ភាគ៣៣៖ស្នាមក្រែម!!

441 26 0
                                    

មន្ទីរពេទ្យ

ពួកគេបានមកដល់មន្ទីរពេទ្យដោយបញ្ជូលឲ្យបងប្អូនទាំងពីរទៅបន្ទប់លាងរបួសនិងឆែកមើលរាងកាយតើមានបញ្ហាត្រង់ណាខ្លះអ្វីដែលគួរឲ្យកត់សម្គាល់នោះ ជុងហ្គុកអង្គុយលើគ្រែឲ្យគ្រូពេទ្យលាងរបួសដោយគ្មានមាត់អ្វីទាំងអស់ ។
" រួចរាល់ហើយ!!ម្ចាស់តូច "
" ... " នាយមិនតបបម្រុងនិងងើបចេញពីគ្រែស្រាប់ស្រីតូចចូលមកដល់ស្ដីបន្ទោសនាយញ៉ែតៗ ។
" លោកចង់ទៅណា!! "
" ទៅផ្ទះ!! " ឲ្យនាយសម្រាកនៅពេទ្យមិនចេះនៅឡើយ ។
" កំពុងឈឺណា!!ជុងហ្គុក " សារីសាច្រត់ចង្កេះថាឲ្យអ្នកជំងឺមើលចុះ ក្បាលរឹងមានះចង់ចេញពីពេទ្យរហូតអ៊ីចឹង ។
" ឈឺ!!នាងមើលកន្លែងណាថាយើងអ្នកជំងឺនោះ " ជុងហ្គុកចងចិញ្ចើមទាំងមិនពេញចិត្ដ និងខឹងនាងដែលហ៊ានមកស្ដីឲ្យខ្លួន ។
" គេចាក់មួយកាំបិតហើយមិនមែនអ្នកជំងឺទៀត " នាងហួសចិត្ដមុខឡើងស្លេកស្លាំងដូចខ្មោចឯពោះត្រូវគេរុំបង់ទៅហើយនៅតាំងខ្លួនអស្ចារ្យទៀត ។
" ចេញឲ្យឆ្ងាយពីយើង!! ហើយមាត់របស់នាងកុំពិនពេកប្រយ័ត្នត្រូវយើងចាប់ដេរទៅ "  ជុងហ្គុកក្ដៅក្រហាយភ្លាមៗចេះដឹងរឿងនាយសម្បើមម្ល៉េះ ។
" គេនិយាយត្រូវ!!មកគម្រាមគេ!! " នាងពេបមាត់ជ្រេញឬកគេស្រដីចំចំនុចតាំងមកគម្រាមកំហែងគេ ។
" សារីសា!! " នាយឧទានឈ្មោះនាងទាំងសម្លេងមាំ ។
" ចា!! " មនុស្សមិនព្រមទទួលស្គាល់ការពិត!!ឆ្លើយចាថែមញញឹមឌឺដងដាក់ទៀតកុំជោរឲ្យសោះ ។
" ចេញទៅ!! " នាយក្រាស់គំហកដាក់នាង ។
" គំហកផង!!មិនចេញម៉េចចុះ " យ៉ាហ៊ានគំហកឲ្យនាងខ្លាចបាក់ស្បាតមែនសូមទោសលើកនេះនាងខ្លាំងដាក់វិញហើយ ។
" នាងចាំមើលចុះ!! " នាយក្រាស់ងើបចេញពីគ្រែហើយដើរគេចពីនាងឈានជើងជិតចេញពីបន្ទប់ទៅហើយស្រាប់សារីសាចូលមកជិតនាយ ។
" លោកទៅណាមិនបានទេជុងហ្គុក!! " នាងតូចចាប់ដៃគេឃាត់ ។
" យើងទៅណាចាំបាច់នាងជាអ្នកសម្រេចដែរ!! " ចង់ហាមឃាត់គ្មានផ្លូវមនុស្សដូចជុងហ្គុក ចនស៊ឺវៃសៀស្ដាប់ឡើយ ។
" លោករបួសទៅណាមិនបានទេ!! " នាងប្រឹងទាញគេមកវិញ ។
" នាងទាញធ្វើស្អីហ្អា!! " នាយក្រាស់ជញ្ជក់មាត់ទាំងម៉ៅចិត្ដ ប្រឹងទាញសម្បើមម្ល៉េះចង់ដាច់ដៃទៅហើយ មនុស្សកំពុងអស់កម្លាំងមកប្រើកម្លាំងបាយជាមួយគ្នា យីប្រពន្ធនាយគិតស្អីហ្អា?
