ភាគ០៣៖អាម៉ាស់មុខ!!

500 12 1
                                    

" លោកឯង " រាងស្ដើងក្ដាប់ដៃខឹងជុងហ្គុកឡើងចង់បែកផ្សែងតាមត្រចៀកហើយតែត្រូវសម្រួលអារម្មណ៍ចាំថាគេជាភ្ញៀវអ៊ីចឹងត្រូវស្ងប់អារម្មណ៍ ។
  " លោកនិយាយលេងសើចណាស់!! " នាងតូចនិយាយទាំងគ្រឺតនិងជុងហ្គុក ។
  " ជុងហ្គុកបានហើយ!! សូមទោសណាអ្នកនាងគឺយកមួយនេះពីរមកណា " ណាមជូនចេញមុខមកជំនួសដោយចង្អុលទៅកាន់មីនុយប្រាប់សារីសា ។
  " ចា!!លោកសូមរង់ចាំបន្ដិច "
  " ជុងហ្គុកហេតុអ្វីញ៉ោះនាងអ៊ីចឹង!! " ណាមជូនងាកមុខមកបន្ទោសប្អូនមិនគួរណាញ៉ោះនាងដោយសម្ដីចឹងទេ ។
  " ខ្ញុំមិនបានញ៉ោះនាងទេបង!!គឺមានបំណងតែម្ដង " ជុងហ្គុកឆ្លើយតបទៅកាន់ណាមជូនត្រង់ៗ គេមានបំណងធ្វើបាបនាងជាង ។
  " ក្រែងពីមុនជាសំណប់ចិត្ដរបស់ជុងមិនចឹង!! " អ្នកជាបងប្រុសរៀងងឿងឆ្ងល់ក្នុងចិត្ដ តើមូលហេតុអ្វីទើបគេប្រែប្រួល ក្រែងពីមុននាយនិយាយប៉ះបន្ដិចព្រោះគេខូចចិត្ដ អន់ចិត្ដនិងគេហើយ ។
  " ពីមុនផ្សេងបង!!ប៉ុន្ដែឥឡូវខ្ញុំចង់ធ្វើបាបនាង " ជុងហ្គុកសម្លក់នាងពីចម្ងាយទាំង
ខឹង ព្រោះកាលនូវផ្សារទំនើបនាងតាមរំខានក្ដីសុខគេ  ។
  " តើមានរឿងអ្វីទើបជុង!!ទើសចិត្ដហ្អា " ណាមជូនសួរប្អូនយ៉ាងស្រទន់ តើមូលហេតុអ្វីទើបគេចង់ធ្វើបាបនាង វាមិនមែនសុខៗស្រាប់តែនាយចង់ធ្វើទេប្រាកដជាមានរឿងអ្វីម្យ៉ាងពីក្រោយ ។
  " នាងរំខានខ្ញុំបង!! " ជុងហ្គុកមិនលាក់លៀមអ្វីទេ គេសារភាពតាមត្រង់ ។
  " រំខានប្អូន!! "
  " បាទនាងរំខានខ្ញុំកាលនៅផ្សារទំនើបទិញសម្លៀកបំពាក់ " នឹកឃើញពេលហ្នឹងកាលណាគេក្ដៅក្រហាយភ្លាមៗ មនុស្សស្រីស្អីញេញ ពូកែសង្ស័យតាមដានជីវិតអ្នកដទៃឡើងដូចអ្នកស៊ើបអង្កេតរឿងក្ដីឲ្យប៉ូលីសទៅហើយ ។
  " រំខានប្អូនដោយរបៀបណា!! "
  " តាមដានខ្ញុំ!! "
  " ហៃយ៉ា!!កុំប្រកាន់និងនាងពេកអីណាជុង ពេលខ្លះវាជាចៃដន្យប៉ុណ្ណោះ ពេលនោះនាងគ្រាន់ដើរទិញអ៊ីវ៉ាន់ទីនោះទេដូច្នេះ បំភ្លេចវាទៅណាជុង!! " ណាមជូនវាចាលួងលោមប្អូនឲ្យបាត់ខឹងរឿងរ៉ាវបន្ដិចបន្ដួចហ្នឹង កុំយកទោសពៃគ្នាអ្វី ។
