ភាគ០៨៖អត្មានិយម!!

331 14 8
                                    

" រៀបចំសម្អាតពួកវាចេញទៅ " ជុងហ្គុកបញ្ជាឲ្យកូនចៅបោស
សម្អាតកន្លែងកើតហេតុឲ្យស្អាត កុំបន្សល់ដានឲ្យប៉ូលីសស៊ើបដឹងឲ្យសោះ ។
" បាទទាន!! "
" ទៅវិញ...នាងគ្រាន់ឃើញប៉ុណ្នឹងសន្លប់បាត់ហើយ ក្រែងក្លាហានមកការពារយើងណាស់!! " ជុងហ្គុកបីនាងត្រឡប់ទៅក្រុមហ៊ុន នាយនាំកាយស្ដើងទៅការិយាល័យបាត់ ចំណែករឿងរ៉ាវផ្ទុះអាវុធមុនហ្នឹងបុគ្គលិកគ្រប់គ្នាក៏លឺដែល ប៉ុន្ដែគ្នានអ្នកណាហ៊ានលើកមកនិយាយឡើយ ។
ជុងហ្គុកអង្គុយធ្វើការយ៉ាងធម្មតា ហាក់សាំនិងវា ត្រឹមត្រូវហើយកាលនាយនៅជាឃាតករដៃគេប្រឡាក់ពេញដោយឈាមគ្មាបលួសមួយថ្ងៃ ។
" ដៃយើងចាប់ផ្ដើមប្រឡាក់ឈាមទៀតហើយ " នាយក្រាស់ទម្លាក់ប៊ិចចុះហើយសម្លឹងដៃរបស់ខ្លួន គេចាប់ផ្ដើមបញ្ចេញសារធាតុពិតមកបណ្ដើរៗហើយ មិនមែនក្មេងប្រុសក្លាយរអាអ្នកដទៃទៀតទេ នាទីនេះទៅប្រសិនអ្នកណាប៉ះពាល់នាយ គេនិងតបទៅវិញភ្លាមៗគ្មានចាំថ្ងៃក្រោយឡើយ ។
" សន្លប់បានយូរម្ល៉េះ!! " ជុងហ្គុកបង្វែនទៅសម្លឹងនាងតូចសន្លប់
លើសាឡុងនោះ ទាំងចងចិញ្ចើម រឿងប៉ុណ្នឹងមិនគួរណាបណ្ដាល
ឲ្យនាងសន្លប់យូរដែរ ។
" ហ៊ើយ!!ខ្វល់ម្ល៉េះដឹងខ្លួនពេលណាជារឿងរបស់នាងតើ " ជុងហ្គុក
ទះក្បាលតិចៗម៉េចបែកអារម្មណ៍ទៅខ្វល់រឿងសារីសាច្រើនម្ល៉េះ
ប្រមូលសមាធិដើម្បីធ្វើការវិញមិនល្អជាង ។
ជុងហ្គុកបន្ដការងារជារឿយៗរហូតដល់ល្ងាច គេរៀងគូរពោះក៏
ចេញឲ្យនាយជំនិតទិញអ្វីមកញុំាមុនហ្នឹងបន្ដការងារទៀត ថ្ងៃនេះ
ប្រហែលគេត្រូវធ្វើការដល់យប់ជ្រៅហើយ ។
" ទិញមួយមុខពីរឈុតមកណា " ជុងហ្គុកផ្ដាំដុងស្យូង ពីរឈុតនោះមានចំណែករបស់សារីសាដែរ ។
" បាទទាន!! "
" នៅសល់ប៉ុន្មានទៀតទិញរបស់ខ្លួនឯងចង់ញុំាទៅ!! " ជុងហ្គុកឲ្យគេយកលុយទៅទិញអ្វីញុំាចុះមិនបាច់ឲ្យនាយទេ ។
" អរគុណច្រើនចៅហ្វាយ!! "
" ហ៊ឹម!!ទៅចុះ " ជុងហ្គុកនិយាយប៉ុណ្នឹងដើរមកក្បែរសារីសា គេ
អង្គុយចោងហោងជិះសាឡុងយកដៃទៅចុចថ្ពាស់ក្រពុំតិចៗ ។
" ក្រោកឡើង!! សារីសា " រាងក្រាស់បន្ដចុចថ្ពាស់នាងរហូតដល់