" មិនឲ្យលោកទៅណាទេ!! " នាងមិនព្រម ដរាបណាជុងហ្គុកមិនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
" នាងគិតឬថាហាមយើងកើត!! "
" ហាមកើតឬអត់លោកចាំមើលទៅ!! "
" បានហើយសារីសា!!ឈប់ទៅនាងទាញយើងបន្ដិចទៀតដាច់ថ្នេរនាងជាអ្នកទទួលខុសត្រូវហើយ " ជុងហ្គុកសម្លក់មុខនាងប្រឹងទាញទៅរហែកថ្នេរដេរនាងដឹងត្រូវហើយ ។
" នរណាឲ្យលោករឹងទទឹងធ្វើអ្វី!! " នាងព្រមប្រលែងដៃចេញពីគេ ទាំងចិត្ដមិនចង់ គង់គេមានរបួសទេកុំអីនាងទាញគេចូលខាងក្នុងវិញហើយឆើស ។
" នាងទេជាមនុស្សរឹងទទឹង!! ប្រសិននាងមាន៩ខែ១០ថ្ងៃនោះប្រាកដណាស់មិនលែងហ៊ានធ្វើចឹងដាក់យើងទៀតទឹ " ជុងហ្គុកមុខមាំស្រដីដាក់នាងចំៗ នាងមានកូនម្ល៉េះគ្មានស្អីទាញចិត្ដនាងមកតោងទាមគេក្រៅពីគិតសុវត្ថិភាពទារកក្នុងផ្ទៃឡើយ ។
" ៩ខែ១០ថ្ងៃស្អីរបស់លោក!! "
" គឺម្ចាស់តូចកំពុងសម្ដៅរឿងមានផ្ទៃពោះអ្នកស្រី!! " គ្រូពេទ្យដែលកំពុងរៀបចំសម្ភរះពេទ្យនោះឆ្លៀតបកស្រាយប្រាប់ឲ្យនាងបានដឹងថាវាជាអ្វី ។
" ហ្អា!!មានផ្ទៃពោះ " នាងបើកភ្នែកធំៗនាងស្ដាប់ច្រឡំទេដឹង នេះជុងហ្គុកគម្រោងធ្វើឲ្យនាងមានកូនតើមែនទេ ពុទ្ធោយូរហើយនាងទើបដឹង ។
" បាទមែនហើយ!! "
" មនុស្សឆ្គួត!! លោកនិយាយស្អីចឹង " មុខនាងក្រហមភ្លាមៗទាំងអឹមអៀន កោតហារមាត់ចេញទៅរួចនេះមិនមែននៅតែពីរនាក់ទេណាប្រុសឆ្គួត ។
" នាង!! " នាយក្រាស់សម្លក់មុខដើរចេញទាំងខ្មើត មិនខ្វល់ពីភាពអឹមអៀនរបស់នាងទេ គេត្រូវទៅមើលណាមជូនហើយ នាយដើរចេញទាំងគ្មានកម្លាំងកំហែង ពុទ្ធោអើយគ្រាន់អស់ឈាមប៉ុណ្នឹងសោះរាងកាយនាយចុះខ្សោយម្ល៉េះ ។
" ទៅរួចទេម្ចាស់តូច!! " ហ្យុងហៃចោទសួរម្ចាស់តូចដោយក្ដីបារម្ភមើលចុះគាត់មិនទាន់មានកម្លាំងផងប្រឹងចេញក្រៅលឿនម្ល៉េះ ។
" យើងមិនអីទេ!! " នាយគ្រវីក្បាល ប៉ុណ្នឹងៗនាយអាចទ្រាំទ្របានតើកុំបារម្ភពេកអី គ្រាន់នាយដើរបានបួនជំហានវិលមុខងងឹតមុខដួលសន្លប់ភ្លាមៗ ។
" ចៅហ្វាយ!!ឆាប់នាំចៅហ្វាយទៅបន្ទប់ អ្នកផ្សេងហៅពេទ្យផង " សម្លេងរញ៉ែរញ៉ៃបន្លឺឡើងធ្វើឲ្យសារីសាចេញមកមើល តើអ្នកណាកើតអ្វីមែនទេ ?
" មានរឿងអី!! "
" អ្នកស្រី!! " កូនចៅម្នាក់ឱនលំទោនដាក់នាងតូច ។
" នរណាកើតអ្វីទើបស្រែកឡូឡាអ៊ីចឹង!! "
" ម្ចាស់តូចដួលសន្លប់ទាន!! "
" ជុងហ្គុក!!ឆាប់ប្រាប់ខ្ញុំមក តើពេលនេះគេនៅទីណា!! " នាងលឺដំណឹងនិងនៅលេងសុខហើយ ម៉េចសុខៗមកសន្លប់ចឹងក្រែងមុខនិងនាយនៅតមាត់ ដៀមដាមបញ្ឈឺនាងសឹងអីហើយ ឬមួយមកពីឈាមហូរច្រើនពេក ។
នាងទៅតាមកូនចៅរបស់ជុងហ្គុកឃើញនាយក្រាស់កំពុងត្រូវបានគ្រូពេទ្យព្យួរសារ៉ូមឲ្យមានកម្លាំង និងមួយកំប្លោកទៀតឈាមចាក់ចូលស្បែករបស់នាយ គេបាត់បង់ឈាមអស់ច្រើនណាស់ ។
" លោកគ្រូពេទ្យ!!តើគាត់កើតអ្វីធ្ងន់ធ្ងរទេ " នាងរហ័សសួរទាំងបារម្ភ ស្វាមីនាងចូលចិត្ដណាស់ធ្វើស៊ីផ្លូវចិត្ដនាងរាល់លើក សុខៗដេញនាងឲ្យឈប់ធ្វើការ ឥឡូវសន្លប់បាត់មុខឈឹងទៀត ចង់ឲ្យនាងបារម្ភគេប្រេះទ្រូងស្លាប់ឬ ?
