" ទេ!!លោកជារបស់ខ្ញុំ ហ៊ឹកៗ " នាងមិនស្ដាប់អ្វីទាំងអស់ ក្នុងចិត្ដរបស់នាងគឺគេជាកម្មសិទ្ធរបស់ខ្លួន ។
" សារីសា!! " ជុងហ្គុកគំហកនាង ទាញរាងកាយស្ដើងចេញពីខ្លួន ហេតុអ្វីនាងរឹងរូសសម្បើមម្ល៉េះ ។
" ហ៊ឹកៗ ជុងហ្គុក... " រាងតូចសម្លឹងជុងហ្គុក ដោយបបូរមាត់ពេបតិចៗ ។
" ឈប់ទៅ!! " នាយក្រាស់ក្រោកឈរពេញកម្ពស់ គេមិនបន្ដអង្គុយឲ្យនាងអោបឡើយ ជើងក៏ថយក្រោយចំនួនពីរជំហាន ។
" ខ្ញុំ... "
" ស្ដាប់ឲ្យច្បាស់ណាសារីសា រឿងស្នេហានាងអាចបង្ខំមនុស្សគ្មានចិត្ដលើនាងសោះដោយរប្រៀបណា!! "
" ... "
" កុំបណ្ដោយឲ្យអារម្មណ៍មនោសញ្ចាតនាក្របដណ្ដប់លើខ្លួនឲ្យសោះ " ជុងហ្គុកងាកមុខចេញ គេឃើញទឹកភ្នែករបស់នាងមានចិត្ដទើសទាស់មួយរំពេច ។
" ហេតុអ្វីបធិសេធ!!ជុងហ្គុកអាចពិចារណាសិនបានណា " នាងតូចជូតទឹកភ្នែកចេញនាងយំឡើងដង្ហក់ហើយ ។
" ទេ!!ចម្លើយយើងគឺនាងដឹងច្បាស់ក្នុងចិត្ដ បន្ដិចទៀតមានអ្នកមកយកនាង " រាងក្រាស់ដើរចេញបន្ទាប់ពីបញ្ចប់ប្រយោគនេះ ពិចារណា តើពិចារណារិះគិតយ៉ាងម៉េចទៀត នាងប្រាកដជាដឹង គេគ្មានចិត្ដលើនាងសោះ ។
" លោកចិត្ដអាក្រក់ណាស់ជុងហ្គុក!! " នាងតូចងើយសម្លឹងមេឃទាំងតានតឹង ។
" លោកប្រាកដជាបំភ្លេចអារម្មណ៍ទាំងនោះចោលឬធ្វើពុតជាភ្លេច " នាងមិនយល់សោះ តើគេប្ដូរផ្លាស់អត្ដចរិតនិងកាយវិការលឿនម្ល៉េះ មូលហេតុអ្វីបណ្ដាលឲ្យចិិត្ដគេទទេស្អាត គ្មានវត្ដមានរបស់នាង ។
" តើវាជាអ្វីទៅ!! " ចម្ងល់របស់នាងពេញខួរក្បាល ត្រឹមប៉ុន្មានថ្ងៃជុងហ្គុកផ្លាស់ប្ដូរទាំងស្រុង ហាក់ដូចមនុស្សផ្សេងគ្នាអ៊ីចឹង ។
នាងចាំយប់ចុងក្រោយពួកគេចួបនិងជជែកគ្នា ជុងហ្គុកបានរៀបរាប់ប្រាប់ខ្លួនពីទុក្ខរំលាកវេទនាក្នុងចិត្ដ ដែលបណ្ដាលមកពីក្រុមបូលីក្នុងសាលាធ្វើមកលើនាយ ។
យប់នៃថ្ងៃមុនកើតហេតុ ជុងហ្គុកលោតទឹកសម្លាប់ខ្លួន!!
