ភាគ២៩៖សម្លាប់អ្នកបង្ករឿង!!

341 19 2
                                    

ជុងហ្គុកអស់អ្វីនិងវាចា ក្រៅពីដេកជិតសារីសានាយលង់លក់ពេលរាត្រីរហូតដល់ពេលព្រឹក នាងតូចក្នុងរង្វង់ដៃនាយតាំងពីយប់មកដល់ពេលព្រឹកនាយក្រោកមុនលើកដៃមកស្ទាបក្បាលថានាងអន់កម្ដៅក្នុងខ្លួន ។
       " ហ៊ឹម!!លែងក្ដៅហើយ " នាយក្រាស់ដកខ្លួនទៅងូតទឹករៀបចំខ្លួនទៅធ្វើការនាពេលព្រឹក នាយក្រោកពីដំណេកយូរហើយទម្រាំនាងតូចដឹងខ្លួនចូលខ្ទង់ម៉ោងប្រាំបួនព្រឹក នាងភ្ញាក់ទាំងមុខស្លេកស្លាំងឡើយ ។
       " អឹម!!ជុង!! " នាងងើបអង្គុយក្រឡេករកឃើញជុងហ្គុក តើគេមិនទាន់មកផ្ទះទៀតឬ នាងចេញពីគ្រែទៅងូតទឹកសម្អាតកាយរួចរាល់ចុះទៅខាងក្រោមឃើញម្ដាយក្មេកអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវ ចំណែកជើងរបស់នាងអាចដើរបានមិនបាច់មានឧបករណ៍អ្វីមកជំនួយទៀតទេ ជើងទាំងគូរលែងឈឺហើយ ។
       " សារីសា!! "
       " ចាអ្នកម៉ាក់!! " នាងតូចចូលទៅអង្គុយជិតគាត់ ។
       " យ៉ាងម៉េចហើយធូរខ្លះទេកូន!! " គាត់ស្ទាបក្បាលនាងតូចសួរនាំទាំងបារម្ភ ។
       " កូនលែងអីហើយសូមទោសដែលរំខានអ្នកម៉ាក់ទាំងយប់!! "
       " មិនអីទេ!!កូនគួរអរគុណដល់ប្ដីរបស់កូនទៅគេងនៅកំដរគាត់ពេញមួយយប់ "
       " ជុងត្រឡប់មកវិញឬអ្នកម៉ាក់!! "
ហ្អា!!ថាយ៉ាងម៉េចស្វាមីនាងជាអ្នកមើលថែ វាដូចជាចម្លែកពេកហើយ ជុងហ្គុកត្រឡប់មកវិញតាំងពីពេលណាមកហេតុអ្វីនាងមិនដឹងអ្វីចឹង ។
       " ពាក់កណ្ដាលយប់កូន!! "
       " ចុះឥឡូវគាត់ទៅណាបាត់ហើយអ្នកម៉ាក់!! " នាងរ៉េភ្នែកស្វែងរកនាយក្រាស់ ។
       " គេទៅក្រុមហ៊ុនបាត់ហើយ!! "
       " អ្នកម៉ាក់ខ្ញុំចង់ទៅចួបគាត់!! "
នាងនឹកឃើញរឿងយប់មិញ នាងចាប់ផ្ដើមឆ្លេឆ្លាធ្វើអ្វីលែងត្រូវ ដៃញ័រនាងខ្លាចណាស់នាងខ្លាចចួបប្រទះរឿងនោះដូចសុបិនអាក្រក់ ។
       " កើតអ្វីកូន!! "
