ក្រោយពីបញ្ចប់រាត្រីមួយនោះមក ថ្ងៃថ្មីក៏ចូលមកដល់ជុងហ្គុកងើប
ចេញពីគ្រែ ហើយរហ័សបីកាយស្ដើងទៅសម្អាតកាយទាំងនាង
គេងលង់លក់នូវឡើយ គេធ្វើដូច្នោះដើម្បីកុំឲ្យព្រឹកឡើងអ្នកភូមិ
មកឃើញរាងកាយអាក្រាតរបស់ពួកគេ នាយទាញកន្សែងដែល
ប្រឡាក់ទៅដោយស្នាមឈាមលើកដំបូងនិងទឹកស្នេហ៍ប្រឡាក់
គេឲ្យនាងតូចសម្រាកយកកម្លាំងបន្ទប់ពីប្រយុទ្ធអស់កម្លាំង ។
" ស្រីល្ងង់នាងហ៊ានណាស់!! " បបូរមាត់នាយឡើងស្រួចគេស្ដី
បន្ទោសសារីសាដែលប្រហើនធ្វើវាឡើងមកទាំងគេគ្មានក្ដីស្នេហ៍
បន្ដិចចំពោះនាង តើនាងរំពឹងពេកទេដឹងបន្ទាប់ពីបញ្ចប់វានោះ ។
តុក តុក មិនយូរប៉ុន្មានអ្នកភូមិមកគោះទ្វាបន្ទប់ ធ្វើឲ្យនាយទាយដឹង
បាត់ទៅហើយ គេដើរទៅបើកទ្វាបង្ហាញឲ្យឃើញមនុស្សចាស់
ប៉ុន្មាននាក់កំពុងឈររង់ចាំគេ ។
" ឯណាប្រពន្ធរបស់ឯងនោះ!! " ស្រ្ដីចំណាស់ប្រញាប់ចោទសួរ
ព្រោះភ្នែកប្រឹងរកមើលមិនឃើញសោះ ។
" នាងអស់កម្លាំងកំពុងសម្រាកលើគ្រែ!! " នាយក្រាស់ងាកទៅម្ខាងបង្ហាញឲ្យឃើញកាយស្ដើងកំពុងគេងលើគ្រែឡើយ ។
" ហ៊ឹមចុះឯណាកន្សែង "
" វានៅទីនេះ!! " នាយលើកវាឡើងឲ្យអ្នកភូមិឃើញ ទាំងក្នុងចិត្ដខ្មាស់អៀនស្ទើរបោកក្បាលនិងជញ្ជាំងឲ្យស្លាប់ទេ ។
" ហ៊ឹម...ល្អណាស់ អូ!!នាពេលថ្ងៃបន្ដិចកុំឲ្យនាំនាងទៅទទួលអំណោយពីពួកយើងផង " តាមទម្លាប់ប្ដីប្រពន្ធការរួចត្រូវទទួលបានកាដូរបន្ដិចបន្ដួចពីអ្នកភូមិ ។
" បាទខ្ញុំនិងនាំនាងទៅ!! "
" ហើយនេះជាបាយម្ហូបរបស់ពួកឯងណា!! " លោកតាហុចបាយម្ហូបឲ្យពួកគេទុកញុំា ។
" បាទអរគុណលោកតា!! " នាយទុកកន្សែងនោះមកទទួលបាយ
ម្ហូបយ៉ាងលឿន គេឃ្លានសឹងដាច់ពោះវៀនពោះតាំងហើយ តាំងពីល្ងាចគ្មានបាយចូលពោះមួយគ្រាប់ នៅចំណាយកម្លាំងទៀត ។
" ពួកយើងទៅសិនហើយ!! "
" បាទ!! " នាយក្រាស់សម្លឹងទៅកាន់អ្នកប្រុសចេញទៅអស់គេយកបាយម្ហូបទុក ដើរមកបិទទ្វានាយអង្គុយរង់ចាំស្រីតូចឲ្យភ្ញាក់ដឹងខ្លួនសិនទើបទទួលទានបាយជាមួយគ្នា ។
ម៉ោងប្រាំពីរកន្លះឈានមកដល់ កាយស្ដើងក្រហឹមដើមកបន្ដិចភ្នែក