រាងកាយពេញទៅដោយម្សៅនំស្រោចពេញរាងកាយជុងហ្គុក ពងទាប្រឡាក់លើសក់ក្បាល ក្លិនឆ្អាបពេញខ្លួន បបូរមាត់មានរបួស ផ្ទៃមុខជាំខ្មៅស្ដែងបង្ហាញច្បាស់ៗថាគេត្រូវនរណាម្នាក់វាយធ្វើបាប ។
" សា!! " ជុងហ្គុកគ្មានជម្រើសអ្វីក្រៅពីមកហាងនាងតូចទេ ប្រសិនគេត្រឡប់ទៅផ្ទះទាំងសភាពនេះប្រាកដជាគ្រួសារសួរដេញដោលមិនខាន ។
" ពុទ្ធោ!!ជុងហ្គុក លោកទៅត្រូវអ្វីមកហ្នឹង...មកនេះមក!! " សារីសាកំពុងបោសនិងជូតតុ ក្រោយពីបិទហាងលឺសម្លេងជុងហ្គុកក្រឡេកឃើញសភាពគេស្លុតស្្មារតី នាងភាំងអស់ ទៅប៉ះអ្វីម៉េចក៏ស្ថានភាពអាក្រក់ម្ល៉េះ ។
" ទៀតហើយសា!! "
" លោកទៅសម្អាតខ្លួនសិនទៅចាំមកលាងរបួសតាមក្រោយ!! " សារីសាលឺគេនិយាយថាទៀត នាងដឹងច្បាស់ថាមានរឿងអ្វីពីក្រោយខ្នង ទើបនាងដេញគេទៅងូតទឹកចាំនិយាយគ្នាតាមក្រោយ ។
" បាទ!! "
ជុងហ្គុកទៅងូតទឹកសម្អាតក្លិនស្អុយឆ្អាបអស់នោះចេញឲ្យអស់ ទើបមកវិញទាំងដៃជូតសក់តិចៗ ចំណែករឿងខោអាវគេយកមកសាគួរទើបមិនបាច់ភ័យខ្លាចគ្មានអ្វីត្រូវស្លៀកពាក់ ។
" ហេតុអ្វីមិនតដៃនិងគេហ្អា!!ជុងហ្គុក " នាងអូសដៃគេមកអង្គុយលើសាឡុងថ្នាំលាងរបួសនិងសំឡីនាងយកទុកជាស្រេច ដៃស្រឡូនចាប់ផ្ដើមសម្អាតរបួសឲ្យជុងហ្គុកវាស្ទើររាល់ថ្ងៃ គ្មានថ្ងៃណាជុងហ្គុកត្រឡប់មកពីសាលាវិញគ្មានរបួសលើដងខ្លួន ។
" ថ្ងៃក្រោយតតាំងនិងពួកវាម្ដងមើល!! " រាងតូចលាងរបួសបណ្ដើររអ៊ូបណ្ដើរ ។
" នាងក៏ដឹងថាខ្ញុំមិនហ៊ាន!! "
" មកពីលោកមិនក្លាហាន!!មាឌលោកមាំណាស់ជុងហ្គុក "
" ខ្ញុំខ្លាច!! "
" ហ៊ើយ!! " រាងតូចលាងរបួសឲ្យគេ បិទបង់រួចនាំបងស្រីជូនជុងហ្គុកត្រឡប់ទៅផ្ទះ នាងម៉េចហ៊ានបណ្ដោយឲ្យគេទៅម្នាក់ឯង ។
ក្រោយពីទទួលការធ្វើការខ្លាំងពេកជុងហ្គុកនៅបន្ទប់ម្នាក់ឯង គ្មានភ្លើងបំភ្លឺបន្ទប់ឡើយ នាយសម្ងំអោបជង្គង់លើពូកទូរស័ព្ទលោតសារឥតហ្ហែរ គេប្រាកដចិត្ដច្បាស់នោះជាវីដេអូនិងរូបភាពដែលពួកអស់នោះធ្វើបាបនិងគម្រាមយកលុយពីគេ ។
" បញ្ចប់វាទៅ ហ៊ឹក ហ៊ឹក!! " រាងក្រាស់បង្ហូរទឹកភ្នែកមកទាំងភ័យខ្លាច គេត្រូវការនរណាម្នាក់មកជួយគេ នាយសម្រេចចិត្ដច្បាស់ហើយគេលែងបន្ដរស់នៅលើពិភពលោកគួរឲ្យខ្លាច នាយក្រាស់ក្រោកចេញពីពូកដើរចាកចេញពីបន្ទប់ លួចចេញពីវិមានសម្ដៅទៅស្ពានដើម្បីសម្លាប់ខ្លួន ។
