ភាគ៦២៖ធ្វើម្ហូបឲ្យនាង!!

309 14 0
                                    

ថ្ងៃថ្មី នៃដំណើរកំសាន្ដរបស់ពួកគេ ជុងហ្គុកនាំសារីសាទៅលេង
សមុទ្រញុំាគ្រឿងសមុទ្រ ពួកគេជាក់កែវគ្នាបន្ដិចទាំងញញឹម ។
" បង!! " សារីសាញញឹមសឹងរហែកថ្ពាស់ហើយដឹងទេកាលនាយ
នាំដើរទៅញុំានេះញុំានោះនាងមានក្ដីសុខណាស់ រំលឹកកាលគេ
ឃ្លាតឆ្ងាយពីខ្លួន វាពិបាកទ្រាំប៉ុណ្ណា ។
" ហ៊ឹម!! " ជុងហ្គុកកំពុងញុំាអាហារក៏គ្រហឹមដើមកបន្ដិច ។
" បងហ្អា!!អូនកំពុងគិតថាកូនកំពុងមករកពួកយើងហើយ!! " ស្រីតូចអង្អែលពោះរាបស្មើថ្នមៗទាំងញញឹម វាជាអារម្មណ៍របស់នាង
ព្រោះទាំងថ្ងៃទាំងពេលវេលាវាត្រឹមត្រូវនិងថ្ងៃនាងធ្លាក់មេជីវិតមក
នាងសង្ឈឹមថាលើកនេះជោគជ័យ ។
" នាងចង់បានកូនខ្លាំង!! " ជុងហ្គុកដាក់មឹកចូលបបូរមាត់រួចសួរនាង
តើនាងស្រឡាញ់ក្មេងណាស់ឬ ?
" ត្រឹមត្រូវហើយអូនស្រឡាញ់ណាស់!! " សារីសាតបទាំងស្នាម
ញញឹមយ៉ាងស្រទន់ នាងស្រឡាញ់ហើយប្រាថ្នាចង់ឲ្យពួកគេ
លេចឡើងលើពោះរាបស្មើ នាងចង់ស្គាល់រសជាតិនៃការរើបម្រាស់របស់កូន អំឡុងពេលពួកគេនៅក្នុងផ្ទៃ ។
" តាមចិត្ដនាងទៅចុះ!!នេះថ្នាំវីតាមីន " ជុងហ្គុកដកថ្នាំមួយហុចឲ្យ
នាងតូចលេបវាក្រោយបាយរួច ។
" អរគុណបង!! " នាងមិនបានគិតអ្វីច្រើនទេក្រៅពីញញឹមអរគុណ
នាយ មិនដឹងថាថ្នាំនោះមកពីប្រភពណាទេ ។
" អឹម!! " ជុងហ្គុកងក់ក្បាល ណាស់ហើយវាមិនទាន់ដល់ពេលទេ
សម្រាប់ការឲ្យនាងពោះធំនោះ ដើម្បីកុំឲ្យនាងបញ្ហានាពេលខាង
មុខទៀត ។
" អូន!!ឆ្អែតហើយបង "
" ចង់ទៅមើលភូមិរបស់គេទេ!! " នាយជ្រុលជាមកទៅហើយក៏នាំ
នាងដើម្បីទៅមើលគេឯងខ្លះ ក្រែងស្រឡាស់ខួរក្បាលបន្ដិច ។
" អូនទៅបង!! " កម្របបួលនាងដើរលេងណាស់ អ៊ីចឹងគ្មានពាក្យ
បធិសេធឡើយសម្រាប់នាយ ។
" ក្រោកមក!!ចង់ញុំាទឹកដោះគោមុនចាកចេញទៅទេ " ជុងហ្គុក
ដឹងថាថ្នាំគេផលិតនោះវាក្ដៅខ្លាំងអាចប៉ះពាល់ផ្នែកខាងក្នុងរបស់
នាង ត្រូវឧស្សាហ៍ឲ្យស្រីតូចផឹកទឹកឲ្យច្រើន ។
" អូនចង់ញុំាវា!!បងទិញឲ្យអូនមែនទេ " សារីសាមិនប្រកែក ម្យ៉ាងវាជាចំណងចំណូលចិត្ដរបស់ខ្លួនផត ។
" អ៊ីចឹងចាំបន្ដិចណា!! " ជុងហ្គុកឲ្យនាងអង្គុយសិនហើយដើរទៅ
កម្ម៉ង់ទឹកដោះគោឲ្យនាង ស្រីៗនៅទីនេះនាំគ្នាសម្លឹងរាងក្រាស់មិន
ដាក់ភ្នែកសោះ ពុទ្ធោអើយបុរសសង្ហានោះជាអ្នកណា ?