  " ក៏បាន!!បងចេញមុខហើយខ្ញុំមិនធ្វើអ្វីទៀតទេ ប៉ុន្ដែចិត្ដខ្ញុំវាមិនប្រាកដដែរ " រាងក្រាស់ឆ្លើយប្រាប់បងផ្សេងខុសឆ្ងាយពីពាក្យចុងក្រោយបន្លឺក្នុងចិត្ដ គេនិងចងកម្មចងពៀរនាងដល់ទីបញ្ចប់ ។
  " នេះរបស់អ្នកទាំងពីរសូមអញ្ជើញពិសារដោយរីករាយ!! " ជើងនេះបងស្រីរបស់សារីសាជាអ្នកលើកយកមកឲ្យជំនួសប្អូនស្រី ក្រោយពីបញ្ចប់ការញុំាអ្វីក្នុងហាងរបស់សារីសារួច ជុងហ្គុកនិងណាមជូនត្រឡប់ទៅវិញ ឯនាងតូចត្រូវបងស្រីអូសដៃមកសួរនាំតើមានរឿងអ្វីហ្អាទើបសម្លក់សម្លឹងគ្នាពីចម្ងាយ ។
  " មានរឿងអ្វី!!បានជាសម្លឹងសម្លក់ដូចសត្រូវចឹង " នាងចោទសួរប្អូនស្រី តើរឿងអ្វីទៅទើបបណ្ដាលឲ្យពួកគេគុំគ្នាចឹង ។
  " គ្មានអ្វីទេបង!! បិទហាងទៅខ្ញុំចង់សម្រាកហើយ " នាងមិននិយាយអ្វីទាំងអស់
ទៅកាន់បងស្រី ឲ្យបានដឹងទេ ។
  " បានតាមចិត្ដ!!ប្រសិនចង់ពិភាក្សាប្អូនអាចនិយាយវាជាមួយបងបានណា " ណ្ហើយប្រសិននាងមិនចង់វាចាចេញមកតាមដំណើរចុះ នាងមិនបង្ខិតបង្ខំទេ ។
  ពេលវេលាចេះតែទៅមុនក្រោយពីថ្ងៃនោះវត្ដមានរបស់ជុងហ្គុកស្រាប់តែបាត់ឈឹងមិនបង្ហាញឲ្យសារីសាបានឃើញទេ នាយសម្ងំរៀបចំផែនការរបស់ធ្វើស៊ីសារីសាស្ងាត់ៗនាទីនេះនាយបានបញ្ជូលឲ្យកូនចៅទៅចាប់បងស្រីរបស់នាងមក ធ្វើឲ្យសារីសាឆ្លេឆ្លាភ្លាមៗ ពុទ្ធោតើមានរឿងអ្វីទើបក្លាយជាអ៊ីចឹង ។
  " មិននឹកគិតថានាងមករកយើងដោយផ្ទាល់សោះ!! " ជុងហ្គុកអង្គុយនៅសាឡុងរង់ចាំនាងនូវបន្ទប់ទទួលភ្ញៀវជាស្រេច ឯដៃរបស់គេកាន់កាំបិតអង្អែលវាថ្នមៗ កែវភ្នែកបាញ់សម្លឹងទៅកាន់នាងតូចដែលកំពុងធ្វើដំណើរចូលមកខាងក្នុងសន្សឹមៗនោះ ។
  " ស្មានខ្ញុំចង់ឃើញមុខលោកណាស់!! " នាងតូចឆ្លើយតបទាំងមុខស្អុយ នាងមករកគេដើម្បីរឿងនោះមួយគត់ កុំអីគ្មានថ្ងៃឃើញមុខសារីសាមកជាន់ទីនេះឡើយ ។
  " អូ!!អ៊ីចឹងផងឬ " នាយក្រាស់លឺចឹងងក់ក្បាលដោយពេបមាត់បន្ដិច ពុទ្ធោស្មានគេនិងចង់ឃើញមុខនាងដូចគ្នាមែន គ្រាន់គេចង់កាច់អំនួតនាងឲ្យបាក់ប៉ុណ្ណោះ ។