សារីសាភ្ញាក់ដឹងខ្លួនមក នាងបើកភ្នែកសន្សឹមៗឃើញជុងហ្គុកភ្លាម
នាងស្រែកមួយទំហឹង ។
" អ្អាយ...អ្អាយៗ... "
" ស្ងាត់ភ្លាម!!ថ្លង់ណាស់ "
" មនុស្សឃោឃៅឆាប់ចេញឲ្យឆ្ងាយពីខ្ញុំទៅ " នាងតូចក្រោកអង្គុយរហ័សរំកិលចេញឆ្ងាយពីជុងហ្គុក ដោយចង្អុលមុខនាយ ។
" យ៉ាងម៉េចនាង!! " ជុងហ្គុកងឿងឆ្ងល់ ហើយនាងកើតថីសុខៗមក
រញីរញ័រស្រែកឲ្យគេចេញឆ្ងាយ ធ្វើមើលនាយយក្សស៊ីមនុស្សអ៊ីចឹង មិនយល់សោះ ។
" ឆាប់ចេញទៅ!! "
" ចេញទៅណា...ទីនេះជាកន្លែងធ្វើការរបស់យើងតើ " ជុងហ្គុក
ក្រោកឈរអស់កម្ពស់ មើលទៅកាន់នាង ។
" លោកសម្លាប់មនុស្ស!!ចេញទៅមនុស្សឃោឃៅ មនុស្សអាក្រក់
ចេញឲ្យឆ្ងាយ " សារីសាមិនបានស្ដាប់សម្ដីរបស់ជុងហ្គុក ឬសម្លឹងមើលជុំវិញថាទីនេះជារបស់អ្នកណាទេ សំខាន់នាទីហ្នឹងនាងចងចាំ
ហេតុការណ៍ដែលជុងហ្គុកបាញ់សម្លាប់មនុស្សតែមួយមុខគត់ ។
" យើងធ្វើការពារខ្លួន!! "
" មនុស្សឃោឃៅចេញទៅ!! "
" នាងមានបញ្ហាសតិអារម្មណ៍មែនទេ និយាយពាក្យដដែលៗចឹង
យើងប្រាប់នាងណា សារីសា!!ទីនេះជាកន្លែងយើងប្រសិននាងចង់
ណានោះទ្វាឆាប់ចេញទៅ " ជុងហ្គុកអស់ភាពអត់ធ្មត់ជាមួយនាងហើយថ្លង់ ឡើងហឹងត្រចៀកអស់ហើយ គេសម្លុតនាងមួយទំហឹង
ហើយចង្អុលខ្លោងទ្វា ។
" ហ៊ឹក ហ៊ឹកៗ " សារីសាក្រោយពីទទួលការសម្លុតរបស់ជុងហ្គុក
នាងពេបមាត់យំមួយទំហឹង ។
" ស្អីទៀតហើយ!! " អុញមិនបានវៃទេហេតុអ្វីយំ នាយចាប់ផ្ដើម
ក្រពុលមុខនិងនាងហើយ ។
" ឈប់យំទៅថ្លង់ណាស់!! "
" ហ៊ឹក ហ៊ឹកៗ " នាងមិនខ្ចីឈប់ នាងយំកាន់តែលឺទៅៗ ។
" យំៗទៅស្មានយើងខ្វល់!! " ជុងហ្គុកអត់ខ្វល់បណ្ដោយឲ្យនាងយំ
មួយសេរីដោយទាញកាសនិងបើកបទចម្រៀងញាក់ៗស្ដាប់ដើរទៅតុធ្វើការមិនដឹង ឯនាងតូចយំឡើងដង្ហក់ ។
" ចៅហ្វាយ!! " ដុងស្យូងមកវិញមានចំណីអាហាររបស់ជុងហ្គុកមកជាមួយ គេចូលមកលឺសម្លេងយំរបស់អ្នកណាម្នាក់ ។
" ទុកលើតុយើងទៅ!! " ជុងហ្គុកដកកាសចេញម្ខាងហើយបញ្ជាឲ្យ
ដុងស្យូងទុកវា ។
" មានរឿងអ្វីចៅហ្វាយ អ្នកនាងសារីសាកើតអ្វីទាន!! " ដុងស្យូងទុកតាមសម្ដីរបស់នាយ ហើយក្រឡេកឃើញសារីសាយំឡើងដង្ហក់ ទឹកភ្នែកហូរមិនចេះឈប់សោះ ។
" កើតឆ្គួត!! "