       " ម៉ាក់កូនចង់ទៅចួបគាត់!! " នាងរលើងរលោងកលរកយំ នាងត្រូវប្រញាប់ចួបមុខនាយក្រាស់នៅជិតគេទើបនាងធូរចិត្ដនៃក្ដីបារម្ភចំពោះមុខ ។
       " បានៗណាកូនទៅប្ដូរសម្លៀកបំពាក់សិនទៅ!!ចាំម៉ាក់ប្រាប់ឲ្យអ្នកបើកបរជូនទៅណាកូន!! " ដៃរបស់គាត់អង្អែលលើក្បាលនាងថ្នមៗ គាត់ដេញឲ្យសារីសាទៅផ្លាស់ប្ដូរខោអាវសិនទើបឲ្យចេញទៅខាងក្រៅ ។
       " ចាម៉ាក់!! " នាងរហ័សទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយនាងស្លៀកពាក់រ៉ូបពណ៍ផ្កាឈូកស្រាលត្រឹមជង្គង់ ដៃប៉ោងៗ ក្នុងដៃនាងតូចមានកាបូបស្ពាយពណ៍ខ្មៅ ។
       នាងតូចចុះមកខាងក្រោមដើរទៅឡាន អង្គុយខាងក្នុងនាងតូចរង់ចាំឡានរំកិលចេញទៅមុខជារឿយៗរហូតដល់ក្រុមហ៊៊ុន នាងចុះពីឡានដើរចូលទៅខាងក្នុងសម្ដៅទៅការិយាល័យរបស់ជុងហ្គុក ដោយមិនខ្វាយខ្វល់ការសម្លឹងរបស់អ្នកណា បុគ្គលិកគ្រប់គ្នាងឿងឆ្ងល់ម៉េចសារីសារត់សម្ដៅទៅជាន់ខាងលើ នាងចុចជណ្ដើរយន្ដទៅខាងលើនាងឈររង់ចាំបន្ដិចក៏ចាកចេញបោះជំហានទៅការិយាល័យជុងហ្គុក នាងរុញទ្វាចូលទៅខាងក្នុង បិទទ្វាយ៉ាងលឿនជើងដើរញាប់ស្អេកទៅអង្គុយលើភ្លៅរបស់នាយ ។
       " សារីសា!! " ជុងហ្គុកភ្ញាក់ឲ្យព្រើតឃើញនាងមកអង្គុយពីលើភ្លាមៗចឹង ។
       " ជុងហ្គុក!! " នាងដាក់កាបូបលើទុកតុហើយស្រាក់ដៃលើករបស់គេផ្ទៃមុខនាងផ្អឹបមុខនិងដើមទ្រូង ។
       " នាងឈឺហេតុអ្វីមកទីនេះ "
       " ខ្ញុំមករកលោក!! " នាងតូចបិទភ្នែកគេងកើយលើទ្រូងរបស់នាយ ។
       " ធូរហើយឬទើបដើរហើរបានអ៊ីចឹង " ជុងហ្គុកមិនបានរុញច្រាស់ភរិយាចេញទេទុកឲ្យនាងសម្ងំក្នុងទ្រូងរបស់គេ ភ្នែកមើលជើងទាំងគូរដើរមករកនាយ ។
       " ធូរហើយ!!ជុងហ្គុកកុំដេញខ្ញុំណា..ខ្ញុំចង់នៅក្បែររបស់លោក ហ៊ឹកៗ ហ៊ឹកៗ " រាងតូចយំខ្សឹបខ្សៀវអង្វរកុំឲ្យដេញនាងទៅណា នាងចង់នៅជិតគេឲ្យបានច្រើន ។
       " យើងមានបានដេញនាងទេ!! " នាយជូតទឹកភ្នែកចេញមើលចុះយំទៀតហើយ នាងយប់មិញក៏យំ ព្រឹកឡើងក៏យំហេតុអ្វីនាងសម្បុរទឹកភ្នែកម្ល៉េះ ។