" ម្ចាស់តូចគ្រាន់អស់ឈាមច្រើនពេកទើបបណ្ដោយឲ្យដួលសន្លប់ក្រៅពីនិងរាងកាយរបស់គាត់មាំមួន រង់ចាំគាត់មានកម្លាំងអាចចេញពីមន្ទីរពេទ្យបានហើយអ្នកស្រី!! " របួសរបស់ជុងហ្គុកមិនសូវប៉ុន្មានទេ សុខភាពល្អមាំទាំល្អណាស់ គ្រាន់របួសច្រើនកន្លែងបាត់បង់ឈាមតែប៉ុណ្នឹង ។
" ចាអរគុណគ្រូពេទ្យ!! "
" បាទអ្នកស្រី!! " គ្រូពេទ្យអស់កិច្ចការហើយដើរចេញពីបន្ទប់របស់ជុងហ្គុកសម្ដៅទៅបន្ទប់ណាមជូនដើម្បីពិនិត្យមើលបន្ថែម ព្រោះអ្នកដែលធ្ងន់ធ្ងរខ្លាំងគឺណាមជូនហ្នឹងហើយ ។
មួយថ្ងៃកន្លងផុសជុងហ្គុកអាចចាកចេញពីមន្ទីរពេទ្យរួមមកជាមួយណាមជូន គេមិនអាចទុកចិត្ដបានឡើយ ទោះមានកូនចៅយាមការល្អប៉ុណ្ណាក៏ដោយ ប៉ុន្ដែវាមិនងាយស្រួលជាងវិមានដែរ ។
សារីសាមើលថែជុងហ្គុកគ្មានពេលសម្រាក នាងមិនបានត្អួញត្អែរពីភាពហត់នឿយរបស់ខ្លួនឡើយ នាងជាអ្នកជួយលាងរបួសនិងរុំបង់ត្រង់ពោះឲ្យនាយ ជូតខ្លួននិងលើកបាយអាហារមកបន្ទប់ ។
" លោកញុំាបាយរួចអាងលេបថ្នាំណា "
" ហ៊ឹម!!នាងហត់ហើយ " នាយរៀងទើសទាស់បន្ដិចកាលដែលនាំនរណាម្នាក់មកលំបាកហត់នឿយចឹង ទោះនាងនិងស្រដីគេមើលដឹងដែរ ។
" មិនអីទេ!!លោក "
" នាងញុំាអ្វីហើយនៅ!!ប្រសិននាងទៅចុះ យើងអាចធ្វើវាខ្លួនឯង បានកុំឲ្យលំបាកដល់នាង យើងក្រែងចិត្ដ " ជុងហ្គុករៀងក្រែងចិត្ដកាលនាងជួយខ្លួនម្លឹងៗ ។
" ក្រែងចិត្ដធ្វើអ្វីលោក!!ពួកយើងជាប្ដីប្រពន្ធគ្នាណា ចួបទុក្ខចួបបញ្ហាពួកយើងចេះជួយគ្នាលោក!! " នាងតបទាំងស្នាមញញឹមប្ដីឈឺតើឲ្យនាងមិនខ្វាយខ្វល់ដោយរប្រៀបណាទៅ ។
" ហ៊ឹម!! "
នាយងក់ក្បាលអ្វីដែលនាងនិយាយមិនខុសឡើយគេញុំាបាយលេបថ្នាំរួចអង្គុយឲ្យស្រក់ពោះបន្ដិចទើបសម្រាក ឯសារីសាចុះទៅខាងក្រោមបរិភោគអាហារតាមក្រោយ ។
" លោក!! " នាងត្រឡប់មកវិញឃើញជុងហ្គុកអង្គុយលើពូកក្រែងសម្រាកហេតុអ្វីមិនព្រមបិទភ្នែកដេកចឹង ។
" ហ៊ឹម!! "
" លោកក្រោកពីឈឺឆាប់សម្រាកទៅឆាប់ជា "
" គេងមិនលក់!! "
" ឥឡូវខ្ញុំអានរឿងនិទានឲ្យលោកស្ដាប់យ៉ាងម៉េចដែរ? "
" យើងមិនមែនក្មេងឡើយ!! "
" ខ្ញុំអានឲ្យស្ដាប់ក្រែងឆាប់បានគេង!! " សារីសាទៅយកសៀវភៅមកអានបំពេរនាយឲ្យគេងលក់ អានមួយស្របក់ធំទើបជុងហ្គុកទន់ភ្នែកគេងលង់លក់ នាងរៀបចំយកភួយមកដណ្ដប់ ទើបទៅសម្អាតកាយរួចបានមកគេងតាមក្រោយ ។
រយះពេល១អាទិត្យកន្លងផុតទៅ របួសរបស់ជុងហ្គុកក្រៀមអាចឲ្យនាយទៅធ្វើការងារបានហើយ ឯស្រីតូចអង្គុតសំកុកនៅវិមានទាំងធុញថប់ នាងក៏ទៅលេងហាងបងស្រីកាត់ស្រ្ដេស ។