" នរណាកើតឆ្គួត!! " ក្រោយពីយំអស់ចិត្ដនាងលឺចឹងងាកមកសម្លក់
ជុងហ្គុកស្រែកសួរ លោកកំពុងថាឲ្យអ្នកណា ។
" ចុះមិនពិត មនុស្សជាឯណាគេយំស្រែកលឺៗដូចនាងគ្មានមូលហេតុនោះ "
" អាលោកឯង!! "
" ឃើញអត់...យើងនិយាយអម្បាញ់មិញមិនខុសទេ "
" បាទទាន!! " ដុងស្យូងលឺអ៊ីចឹងទប់សំណើចខ្លួនឯងមិនជាប់ មិននឹកស្មានថាសារីសានិងចៅហ្វាយ នៅបន្ដឈ្លោះប្រកែកគ្នាមិនប្ដូរសោះ គេក្រហែមបន្ដិចរៀបឬករៀបពារ ។
" ចាំមើលខ្ញុំយករឿងលោកឯងបាញ់សម្លាប់មនុស្សប្រាប់ប៉ូលីស "
សារីសាតវ៉ាមិនឈ្នះក៏លើករឿងកើតហេតុមុនហ្នឹងមកគម្រាមរាង
ក្រាស់ ក្រែងនាយខ្លាចខ្លះ ។
" ប្ដឹងទៅ!!ឯណាភស្ដុតាង " ជុងហ្គុកញាក់ស្មាបន្ដិចហាក់មិនខ្វាយខ្វល់និងពាក្យគម្រាមកំហែងរបស់នាងទេ ។
" ខ្ញុំហ្នឹងហើយជាភស្ដុតាង!! " រាងតូចជូតទឹកភ្នែកចេញរួចក្រោកមកពេញដោយភាពជឿជាក់ នាងជាភស្ដុតាងហើយប៉ុណ្នឹងជុងហ្គុកអាចរើខ្លួនចេញពីរឿងក្ដីនេះបានអត់ ។
" ប្ដឹងទៅអញ្ជើញ!! " ភស្ដុតាងស្អីក៏ភស្ដុតាងទៅគេមិនខ្វល់ស្រាប់
ហើយ ។
" លោកមិនខ្លាចទេឬ!! " នាងតូចមានចម្ងល់ភ្លាមៗ ហេតុអ្វីគេមិន
អើពើចឹង ក្រែងរឿងរ៉ាវហ្នឹងអាចបណ្ដាលឲ្យនាយជាប់ឃុំឃាំក្លាយ
ជាអ្នកទោសបានតើ ។
" មានអ្វីខ្លាច...ព្រោះវាមិនមែនជាលើកទី១ផង " ជុងហ្គុកសារភាព
តាមត្រង់ឲ្យសារីសាបានដឹង ថាការសម្លាប់មនុស្សគេមិនមែនមិន
ធ្លាប់ប្រព្រឹត្ដិឯណា ។
" មិនមែនលើកទី១ " នាងឧទានតិចៗទាំងភ្នែកបើកធំៗ ភ្ញាក់ផ្អើល
នាងសម្លឹងទៅកាន់ជុងហ្គុកដោយក្រសែភ្នែកភ័យខ្លាច ។
" អ៊ីចឹងល្អជាឃាតករសម្លាប់មនុស្ស!! " នាងតូចចាប់ផ្ដើមញ័រដៃញ័រ
ជើងភ្លាមៗ នរណាក៏បានដែលដាស់នាងឲ្យភ្ញាក់ពីវាផង វាមិន
មែនជាការពិតទេ រឿងនេះគ្រាន់ជាការនិមិត្ដ នាងមិនជឿឡើយថា
គេធ្លាប់សម្លាប់មនុស្ស គេគ្រាន់តែបំភ័យឲ្យនាងខ្លាចប៉ុណ្ណោះ ។
" វាជាយល់សព្វប៉ុណ្ណោះ មិនអាចទៅរួចទៅ!! "
" ហេតុអ្វីមិនអាច...ហេតុអ្វីនាងជឿជាក់ម្ល៉េះថាយើងមិនដែលធ្លាប់
សម្លាប់មនុស្ស " ជុងហ្គុកសង្កេតឃើញប្រតិកម្មកាលលឺសម្ដីគេមុន
នឹងសារីសា ហាក់មិនជឿសម្ដីគេសោះ វាមិនមែនរឿងកុហកបោក