       " ពិតមែនទេ!! " នាងតូចលែងដៃប្ដូរមកអោបចង្កេះរបស់នាយវិញ ។
       " ហ៊ឹម!! "
       " អឹម!! " នាងតូចឈប់យំសម្ងំគេងលើទ្រូងគេងនាយ ជុងហ្គុកអោនមុខសម្លឹងផ្ទៃមុខរលោងកំពុងគេង នាយបន្ដធ្វើការងាររហូតដល់ថ្ងៃត្រង់ ទើបដាស់ឲ្យស្រីតូចភ្ញាក់ ។
       " សារីសា!!ភ្ញាក់ឡើង "
       " អឹម!! " នាងតូចក្រហឹមដើមកបើកភ្នែកសន្សឹមៗ ។
       " ភ្ញាក់ពួកយើងត្រូវទៅញុំាបាយអាហារពេលថ្ងៃណា "
       " ចា!! " នាងតូចក្រោកចេញពីភ្លៅនាយក្រាស់ឈររង់ចាំនាយក្រាស់ ។
       " តោះ!! " ជុងហ្គុកទាញកាបូបខ្មៅនាងហើយកាន់ដៃនាងបណ្ដើរចេញទៅជាន់ខាងក្រោម បុគ្គលិកនាំគ្នាចងចិញ្ចើមមានចម្ងល់គ្រប់គ្នា លេងសុទ្ធកាន់ដៃបណ្ដើរគ្នាកាត់មុខចឹង តើពួកគេមានទំនាក់ទំនងអ្វីគ្នាទៅ នរណាក៏បានស្រាយចម្ងល់នេះផង ។
" សារីសានិងអគ្គនាយកប្រាកដជាទាក់ទងគ្នាហើយ!! "
  " កុំចេះតែថានោះ!!គាត់កាន់ដៃនាងដោយសារសារីសានៅមិនជាឈឺជើងទេ "
  " ស្អីឯងច្បាស់ម្ល៉េះ!! " លឺមិត្ដនិយាយចឹងក៏ស្ដីឲ្យប្រាកដម្ល៉េះ ថាគ្មាននោះកាន់ដៃគ្នាឡើងស្អិតហើយគ្មានស្អីនិងគ្នាទៀតបោកឲ្យសុទ្ធ ។
  " រឿងអគ្គនាយកហេតុអ្វីយកមកធ្វើជាប្រធានបទក្នុងក្រុមហ៊ុន ចង់អត់ការងារធ្វើទាំងអស់គ្នាឬ " ដុងស្យូងចេញមកនិយាយមុខមាំ កែវភ្នែកសម្លក់គ្រប់គ្នាចូលចិត្ដម្ល៉េះយករឿងឥតប្រយោជន័ជជែកគ្នាមិននាំគ្នាធ្វើការទេប្រយ័ត្នគេប្រាប់ចៅហ្វាយដកចោលឲ្យអស់ណា ។
  " ចា/បាទលោក!! " គ្រប់គ្នាបំបែកទៅធ្វើការរៀងខ្លួនអស់ នៅបន្ដទៀតប្រាកដគ្មានការងារធ្វើពុំខាន ។
  ជុងហ្គុកនាំកាយស្ដើងមកញុំាអាហារពេលថ្ងៃ នាងតាមតោងគេស្អិត ជុងហ្គុកមិនបានបន្ទោសអ្វីទេបណ្ដោយឲ្យអោបដើមដៃនាយតាមចិត្ដ ។
  " ជុង!!ចេញពីនេះកំដរខ្ញុំដើរផ្សារបន្ដិចបានទេ " នាងបបួលគេទៅទាំងក្នុងចិត្ដមិនសូវសង្ឈឹមប៉ុន្មានទេ ។
  " ហ៊ឹម!! " ជុងហ្គុកងក់ក្បាលយល់ព្រមគ្មានតវ៉ាអ្វីសោះ ។
  " ចម្លែកថ្ងៃនេះលោកព្រមនិងខ្ញុំ!! "