ជុងហ្គុកខានមកក្រុមហ៊ុនយូរការងារគនាយដកដង្ហើមធំមុននិងត្រួតពិនិត្យការងារ យ៉ាងស្ងៀមស្ងាត់ នាយធ្វើការរហូតហួសបាយពេលថ្ងៃ ទើបស្រីតូចឆ្លៀតពេលត្រឡប់មកពីហាងបងស្រីយកបាយទឹកទៅឲ្យស្វាមីលឺល្វើយៗពីដុងស្យូងថានាយធ្វើការដល់ថ្នាក់ភ្លេចបាយទឹកអស់ គេប្រាកដជាអាចឈឺក្រពះបានណា ។
" ជុងហ្គុក!! " នាងមកដល់រួមទាំងមានអាហារក្នុងដៃ ។
" ហ៊ឹម!! "
" មកញុំាបាយសិនទៅណាចាំបន្ដការងារទៀតលោក!! "
" អូខេ!! "
នាយដើរទៅសាឡុងដាក់ខ្លួនអង្គុយលើ បើកមើលប្រអប់បាយដែលនាងយកមកនោះមានអ្វីខ្លះ ។
" ចុះនាងនោះ!! "
" ខ្ញុំញុំារួចហើយ!!លោកញុំាចុះ "
" អឹម!! " នាយក្រាស់សម្ងំញុំាអាហាររួចរាល់ទើបក្រោកទៅធ្វើការងារបន្ដទៀត មើលចុះមួយព្រឹកនាយទើបពិនិត្យហើយមួយដុំ ។
" ការងារលោកច្រើនចឹងឲ្យខ្ញុំជួយទេ!!ជុងហ្គុក "
" មិនបាច់ទេ!! "
" ខ្ញុំអាចធ្វើបានណាលោក!! " នាងទទូចចង់ជួយគេដដែរ ។
" យកកៅអីមក!! " នាយងក់ក្បាលយល់ព្រមឲ្យនាងជួយពិនិត្យ ។
" អូខេៗលោក!! " នាងចេញទៅយកកៅអីមកអង្គុយហើយជួយត្រួតពិនិត្យឯកសាររបស់ជុងហ្គុកដល់យប់ម៉ោងប្រាំបីកន្លះទើបរួចរាល់ សារីសាពុតខ្លួនប្រាណ ឱនពេញមួយល្ងាចហើយចង់ជាប់ចង្កេះ ។
" តោះទៅផ្ទះ!! "
" លោកកុំទាន់ទៅបានទេ!! ខ្ញុំចង់ដើរលេង "
" ចាំលើកក្រោយទៅ!!យើងហត់ចង់សម្រាក " នាយប្រឆាំងមិនយល់ស្របតាមគំនិតរបស់នាងទេ ។
" ក៏បានដែរ!! " នាងមុខស្អុយភ្លាមៗជួយធ្វើការមួយល្ងាចគ្រាន់ជូនខ្លួនទៅដើរលេងក៏មិនបានដែរ ។
ពួកគេត្រឡប់មកវិមានវិញ អ្នកទាំងពីរចូលសម្រាករៀងខ្លួន ឯអ្នកដែលតាមធ្វើបាបណាមជូនកាលពីប្រាំបីថ្ងៃមុននោះវិញកំពុងក្ដៅក្រហាយ និងម៉ួម៉ៅដែលធ្វើវាមិនបានសម្រេចចុងក្រោយជុងហ្គុកអាចដើរហើរយ៉ាងធម្មតា ឯការងាររក្រុមហ៊ុនរបស់គេដំណើរការយ៉ាងរលូនទោះគ្មានជុងហ្គុកនៅក្រុមហ៊ុនក៏ដោយសន្ទុះនៃការលក់មានល្បឿនហក់លោតខ្ពស់ខ្លាំងមែនទែន ។
ទឹកអប់របស់នាយផ្ទុះកក្រើកពេញប្រទេស ក្លិននិងរូបរាងចេញមកលេចធ្លោយគួរឲ្យទាក់ចិត្ដទាក់អារម្មណ៍      និងមានការផ្ដល់ជូនកាដូរបន្ថែមពីលើអតិថិជនដែលបានបញ្ជាក់កម្ម៉ង់ ម្យ៉ាងទៀតឥទ្ធិពលតារាមួយរូបដែលជាអ្នកគាំទ្រទឹកអប់នាយទៀតនោះផ្ទុះទ្វេដងសឹងនាយគ្មានអ៊ីវ៉ាន់ឲ្យទៅភ្ញៀវ ។
" ចង្រៃយ៍!!វារបួសប៉ុណ្នឹងហើយទីផ្សារវានៅដើរបានទៀត "
ខំរកវិធីបំផ្លាញជុងហ្គុក ឲ្យបាក់ស្បាតស្ងាត់អស់រយ:ពេលមួយអាទិត្យជាងចុងក្រោយគ្មានប្រយោជន៍ ខាតកម្លាំងនិងពេលវេលា ។
" សូមទោសចៅហ្វាយ!! " កូនចៅក្រោមបង្គាប់នាំគ្នាឱនមុខចុះ ។
" សូមទោសហើយមានប្រយោជន៍ឆាប់ទៅធ្វើយ៉ាងណាបំផ្លាញវាឲ្យដួលរាបដល់ដីទៅ!! "
សម្រែកនៃភាពឈ្នានីសបន្លឺឡើងខ្លាំងៗបញ្ជាឲ្យកូនចៅធ្វើ យ៉ាងណាត្រូវតែក្រុមនាយអ្នកឈ្នះ មិនមែនគ្រួសារត្រកូលចនស៊ឺវៃសៀឡើយ ។