ប្រាស់ ឬបំភ័យនាងលេងឡើយ គេធ្លាប់ធ្វើពិតមែន ។
" ព្រោះខ្ញុំស្គាល់លោក...ពីមុនលោកសូប្បីតែកណ្ដុរមួយក្បាល
លោកមិនហ៊ានសម្លាប់វាផង ចុះហេតុអ្វីខ្ញុំត្រូវជឿលោកនោះ "
សារីសាប្រកែកនិងនាយ ដោយពឹងផ្អែករឿងអតីតកាល ដែលនាង
និងជុងហ្គុកធ្លាប់ធ្វើវា កាលនោះកណ្ដុរមួយក្បាលគេមិនហ៊ានលើក
ដៃសម្លាប់ផង កុហកច្បាស់ណាស់ ។
" អ៊ីចឹងផង!!អូ...នាងដឹងទេ ពីមុនឡើយយើងកំសាកមិនហ៊ានប៉ុន្ដែ
ឥឡូវយើងហ៊ានបាញ់បំបែកក្បាលរបស់នាងបាន ផាំង " ជុងហ្គុក
ទាញកាំភ្លើងចេញពីថតតុហើយតម្រង់បញ្ឆិតក្បាលរបស់នាង ។
" អ្អាយ!! " នាងតូចខ្ទប់ត្រចៀកក្រោបចុះយ៉ាងលឿន ទឹកភ្នែកហូរ
មកម៉ាត់ៗ នាងជឿហើយគេពិតជាធ្លាប់សម្លុតមនុស្ស នាងគ្រវីក្បាលទាំងទឹកភ្នែក ក្នុងចិត្ដរន្ធត់ពិបាកទទួលយក កាយស្ដើង
ទន់ដូចចាហួយដួលសន្លប់ជិតសាឡុងជាលើកទី២ មុនហ្នឹងនាង
សន្លប់ នាងចាំរឿងមុនគេសម្លាប់មនុស្សយ៉ាងកំណាចឃោឃៅ
កែវភ្នែកក្រហមឆ្អិតឆ្អៅមួយគូរនៅប្រៀបដូចនិងសាតានមួយរូប
កំពុងលេបត្របាក់ចំណីអ៊ីចឹង ។
" ទន់ខ្សោយ!!ហ៊ើយ...ធុញ " ជុងហ្គុកដើរមកជិតលើកកាយតូចដាក់លើសាឡុងសារជាថ្មី ។
" ចៅហ្វាយលេងខ្លាំងពេកហើយទាន!!អ្នកសារីសា ម៉េចនិងអាច
សាំនិងវាបាននោះ " ដុងស្យូងដកដង្ហើមធំ ចៅហ្វាយនាយចិត្ដឆៅ
ណាស់មិនបកស្រាយឬរៀបរាប់ច្រើនទេ ទាញកាំភ្លើងបាញ់ឲ្យ
សារីសាឃើញពិតៗ ឥឡូវសន្លប់មួយសូន្យបាត់ ។
" ក្រែងបងក៏ធ្លាប់មិនអ៊ីចឹង!! " ជុងហ្គុកចងចិញ្ចើម តើគេខុសអីក្រែងរឿងអ៊ីចឹង ដុងស្យូងក៏ធ្លាប់ឆ្លងកាត់ដែរតើ ។
" ចៅហ្វាយ...ខ្ញុំខុសពីអ្នកនាងសារីសាណា " អៅហេតុអ្វីក៏លើក
រឿងគេមកប្រៀបធៀបគ្នា ខុសគ្នាឆ្ងាយដាច់គេមនុស្សរឹងមាំធ្លាប់
ហ្វឹកហាត់ជាមួយសម្លេងកាំភ្លើងឡើងសាំត្រចៀកគ្មានការភិតភ័យ
ឯសារីសាមិនធ្លាប់លឺសោះមិនឲ្យនាងសន្លប់បានដោយរបៀបណាទៅ ពុទ្ធោអើយចៅហ្វាយអើយចៅហ្វាយ ។
" ខ្ញុំមិនដឹងទេ!! វាជារឿងរបស់នាង ចាំមើលនាងក្រោកខ្ញុំបាញ់
កាំភ្លើងបញ្ឆិតក្បាលនាងទៀត " ជុងហ្គុកញោចស្នាមញញឹមចុងមាត់ ពូកែភ័យពូកែសន្លប់ហៃ ចាំមើលក្រោកឡើងបាញ់គម្រាម
រហូតនាងសាំនិងវា ។