  " កុំសាំញុំាច្រើនលោកឆាប់ដោះលែងបងស្រីខ្ញុំឥឡូវនេះទៅ!!គាត់មិនបានធ្វើអ្វីខុសឆ្គងទៅកាន់លោកទេ ហេតុអ្វីចាប់គាត់!! " សារីសាគ្រាន់លឺដំណឹងថាមានមនុស្សមកចាប់បងស្រីរបស់នាងនៅហាង នាងដឹងបាត់ហើយថាម្នាក់នោះជាអ្នកណា ។
  " ហៃយ៉ា!!ប្រញាប់ឲ្យយើងដោះលែងបងនាងលឿនម្ល៉េះ វាមិនងាយពេកទេដឹង...ម្យ៉ាងយើងមានរឿងចង់ឲ្យនាងសាកល្បងគ្នា និងការភ្នាល់រឿងមួយដើម្បីជាធ្នូរដោះដូរជាមួយការដោះលែងបងរបស់នាង!!យ៉ាងម៉េចដែរ " ជុងហ្គុកក្រោកចេញពីសាឡុងគេបែរខ្នងដាក់នាងដោយលើករឿងភ្នាល់មកនិយាយ វាងាយៗក្នុងការដោះដូរ គេចង់តេស្ដសាកល្បងថាគូរប្រគួតប្រជែងនោះសាកសមអត់ ។
  " បាន!!តើការភ្នាល់នោះវាជារឿងអ្វី " ល្អប្រសិនគេចង់បបួលនាងភ្នាល់ហើយចឹងនាងកំដរគេលេងទៅចុះ ប៉ុន្ដែក្នុងចិត្ដនាងរៀងរអាចិត្ដនិងជុងហ្គុកខ្លះៗដែរ ។
  " ល្អ!!លក្ខខណ្ឌងាយៗ នរណាគេគប់កាំបិតត្រង់ជាង ចំគោលដៅល្អនោះអ្នកហ្នឹងឈ្នះ យ៉ាងម៉េចដែរនាងហ៊ានទេ!! " ជុងហ្គុកបែរមកវិញដោយគ្រវីកាំបិតក្នុងដៃបង្ហាញឲ្យនាងបានដឹងពីហេ្គមដែលត្រូវប្រកួតគ្នា ។
  " តើលោកឆ្គួតទេឬ!!នេះៗ.......... " នាងហួសចិត្ដកាលឃើញហ្គេមរបស់នាយវាគួរឲ្យខ្លាច ហេតុអ្វីត្រូវបបួលនាងប្រើប្រាស់របស់គ្រោះថ្នាក់ តែត្រូវគាំងកាលជុងហ្គុកគប់កាំបិតបញ្ជិតសក់នាងដាច់បន្ដិចដោយសារវាភ្លាមៗពេកនាងរន្ធត់សន្លប់មួយរំពេច ។
" ស៊ុបប្រាយ៍!! អូ!!សន្លប់ហើយ ហាសហា...យើងស្មានខ្លាំងតើ " ជុងហ្គុកអស់សំណើចកាលឃើញគូរសត្រូវសន្លប់មុនប្រកួតដូច្នេះ វាពិតជាសមចិត្ដបំផុត ។
   រឿងបងស្រីរបស់សារីសាគេបានដោះលែងឲ្យគាត់ត្រឡប់ទៅវិញ ដោយទុកស្រីមាត់ឆៅនៅទីនេះហើយ ទុកឲ្យនាងបន្ដហ្គេមជាមួយគេ គាត់ក៏យល់ព្រម ម្យ៉ាងគាត់គិតថាជុងហ្គុកប្រហែលជាឡរលេងប៉ុណ្ណោះ ។
   " បាទបងស្រីទុកចិត្ដចុះណា!! "
   " ចឹងបងទៅសិនហើយ "
   បងស្រីរបស់សារីសាចាកចេញពីវិមានបាត់ស្រមោលដោយជុងហ្គុកអង្គុយគងទាក់ខ្លានៅសាឡុង ភ្នែកសម្លឹងកាន់ស្រីតូចគេងលើគ្រែនោះ បន្ទប់ទទួលភ្ញៀវ ។
   " ហ៊ឹម!!អឹម " សារីសាក្រហឹមដើមកបន្ដិច ភ្នែកបើកសន្សឹមៗសម្លឹងមើលពិដានទាំងចម្លែកចិត្ដ តើពេលនេះនាងកំពុងនៅទីណា ?