" បាទចៅហ្វាយ!! "
" ម្ដងនេះជាសំណាងរបស់ឯង!!ប៉ុន្ដែលើកក្រោយគ្មានផ្លូវឲ្យឯងនៅរស់ឡើយ ជុងហ្គុក ចនស៊ឺវៃសៀ "
បុរសចំណាស់បន្លឺទាំងខឹងច្រឡោត កំហឹងក្នុងចិត្ដឆាបឆេះយ៉ាងសន្ធូរសន្ធៅ គំនុំលើកនេះគេនិងទូរទាត់ទៅឲ្យជុងហ្គុកមួយចាស់ដៃ     តាមអ្វីដែលខាតបង់ ។
" យើងមិនជឿថាជីវិតឯងទេវតាជួយរហូតនោះទេ!! " ផែនការលើកដំបូងបរាជ័យ លើកទីពីរទៀត ចំណែកលើកនេះគ្មានឲ្យភ្លាត់ស្នៀតទៀតទេ ។
ក្រឡេកមើលគូរស្វាមីភរិយាមួយគូរនោះវិញ ស្រីតូចនឹកឃើញរឿងដែលជុងហ្គុកបានសន្យាថានិងពិចារណាឡើងវិញឲ្យនាងចូលធ្វើការ ។
" លោក!! "
" យ៉ាងម៉េច!! "
" លោកថាប្រសិនខ្ញុំយល់ន័យ ៩ខែ១០ថ្ងៃនោះលោកពិចារណារឿងការងារ ឥឡូវលោកគិតយ៉ាងណាដែរ!! " ឲ្យនាងភ្លេចរឿងនឹងម៉េចកើត វាជាឱកាសចុងក្រោយសម្រាប់ការវិលត្រឡប់ទៅកន្លែងការងារវិញ ។
" ហ៊ឹម!!រឿងនឹងទេឬ? នាងចង់ធ្វើការ!! " ជុងហ្គុកទម្លាក់ឯកសារចុះពីដៃ គេយកវាមកពិនិត្យនៅលើពូក គេពាក់វែនតាដើម្បីសម្លឹងឲ្យច្បាស់ នាយងាកមុខដោះវែនតាចេញមកនិយាយជាមួយនាង ។
" មែនហើយ!!លោកគិតយ៉ាងណាដែរ "
" នាងចង់ទៅធ្វើការវិញ!! "
" ចាត្រូវហើយ!! "
" អ៊ីចឹងនាងធ្វើរឿងមួយឲ្យមកយើងមក!! "
" វាជាអ្វីទៅ!! " តើរឿងអ្វីដែលជុងហ្គុកកំពុងចង់បាននោះ ។
" កូន!!មានកូនឲ្យយើង " ជុងហ្គុកឧទានយ៉ាងម៉ឺងម៉ាត់ច្បាស់ៗលឺពេញត្រចៀក អ្វីដែលគេត្រូវការគឺកូន ។
" ហេតុអ្វី!! " នាងសួរទាំងញ័របបូរមាត់ ការមានកូនមិនមែនជារឿងដែលងាយស្រួលឡើយណា ។
" គ្មានហេតុផល!!នាងហ៊ានទេ " ជុងហ្គុកមិនផ្ដល់ចម្លើយ តម្រូវការរបស់គេគឺកូនប៉ុណ្ណោះ នាងមិនក្លាហានហ៊ានធ្វើទៀតទៅ ។
" លោក!! "
" ប្រសិននាងខ្លាច បញ្ឈប់គំនិតរឿងការងារទៀតទៅ!! " ជុងហ្គុកបោះសម្ដីយ៉ាងត្រជាក់ស្រេប បញ្ឈប់គំនិតនៃការងារ ឈប់មករំអុករំខាននាយទៀត ។
" ចុះបើសិនជាខ្ញុំព្រមនោះ!! "
" ចុះបើសិន!!មានន័យយ៉ាងម៉េច!! នាងគ្រាន់ឧទាហរណ៍សិន "
" មិនមែនទេលោក!! "
" ចុះជាអ្វីឲ្យពិតប្រាកដ និយាយឲ្យច្បាស់លាស់ជាមួយយើង "
គេមិនត្រូវការឡើយភាពស្រពិចស្រពិល គ្មានការប្រាកដប្រជាឡើយ នាយមិនត្រូវការទេ ។
" ខ្ញុំ... " នាងគាំងគិតអ្វីលែងចេញហើយ ពពោះរួចនាងទៅធ្វើការរប្រៀបណា ប្រាកដជាលំបាកលំបិនហើយ ។
" យើងទុកពេលឲ្យនាងគិត!! " ជុងហ្គុកប្រមូលឯកសារទាញវែនតាមកពាក់ហើយដើរទៅបន្ទប់ធ្វើការរបស់ខ្លួនបាត់ស្រមោលទុកឲ្យនាងគិតគូរម្នាក់ឯងក្នុងបន្ទប់ ។
សារីសាឱនខ្លួនទៅអោបជង្គង់ដោយពិចារណាអំពីសំណើររបស់នាយ តើនាងគួរយល់ព្រមដែរទេ?