  " ហើយយ៉ាងម៉េច!! "
  " វាប្រាកដជាថ្ងៃល្អរបស់ខ្ញុំនោះអីខ្ញុំចង់បានពេលវេលាចឹងយូរហើយនៅក្បែរលោកគ្រប់ពេល " នាងតូចផ្អួលខ្លួនលើដើមទ្រូងរបស់ជុងហ្គុក នាងសប្បាយចិត្ដសឹងហោះកាលគ្មានពាក្យបធិសេធចេញពីមាត់របស់គេ ។
  " ដល់ម្លឹង!! "
  " ចា!!លោកមិនយល់ទេ "
  " ឈប់បូរបាច់ឥតប្រយោជន៍ទៅ!! ឆាប់ចូលអង្គុយទៅដេកផ្ដួលលើយើងដល់ពេលណាហ្អា!! " ជុងហ្គកដេញឲ្យនាងចូលអង្គុយមកដេកផ្ដួលធ្វើមើលគ្មានឆ្អឹងចឹង ។
  " ផ្អែកតិចតួចក៏ស្ដីឲ្យដែរ!! " នាងតូចចូលអង្គុយទាំងមិនសុខចិត្ដ នាងផ្អែកទាន់ឆ្អែតផងប្រញាប់ដេញទៅកើត ។
  " គួរឲ្យស្ដីទេ!! "
  " លោក!! "
  " ឈប់មុខក្រញ៉ូវ នាងស្មានធ្វើចឹងខ្យូតឬ មុខដូចសត្វឆ្មាចឹង " នាយក្រាស់យកផ្ទៃមុខប្រៀបធៀបនិងសត្វឆ្មាមួយក្បាល គេបកដៃហៅបុគ្គលិកកម្ម៉ង់អាហារពីទៅបីមុខនិងទឹកដោះគោ កាហ្វេមួយកែវ បុគ្គលិកត្រឡប់ទៅរៀបចំតាមអ្វីដែលភ្ញៀវកម្ម៉ង់ ។
  " មុខខ្ញុំស្អាតដូចតារា...កោតលោកប្រៀបធៀបនិងឆ្មាកើត ភ្នែករបស់លោកប្រហែលមានបញ្ហាហើយជុងហ្គុក!! " នាងស្រដីដោយកំហឹង នរណាមិនខឹងមនុស្សហ្អាកោតយកឆ្មាមកប្រៀបផ្ទឹមកើត ភ្នែកមានបញ្ហាទេដឹងត្រូវការទៅពិនិត្យនៅពេទ្យទេក្រែងភ្លឺច្បាស់ ។
  " តារា!!លើកខ្លួនពេកហើយ " ជុងហ្គុកគ្រវីក្បាលគ្មាននរណាសរសើរម្នាក់ផងកោតលើកខ្លួនថាសម្រល់ប្រៀបដូចតារា មុខដូចឆ្មាមុខងាប់គ្មានស្អាតស្អីផង ។
  " ចាក់ទេ!!សួរអ្នកណាក៏គេនិយាយចឹងដែរ " នាងព្រើងទ្រូងអួតគេ នាងលឺអ្នកដទៃសរសើរខ្លួនរាប់ភ្លេច មូលហេតុអ្វីនាងមិនជឿជាក់លើសម្រល់ខ្លួននោះ នាងស្អាតសឹងអីហើយកាលនៅរៀនមានសិស្សក្នុងសាលាតាមញ៉ែច្រើនណាស់ ។
  " អួត!!មុខដូចឈើចាក់ធ្មេញ " នាយជ្រេញពេញទំហឹង ។
  " មុខឈើចាក់ធ្មេញឯណាស្អាតអ៊ីចឹង "
  " ល្មមឈប់ជឿជាក់បានហើយ!!យើងសម្លឹងមើលមុខរកជ្រុងនៃភាពស្រស់ស្អាតរបស់នាងមិនឃើញទេ " ជុងហ្គុកអង្គុយសម្លឹងពិចារណាលើផ្ទៃមុខ រកទំនុកស្អាតមិនចេញសោះ ។
  " លោកឯង!! "