   " ទីនេះជាកន្លែងណា!! " នាងស្ទុះក្រោកភ្លាមៗកាលបានដឹងថាទីនេះមិនមែនជាបន្ទប់របស់នាង ឥឡូវនេះនាងកំពុងស្ថិតនៅណា ?
   " ផ្ទះយើង!! "
   " លោកឯង!! "
   " យ៉ាងម៉េច!!ក្រែងមុននាងហ្នឹង នាងអស្ចារ្យណាស់មិនចឹងហេតុអ្វីចាំបាច់សន្លប់គ្រាន់ត្រឹមគប់កាំបិទបញ្ជិតសោះ " ជុងហ្គុកស្រដីផ្លែផ្កា ដោយបន្លឺដៀមដាមនាងចំៗក្រែងក្លាហានណាស់ ។
   " មកពីភ្លាមៗពេកទើបខ្ញុំរន្ធត់សន្លប់ចឹង!!គ្រប់យ៉ាងវាជាកំហុសរបស់លោក " នាងមិនចាញ់ចិត្ដទេក្រោកមកតតាំងនិងនាយ កំហុសគ្រប់យ៉ាងមកពីជុងហ្គុកម្នាក់គត់ ។
   " កំប្លែងពេកទេដឹងអ្នកនាង!!ប្រសិនខ្លាចនិយាយមក មិនបាច់តាំងខ្លួនអស្ចារ្យពេកទេ យើងជ្រេញ!! " ជុងហ្គុកសារភាពតាមត្រង់នាយពិតជាជ្រេញឬកពាររបស់នាងពេញទីហើយ មិនដែលប្រទះនរណាមានអំនួត អួតអាង តាំងខ្លួនជាមនុស្សអស្ចារ្យប្រៀបដូចនាងទេ ។
   " ជ្រេញៗទៅ!!មិនមែនជារឿងខ្ញុំផង មានអ្វីត្រូវខ្វល់ " គិតរឺត្រឹមពាក្យសម្ដីប៉ុណ្នឹងឲ្យនាងឈឺចាប់នោះ សូមទោសផងស្គាល់សារីសាតិចពេកទេដឹង ។
   " អូរ!!យើងងាយប្រកែកនិងនាងហើយ ប៉ុន្ដែ... " ជុងហ្គុកបញ្ឈប់សង្រ្គាមទឹកមាត់ជាមួយនាងហើយ គេស្រាប់នឹកឃើញថាមុនហ្នឹងមានអ្វីត្រូវលេងបន្ដទៀត ។
   " ប៉ុន្ដែ!! " សារីសាចងចិញ្ចើមកាលលឺពាក្យប៉ុន្ដែចេញពីបបូរមាត់របស់ជុងហ្គុក ។
   " បន្ដហ្គេមពួកយើងភ្នាល់គ្នាមុនហ្នឹង!! " នាយម៉េចហ្នឹងបោះបង់ហ្គេមនោះចោលទទេៗបាននោះ ម្យ៉ាងគេកំពុងចង់តេស្ដទឹកដៃខ្លួនតើវានូវដូចដើមទេ ។
   " អ៊ីចឹងតោះ!!ឆាប់ទៅក្រែងលោកនឹងចាញ់ " នាងញញឹមចុងមាត់ ភ្នាល់គ្នាបន្ដក៏បាននាងមិនរអាចិត្ដ ។
   " ល្អ!! "
   ពួកគេទាំងពីរនាក់បានមកដល់កន្លែងដែលត្រូវភ្នាល់គ្នា នោះមានផ្ទាំងចំនួនពីរ និងកាំបិតចំនួន១០ដើម រៀបចំទុកជាស្រេច ឯចម្ងាយពីផ្ទាំងនិងកន្លែងឈរឆ្ងាយគួរសមដែរ នាងតូចលេបទឹកមាត់ក្អឹកមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ចម្ងាយឆ្ងាយម្លឹងៗតើនាងអាចធ្វើបានទេ ។