" ពុទ្ធោចៅហ្វាយធ្វើអ៊ីចឹងម៉េចកើត...ចុះអ្នកនាងគាំងបេះដូងស្លាប់
ចៅហ្វាយមិនជាប់ទោសទេអីទាន " នាយលឺភ្លាមសឹងបោកក្បាល
ឲ្យស្លាប់ ហេតុអ្វីចៅហ្វាយគេលេងសើចនិងអាយុជីវិតនាងម្ល៉េះ ។
" ជឿខ្ញុំទៅ...នាងមិនស្លាប់ដោយសារបាញ់បញ្ឆិតទេ "
ដុងស្យូងអស់អ្វីនិងវាចាលែងចេញនាយ បានត្រឹមគាំងសេចក្ដីគ្មាន
មតិប្រឆាំងនិងជុងហ្គុកឡើយ អ៊ីចឹងបណ្ដាយឲ្យជុងហ្គុកធ្វើតាមអំពើ
ចឹងចុះ សម្រាប់សារីសាគេនិងរកពេទ្យទុកបម្រុងឲ្យជាស្រេច ។
ពេលយប់ឈានមកដល់ ជុងហ្គុកនៅធ្វើការងារឡើយគ្មានពេល
សម្រាក បាយទឹកក៏មិនទាន់បាននឹកឃើញកំពុងងប់ងុលនិងការងារ
គេទម្លាក់ឯកសារទុកហើយពុតខ្លួនពុតប្រាណដោយសារការងារ
គេត្រូវបញ្ចប់ ។
ជុងហ្គុកក្រោកឈរពេញកម្ពស់ ធ្វើចលនាដៃជើងនិងគ្រវីដៃបន្ដិច
ទើបបោះជំហានមកក្បែរស្រីតូចច្រឡឹងកំពុងសន្លប់ ។
" សន្លប់លើកទី២រៀងយូរតើ!! " ជុងហ្គុកសើចដោយការអស់សំណើច រឿងប៉ុណ្នឹងសោះនាងសន្លប់ដល់ទៅពីរលើក ចុះប្រសិន
បើថ្ងៃណាមួយគេនាំនាងទៅធ្វើការតាមខេត្ដស្រាប់ចួបហេតុការណ៍ដូចគ្នា តើនាងបម្រុងសន្លប់មិនដឹងខ្លួនរហូតឬ...វាពិតជានាំ
ទុក្ខដល់គេណាស់ ។
" នាងនៅសន្លប់យូរទៀត...យើងនិងចាប់នាងបោះតាមបង្អួចហើយណា " ជុងហ្គុកចេះតែគម្រាមចោលនោះទេ គេមិនបានដឹង
ឡើយថាសារីសាបានដឹងខ្លួនមួយស្របក់ហើយគ្រាន់នាងមិនហ៊ានបើកភ្នែកប្រឈមមុខនិងជុងហ្គុកប៉ុណ្ណោះ ។
" កុំអីៗ!!ខ្ញុំដឹងខ្លួនហើយ " សារីសាលឺពាក្យគម្រាមបានជុងហ្គុកចឹងនាងភ្ញាក់ឡើងទាំងបាស់ដៃបាស់ជើង ងើបមកអង្គុយភ្លាមៗ ។
" អូ!!ដឹងខ្លួនហើយ "
" ចា " នាងឆ្លើយតបទាំងអោនមុខចុះ នាងមិនហ៊ានសម្លឹងមុខជុងហ្គុកឡើយ នាងខ្លាចរអាកែវភ្នែកមួយគូរនោះណាស់ ។
" អ៊ីចឹងសាកល្បងម្ដងទៀត!! " ជុងហ្គុកញោចស្នាមញញឹម បាននាងក្រោកចឹងធ្វើតេស្ដសារជាថ្មី ល្អជាងណា ។
" សាកល្បងអ្វី...លោក!! " សារីសាចោទសួរទាំងចម្ងល់តើឲ្យនាង
សាកល្បងអ្វីគេម្ដងទៀតនោះ ជួយបកស្រាយឲ្យនាងយល់ផង ។
" បាញ់កាំភ្លើងនោះអី!! " ជុងហ្គុកមិនរៀបរាប់អ្វីច្រើនប្រាប់នាងត្រង់ៗ គោលបំណងរបស់គេមួយគត់គឺតេស្ដសាកល្បងស្មាតីរបស់
នាង ។