ងាកមកសម្លឹងពិភពមួយផ្សេងទៀតដែលនាពេលវេលានោះព្រះចន្ទ័ពេញបូណ៍មីដូចគ្នា ពន្លឺចែងចាំងបង្ហាញឲ្យឃើញវិមានមួយដែលសម្ងំលាក់ខ្លួនចេញឆ្ងាយពីមនុស្សម្នាដោយសារកូននៃម្ចាស់វិមានរូបនោះ ជាមនុស្សខ្លាចរអានិងសង្គមខាងក្រៅ ។
" អត់ទេ!!កុំចូលមកជិតយើង!! " ជុងហ្គុកជាកូនប្រុសពៅប្រចាំគ្រួសារគេជាក្មេងស្លូតបូត សុភាពបុរស ថែមទាំងស្ដាប់បង្គាប់ឪពុកម្ដាយណាស់ ប៉ុន្ដែជាអកុសល គេជាក្មេងដែលមានរោគប្រចាំកាយ ។
" ជុងហ្គុក!!ស្ដាប់ណានេះគឺបងណា ណាមជូនហ្យុងរបស់ឯង " ណាមជូន
ព្យាយាមនិយាយលួងលោមប្អូនប្រុស ដោយឈានជើងចូលទៅតិចៗព្រោះគេព្យាយាមលោតសម្លាប់ខ្លួន ។
" ណាម...ណាមជូនហ្យុង!! " កែវភ្នែករបស់គេសម្លឹងទៅកាន់បងប្រុសបង្កើតទាំងរលើងរលោង ទោះគេខ្លាចប៉ុណ្ណាក៏ឈ្មោះមួយនេះដិតដាបក្នុងចិត្ដរបស់គេដែរ ។
" មែនហើយ!!គឺជាហ្យុងណា ជុងហ្គុកចុះពីលើហ្នឹង!!មកណា ពួកយើងទៅ
ផ្ទះវិញ "
" ទៅផ្ទះ!! អត់ទេ " ជុងហ្គុកឧទានបន្ដិចហើយស្រែកឡូឡា ដោយមិនប្រយ័ត្នក៏ដាច់ផ្ងារទៅក្រោយ ខ្លួនប្រាណរបស់គេធ្លាក់ចុះទៅទឹកនៃខាងក្រោមស្ពានភ្លាមៗ ព្រូស...!! រាងកាយលេចបាតទៅក្នុងទឹក ។
" អត់ទេ!!ជុងហ្គុក ឆាប់ឡើងគេមិនចេះហែលទឹកទេ " ណាមជូនស្រែកឲ្យកូនចៅជួយស្រង់ជុងហ្គុកចេញពីទឹកផង ព្រោះប្អូនគេមិនចេះហែលទឹកឡើយ ។
" បាទចៅហ្វាយ "
វាពិតជាចម្លែកណាស់ ជុងហ្គុកនៅក្នុងទឹកមួយភ្លែតសោះស្រាប់តែគេងើបចេញពីទឹកវិញដោយប្រឹងហែលតៅច្រាំង ធ្វើឲ្យគ្រប់គ្នាប្លែកចិត្ដ !!ក្រែងមុនហ្នឹងចៅហ្វាយថាគាត់អត់ចេះហែលទឹកនោះជាស្អីវិញ ។
អ្វីៗស្រាប់ប្រែប្រួលអស់តាំងពីយប់ចុងក្រោយនោះមក នាងលែងបានឃើញអត្ដចរិតភិតភ័យ ខ្លាចរអាអ្នកដទៃទៀតទេ គេរឹងមាំក្លាហានហ៊ានប្រឈមមុខគ្រប់យ៉ាង តើនាងឪកាសក្បែរនាយទេ ។
" តើពួកយើងបញ្ចប់ត្រឹមនិងមែនទេ!! " រាងតូចបង្ហាញទឹកមុខស្រពោនមកបញ្ហាក់ពីក្ដីទុក្ខនិងសោកសៅមានក្នុងចិត្ដ បន្ដិចក្រោយមានមនុស្សនាំកាយស្ដើងត្រឡប់ទៅកន្លែងធ្វើការវិញ ឯជុងហ្គុកមិនចេញពីបន្ទប់គិតត្រួតពិនិត្តឯកសារនិងស៊ីញ៉ែឥតឈប់ គ្មានពេលសម្រាកដៃសោះ ។
" ពួកឯងត្រូវទៅប្រដៅបុរសក្នុងរូបនេះ " មនុស្សម្នាក់រុញរូបថតរបស់ជុងហ្គុកឲ្យកូនចៅមើល ថានរណាជាគោលដៅពួកគេ ។