នាងអង្គុយគិតរហូតដល់លង់លក់ ឯជុងហ្គុកបន្ដការងាររហូតដល់យប់ជ្រៅទើបមកបន្ទប់វិញអ្វីនាយឃើញសារីសាកំពុងគេងអង្គុយ      នាយចូលទៅឲ្យនាងគេង
ស្រួលខ្លួន ហើយទើបសម្អាតកាយចូលគេងតាមក្រោយ ។
នាថ្ងៃថ្មី ជុងហ្គុកចេញទៅបាត់តាំងពីប្រលឹមគ្មានអ្នកដឹងឡើយថានាយទៅណានោះ សារីសាមុខស្រពោន      នាងគិតបន្ដពីយប់មិញតើនាងគួរទទួលសំណើររបស់គេទេ?
" ហេតុអ្វីត្រូវខ្លាច!!គេជាស្វាមីរបស់យើង ក្នុងការមានកូនជាចំណងដៃគ្រួសារ ហេតុអ្វីត្រូវមកស្ទាក់ស្ទើរ!! " សារីសាចោទសួរខ្លួនឯងតើអ្វីទៅបណ្ដាលឲ្យនាងមិនហ៊ាន ការពពោះកូនផ្ដល់ជាចំណងដៃគ្រួសារ ឲ្យបានពេញលេញ ។
" ហ៊ឹម!! " នាងអង្គុយសញ្ជឹងគិតមួយសន្ទុះ នាងសម្រេចចិត្ដហើយថាខ្លួននិងធ្វើវាដើម្បីគ្រួសារតូចមួយ មានប៉ាមានម៉ាក់និងកូន ។
ឯជុងហ្គុកកំពុងរវល់ជជែកគ្នាជាមួយជីមីននិងបងប្អូនជីដូនមួយរបស់គេដែលបានហោះមកទីនេះ អ្វីដែលកាន់តែពិសេសបុគ្គលម្នាក់នោះល្បីល្បាញកម្រិតណា ។
" ជុងហ្គុក!! "
" បាទបង!! "
" ឯណាប្រពន្ធរបស់ឯងនោះ ក្រែងលឺពីជីមីនប្រាប់យើងថាឯងរៀបការហើយ!! "
ថេហ្យុងបញ្ចេញទឹកមុខឆ្ងល់ ម៉េចអត់ស្ពាយ៍ប្រពន្ធមកតាមអ៊ីចឹងកាលមុនលឺល្វើយៗថាប្រពន្ធតាមទៅដល់កន្លែងប្រណាំងឡានទៀតផង ។
" ថ្ងៃនេះអត់បានយកមកទេបងនាងរវល់!! " ពាក្យរវល់គ្រាន់ជាលេសរួចខ្លួនមួយពេលប៉ុណ្ណោះ ។
" អឹម!!លើកក្រោយនាំប្អូនថ្លៃមកចួបយើងផង "
" ក្រែងបងរវល់ការងារណាស់មិនអ៊ីចឹងជាតារាមួយរូបមានពេលវេលាដើរហើរដែរឬ?? " ជុងហ្គុកលឺប្រយោគនិងហើយខ្នាញ់តែម្ដងទម្រាំឆ្លៀតពេកមកលេងគេយូរខែទើបមកម្ដង ហើយម្ដងៗត្រឹម១ម៉ោងរវល់ទៀតហើយ ។
" ការងារជារឿងផ្សេង សំខាន់ចង់ឃើញមុខប្អូនថ្លៃ បងគួរឆ្លៀត "
" ខ្ញុំហៅមកអបអរមិនព្រមទេ!!ដល់ប្អូនថ្លៃពិនណាស់ " ជីមីនជ្រេញឬកពាររបស់ថេហ្យុង គេខំអញ្ជើញមកអបអរក្រុមហ៊ុនបើកថ្មីអត់មកសូប្បីពាក្យជូនពរក៏គ្មានដល់វេនប្រពន្ធជុងហ្គុកចង់ឃើញណាស់ ។
" យី!!ច្រណែលស្អីដែរ!!អបអរក្រុមហ៊ុនឯងនុង មួយខែចង់ដប់កន្លែងតែឯងហើយ បម្រុងឲ្យយើងចូលរួមទាំងដប់កម្មវិធី " ស្ដាប់លឺជីមីននិយាយគេគ្រឺតពេញទំហឹង ក្រុមហ៊ុនមួយខែបើកដប់កន្លែងគេនឹងមានពេលសម្បើមណាស់ ។
" បានហើយ!!ខ្ញុំមកមើលអ្នកទាំងពីរឈ្លោះគ្នាឬណាត់ជជែកគ្នាឲ្យប្រាកដទៅ "
" ជជែកគ្នាតើ!! "
" អ៊ីចឹងឈប់ប្រកែកគ្នា!!ជីមីនក៏អ៊ីចឹង តមាត់បងថេហ្យុងពេកប្រយ័ត្នអ៊ីវ៉ាន់លែងដំណើរការលក់លែងចេញទៅ " ដឹងហើយលឺហើយថាថេហ្យុងមានឥទ្ធិពលប៉ុណ្ណាក្នុងវិស័យសិល្បះ ។
" ដឹងហើយៗ!! "
