ភាគ១១៖ចូលពេទ្យ!!

241 14 2
                                    

" មនុស្សលោកស្អីក៏ចិត្ដអាក្រក់ម្ល៉េះ ប្រយ័ត្នណាខ្ញុំអង្គុយលើជើង
លោកឥឡូវហើយ " សារីសាស្រដីគម្រាមនាយ កុំគិតថាធ្វើអ៊ីចឹង
ហើយនាងមិនហ៊ានអង្គុយពីលើនោះ ។
" សាកទៅ " ជុងហ្គុកផ្គើននាងថែម សាកទៅប្រសិនចង់ដឹងនៃ
លទ្ធផល ។
" ចាំមើលណាលោកឯង " នាងតូចខឹងឡើងក្រហមមុខក្រហមត្រចៀកអស់ នាងខាំបបូរមាត់ដើរចេញពីហាងនេះតែម្ដង ព្រោះ
ខ្ពើមមុខអ្នកខ្លះពេក ។
" ចៅហ្វាយធ្វើបាបនាងពេកទេដឹងទាន " ដុងស្យូងឃើញការឈ្លោះប្រកែកគ្នារបស់ជុងហ្គុកនិងសារីសារួច គេក៏រៀងហួសចិត្ដ
បន្ដិចដែលចៅហ្វាយចិត្ដអាក្រក់ពេកគ្រាន់គ្នាសុំអង្គុយសោះ ។
" គ្មានទេ តិចតួចតើ "
" តិចតួចទៀត " ដុងស្យូងលឺអ៊ីចឹងគាំងសេចក្ដីតែម្ដង ។
ទម្រាំរកកន្លែងញុំាបានត្រូវចិត្ដបែបដើរចេញគ្មានអ្វីចូលក្នុងពោះបន្ដិចពិតជាគួរឲ្យខឹងមែន នាងតូចអង្អែលពោះបន្ដិចសម្រេចថាថ្ងៃ
នេះនាងញុំារបស់ហិលៗមួយថ្ងៃសិនចុះ ប្រសិនចុកពោះចាំគិតតាម
ក្រោយទៀត ។
" មួយពេលវាមិនធ្វើឲ្យឯងស្លាប់ទេ សារីសា " រាងតូចដើរចូលរួច
កម្ម៉ង់អាហារពីរទៅបីមុខ នាងញុំាបណ្ដើរទឹកភ្នែកហូរមកបណ្ដើរ
ទម្រាំញុំាអស់ នាងយំឡើងក្រហមភ្នែក នាងតូចគិតលុយហើយ
រហ័សទៅក្រុមហ៊ុនធ្វើការងារបន្ដទៀត ។
" សារីសាមកហើយ យ៉ាងម៉េចការងារនោះស្រង់បានប៉ុន្មានហើយ
ហ្អា " បុគ្គលិកម្នាក់ឃើញវត្ដមានរបស់នាងតូចរហ័សមកសួរ ។
" ជិតរួចហើយ ចាំបន្ដិចបងខ្ញុំបង្ហើយវាសិន " នាងនិយាយទាំងមុខ
ញឹមៗមិនសូវសម ព្រោះឥឡូវពោះរបស់នាងចាប់ផ្ដើមធ្វើទុក្ខហើយ
នាងព្យាយាមបង្ហើយការងារទាំងត្រដាប់ត្រដួសពេលរួចនាងហុច
ឲ្យក្រុមការងារ ហើយផ្គាប់មុខនិងតុដៃក្ដាប់ពោះជាប់ នាងឈឺចុក
ស្ទើររហែកពោះហើយ បបូរមាត់ស្លេកស្លាំងញើសហូរមកតក់ៗ ។
" អួយ...ហេតុអ្វីឈឺសម្បើមម្ល៉េះ " រាងតូចបន្លឺទាំងសម្លេងខ្សោយៗ
នៅក្នុងនេះគ្មាននរណាចាប់អារម្មណ៍ភាពឡើយដោយសារម្នាក់ៗ
មមាញឹកនិងការងារពេក ។
រាងតូចទ្រាំលែងបានក៏សន្លប់លើតុយ៉ាងស្ងៀមស្ងាត់ ឯជុងហ្គុក
ក្រោយពីធ្វើបាបនាងតូចរួចក៏ត្រឡប់មកក្រុមហ៊ុនគេចូលមកឆែក
មើលកន្លែងសារីសាបន្ដិច តែឃើញនាងផ្គាប់មុខនិងតុនាយដើរមក
ជិតហើយទាញនាងទាំងរាងកាយទន់ដូចចាហួយញើសពេញថ្ងាល់
តើនាងកើតអ្វីហ្នឹង?