" លោកលេងសើចពេកទេដឹង...នរណាទៅសាកល្បងវានោះ "
នាងតូចឆ្លើយទាំងភ័យបុកពោះ បម្រុងសាកផ្ដាច់ជីវិតរបស់នាងមែនហ្អា លោកអគ្គនាយក ។
" មុខយើងពូកែលេងសើច!! " ជុងហ្គុកតបទាំងមុខស្មើមាំល្អ គេនិងលេងសើច ឆើសកំប្លែងពេកទេដឹងអ្នកនាងសារីសា ។
" គ្មានអ្នកណាគេបបួលលេងរបស់គ្រោះថ្នាក់អ៊ីចឹងទេលោក!! "
" គ្មានហ្នឹងហើយ...ទើបយើងធ្វើឲ្យនាងឃើញនោះអី "
" លោកកុំយកជីវិតរបស់អ្នកដទៃធ្វើជាឧបករណ៍បានដែរទេ...នេះ
គឺជាជីវិតមនុស្សណា " សារីសាតឹងសរសៃកដាក់ជុងហ្គុក នាងស្អប់អ្នកណាយកជីវិតអ្នកដទៃមកលេងសើចក្នុងហ្គេមទេ ។
" ឧបករណ៍!!គ្មានទេ "
" ចុះនោះលោកកំពុងធ្វើជាអ្វី " មិនមែនឧបករណ៍ហើយចុះដៃរបស់
គេកំពុងកាន់អ្វី វាមិនមែនជាកាំភ្លើងទេពិតអត់ ។
" យើងកំពុងធ្វើអ្វី!! " ជុងហ្គុកសួរធ្វើពើមិនដឹងរឿងអ្វីសោះ ។
" លោកកំពុងយកជីវិតខ្ញុំទៅលេងសើច លោកគិតឬថាជីវិតមនុស្សដាក់លក់តាមផ្សារ ស្លាប់ហើយស្អែករស់រានឡើងវិញឬ...មនុស្ស
ឆ្គួត " សារីសាស្រែកស្ដីឲ្យនាយទាំងភ្នែកក្រហមកលរកយំ នាងមិនចង់បានជីវិតរបៀបនោះទេ ប្រសិនមិនពេញចិត្ដនាងដេញនាង
ចេញពីក្រុមហ៊ុនទៅ ហេតុអ្វីគម្រាមកំហែងជីវិតនាងវិញ ។
" ហើយយ៉ាងម៉េចជីវិតនាងពាក់ពន្ធ័ស្អីនិងយើង "
" មនុស្សអត្មានិយម "
" ត្រូវហើយ!!យើងជាមនុស្សប្រភេទហ្នឹង " ជុងហ្គុកញញឹមស្រាលៗទទួលយកពាក្យពេចន៍របស់សារីសា គេមិនខុសពីមនុស្ស
អត្មានិយមទេ គេដើម្បីរស់ហ៊ានបន្លំខ្លួន ដើម្បីរស់រានស្គាល់ពីពិភព
លោកខាងក្រៅហ៊ានផ្ដាច់ការ ហ៊ានសម្លាប់សត្រូវ ឲ្យតែបានរស់
នៅបាន អ្វីៗក៏នាយហ៊ានធ្វើដែរ ។
" មនុស្សលោកអ៊ីចឹងតើ!!សមហើយដែលគេធ្វើបាបនិងវាយដំច្រំ
ធាក់នាយនោះ " សារីសាដោយខឹងខ្លាំងពេកនាងជ្រុលនិយាយ
ពាក្យមិនសមរម្យមួយចំនួន វាជាអតីតកាលខ្មៅងងឹតរបស់ជុងហ្គុក
នាងធ្លាប់សន្យានិងគេមិនលើករឿងនេះមកនិយាយឡើយ ។
" ត្រូវហើយ...នាងនិយាយមិនខុសទេ ដោយសារតែអត្ដចរិតនិងភាពអត្មានិយមរបស់យើង ទើបគេវៃដំដូចប្រាវសាក់ ធ្វើបាបស្ទើរ
រាល់ថ្ងៃ " ជុងហ្គុកងក់ក្បាលញញឹមទាំងមិនសម គេសឹងនិងត្រចៀកទាំងគូរដែលនាងហ៊ានរឿងនេះមកស្រដី ។