" បុរសសង្ហានោះ!!ជាអ្នកណា ហេតុអ្វីក៏សង្ហាអ្វីម្ល៉េះ "
" មែនហើយឯង!! " ពួកនាងនាំគ្នាខ្សឹបខ្សៀវអំពីនាយក្រាស់ ។
" យើងឃើញគាត់មកជាមួយមនុស្សស្រីម្នាក់នោះ!! " នារីម្នាក់ក៏
ចង្អុលទៅកាន់សារីសាបង្ហាញឲ្យពួកនាងបានដឹងថាបុរសម្នាក់នោះ
មិនបានទំនេរឡើយ ។
" អួយ!!គួរឲ្យស្ដាយណាស់ "
" មែនហើយឯង!! "
ជុងហ្គុកស្ដាប់លឺតែនាយធ្វើមិនខ្វល់រួចក៏ឈររងចាំទឹកដោះគោ
ធម្មតាក្រោយពីទទួលបានរួចមក នាយយកទឹកដោះគោមួយកែវ
ទឹកមួយដបមកកាន់ទុកសម្រាប់សារីសា ។
" របស់នាង!! " ជុងហ្គុកហុចទឹកដោះគោឲ្យនាងផឹកហើយទឹកគេ
ជាអ្នកកាន់ នាំគ្នាបណ្ដើរទៅកាន់ឡានដែលចតរង់ចាំជាស្រេច ។
" បងអរគុណហើយ!! "
" មិនអីទេ!! "
" មានមនុស្សស្រីជាច្រើនគេប្រាថ្នាចង់បាន រួមទាំងអូនផងដែរ "
សារីសាប្រាប់នាយ ព្រោះមុននេះនាងក៏បានលឺដែលអំពើការសន្ទនារបស់ពួកនាង ។
" ក្រែងយើងជាស្វាមីនាងមិនអ៊ីចឹង!! " ជុងហ្គុកងាកមកនិយាយជា
មួយនាង ទៅគិតអ្វីច្រើនទៀតគេជាប្ដីនាងហើយតើ ។
" ជាប្ដី!!តែអូនមិនទាន់បានបេះដូងរបស់បងឡើយ!! " នាងតូចមិន
ទាន់បានសម្រេចគោលបំណងឡើយ អ៊ីចឹងហើយការនាយក្លាយ
ជាស្វាមីបានមួយកម្រិត នៅក្លាយជាម្ចាស់បេះដូងទៀត ។
" ហ៊ឹម!! " ជុងហ្គុកស្ដាប់សម្ដីនាងទាំងមិនយល់ តើអ្វីទៅជាស្នេហា
អ្វីជាក្ដីស្រឡាញ់ នាយពិតជាមិនយល់ពីចំនុចនេះសោះ ថានាយ
ល្ងង់ក៏បានដែល វាជាអ្វី តើអារម្មណ៍ពេលទទួលបានស្នេហាវាមាន
អារម្មណ៍រប្រៀបណាទៅ ?
