ភាគ៣១៖ស្រឡាញ់គេ!!

357 21 4
                                    

នាងតូចក្រោយពីផ្លាស់ប្ដូររួចត្រឡប់មកវិញទាំងមុខស្អុយប៉ែរ ពុទ្ធោ
ខោអាវនាយធំៗណាស់ពាក់ទៅដូចធីងមោងអ៊ីចឹង នាងតូចធ្វើមុខ
ជូរតើគួរធ្វើរប្រៀបណាទៅ ពេលចុះពីយន្ដហោះដើរចេញទៅនាង
ខ្មាស់អៀនណាស់ បបូរមាត់ខាំចូលគ្នា ។
" លោកមានខ្សែក្រវ៉ាត់ទេ!! " នាងតូចដើរមកទាំងដៃចាប់ចង្កេះខោប្រលែងដឹងតែរបូតខ្មាស់គេហើយ ។
" មានតើ!!នេះ " នាយក្រាស់ទើសភ្នែកក៏ហុចខ្សែក្រវ៉ាត់ឲ្យនាង ។
" អរគុណលោក!! "
" ពេលចុះចត!!ចាំយើងឲ្យគេទិញរ៉ូបឲ្យ " នាយក្រាស់ឧទានប្រាប់
នាងដើម្បីកុំឲ្យគិតច្រើនពេលយន្ដហោះចុះចត ។
" អរគុណលោកម្ដងទៀត!! " នាងតូចប៉ុណ្នឹងលែងសូវខ្វល់ហើយ
ទៅអង្គុយលើកៅអីហើយផ្អែកខ្លួនសម្ងំគេងយកកម្លាំង ទម្រាំមក
ដល់យូរគួរសម នាយក្រាស់ស្ថិតនៅយន្ដហោះឯកជន គេបានប្រាប់ឲ្យអ្នកនៅទីនោះរង់ចាំទទួលទិញរ៉ូបមកឲ្យនាយ គ្រាន់មក
ដល់ថង់សម្លៀកបំពាក់ហុចឲ្យនាយភ្លាមៗ ។
" ឆាប់ផ្លាស់ទៅ!!ឡានមកយកដល់ក្នុងប្រលានហើយ " ឡានមក
ឈប់ចាំជាស្រេចក្នុងប្រលាន នាងតូចរហ័សយកទៅផ្លាស់ត្រឡប់
មកវិញទាំងដៃកាន់ខោអាវជុងហ្គុកជាប់ ។
" ទុកវានៅក្នុងកាតាបយើងទៅ!! " នាយហុចកាតាបឲ្យសារីសាដាក់ខោអាវចូលទៅខាងក្នុង ។
" ជុងហ្គុកហ្អា!! "
" យ៉ាងម៉េច!! "
" ខ្ញុំឃ្លានណាស់!!តើពួកយើងអាចញុំាអ្វីមុនទៅកន្លែងសម្រាកតើបានទេ " នាងតូចកាន់ដៃនាយហើយប្រើក្រសែភ្នែកភ្លឹសៗដាក់តើអាចជូនខ្លួនទៅបានដែរទេ??
" ហ៊ឹម!! " នាយងក់ក្បាលហើយចូលឡានដោយវ៉ាលីនិងសម្ភារះ
របស់នាងនិងនាយត្រូវកូនចៅប្រមូលមកអស់ហើយ គេប្រើភាសា
បរទេសប្រាប់ទៅកូនចៅឲ្យជូនទៅកន្លែងញុំាអីហើយជូនទៅកន្លែងដែលឆ្ញាញ់កំពុងផ្ទុះខ្លាំង ។
" ត្រង់នេះហើយម្ចាស់តូច!! "
" ហ៊ឹម!!ចុះមក " នាយក្រាស់ចុះមកខាងក្រៅមុនហើយហុចដៃឲ្យ
នាងកាន់ បណ្ដើរគ្នាចូលទៅខាងក្នុងបាត់ទៅ ។
" ចា!! " ពួកគេទាំងពីរនាក់បណ្ដើរគ្នាទៅខាងក្នុង ជុងហ្គុកជាអ្នកកម្ម៉ង់អាហារឲ្យនាយ ។
" នាងត្រូវការអ្វីទៀតអត់!! "
" សុំទឹកដោះគោមួយកែវមកណា!! "
