិត្ដនឹកគិតថាគេប្រាកដជាមានអ្វីធ្វើឲ្យគេឯងចាប់អារម្មណ៍ពុំខាន ។
" គឺមានបង!!ក្រុមហ៊ុនខ្ញុំហ្នឹងបើកវានាឆាប់ៗ "
" ត្រូវការឲ្យបងជួយទេ!! "
" មិនបាច់ទេបងប្រុស!!ខ្ញុំមានប្រាក់គ្រប់គ្រាន់សម្រាប់បង្កើតវាហើយបងប្រុសកុំបារម្ភអីណា!! " សម្រាប់រឿងលុយមួយគេមានច្រើនណាស់ ជាសេដ្ឋីលាក់មុខក្នុងប្រទេស ប្រាក់របស់គេរកបានវាច្រើនថ្នាក់ចាយមួយជាតិក៏មិនអស់ដែរ ។
" ដឹងហើយសេដ្ឋីវ័យក្មេង!! "
" ចុះបងមិនមានដែរ!!មិនចឹង "
" យ៉ាងណាបងនូវចាញ់ឯងទេជុងហ្គុក!! "
" ចេះតែថាហើយបងប្រុស!! " នាយក្រាស់អស់សំណើចកាលលឺការញ៉ោះបញ្ឈឺឌឺដងរបស់បងប្រុសដូច្នេះ ។
" ពិតមែន!!ជុងហ្គុកប្រែខ្លាំងជំនួញពេញដៃ បងពិតជាសប្បាយចិត្ដកាលឃើញក្មេងប្រុសពូកែខ្លាចមិនហ៊ានស្រដីជាមួយអ្នកដទៃ ប្រែមកចឹងបងពិតជាមានមោទនភាពណាស់ " ណាមជូននឹករឿងកាលពីអតីតកាល នឹកខ្លោចចិត្ដប្អូនប្រុសតែងតែខ្លាច ថ្នាក់ដល់សម្លាប់ខ្លួនជាច្រើនលើក ប្រែក្លាយជាអ្នកជំនួញល្បីម្នាក់ គិតមើលទៅគេមិនអស្ចារ្យប៉ុណ្ណាទេ ។
" ដោយសារមានបងនិងគ្រួសារនៅពីក្រោយទើបខ្ញុំមកដល់ថ្ងៃនេះណាបងប្រុស!! "
" ហ៊ឹម!!គឺម្យ៉ាងដែរក្នុងនោះក៏មានចំណែកប្អូន " ណាមជូននៅជជែកជាមួយជុងហ្គុកមួយសន្ទុះក្រោយទើបចាកចេញទៅកន្លែងធ្វើការងារបាត់ ឯជុងហ្គុកវិញត្រៀមនិងបង្ហាញខ្លួននៅក្រុមហ៊ុនទឹកអប់និងស្រាក្រហមជាផ្លូវការ ។
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