របស់នាងបើកវាសន្សឹមៗឡើងមកនាងមានអារម្មណ៍ថាខ្លួនប្រាណ
ទាំងមូលឈឺសុះសាច់កម្រើកបន្ដិចក៏ឈឺដែល អ្វីសំខាន់ចន្លោះភ្លៅ
របស់នាង ។
" អួយ!! " សម្លេងថ្ងូរនៃការឈឺចាប់បន្លឺឡើង ធ្វើឲ្យកាយក្រាស់បែរមកចាប់អារម្មណ៍នាងភ្លាមៗ ។
" ប្រឹងក្រោកធ្វើអី!! " នាយដើរមកក្បែរគ្រែដាក់ខ្លួនអង្គុយគេជួយ
នាងឲ្យងើបអង្គុយ ។
" ចង់ក្រោកអង្គុយ ប៉ុន្ដែមិននឹកស្មានវាឈឺអ៊ីចឹងទេ "
" នាងពិតជាល្ងង់ណាស់ អាយុប៉ុណ្នឹងហើយមិនដឹងទៀតឬថាបន្ទាប់ពីបញ្ចប់វា និងមានអ្វីខ្លះកើតឡើង " នាយហួសចិត្ដអាយុនេះអាចក្លាយជាម្ដាយគេបានហើយ ហេតុអ្វីមិនយល់ដឹងពីវាសោះ ។
" ខ្ញុំមិនដឹងពិតមែន!!ព្រោះមិនធ្លាប់ធ្វើវា "
" ល្ងង់!! " នាយស្ដីឲ្យទាំងមុខស្មើ ស្រីស្អីមិនដឹងពីវាសូប្បីបន្ដិច ។
" លោក!! "
" យ៉ាងមិច!! "
" ខ្ញុំឃ្លាន!! " នាងអង្អែលពោះតិចៗ ។
" ហ៊ឹម នាងចង់ញុំាវានៅទីនេះ...ឬកន្លែងផ្សេង "
" ទីនេះចុះណា!! " លឺប៉ុណ្នឹងជុងហ្គុកយកបាយម្ហូបមកដាក់លើគ្រែ
ពួកគេញុំាវារហូតដល់អស់ នាយយកទៅទុកលើឥដ្ឋសិន ។
" ម៉េចមិនសម្រាកទៀតទៅក្រែងនាងអស់កម្លាំងហៃ!! "
" អត់ទេខ្ញុំមានកម្លាំងវិញហើយលោក!! " នាងតូចប្រកែកភ្លាមៗ ។
" មិនបាច់លាក់ទេយើងដឹងច្បាស់!!សម្រាកទៅយើងមានការងារត្រូវធ្វើដោះដូរបាយម្ហូបពីអ្នកភូមិ " នាយក្រាស់ដេញឲ្យនាងគេងទៅគេត្រូវទៅធ្វើការងារ ។
" លោកឲ្យខ្ញុំទៅផង!! " នាងមិនចង់នៅទីនេះម្នាក់ឯងទេ ។
" ទៅធ្វើស្អី!!នាងជួយស្អីបានសម្រាកទៅ " ជុងហ្គុកស្រដីចេញមកម៉ាត់ៗមុខមាំមុននិងចាកចេញគេយកចានចេញទៅខាងក្រៅបាត់ គេមិនសម្ងំក្នុងផ្ទះឡើយ ត្រូវរកវិធីចាកចេញពីទីនេះឲ្យបាន ។
" លោកមុខស្មើទៀតហើយ លោកពេញចិត្ដនិងវាទេ!!ប្រហែលជាអត់ហើយ សារីសា នាងសង្ឈឹមខ្ពស់ពេកហើយ " នាងតូចចោទភ្នែកទៅសម្លឹងកន្សែងនោះ រអ៊ូរង៉ូវៗម្នាក់ឯង នាងស្មានក្រោយពី
រឿងនោះចប់គេនិងសម្ដីល្អ ទន់ភ្លន់ដាក់នាង ចុងក្រោយនៅដដែលអ្វីៗគ្មានផ្លាស់ប្ដូរ ។
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