  " ក្មេងមុខអាក្រក់ហើយមិនព្រមទទួលការពិតសោះ!! "
  " នរណាក្មេងមុខអាក្រក់!! "
  " នាងហ្នឹងហើយមានអ្នកណាទៀត!! " នាយក្រាស់ដាក់ចំៗគ្មានបញ្ឆិតបញ្ឆៀងអ្វីទាងអស់ ស្ដាប់ហើយក្អួតឈាមមកទាំងដុំៗ ។
  " លោក!! ប្រុសស្អីមាត់គ្មានផ្អែមពិរោះពិសារស្អីសោះ!! " នាងតូចគ្រឺតសម្ដីគេពេញទំហឹង ប្រុសស្អីត្រង់នោះត្រង់ ។
  " ពិរោះផ្អែមរកស្អី!!ឥតប្រយោជន៍ "
  " លោក!!សាកហៅខ្ញុំអូនមួយម៉ាត់ទៅ "
  " ហៅរកស្អី!!នាងឲ្យលុយយើង "
  " មួយម៉ាត់មួយម៉ឺនដុល្លារ " នាងហ៊ានជះលុយឲ្យតែគេព្រមហៅខ្លួន ។
  " មួយលានដុល្លារយើងខ្ពើមហៅ!! " ទោះនាងប្រឹងជះលុយក៏គេមិនត្រេកត្រអាលនិងវាដែលលុយគេមានរាប់រយលានឯណោះ ។
  " ចឹងហៅអូនមួយម៉ាត់ឲ្យថើបមួយខ្សឺត " នាងតូចរកទំនុកធ្វើម៉េចឲ្យតាសគេព្រមហៅខ្លួនថាអូនមួយម៉ាត់ នាងចង់លឺពាក្យនេះចេញពីមាត់នាយណាស់ ។
  " មើលមាត់យើងអត់ចង់!! "
        " ឆើស!! " នាងតូចឈប់និយាយទាំងអស់ អំឡុងពេលរង់ចាំពួកគេស្ងាត់រៀងខ្លួនទម្រាំបុគ្គលិកយកអាហារមកដល់ បរិភោគយ៉ាងស្ងៀមស្ងាត់គ្មានលឺសូរសម្លេងអ្វី ពួកគេក្រោយពីបញ្ចប់អាហារពេលថ្ងៃ សារីសាតាមតោងជុងហ្គុកទៅក្រុមហ៊ុនវិញនាយខ្ជិលដេញបណ្ដោយមួយថ្ងៃចុះ តំណែងរបស់សារីសាជាចម្ងល់សម្រាប់មនុស្សម្នាក្នុងក្រុមហ៊ុនដដែរ ។
        " ចេញពីនេះទៅដើរលេងល្អទេជុងហ្គុក!! " នាងតូចអើតកចេញពីសាឡុងបន្លឺសួរនាយក្រាស់ ។
        " អត់ទេ "
        " ហេតុអ្វីអត់!! " នាងពិតជាចង់ដើរលេងណាស់ មូលហេតុអ្វីឆ្លើយថាអត់ ។
        " យើងមិនទំនេរ!! "
        " ឆ្លៀតបន្ដិចទៅ!!គ្រាន់ជូនប្រពន្ធដើរលេងក៏មិនបានដែរ!! "
        " អត់គឺអត់!! " នាយតបវិញគ្មានទៅណាទាំងអស់ចេញពីនិងត្រឡប់ទៅផ្ទះគេហត់ចង់សម្រាក ទៅដើរលេងឯណាទៀតគ្មានកម្លាំងដើរទេ ។
        " មនុស្សចិត្ដខ្មៅ!! "
        " ខ្មៅមិនដល់ចិត្ដនាងទេ!! " នាយឆ្លើយបកទៅវិញ ប៉ុណ្នឹងសោះមកចោទគេចិត្ដខ្មៅបាត់ ។