" សារីសា...ដឹងខ្លួនឡើង " ជុងហ្គុកឆ្លេឆ្លាភ្លាមដៃទះថ្ពាស់នាងតិចៗ
មិនឃើញនាងភ្ញាក់ក៏ក្រសោបកាយស្ដើងលើបីហើយស្រែករកដុង
ស្យូង ធ្វើឲ្យផ្អើលអស់មួយក្រុមហ៊ុន ។
" តើមានរឿងអ្វីនិង ហេតុអ្វីសារីសាគេងស្ងៀមចឹង "
" មែនហើយៗ "
" បងដុងស្យូង នរណាក៏បានដែលហៅគាត់ឲ្យយើងបន្ដិច " នាយ
ក្រាស់រត់ចេញទៅជាន់ខាងក្រោមក្នុងរង្វង់ដៃរបស់នាយមាននាង
តូចក្នុងនោះ គេចុះមកក្រោមហើយឲ្យកូនចៅជូនទៅមន្ទីរពេទ្យ
ចំណែកឯដុងស្យូងទៅតាមក្រោយ ។
" កុំកើតអីឲ្យសោះ ស្រីឆ្គួត " ជុងហ្គុករៀងបារម្ភដែលសុខនៅៗស្រាប់តែនាងមកក្លាយជាបែបនេះ តើនាងកើតអ្វីឲ្យពិតប្រាកដទៅ ??
សកម្មភាពរបស់ជូងហ្គុកបីសារីសាចេញទៅក្លាយជាព័ត៍មានក្ដៅៗសម្រាប់ចំណីមាត់បុគ្គលិក ម្នាក់ៗគិតថាសារីសាមាយាចង់ទាក់ចិត្ដទាក់អារម្មណ៍ជុងហ្គុកប៉ុណ្ណោះទើបធ្វើពុតជាឈឺដូច្នោះ ។
" យើងគិតថានាងធ្វើពុតហើយ "
" ម៉េចក៏ឯងច្បាស់ម្ល៉េះ...យើងឃើញសារីសាដើរមកទាំងមុខស្លេកស្លាំងយូរហើយគ្រាន់នាងទ្រាំធ្វើឲ្យរួចរាល់ការងារ ទើបដល់ថ្នាក់សន្លប់អ៊ីចឹង ថ្ងៃក្រោយណាប្រសិនមិនដឹងរឿងហេតុច្បាស់លាស់ទេ អណ្ដាតរបស់ឯងកុំចេះតែក្រលាស់ពេកប្រយ័ត្នថ្ងៃក្រោយបែកមាត់ដោយសារវាទៅ " បុគ្គលិកម្នាក់ស្រែកតវ៉ាជំនួស ពេលដែលនាងក្រឡេកឃើញផ្ទៃមុខរបស់សារីសាស្លេកស្លាំងមួយភ្លែតដែលតែនាងមិនបានចាប់អារម្មណ៍ទើបរហូតដល់ថ្នាក់អគ្គនាយកមកដល់ទើបដឹងរឿង ។
" មកពីនាងក្រុមជាមួយសារីសាទើបនិយាយការពារនោះ " ក្រុមច្នៃម៉ូតចេញមុខមកនិយាយទាំងពេបជ្រាយមកពីគ្នាឯងសោះប្រឹងការពារម្ល៉េះ ។
" វាមិនមែនដោយសារផ្នែកយើងទេ យើងឃើញអ្វីផ្ទាល់ភ្នែកទើបយើងនិយាយមិនដូចពួកឯងឡើយ " នាងខ្ជិលជ្រលក់មាត់ជាមួយបន្ដទៀតហើយ ក៏ដើរទៅធ្វើការរៀបចំឲ្យស្អាត មុននិងរុញការងារនោះឲ្យផ្នែកច្នៃម៉ូតធ្វើបន្ដ ម្នាក់ៗបំបែកជួរគ្នាធ្វើការដោយឃើញប្រធានក្រុមកំពុងសម្លក់សម្លឹងស៊ីសាច់ហូតឈាមហើយ ។
" ថ្ងៃក្រោយប្រសិនឃើញអ៊ីចឹងទៀត យើងរាយការណ៍ទៅអគ្គនាយកហើយ " ប្រធានក្រុមដែលឈរសម្លក់នោះឧទានទាំងកំហឹង       ម្នាក់ៗមិនធ្វើការងារបែបមកអង្គុយវែកញែកវិភាគរឿងអ្នកនាងសារីសានិងអគ្គនាយក ប្រហែឡចង់អត់ការងារធ្វើហើយទើបម្នាក់ៗប្រឹងយ៉ាងហ្នឹង ។