   " សារីសា!!ឯងគ្រាន់ឃើញប៉ុណ្នឹងឆាប់ចុះចាញ់លឿនម្ល៉េះ!! គេមាក់ងាយឯងលើសដើមឥឡូវហើយ!!យ៉ាងណាត្រូវតែប្រឹងយកជ័យជំនះឲ្យបាន ស៊ូៗសារីសាអាចធ្វើបាន " រាងស្ដើងឧទានក្នុងចិត្ដ ការផ្ដល់ទឹកចិត្ដខ្លួនឯងឲ្យប្រឆាំងនិងជុងហ្គុកម្យ៉ាងនាងមិនម៉េចអាចឲ្យដៃគូរប្រកួតឌឺដងបាននោះ គ្មានផ្លូវឡើយ ។
   " យ៉ាងម៉េចហើយ!!ខ្លាចហើយឬ " ជុងហ្គុកឃើញកាយវិការញាប់ញ័ររបស់នាងគេអាចស្មានដឹងថានាងកំពុងបុកពោះភ័យខ្លាច ។
   " ខ្លាចស្អី!!លោកឆាប់និយាយលក្ខខណ្ឌមក "
   " ហ្គេមតម្រូវឲ្យនរណាម្នាក់គប់ឲ្យចំចំណុចគោលដៅចំនួនប្រាំកាំបិតម្នាក់នោះនិងក្លាយជាអ្នកឈ្នះ " ជុងហ្គុកបាននិយយាយពីលក្ខខណ្ឌជាមុន ដើម្បីកុំឲ្យពេលនាងចាញ់មកតវ៉ា ។
   " បានតើ!!នរណាមុន "
   " គឺនាងមុនគេ!! "
   " ខ្ញុំ!! "
   " ហ្នឹងហើយ!!មាននរណាទៀតក្រៅពីនាង " ជុងហ្គុកងក់ក្បាលបញ្ជាក់ អ្នកគប់មុនប្រាកដជានាង គេផ្ដល់សិទ្ធឲ្យមនុស្សស្រីមុនហើយរកអ្វីទៀត តើនាងមិនពេញចិត្ដនិងការផ្ដល់សិទ្ធរបស់គេឬ ??
   " បាន!!ស្មានខ្ញុំខ្លាចឆើស!!ពុទ្ធោលោកអើយ តើគេគប់វាដោយរប្រៀបណាទៅ ពុទ្ធោៗ " នាងតូចឆ្លេឆ្លាដូចមាន់រកពងចឹង តើនាងចាប់ផ្ដើមពីចំណុចណាមុនទៅចំជាវិលខួរណាស់ ហេតុចង់ឈ្នះគេធ្វើឬកឯងមាំ ។
   " យ៉ាងម៉េច!!ឈរថ្មឹងដល់កាលទៀត " ជុងហ្គុកចាប់ផ្ដើមទើសភ្នែកនិងនាង ក្រែងស្រដីជាមួយគ្នាហើយថានងមុនគេ ឥឡូវឈរថ្មឹងមិនដឹងកាលចេញប្រតិបត្ដិការ ។
   " យី!!លោកឯងកុំចេះនៅឲ្យតាសស្ងៀមទៅ " នាងឆ្លៀតមកសម្លុតជុងហ្គុកបន្ដិចរឿងនាងសោះ ទ្រូងតឹងតែងសម្បើមជាងម្ចាស់សាមីខ្លួនម្ល៉េះ ។
   " អូខេៗ "
   សារីសាចាប់ផ្ដើមកាន់កាំបិតគប់ទៅខាងមុខ តែកាំបិតទីមួយនោះហាក់ចង់បំបាក់មុខនាងឲ្យអាម៉ាស់មុខចំពោះជុងហ្គុកជាមិនខាន វាហោះបានបន្ដិចស្រាប់ធ្លាក់បាត់តើសមទេ ??
   " អូរ!!កាំបិតទីមួយរបស់នាងធ្លាក់ហើយ!! " ជុងហ្គុកឆ្លៀតស៊កពាក្យបញ្ឈឺមកកាន់
សារីសា ធ្វើឲ្យរាងស្ដើងក្ដៅស្លឹកត្រចៀកភ្លាមៗ កាន់កាំបិតទី២តាំងចិត្ដថានិងឲ្យគេដឹងថានាងមិនអន់នោះទេ គ្រាន់គិតមិនទាន់ចប់ស្រួលបួលផង កាំបិតនោះស្រាប់ធ្លាក់ចុះសារជាថ្មី ។
   " ស្អីធ្លាក់ទៀតហើយ!! "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now