" មិនអីទេ...បន្ដិចទៀតបងនិងយល់ហើយណា!!លោកប្ដី " នាង
កាន់ដៃនាយបណ្ដើរចូលទៅខាងក្នុងឡាន ពួកគេធ្វើដំណើរបាន
ប្រាំនាទីប៉ុណ្ណោះក៏ទៅដល់ភូមិតូចនោះ ។
ជុងហ្គុកនាំនាងមកមើលគេនៅក្នុងភូមិ សារីសាចួបរបស់ប្លែកៗថ្មីៗ
រៀងភ្ញាក់ផ្អើលនិងវា ជុងហ្គុកដើរពីក្រោយមើលសម្ភារះរបស់អ្នក
ភូមិលក់ទាំងម៉ឺងម៉ាត់ មិនមែនសុខស្រាប់នាយនាំមកទេប្រាកដជា
មានអ្វីម្យ៉ាងទាក់ទាញចិត្ដរបស់នាយហើយ ។
" ឃើញហើយ!! " ជុងហ្គុកឧទានក្នុងចិត្ដ ចុងក្រោយប្រទះឃើញវា
ពិតប្រាកដមែន របស់នោះជុងហ្គុកទៅទិញលោកយាយចំណាស់
និងសួរនាំពីទីតាំង គាត់ប្រាប់ទាំងអស់ នាយបានឲ្យកូនចៅមួយ
ចំនួនទៅតាមលោកយាយនាំផ្លូវ រួចឲ្យលុយមួយចំនួនដុំ ។
" បងកំពុងធ្វើអ្វី!! " សារីសាឃើញជុងហ្គុកឈរនិយាយជាមួយ
លោកយាយចំណាស់នោះ ។
" នាងជាប្រពន្ធរបស់ចៅ!! " លោកយាយឃើញវត្ដមានរបស់សា
រីសារួចក៏ងាកមុខមកសួរបញ្ជាក់ពីនាយក្រាស់ ។
" ពិតមែនហើយ!!លោកយាយ "
" វាសនារបស់នាងចួបរឿងទុក្ខសោកណាស់ជាពិសេសស្នេហា
បុរសម្នាក់នេះមិនងាយដាក់ចិត្ដដាក់កាយស្រឡាញ់នាងឡើយត្រូវ
ចាំណាចៅស្រី!!គេចិត្ដរឹង ចិត្ដដាច់ប៉ុន្ដែគេឯកា ទុក្ខសោកណាស់
គេជាគូរជីវិតរបស់នាង សូមចៅតាមថែនិងមើលថែគេផង ពេល
នោះប្រាកដណាស់គេនិងបាក់ចិត្ដមកលើចៅ!! " លោកយាយបាន
ស្រដីខ្សឹបៗលឺពីរនាក់ស្រីតូច រួចទើបដើរទៅជាមួយកូនចៅគេ ។
" តើលោកយាយកំពុងនិយាយអ្វី!! " នាងបញ្ចេញទឹកមុខងឿងឆ្ងល់
ជាខ្លាំង តើគាត់សម្ដៅលើអ្វីទៅ ?
" សារីសា!! "
" ចាលោកប្ដី!! " នាងចាប់ភ្លឹកនិងពាក្យសម្ដីរបស់លោកយាយខ្លាំង
ពេកទើបភ្លេចគិតរឿងអ្នកជុំវិញខ្លួន ។
" ម៉ោះ!!យើងឃើញរ៉ូបចាក់ស្អាតណាស់ មក!! " ជុងហ្គុកអូសដៃ
នាងមក គេឃើញរ៉ូបនោះស្អាតសាកសមនិងនាងជាពិសេស ។
" រ៉ូបឬ!!បងទិញវាឲ្យអូនមែនទេ " គ្រាន់មកដល់នាងឃើញរ៉ូបចាក់
ដោយដៃអ្នកភូមិគឺស្អាតណាស់ ។
" ហ៊ឹម!!យកទៅ "
" វាស្អាតៗអ៊ីចឹងអូនសុំបួនទៅប្រាំម៉ូតបានទេបង!! " នាងតូចឃើញ
ច្រើនអ៊ីចឹងមិនដឹងយកមួយណាទុកមួយណាឡើយ ក្រៅពីមកសុំ
នាយត្រង់ៗ ។