" លោក...ខ្ញុំ!! " រាងស្ដើងភ្ញាក់ខ្លួនឲ្យព្រើត មុននេះនាងវាចាអ្វីចេញមក ហេតុតែខឹងខ្លាំងនាងមិនគួរណាអូសទាញរឿងរ៉ាវនេះមកជំពាក់ជំពិនទេ នាងសម្លឹងទៅកាន់ជុងហ្គុកទាំងបបូរមាត់ញ័រ ។
" នាងចេញចុះ!! " ជុងហ្គុកបែរខ្នងចេញព្រោះភ្នែករបស់គេចាប់
ផ្ដើមមានទឹកសំណើមថ្លាៗរមៀលធ្លាក់មកខាងក្រៅ គេប្រញាប់ជូតវាចេញ ហេតុអ្វីសុខៗទឹកភ្នែកស្រក់មក តើវាក្ដីឈឺចាប់របស់ម្ចាស់រាងកាយមែនទេ ។
" ជុងហ្គុក " នាងឈរស្ងៀមមិនកម្រើកទៅណាទេ ។
" លឺយើងនិយាយទេ!!ចេញទៅ " ជុងហ្គុកស្រែកមួយទំហឹងស្រែកដេញឲ្យនាងចេញឆ្ងាយពីគេ ។
" ខ្ញុំសូមទោសជុងហ្គុក!! " មុននឹងចាកចេញនាងបន្លឺពាក្យសូម
ទោសជុងហ្គុកដែលស្រដីមុននឹងធ្វើឲ្យប៉ះពាល់ផ្លូវចិត្ដរបស់នាយ ។
សារីសាចេញទៅផុត ជុងហ្គុកក្រវ៉ាស់ឯកសារធ្លាក់លើឥដ្ឋការ៉ូអស់
ទាំងម៉ួម៉ៅចិត្ដ គេដាល់ទៅជញ្ជាំងមួយដៃរំសាយកំហឹង ។
" មកពីពួកឯងទើបជីវិតរបស់គេដុនដាប ឯងត្រូវតែសងវា " ជុងហ្គុកបន្លឺដោយសម្លេងស្អកៗមុខមាំត្រជាក់ស្រេបក្នុងចិត្ដក្ដៅងំពេញ
ទ្រូង ដៃក្ដាប់យ៉ាងណែល គេលែងបណ្ដាយឲ្យមនុស្សអស់នោះ
រស់នៅបានក្ដីសុខទៀតហើយ ។
" ចៅហ្វាយ!! " ដុងស្យូងឃើញសារីសាចាកចេញទៅបាត់ទើបគេ
ចូលមកមើលចៅហ្វាយតើមានរឿងអ្វីមែនទេ តែភ្នែករបស់គេបាញ់សម្លឹងទៅកាន់ឯកសាររាយពេញឥដ្ឋការ៉ូ នាយរហ័សចូលខ្លួន
មករៀបចំសារឡើងវិញ ។
ជុងហ្គុកទៅអង្គុយនៅសាឡុងដៃទាំងគូរក្រសោបក្បាលទាំងមុខ
អោនចុះ មួយជីវិតរបស់គេមិនដែលខ្លាចឬឲ្យអ្នកណាធ្វើបាបបានឡើយ ប៉ុន្ដែម្ចាស់រាងកាយហេតុអ្វីទន់ខ្សោយ បណ្ដាយឲ្យពួកអស់
នោះធ្វើបាបដោយសេរីដូច្នោះ ។
" ពួកឯងត្រូវសងមកវិញ!! " បបូរមាត់ក្រាស់ទន្ទេញពាក្យមួយឃ្លា
នេះមិនឈប់ មួយសន្ទុះក្រោយដុងស្យូងប្រមូលអស់រួចទុកលើតុ
ដើរមកស្រដីជាមួយចៅហ្វាយ ។
" ហេតុអ្វីចៅហ្វាយបោះវាចោលអ៊ីចឹង "
" មិនដឹងទេ "
" ចៅហ្វាយ "
" ឈប់សួរនាំខ្ញុំទៅ!!បងដុងស្យូង "
" យ៉ាងណាក៏មិនគួរយកវាទៅធ្វើចឹងដែលចៅហ្វាយ "
" ខ្ញុំម៉ួម៉ោងពេក សូមទោសដែលនាំការលំបាកដល់បង "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now