" បាទចៅហ្វាយ!! "
" ប្រដៅវាកុំដល់ស្លាប់ឲ្យសោះ " គេត្រូវការឃើញពីភាពឈឺចាប់និងស្្លាកស្នាមលើផ្ទៃមុខនិងដងខ្លួនរបស់នាយក្រាស់ ។
" បាទទាន ពួកយើងមិនធ្វើឲ្យចៅហ្វាយខកបំណងទេ "
" ពេលបញ្ចប់កិច្ចការរួចរាល់យើងនិងតម្លើងប្រាក់ខែឲ្យពួកឯងទ្វេដង " គេនិងគុណប្រាក់ខែឲ្យពួកគេទ្វេដង ប្រសិនការងារនោះបានសម្រេច គេមិនស្ដាយឲ្យទេ ។
" បាទទាន!! "
" ចេញទៅ!! " នាយនិងរង់ចាំមើលការងារពួកគេ ។
ពេលវេលាចេះតែរំកិលទៅមុខជារឿយៗ ទីបំផុតដល់ម៉ោងត្រូវបុគ្គលិកចេញពីធ្វើការងារ នាងតូចត្រូវមិត្ដរួមការងាររុញនាងមកចាំបងស្រីនៅខាងមុខ បងស្រីរបស់នាងមកដល់នាំនាងត្រឡប់ទៅផ្ទះ ។
" បងស្រី!! "
" ហ៊ឹម!! "
" ខ្ញុំនិងឈប់ធ្វើការនៅទីនេះប្រហែលមួយអាទិត្យទៀត "
" ហេតុអ្វីត្រូវឈប់...តើមានរឿងអ្វីមែនទេ!!សារីសា!! " នាងងឿងឆ្ងល់ភ្លាមៗម៉េចឈប់ ក្រែងកាលមុននាងស្នើរសុំឲ្យរាងតូចឈប់ តែនាងបធិសេធរាល់លើ ។
" គ្មានអ្វីទេបង!!គ្រាន់ចង់ឈប់ពីការងារមួយរយះសិនណា " រាងតូចនឹករកលេសដោះសារ តើគួរប្រាប់បងស្រីរប្រៀបណា ។
" អរ!! "
ជុងហ្គុកកំពុងនៅការិយាល័យធ្វើការ ក្រោយពីបញ្ចប់ការងារប្រហែកប្រាំមួយកន្លះទើបនាយចាកចេញពីក្រុមហ៊ុន បើកឡានចេញទៅធ្វើដំណើរពាក់កណ្ដាលផ្លូវក៏មានឡានមួយមកស្ទះឡាននាយជាប់ ជើងជាន់ហ្រ្វាំងឡានមួយទំហឹងសឹងបោកក្បាលនិងចង្គួត ដៃទាញលេខឡានបញ្ឈប់ដំណើរការទៅមុខ នាយសម្លឹងឡាននោះឃើញមានមនុស្សប្រមាណប្រាំបួននាក់ចុះចេញមក ដៃកាន់ដំបងដេកគ្រប់គ្នា ។
" ស្អី!!លេងព្រួតផង!! " នាយក្រាស់ដកខ្សែក្រវ៉ាត់ចេញ ងាកទៅខាងក្រោយយកដាវមកកាន់ រួចបើកទ្វាចេញទៅប្រយុទ្ធ ។
" វាចេញមកហើយចូលទៅ!!ពួកយើង " ពួកគេសម្រុកគ្នាចូលទៅវាយជាមួយរាងក្រាស់ ដើម្បីប្រដៅគេតាមបញ្ជាចៅហ្វាយ ។
" ចង់ស្លាប់ឬ!! " ជុងហ្គុកសម្លឹងទៅកាន់សត្រូវទាំងក្រសែនភ្នែកស៊ីសាច់ហូតឈាម ចង់ទៅចួបនរកឆាប់ ចូលមកគេមិនរអានិងគ្នីគ្នារបស់ពួកគេទេ ។
ជុងហ្គុកចេញទៅប្រដៅ ដៃដកដាវចេញពីស្រោមរួចសម្លាប់ពួកវាទាំងឈាមស្រោចខ្លួន ឯមុខត្រូវបែកថ្ពាស់ជាំខៀវត្រូវកណ្ដាប់ដៃពួកវា គេប្រហែសបន្ដិច នាយធាក់ទាត់និងចាក់ពួកគេមិនប្រណៃដៃសោះ ។