        " លោកឯង!! "
        " ... " ជុងហ្គុកមិនខ្វល់ថានាងក្ដៅក្រហាយយ៉ាងណាគេបន្ដការងារធម្មតារហូតដល់ម៉ោងចេញទៅផ្ទះ សារីសាទៅជាមួយមកដល់វិមាន នាយរហ័សទៅផ្លាស់ប្ដូរខោអាវដើម្បីហែលទឹក ឯនាងឆ្ងល់បាត់ស្រមោលស្វាមីឲ្យឈឹងគេទៅណាបាត់ហើយ ។
        " ទៅណាលឿនម្ល៉េះ!! " នាងដើររកមើលជុងហ្គុក សួរគេឯងផងទើបដឹងថានាយទៅហែលទឹកបាត់ នាងតូចដើរមករកគេ ។
" លោកកំពុងធ្វើស្អី!!ជុងហ្គុក "
" ឱបស្រី!! " ចេះសួរទៅកើតឃើញនាយហែលទឹកហើយហ្នឹង ។
" តែខ្ញុំឃើញលោកកំពុងហែលទឹកតើ!! " នាងតូចប្រកែកភ្លាមៗ ។
" ឃើញហើយសួររកស្អី!! " នាយតបទាំងធុញទ្រាន់ ។
" សួរមិនបានទេឬ? " គ្រាន់សួរបន្ដិចខុសដែលមនុស្សស្អីកំណាញ់ម្ល៉េះ ។
" អត់!!នាងតាំងពីដើរបានដូចសម្ដីសម្ដៅខ្លាំងណាស់ " នាយងើបចេញពីទឹក គេងឿងថាថីនាងបានសម្ដីម្ល៉េះ ហ៊ានផ្ចាញ់នាយសម្បើមណាស់ ។
" ខ្ញុំចឹង!! "
" អូ!!ពិនសម្ដីចឹង គួរដេញនាងទៅផ្នែកលក់ទើបសាកសម " តំណែងរបស់នាងមិនសាកសមមនុស្សពូកែបូរបាច់សម្ដីដូចនាងទេ ចូលធ្វើផ្នែកលក់ប្រហែលទឹកអប់លក់ដាច់ស្ដុកហើយ ។
" មិនធ្វើ!!ខ្ញុំនៅផ្នែកនេះដដែរ "
" នាងតវ៉ាជាមួយអគ្គនាយម៉េចហ្នឹងកើត!! "
" តែការងារនោះខ្ញុំមិនចេះចឹងខ្ញុំមិនធ្វើ!! "
" មិនចេះលាឈប់ទៅ!! "
" ជុងហ្គុក!! " នាងខាំមាត់សង្កត់ចិត្ដ អាងជាចៅហ្វាយផ្លាស់ប្ដូរបុគ្គលិកតាមអំពើ
ចិត្ដមិនគិតថានាងអាចធ្វើទៅរួចដើររលូនអត់ទេ ដេញខ្លាចទៅស្លាប់ម៉ង់ ។
        " គ្រាន់ប្ដូរផ្នែកនាងតានតឹងម្ល៉េះ!! "
        " សាកគេដេញលក់ទៅផ្នែកលោកមិនចេះ លោកព្រមទេ!! " នាងសួរបកវិញតើរឿងហេតុនេះធ្លាក់លើគេ តើគេយល់ព្រមដែរទេ ។
        " ប្រាកដជាព្រម ដើម្បីបទពិសោធន៍ថ្មី!! "
        " លោកឯង!!ចាំមើលណាស្អែកសាកប្ដូរផ្នែកខ្ញុំអុកឡុកពេញក្រុមហ៊ុនចាំមើលចុះកុំគិតថាខ្ញុំមិនហ៊ាន!! "
        " គិតថាយើងខ្លាចនាង!! "

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now