" និយាយអ៊ីចឹង!!យើងមកលើកនេះចាប់អារម្មណ៍រឿងថ្នាំមួយបងសង្ឈឹមថាជុងហ្គុកអាចផលិតវាបានណា " ថេហ្យុងមិនមែនមកឥតប្រយោជន៍ឡើយ គេមានគម្រោងថ្នាំម្យ៉ាងចង់ឲ្យជុងហ្គុកផលិត ។
" វាជាអ្វីបង!! " ជុងហ្គុកស្ដាប់យកចិត្ដទុក្ខដាក់នៃការអធិប្បាយយ៉ាងលំអិតពីថ្នាំនិងគ្រឿងផ្សំកម្រៗ ។
ជុងហ្គុកនិងគ្នីគ្នានៅមួយព្រឹកធំទើបបំបែកគ្នាចេញទៅធ្វើការ ដំបូងថេហ្យុងរកទៅបន្ដការងារតែនៅជាប់មាត់រឿងថ្នាំនោះពេកទើបគេក្រចេញមកយឺតយ៉ាវការងារបន្ដិច
ដែរ ។
នាយក្រាស់រៀងស្រ្ដេសតប់ប្រមល់ទើបទៅក្លិបរំសាយអារម្មណ៍បន្ដិច ពេញមួយថ្ងៃនិងនាយដើរគ្មានបានចូលទៅវិមានទេ ឡានរបស់គេបត់ទៅចូលផ្ទះ សភាពរបស់នាងប្រឡាក់ក្រែនក្រហមពេញនិងព្រោះទៅក្លិបស្រីៗអស់នោះថើបគេករបស់នាយ ឯបបូរមាត់ជាថែមខ្លួនឯងប៉ុណ្ណោះ ។
នាយឡើងទៅបន្ទប់មកដល់សារីសាដើរមករកហាក់ចង់រករឿងស្រាប់ឃើញស្នាមក្រែមលើមាត់និងករបស់គេងាកមកសួរវិញ ។
" ស្នាមកញ្ចឹងករបស់លោក!!ទៅត្រូវមកជុងហ្គុក " ដោយសារការប្រឆាំងសំណើររបស់គេហ៊ានធ្វើទង្វើចឹងដាក់ខ្លួនផង ។
" នាងប្រាកដជាដឹងហើយថាវាមកពីណា!! " ជុងហ្គុកញញឹមឌឺដងដាក់នាង ថែមជូតបបូរមាត់ដែលប្រឡាក់ទៅដោយក្រែមក្រហមឆេះនោះចេញ ។
" លោក... "
" ឈឺចាប់ឬ!!ប៉ុណ្នឹងនាងឈឺទៅហើយ សារីសា ត្រូវចាំអ្វីដែលនាងមិនអាចឲ្យយើងបានស្រីផ្សេងគេមាន គេប្រាកដជាធ្វើវាដើម្បីយើង ចុះនាងនោះ!!គ្មានសូប្បីបន្ដិច " ជុងហ្គុកចាប់ចង្ការរបស់នាងឲ្យងើយមុខមកសម្លឹងគេចំៗ បបូរមាត់ញញឹមញញែម
សប្បាយចិត្ដកាលឃើញទឹកនេត្រារបស់នាងហូរមកតក់ៗចេញពីរង្វង់ភ្នែក មើលទៅវាគួរឲ្យសង្វែកណាស់ ។
" ហ៊ឹកៗ ហ៊ឹកៗ "
វាជារឿងគួរឲ្យចង់សើចណាស់ គ្រាន់ប៉ុណ្នឹងនាយហ៊ានក្បត់ភរិយាទៅរកស្រីខាងក្រៅទៅហើយ ចិត្ដគេធ្វើពីអ្វីទៅ ។
" នាងយំឆ្អែតឬនៅ!!មិនទាន់ឆ្អែតទេចេញទៅយើងថ្លង់ណាស់ " ជុងហ្គុកមុខម៉ៅកាលនាងតូចយំយ៉ែកដាក់ខ្លួន គ្រាន់ប៉ុណ្នឹងសោះមកយំសោកបោកខ្លួនធ្វើមើលតែរឿងធំណាស់អ៊ីចឹង ។
" ហ៊ឹកៗ !! " នាងគ្មានអ្វីតបតឡើយ ទឹកភ្នែកហូរមកម៉ាត់ៗ ។
" ចេញទៅ!! "
" ខ្ញុំមិនទៅណាទាំងអស់!!ហ៊ឹកៗ " នាងតូចស្រែកគំហកដាក់នាយក្រាស់ នាងគ្មានទៅណាទេនាងនឹងនៅទីនេះ ។
" នាង!! " ស្រីស្អីក៏រឹងក្បាលសម្បើមម្ល៉េះ មិនចេញបានតើទុកឲ្យនាយជាអ្នកដើរចេញវិញ ។
" ល្អនាងមិនចេញទុកឲ្យយើងចេញវិញ!! " ជុងហ្គុកម្ដងនេះព្រមចាញ់នាងតូចដោយដើរចេញទៅ គ្រាន់នាយឈានជើងបានប៉ុន្មានជំហានសោះស្រាប់ដៃបន្លាក្រូចនោះមកក្រសោបឱបពីក្រោយនាយភ្លាមៗ ។
" ហ៊ឹកៗ ខ្ញុំមិនឲ្យលោកទៅណាទាំងអស់ ជុងហ្គុក!! " នាងឱបជាប់គេទៅណានាងទៅនុងដែរ ។
" លែងយើង!! " មកឱបស្អីមិនខ្ពើមក្លិនមនុស្សស្រីជាប់និងខ្លួនរបស់គេទេឬ?