" បាទ/ចា ប្រធានក្រុម "
មន្ទីរពេទ្យ
ជុងហ្គុកបាននាំសារីសាមកដល់មន្ទីរពេទ្យហើយ គេអង្គុយរង់ចាំហើយក៏បានទំនាក់ទំនងទៅកាន់បងស្រីសារីសាឲ្យមកពេទ្យ      មូលហេតុគឺអំឡុងការងារសារីសាបានសន្លប់ ។
" ពេទ្យចូលយូរម្ល៉េះ " ជុងហ្គុកអង្គុយសឹងតែគូទមិនជាប់និងកៅអីទៅហើយ ហេតុអ្វីគ្រូពេទ្យធ្វើការយូរសម្បើមម្ល៉េះ ។
" យូរឯណាចៅហ្វាយ...គ្រូពេទ្យទើបចូលអម្បាញ់មិញសោះ " ដុងស្យូងហួសចិត្ដនិងភាពអន្ទះសារបស់ជុងហ្គុក សារីសាទើបដល់ដៃពេទ្យមុននេះ មកអង្គុយរអ៊ូថាយូរទៀត មិនយល់ទេ ។
" ហើយអ្នកណាឲ្យបងលូកមាត់ នៅឲ្យស្ងៀមទៅ " ជុងហ្គុកងាកមុខមកសម្លក់កាលលឺប្រយោគឌឺដងរបស់ដុងស្យូងភ្លាមក្ដៅក្រហាយភ្លែត ។
" អៅនិយាយការពិតក៏ខុសដែរ " មនុស្សស្អីគេយកការពិតមកនិយាយក័ខុសដែលអាសូរតែរឿងនោះគេកុហកបោកប្រាស់ទៅថាបន្ដិច ។
" បិទមាត់របស់បងទៅ " ជុងហ្គុកកាន់តែគ្រឺងជើងធ្មេញនិងដុងស្យូង ។
" បាទចៅហ្វាយ " ដុងស្យូងលែងហើយលូកមាត់និងនិយាយអ្វីជាមួយជុងហ្គុកហើយអង្គុយស្ងៀមដូចរូបចម្លាក់អ៊ីចឹង ។
ប្រហែលមួយសន្ទុះក្រោយមកទើបបងស្រីរបស់សារីសាមកដល់ នាងរត់មកទាំងដង្ហក់ខ្យល់ គ្រាន់នាងដឹងដំណឹងភ្លាមស្ទុះចេញមកលែងខ្វល់ពីហាងទៀតហើយសំខាន់ប្អូននាងសន្លប់ ទម្រាំនាងមកដល់ស៊ីពេលនិងចាំតាក់ស៊ី គ្រាន់មកដល់មុខមន្ទីរពេទ្យភ្លាម នាងហុចលុយឲ្យតាក់ស៊ីរត់ចូលក្នុងសួរគេរួចទើបរត់មកទីនេះ ។
" ជុងហ្គុក សារីសាកើតអ្វី " បងស្រីនាងតូចមកដល់ភ្លាមចោទសួរភ្លែត ។
" មិនទាន់ដឹងថានាងកើតអ្វីទេបង រង់ចាំពេទ្យចេញមកសិន " ជុងហ្គុកមិនបានចម្លែកចិត្ដអ្វីទេ កាលដែលបងស្រីរាងស្ដើងស្គាល់ខ្លួន ប្រហែលកាលមុនម្ចាស់មុនចូលចិត្ដទៅហាងនោះជាប្រចាំហើយទើបទាំងបងទាំងប្អូនស្គាល់គេ ។
" យ៉ាងណាបងអរគុណឯងហើយណា "
" បាទមិនអីទេ ណាមួយវាជាទំនួលខុសត្រូវលើបុគ្គលិកក្រុមហ៊ុនផង " ជុងហ្គុកមិនចង់បញ្ចេញអាការះបារម្ភពេកឲ្យអ្នកដទៃបានដឹងឡើយ គេព្យាយាមសម្រួលអរិយាបទបន្ដិចមុននិងស្រដីប្រាប់បងស្រីនាងតូច ។