" ហ៊ឹម!!ថែមទឹកដោះគោស្រស់មួយកែវ!! " នាយងាកមកប្រាប់បុគ្គលិក រួចអង្គុយរង់ចាំបន្ដិចអាហារក៏លើកមកដល់ ពួកគេបរិភោគរួចរាល់ទើបទៅកន្លែងស្នាក់នៅដែលលោកស្រីចនស៊ឺវៃសៀជាអ្នកកក់ឲ្យរួចស្រេច ។
មកលើកនេះគឺសំណាងខាងនាយក្រាស់ណាស់ នាងតូចមករដូវអ៊ីចឹងមិនអាចប្រលោមស្នេហ៍នាពេលរាត្រីបានឡើយ ដូច្នោះនាយ
អាចដើរហោះសប្បាយអស់ដៃហើយ ។
" នាងសម្រាកចុះយើងមានការត្រូវចេញទៅខាងក្រៅ!! " ជុងហ្គុក
ទាញនាឡិកាមកពាក់បណ្ដើរឆ្លៀតប្រាប់នាងតូចបណ្ដើរ គេមាន
ណាត់ជាមួយជីមីន ប៉ុណ្នឹងបានគ្នាប្រណាំងឡានហើយ ។
" លោកទៅណា!! " នាងតូចសួរទាំងបារម្ភតើគេចង់ទៅណាទាំង
យប់អ៊ីចឹង ហើយបម្រុងទុកនាងនៅទីនេះម្នាក់ឯងឬ?
" ទៅណាជារឿងរបស់យើង!!នាងសម្រាកចុះ " ជុងហ្គុកបម្រុង
ទៅខាងមុខស្រាប់មានដៃស្រឡូនឱបចង្កេះនាយក្រាស់ជាប់ ។
" នាំខ្ញុំទៅផងណា!! "
" នាងទៅធ្វើស្អី!! "
" ចង់ទៅតាមលោកដែរ!! "
" មិនបានទេ!! " យ៉ានាំនាងទៅជាមួយគេគ្មានវានទៅប្រណាំង
ឡានស្អីទេ នាំជាប់ដៃជាប់ជើង ។
" លោក!! "
" អត់ទេ!! "
" សូមអង្វរនាំខ្ញុំទៅជាមួយផងណា!!នៅទីនេះខ្ញុំមិនស្គាល់ឡើយ
លោកនាំខ្ញុំទៅៗ កន្លែងណាលោកដើរទោះអាក្រក់ល្អសម្លាប់មនុស្សលេងក៏នាំខ្ញុំទៅផង " នាងតូចឧទានទាំងញាប់បបូរមាត់នាង
ស៊ូទៅតាមទាំងអស់ ។
" ស្អី!!យើងនិងដល់ថ្នាក់នុង " លឺនាងនិយាយគេក្ដៅក្រហាយភ្លាម
ឯងទៅប្រណាំងឡាន លេងមកទៅសម្លាប់មនុស្ស ប្រទេសគេ
ណាមិនងាយស្រួលឡើយ ។
" មកពីវាជាចំណងចំណូលចិត្ដរបស់លោកតើ!! " អៅនាងនិយាយ
អ្វីខុសក្រែងនុងជាអ្វីដែលជុងហ្គុកចូលចិត្ដធ្វើតើ ។
" បាន!!ហើយលែងដៃពីចង្កេះយើង "
" អត់ទេនាំខ្ញុំទៅផងណា!! "
" សារីសា!! "
" ចា!!លោកប្ដី " នាងនិយាយទាំងអៀនបបូរមាត់ ធ្វើម៉េចនាងចង់ទៅដែលមានតែបង្កើតភាពក្លាហានហៅនាយអ៊ីចឹង ។
" ហ៊ើយ!! " នាយដកដង្ហើមធំនិងក្មេងក្បាលរឹងម្នាក់នេះធ្វើយ៉ាង
ម៉េចទៅទើបអាចគេចរួចនោះ ។
" ដកដង្ហើមធំម្ល៉េះ!!លោកប្ដី "
" នាង!! "
" នាងអីទៅ!!ហៅអូនសម្លាញ់មកណា "
" បានហើយចង់ទៅណាស់ក៏ទៅៗ!! " ធុញ ហត់និងស្ដាប់ពាក្យ
ផ្អែមល្ហែមរបស់នាងណាស់ ។
" បានសម្រេចចាំបន្ដិចណាលោកប្ដី!! "

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now