" ខ្ញុំមិនលែងឡើយ!! " នាងគ្រវីក្បាលទាំងថ្ពាស់ដាបពេញទៅដោយទឹកភ្នែកហូរមកម៉ាត់ៗដូចទឹកជ្រោះកំពុងធ្លាក់មកអ៊ីចឹង ឡើងសើមអាវនាយ ។
" ប្រាប់ថាឲ្យលែង!! " ក្បាលរឹងម្ល៉េះ ឱបរឹតស្អីនាយមិនចូលចិត្ដ ។
" មិនលែងទាំងអស់!! ហ៊ឹកៗ " នាងមិនភ្លើលែងគេឲ្យទៅណាទៀតទេ ទោះយំក៏ត្រូវយំនៅជិតខ្លួនរបស់នាយដែរ ។
" សារីសា!! "
" ហ៊ឹកៗ ហ៊ឹក!!ខ្ញុំមិនលែងឡើយ " នាងឱបគេស្អិតជាងមុន ។
" ហ៊ើយ!!ថប់ដង្ហើមណាស់លែងទៅ " ឱបស្អីក៏ឱបម្ល៉េះសឹងដាច់ខ្យល់ហើយ ស្រីស្អីកម្លាំងខ្លាំងនោះខ្លាំងឱបរឹតគេធ្វើមើលតែតុក្កតាទៅហើយ ។
" បន្ធូរឲ្យហើយ!! " នាងមិនខ្ចីប្រលែងបន្ដិចសោះ គ្រាន់បន្ធូរកម្លាំង
ដៃឱបនាយប៉ុណ្ណោះ ។
" ហ៊ឹម!!នាងចង់យ៉ាងម៉េចជាមួយយើង " នាងឱបជុងហ្គុកមួយសន្ទុះបាត់យំទើបជុងហ្គុកចោទសួរ គេប្រាប់ឲ្យលែងនៅមិនលែងទៀត      ឥឡូវចង់ម៉េចជាមួយគេឲ្យប្រាកដទៅ ។
" លោកថាទៅ!!ភរិយាឯណាប្រលែងឲ្យស្វាមីទៅត្រូវស្រីខាងក្រៅឱបថើបបន្សល់ស្នាមបញ្ឈឺចិត្ដប្រពន្ធនោះ " សារីសារៀបរាប់ពីការឈឺចិត្ដ និងភាពឈឺផ្សារក្នុងទ្រូងកាលដែលឃើញស្នាមនិងក្រែមលើស្វាមីខ្លួន ។
" ហើយយ៉ាងម៉េច!! " រៀបរាប់ប្រាប់នាយធ្វើអ្វី ក្រែងការរៀបការអស់នេះវាសុទ្ធជាការដោះខ្លួនចេញពីបញ្ហា ម្យ៉ាងនាងតូចនាមត្រឹមជាភរិយអេតាស៊ីវិលប៉ុណ្ណោះ តើមានសិទ្ធអ្វីមកត្រួតត្រាលើជីវិតរបស់គេ រឿងរបស់គេមានស្នាមក្រែមត្រង់ណាលើរាងកាយវាជារឿងរបស់គេទេតើ ។
" ខ្ញុំមិនហាមលោកឡើយ!!លួចមានស្រីក៏មានចុះ ប៉ុន្ដែសូមកុំបន្សល់ស្នាកស្នាមលើរាងកាយត្រឡប់មកវិញ វាប្រៀបដូចយកភាពអាម៉ាស់ឲ្យប្រពន្ធឃើញអ៊ីចឹង " នាងស្រដីយ៉ាងស្រទន់ប្រាប់អ្នកជាស្វាមី មានស្រីខាងក្រៅមានចុះ លាក់បាំងពីភ្នែករបស់នាងក៏បានដែលសូមត្រឹមកុំយកវាមកបង្ហាញឲ្យនាងឃើញ ជ្រុលជាលួចលាក់ហើយ បិទបាំងឲ្យជិតផង កុំឲ្យនាងមានអារម្មណ៍ថាត្រូវនរណាម្នាក់បំពាក់ស្នែងឲ្យនាង ។
" ប្រសិនយើងលួចលាក់ហើយ!!នាងនៅស៊ូទ្រាំទៀតឬ? " នាយឆ្ងល់តើចិត្ដនាងធ្វើមកពីស្អី គេធ្វើដាក់ប៉ុណ្នឹងហើយនៅនិយាយសម្រួលជាមួយខ្លួនទៀត នាងចិត្ដព្រះទេដឹងនេះ ។
" ទ្រាំរហូតដល់ព្រំដែននៃការអត់ធ្មត់របស់ខ្ញុំ!! " សួរថានាងទ្រាំធ្វើអ្វីទៀត ព្រោះចិត្ដស្រឡាញ់ទើបនាងខាំមាត់សង្កត់ចិត្ដស៊ូទ្រាំដើម្បីក្បែរគេ នាងទ្រាំរហូតដល់ព្រំដែននៃការអត់ធ្មត់ដល់កំណត់នាងនិងបញ្ឈប់វាដោយឯងៗ មិនចាំបាច់នរណាប្រាប់ អ្នកណាចង្អុលបង្ហាញទេ នាងនិងបញ្ចប់វាទោះចិត្ដនៅស្រឡាញ់គេ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now