" យកចុះ!!ស្រឡាញ់ប៉ុណ្ណា យកប៉ុណ្នឹងទៅ "
" ជុប!!ស្រឡាញ់លោកប្ដីខ្លាំងៗ " នាងតូចថើបថ្ពាស់នាយមួយខ្សឺត
ទុកជាការអរគុណសម្រាប់នាយ ។
សារីសាយករ៉ូបបួនទៅប្រាំម៉ូតទើបហុចឲ្យអ្នកលក់វិចខ្ចប់ទុកដើម្បី
យកទៅស្លៀកស្អាតៗអ៊ីចឹងមិនទិញគឺមិនបានឡើយ ជុងហ្គុកហុច
លុយឲ្យគេ រួចនាំនាងមកមើលផលិតផលធ្វើដោយដៃជាច្រើន ។
" បងហ្អា!!មួកនោះស្អាតប្លែកណាស់ "
" នាងចង់បាន!! " សំនួរដដែលៗចេញពីមាត់នាយ ។
" ចា!! " សារីសាងក់ក្បាលតិចៗ ។
សារីសាសប្បាយដៃទិញអ៊ីវ៉ាន់យកទៅទុក ជុងហ្គុកហុចឲ្យអង្គរក្យ
ជួយកាន់អ្នកខ្លះប្រមូលយកទៅទុកអស់ខ្លះដែល ចុងក្រោយនាយ
បើកដៃឲ្យអង្គរក្សកូនចៅទិញរបស់ខ្លះ ទុកឲ្យនាយចេញលុយ ។
" ជុងហ្គុកហ្អា!!អូនហត់ហើយ អូនចង់សម្រាក " សារីសាចុកជើង
ជាទម្ងន់ គ្រាន់លើកជើងក៏ពិបាកក្នុងការដើរដែរ ។
" ឡើងមកចាំយើងអៀវនាង!! "
" អត់ទេ!!អូនមិនចង់ឲ្យបងអៀវឡើយ អូនចង់ឲ្យបងបីវិញ " នាង
តូចទាមទារឲ្យគេបីត្រកងខ្លួនគ្រាន់បើជាងអៀវឆ្ងាយណាស់ ។
" ម៉ោះ!!យើងអៀវ ប្រញាប់ឆាប់បានទៅផ្ទះវិញ " ជុងហ្គុកត្រកង
បីស្រីតូចត្រឡប់ទៅឡាន ដោយឲ្យគេបើកចេញទៅត្រឡប់ទៅ
ផ្ទះវិញ អ៊ីវ៉ាន់ណែលពេញគូទឡាន ។
" ជុបៗ...អូនស្រឡាញ់បងខ្លាំងៗលោកប្ដី " ដើរលេងជើងនេះនាង
សប្បាយចិត្ដពេកក្រៃ ស្វាមីក៏ស្របតាមចិត្ដនាង សប្បាយដៃនាង
ដើរទិញដើរញុំា ដើរលេងពេញហ្នឹងហើយ ។
គ្រាន់មកដល់ផ្ទះភ្លាម អ៊ីវ៉ាន់ត្រូវបានជុងហ្គុកឲ្យអង្គរក្សយកទៅទុក
នាយក៏ចូលសង្រ្កានបាយលើកដំបូងឲ្យស្រីតូចភ្លក់អាហារ នាយ
បម្រុងដើរចូលសារីសាស្លន់ស្លោររត់មកឃាត់នាយ ។
" បងបម្រុងធ្វើអ្វីជុងហ្គុក!! "
" ធ្វើម្ហូប!! " គោលបំណងរបស់នាយគឺធ្វើអ៊ីចឹង ។
" ហ្អា!!បងធ្វើម្ហូបតើមែនទេ អូនស្ដាប់ច្រឡំទេដឹងលោកប្ដី " នាង
ព្យាយាមសួរបញ្ជាក់ តើត្រចៀកសងខាងរបស់នាងស្ដាប់ច្រឡំតើ
មែនទេ ។
" មិនច្រឡំ!!យើងពិតជាធ្វើពិតមែន " ជុងហ្គុកចងចិញ្ចើមសម្លឹងមុខ
នាងតូច គ្រាន់ធ្វើម្ហូបសោះទ្រង់ភ្ញាក់ផ្អើលម្ល៉េះ ។
" ពិតមែនឬ!!ហៃយ៉ា...ថ្ងៃនេះមានសំណាងមាត់ភ្លក់អាហាររបស់