" អរគុណណាសារីសាសំណាងណាស់បានអគ្គនាយកបារម្ភពីសុខទុក្ខបុគ្គលិកនោះ " នាងរៀងសប្បាយចិត្ដដែលប្អូនធ្វើការងារកន្លែងល្អអគ្គនាយកល្អចឹងនាងធូរទ្រូងបន្ដិចលែងសូវបារម្ភពីប្អូនទៀត ។
ក្រាក គ្រូពេទ្យបើកទ្វាចេញមកខាងក្រៅ ឃើញសាច់ញាតិឈរជុំៗគ្នាក៏ដើរមកកាន់់ពួកគេនិងប្រាប់ពីមូលហេតុនិងបញ្ហារបស់កាយស្ដើង ៖
" អ្នកនាងជាសាច់ញាតិអ្នកជំងឺត្រូវទេ...អ្នកជំងឺឈឺថ្នាក់សន្លប់ដោយសារក្រពះរបស់នាងមិនអាចទ្រទ្រូងនិងភាពហិលខ្លាំងពេកទើបបណ្ដាលឲ្យក្រពះធ្វើទុក្ខដូច្នេះថ្ងៃក្រោយយល់ល្អកុំឲ្យនាងញុំាអាហាររសជាតិហិល ហើយសូមបរិភោគអាហារឲ្យបានទៀងទាត់ផង " គ្រូពេទ្្យរៀបរាប់មួយខ្សែវែង អំពីក្រពះរបស់នាងតូច មិនអាចបរិភោគអាហារហិលៗបានទេ វាប៉ះពាល់ខ្លាំងណាស់ ម្យ៉ាងទៀតមូលហេតុចូលរួមនោះគឺការញុំាបាយមិនទៀងទាត់ពេលវេលាឲ្យបានត្រឹមត្រូវ ។
" ចាអរគុណលោកគ្រូពេទ្យ "
" បាទ បន្ដិចទៀតអ្នកជំងឺគេនាំទៅបន្ទប់សម្រាកសាច់ញាតិអាចចូលទៅមើលបានហើយ "
" ចា "
" អ៊ីចឹងខ្ញុំទៅវិញហើយណាបង...ដោយសារក្រុមហ៊ុនមានការងារត្រូវបំពេញទៀត ចំណែករឿងថ្លៃថ្នាំនិងការស្នាក់នៅមន្ទីរពេទ្យចាំខាងខ្ញុំជាអ្នករ៉ាប់រង "
" ចាអរគុណជុងហ្គុកច្រើនហើយ ម្យ៉ាងសូមទោសដែលរំខានការងាររបស់ជុងហ្គុកណា "
" បាទមិនអីទេ " ជុងហ្គុកនិងដុងស្យូងត្រឡប់មកវិញ ដោយនាយក្រាស់អង្គុយនៅខាងក្រោយ សញ្ជិតគិតរឿងខ្លះនិងរអ៊ូរទ្រាំក្នុងចិត្ដពីបញ្ហាដែលសារីសាចួបប្រទះគេងឿងឆ្ងល់ កើតថីសុខៗនាងទៅញុំាអាហាររសជាតិហិលយ៉ាងហ្នឹងធ្វើស្អីទៅ ។
" ហេតុអ្វីញុំាវា នាងកើតឆ្គួតទេដឹង!!សារីសា...នាងពិតជាអំពុលទុក្ខអ្នកដទៃណាស់ " ជុងហ្គុកខឹងផងបារម្ភផងស្ដីបន្ទាសទៅកាន់នាងផង ដឹងខ្លួនថាមិនអាចញុំាវាបានហេតុអ្វីខំប្រឹងសម្បើមម្ល៉េះ ឃើញទេលទ្ធផលដេកពេទ្យអ៊ីចឹង ។
" ថ្ងៃក្រោយដល់ម៉ោងបាយអូសកនាងទៅម៉ង់...កុំឲ្យពិនធ្វើការភ្លេចបាយភ្លេចទឹកពេក ហ៊ើយ...ហើយយើងស្អីត្រូវមកអង្គុយឈឺឆ្អាលរឿងអ្នកដទៃដូច្នោះ ពុទ្ធោអើយឆ្គួតស្លាប់ពុំខានទេលោកអើយ "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now