" ប្រាប់មកថានរណាបញ្ជាពួកឯងមក!! " ជុងហ្គុកអង្គុយចោងហោងចោទសួរបុរសម្នាក់ដេកដួលលើថ្នាល់ដោយដង្ហក់តិចៗបៀបនិងផុតដង្ហើម ។
" ក្រុម...មេ..អំ...បៅ...ខ្ម..ខ " ពាក្យចុងកន្ទុយត្រូវបានបាត់ទៅតាមដង្ហើមដែលផុតរបស់គេ ។
" ចង្រៃយ៍!!មេអំបៅខ្មៅ!! " នាយក្រាស់អាចដឹងពីពាក្យចុងក្រោយនោះ គេស្មានថានរណាហ៊ានវាយឆ្មក់នាយ តាមពិតសត្រូវចាស់សោះ ។
" លេងផ្លូវកាត់ផង..ពួកឯងនិងទទួលមេរៀនពីយើង " ជុងហ្គុកសម្លឹងសាកសព
កូនចៅសត្រូវ នាយទាញទូរស័ព្ទខលទៅកូនចៅសម្អាតទីតាំងនេះចេញឲ្យអស់ ។
ហេតុអ្វីពួកគេស្លាប់លឿនម្ល៉េះ តើមកពីអ្វីឲ្យប្រាកដ?? តាមពិតក្នុងដៃមានលាយលំដោយពិសខ្លាំងសឹងមួយនាទីអាចឆក់ជីវិតមនុស្សបាន អ៊ីចឹងទើបអាម្សៀលនេះស្លាប់លឿនទាំងរបួសបន្ដិច ជាតិពិសជ្រាបលឿនធ្វើឲ្យបេះដូងត្រូវបញ្ឈប់ភ្លាមៗ នេះហើយវាជាឥទ្ធិពលជាតិពិសលេខមួយរបស់ក្រុមនាយក្រាស់ ។
" ឆាប់នាំគ្នាមកសម្អាតទីនេះផង!! "
ត្រឹមនាយទម្លាក់ទូរស័ព្ទប្រមាណជាងដប់ប្រាំនាទីកូនចៅមកសារ៉េកន្លែងផ្លូវស្អាតចេញគ្មានឲ្យកង់ឡានរបស់នាយក្រាស់ប្រឡាក់ឈាមឡើយ នាយបើកឡានសម្ដៅទៅវិមាន ក្នុងល្បឿនលឿនបំផុត គ្រាន់ឡានមកដល់នាយប្រាប់គេឲ្យលាងសម្អាតរួចដើរចូលទៅខាងក្នុង រហ័សទៅបន្ទប់ដើម្បីលាងខ្លួនឲ្យស្អាត ។
" សឺត...ចង្រៃ!! " នាយក្រាស់ផ្សារត្រង់របួសមាត់បន្ដិចនាយសម្លឹងមើលផ្ទៃមុខនៅក្នុងកញ្ចក់ ឃើញបែកត្រង់មាត់ ចិញ្ចើម ថ្ពាស់ជាំទៀត ឃើញចឹងនាយម៉ួម៉ៅចិត្ដភ្លាម
នាយមិនគួរប្រលែងពួកវាឲ្យស្លាប់លឿនពេកទេ ។
" ក្រុមមេអំបៅខ្មៅ ពួកឯងត្រៀមទទួលការសងសឹកត្រឡប់ទៅវិញទៅ " នាយបន្លឺទាំងកំហឹងពុះកញ្ជ្រោលក្នុងចិត្ដ វាពុះឡើងប្រៀបដូចភ្នំភ្លើងបិះនិងផ្ទុះឡើងចឹង ។
ជុងហ្គុកសម្អាតរបួសរួចទើបចូលគេងទាំងកំហឹងក្នុងទ្រូងមិនរលត់សោះ ឯនាងតូចគេងមិនលក់ នាងរើចុះឡើងទាំងរសាប់រសល់ នឹកគិតរឿងពីព្រឹកមិញ ។
" លោកចិត្ដអាក្រក់ណាស់ជុងហ្គុក!!លោកមិនគិតពីអារម្មណ៍ខ្ញុំទេ " នាងតូចបន្លឺទាំងតូចចិត្ដ មិនគួរណានាយក្រាស់មិនយល់ចិត្ដថែមបញ្ឈប់ឲ្យនាងចេញថែមទៀត ។
" មនុស្សចិត្ដខ្មៅ ចាំមើលខ្ញុំដាក់បណ្ដាសារឲ្យលោកងប់និងខ្ញុំគ្មានថ្ងៃស្វាង "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