បងទៀតហើយ!! " សារីសាញញឹមយ៉ាងផ្អែមដាក់នាយ នាងក៏
រហ័សទៅដាំបាយទុករង់ចាំនាយជាស្រេច ។
" បងចង់ធ្វើអ្វី!! " នាងអើតកមកសួរនាយ ។
" ធ្វើអ្វី!! " នាយមិនព្រមប្រាប់តាមត្រង់ឡើយ ។
" បងហ្អា!! "
" ហ៊ឹម!! "
" តើបងមានអារម្មណ៍ថារីករាយទេ " សារីសាព្យាយាមដេញដោលសួរនាយ ស្ងៀមស្ងាត់ពេកនាងនៅមិនសុខទេ ។
" គ្រាន់បើដែរ!! " ជុងហ្គុកងក់ក្បាល មានអីគួរសមតើ សំខាន់អ្វីដែលនាយចង់បានក៏សម្រេចផងដែរ ។
" ពិតមែនឬ!! " ម្ដងនេះនាងនិងគេដើរលេងសប្បាយរីករាយពិតជា
អស្ចារ្យណាស់ ។
" ហ៊ឹម!! "
" បងហ្អា!!បងមានអារម្មណ៍ថាតប់ប្រមល់ទេ កាលដែលមានអូនមកតាមតោងទាមជានិច្ចអ៊ីចឹង!! " សារីសាមិនរំពឹងនៅចម្លើយល្អអ្វី
ទេចេញពីបបូរមាត់នាយនោះ ប៉ុន្ដែអ្វីនាងស្ដាប់លឺធ្វើឲ្យលេចស្នាម
ញញឹមផុសឡើងលើមុខនាង ។
" គ្មានទេ!!កុំគិតអ៊ីចឹងអី " ជុងហ្គុកងាកមកអង្អែលក្បាលនាងថ្នមៗ
គេចាប់ផ្ដើមលែងមានអារម្មណ៍ទាំងឡាយនោះហើយ ។
" តើពិតទេ!! " សារីសាសួរនាយទាំងរំភើបក្នុងចិត្ដ ។
" ហ៊ឹម!! "
" តើអូនអាចឱបបងពីក្រោយបានទេ ជុងហ្គុក!! " សារីសាមិនហ៊ាន
ធ្វើអ្វីមួយតាមអំពើចិត្ដឡើយ មុននិងចាប់ផ្ដើមត្រូវសុំការអនុញ្ញាតពី
នាយជាមុនសិន ។
" តាមសប្បាយ!! " លឺឃ្លាបីម៉ាត់ពីមាត់នាយហើយសារីសារហ័ស
មកក្រសោបឱបពីខាងក្រោយ ដៃស្រឡូនលូកទៅឱបចង្កេះនាយ
យ៉ាងណែល ។
" បងក្រអូបណាស់!! "
" យើងដឹង!! " មិនបាច់នាងប្រាប់ក៏ដឹងដែលថាខ្លួនមានក្លិនក្រអូប
ទោះដើរអស់ជាច្រើនម៉ោង ក្លិនកាយនៅជាប់ដដែរ ។
" បងហ្អា!!អូនស្រឡាញ់បង!! " នាងចង់សារភាពប្រាប់គេរប្រៀប
នេះរហូត ដល់ថ្ងៃណាមួយលឺពាក្យអរគុណចេញពីមាត់នាយវិញ ។
" អឹម!! " នាយលឺតែជ្រើសរើសមិនឆ្លើយ បន្ដការងារធ្វលម្ហូបបន្ដ ។
" អូនមានក្ដីសុខណាស់កាលបានក្បែរបងដូច្នេះ!! " សារីសាប្រាប់
ពីអារម្មណ៍ពិតឲ្យនាយបានដឹងថាខ្លួនរីករាយ សប្បាយ មានភាពកក់ក្ដៅ សុភមង្គលប៉ុន្មានមាននាយ ។
" ក្ដីសុខ!! " នាយលឺក៏ប្លែកចិត្ដដែលគ្រាន់បង្ហាញទង្វើប៉ុណ្នឹងនាង
មានក្ដីសុខទៅហើយ ?
" ចា!!អូនមានក្ដីសុខ ពិសេសមានវត្ដមានបងនៅជិតជានិច្ចណា "
" អឹម!! " នាយក្រាស់ក្រហឹមដើមក នាយបន្ដធ្វើម្ហូបរួចក៏លើកវា
យកទៅដាក់លើតុ ក្រោយពីដាក់រួចយកបាយចានស្លាបព្រារួច ។
" ល្មមប្រលែងយើងទៅ!!ម្ហូបបាយរួចស្រេចហើយល្មមចេញមក
ញុំាមក " រាងក្រាស់គ្រវីក្បាលនិងនាង បាននាយមិនមាត់ឱបស្អិត
ដូចតុកកែអ៊ីចឹង ។
" អូនឱបទាន់ឆ្អែតផង!! "
" ញុំាបាយយើងឃ្លានហើយ!!នាងនៅឱបដូច្នេះ យើងឈរញុំាឬ
ទើបនាងព្រម " ជុងហ្គុកលើកជាសំនួរសួរបក បម្រុងឲ្យគ្នាឈរញុំា
ឯនាងឱបស្អិតមើលទៅហាក់ដូចស្វាតោងម្ចាស់ពេកទេដឹង ?
" ញុំារួចអូនឱបបន្ដណា!! "
" តាមចិត្ដ!! "
" ល្អណាស់!! " សារីសាប្រលែងចេញហើយចូលអង្គុយញុំានៅ
លើកៅអីយ៉ាងរីករាយ អាហាររបស់គេធ្វើសុខឆ្ញាញ់ៗ ។
" ឆ្ញាញ់ៗណាស់បង!! " នាងញុំាមួយម៉ាត់ហើយមួយម៉ាត់ទៀតកាន់តែញុំាកាន់តែជាប់មាត់ រសជាតិនាងឲ្យពិន្ទុគេដប់ ឆ្ញាញ់សាហាវ ។
" ឆ្ញាញ់ណាស់!!បងញុំាទេ " នាងលើកស្លាបព្រាខ្លួនយកទៅបញ្ចុក
និងនាយ ។
" អឹម!! " នាយក៏ទទួលយក ហារមាត់ឲ្យនាងបញ្ចុកហើយញុំាទាំង
ដឹងច្បាស់វាជាស្លាបព្រារបស់នាង សួរថាគេខ្ពើមទេ ហេតុអ្វីត្រូវមក
និយាយពាក្យថាខ្ពើមទៅវិញ ក្រែងនាងជាប្រពន្ធនាយហើយធ្លាប់
លូកប្រលែងក្រលាស់ប៊ឺតជញ្ជក់គ្នាពីយប់មិញហើយទេ ។
" ប្រសិនបងធ្វើម្ហូបរាល់ថ្ងៃ!!សង្ស័យអូនឡើងគីឡូស្លាប់ហើយណា
លោកប្ដី " រាងតូចគិតថាញុំាឆ្ញាញ់ពេកនាងឡើងគីឡូមិនខាន ។
" យើងឃើញនាងញុំារហូតមិនដែលឡើងទៅណាផង!! " នាយ
ក្រាស់និយាយការពិតប៉ុណ្ណោះ ។
" យ៉ាងណា!!អូនក៏ឡើងសាច់ដែរ "
" ឃើញឡើងតែសាច់នីៗសោះ!! " នាយមិនឃើញកន្លែងណានាង
ឡើងសាច់ទេក្រៅពីនីៗតូចទាំងគូរដែលរីករាយនោះ ។
" បង!! " នាងអៀនមុខក្រហម មនុស្សប្រុសស្អីសម្ដីត្រង់ម្ល៉េះ ។
" នាងអៀនធ្វើអ្វី!!ក្រែងទាំងនោះជានីៗរបស់នាងមិនអ៊ីចឹង "
" បងបិទមាត់ទៅ!! " នាងស្ដីឲ្យគេតិចៗ ប្រុសឡប់និយាយស្អីចឹង ។
" ក៏បាន!! " នាយឈប់និយាយអ្វីទាំងអស់ ញុំារួចលាងចានហើយ
ទៅងូតទឹកចូលសម្រាកយកកម្លាំងដើរនៅថ្ងៃស្អែក ។
ថ្ងៃទីពីរ ជុងហ្គុកនាំនាងទៅកន្លែងផ្សេង នៅទីនេះសំបូរកន្លែងដើរ
ណាស់ សូប្បីរូបធាតុផ្សំក៏សំបូរសប្បាយដែលអ៊ីចឹងនាំនាងដើរ
លេងផងរករបស់ខ្លះផង ដូចកាលពីម្សិលមិញជុងហ្គុកបានរបស់ខ្លះ
វាច្រើនគួរសម នាយឲ្យកូនចៅត្រៀមប្រមូលយកទៅដាក់នៅមន្ទីរ
ពិសោធន៍ដើម្បីសម្រេចផលនៃថ្នាំ ។
" ពួកយើងគួរទៅកន្លែងណាលោកប្ដី!! " សារីសាចោទសួរនាយ ។
" បន្ដិចទៀតនាងបានឃើញហើយ!! " នាយនាំនាងតូចដើរទៅ
ពួកគេកំពុងស្ថិតនៅឆ្នេរមួយកន្លែងទៀត នាយនាំនាងទៅអង្គុយសិនហៅភេសជ្ជះមកផឹកកំដរមាត់ ។
" លោកប្ដីហ្អា!!អូនទៅទីនោះបន្ដិចសិនណា " នាងតូចចង្អុលទៅ
កាន់មនុស្សម្នានៅជុំៗគ្នានោះ ។
" ទៅៗ!! " ជុងហ្គុកមិនខ្វល់ច្រើនចាប់អារម្មណ៍លើទឹកក្រូចដែល
គេកម្ម៉ង់មកនោះ ។
" អ៊ីចឹងអូនទៅសិនហើយណា "
" ទៅចុះ!! " នាយងក់ក្បាលយល់ព្រម គ្រាន់សារីសាទៅចួបពួក
គេ ជជែកគ្នាបន្ដិចពាក់ពន្ធ័រឿងកន្លែងឆ្នេរមានអ្វីខ្លះ នាងញញឹមដាក់
យ៉ាងគួរសមប៉ុណ្ណោះសម្រាប់ពួកគេ ។
" ហៃ!!មានអ្នកគេមកញ៉ែចឹងញញឹមញញែមសម្បើមណាស់ " រាងក្រាស់មុខក្រញ៉ូវថែមទាំងពេបមាត់ពេបកជ្រេញឬក ។
" អាសូរប្រុសនុង!!មុខសង្ហាទៅថាទេ មុខមួយៗចប់និយាយកោត
ចេះញញឹមដាក់គេកើត មើលចុះៗញញឹមទៀតហើយ " ជុងហ្គុកឃើញចឹងក្ដៅស្លឹកត្រចៀកភ្លាមៗ យ៉ាហ៊ានធ្វើចឹងផង អង្គុយលើកៅអីលែងជាប់ហើយ ។
" សារីសា!! " នាយតម្លើងសរសៃកហៅនាងដៃក្ដាប់ជាប់ ។
" លោកប្ដី!! " នាងញញឹមយ៉ាងស្រស់ដាក់នាយ ងាកមកប្រាប់
ពួកគេថាបុរសម្នាក់នេះហើយជាស្វាមីរបស់នាង ។
" ឆាប់មកនេះ!! " នាយបកដៃឲ្យនាងមក ។
" កុំទាន់អូនសួរគេសិន!! " នាងលើកដៃធ្វើជាសញ្ញាថាកុំទាន់អីនាង
នៅសួរនាំគេបញ្ជាក់សិន ។
" មកឬអត់!! " នាយធ្វើមុខមាំត្រជាក់ស្រេបដាក់នាង មកឬអត់ ?
" ទៅក៏បានដែរ!! " នាងមុខក្រញ៉ូវភ្លាមហើយឱនអរគុណដើរមក
វិញទាំងទឹកមុខមិនពេញចិត្ដ គ្រាន់និយាយបន្ដិចក៏ហៅមកហើយ ។
" ចៅហ្វាយពួកគេកំពុងធ្វើដំណើរកំសាន្ដទាន!! " កូនចៅដែលមក
ស៊ើបការពីនាយក្រាស់ រាយការណ៍ប្រាប់មេរបស់ខ្លួន ។
" សប្បាយទៀតហើយឬ!! ល្អឆាប់ទៅបំផ្លាញើក្ដីសុខរបស់វាចោល
ទៅកុំឲ្យពួកវាសប្បាយចិត្ដឲ្យសោះ " គេគ្មានឲ្យពួកគេរស់នៅបាន
សុខឡើយ គ្មានថ្ងៃទេ ។
" បាទទាន "
" សម្លាប់ចោលទាំងអស់ទៅកុំឲ្យនៅសល់សូប្បីម្នាក់!! " សម្លេង
មនុស្សចំណាស់គំហកទាំងកំហឹង ដើរលេងសប្បាយគិតថាអាច
រស់រានបានសុខដរាបណាមានជីវិតគេកំពុងរស់នៅ គេនឹងតាមទៅ
បំផ្លាញពួកគេឲ្យអស់ ។
" បាទទាន!! "
ជុងហ្គុកមុខក្រម៉ៅជាប់មិនប្រលែងឡើយ នាយដើរដោយបោះ
ជំហានវែងៗមិនចង់ឲ្យនាងដើរទាន់ដំណើររបស់ខ្លួនទេ ។
" បងចាំអូនផង!! "
" ចាំអូនផងកុំដើរលឿនពេក!! "
" បងហ្អា!! " នាងហៅជុងហ្គុកបីដង គេនៅធ្វើមិនលឺដើរបន្ដទៀត
មិនខ្ចីខ្វល់ខ្វាយច្រើននាំឈឺក្បាល ។
" បងអើយ!!កុំលឿនពេកបង " នាងដើរញាប់ជាមុន ដើរម៉េចធ្វើឲ្យ
ទាន់ដំណើរនាង ។
" លោកប្ដីហ្អា!! "
" បងខឹងមែនទេ!! "
" ស្រដីអូនមួយម៉ាត់មកណា!!អូនធ្វើអ្វីខុស " នាងតូចរៀងអន់ចិត្ដ
តិចកាលដែលជុងហ្គុកមិនខ្វាយខ្វល់អ៊ីចឹង ។
" អត់!! " នាយភ្លាត់មាត់ច្រឡំឆ្លើយតបលឺៗទៅកាន់នាង ។
" ហៃយ៉ា!!នរណាគេឆ្លើយអម្បាញ់មិញ "
" ... " យើងមិនឆ្លើយអ្វីទាំងអស់ គ្មានទេនាយត្រូវខាំមាត់ស្ងាត់ ។
" បងអើយ!!ចង់ឲ្យអូនស្រាយរ៉ូបចោលទេ!! " ហៅមិនឆ្លើយគម្រាមនាយម្ដងមើលតើមានប្រសិទ្ធភាពដែលទេ ?
" ស្រាតខ្លួននាងតើ!! "
" អូនស្រាតមែនណា!! "
" ស្រាតៗទៅ យើងដោះខោចោលដែរ " ស្មានមាននាងមែន គេក៏
អាចដោះខោចោលប្រលែងរូបរាងដល់ហាប់មាំឲ្យនារីផ្សេងបាន
ឃើញ គយគន់មើលដែរ ។
" អត់ទេអូនមិនព្រមឡើយ!! "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now