ភាគ០៤៖គម្រោងការធ្វើបាប!!

429 10 0
                                    

" ស្អីធ្លាក់ទៀតហើយ!! " សារីសាពោលពាក្យទាំងម៉ួម៉ៅ ស្អីគេប៉ុណ្នឹងងាយៗសោះហេតុអ្វីក៏នាងធ្វើមិនបាន ពុទ្ធោអើយ​ ។
       " ប៉ុណ្នឹងហើយល្មមចុះចាញ់ទៅអ្នកនាង!! " ជុងហ្គុកឃើញចឹងញោចស្នាមញញឹមចុងមាត់ ធ្លាក់អស់ពីរហើយសល់បីទៀត ចាំមើលនាងមានអ្វីអួតអាងបន្ដ ។
       " លោកមិនឃើញទេ!!វានៅសល់បីកាំបិតទៀត " សារីសាមិនងាយនិងឲ្យនរណាសើចចំអកទេ សល់បីទៀតមិនទាន់គប់អស់ផងឲ្យនាងចាញ់ដោយរបៀបណា ។
       " អ៊ីចឹងអញ្ជើញគប់បន្ដទៀតទៅ!! " ជុងហ្គុកពេបមាត់បន្ដិចក៏បណ្ដោយឲ្យនាងគប់ឲ្យអស់ចិត្ដ ត្បិតចុងក្រោយជាជ័យជំនះរបស់នាយដដែរ ។
       " លោកចាំមើលណាបើកភ្នែកឲ្យធំៗសម្លឹងមើលឲ្យច្បាស់ថាមនុស្សដូចសារីសាអ្វីក៏អាចធ្វើរួចដែរចា!! " សារីសានិយាយលើកខ្លួនឯងរួចលើកកាំបិតទីបី គប់វាស្រាប់តែធ្លាក់ទាំងជិតដល់កន្លែងហើយ នាងបន្ដទៀតលើកទីបួន ទីប្រាំក៏ដូចគ្នា ចុងក្រោយកាំបិតទាំង៥នោះគ្មានគប់ត្រង់សូប្បីតែមួយ ។
       " យ៉ាងម៉េចអស់ចិត្ដឬនៅអ្នកនាង!! " ជុងហ្គុកគាំងស្ញេញកាលឃើញនាងគប់គ្មានត្រង់ចំមួយកាំបិតសោះ ដំបូងធ្វើឬកពារយ៉ាងឡូយស្មានចេះទេតើ ចុងក្រោយធ្វើឲ្យនាយចង់បាក់ចង្កេះទៅវិញ ។
       " ឆើស!!អស់ចិត្ដហើយ លោកឯងគប់ម្ដងទៅក្រែងខ្លាំងមិនចឹង " សារីសាដើរទៅជ្រុងម្យ៉ាងទុកឲ្យជុងហ្គុកបញ្ចេញថ្វីដៃម្ដង នាងគប់គ្មានត្រូវផងសម្បត្ដិស្អីដែលជុងហ្គុកគប់ចំចំនុចគោលដៅនោះវាគ្មានសង្ឈឹមឡើយ ។
       " អ្នកនាងចាំតែមើលទៅថាត្រូវឬអត់នោះ!! " ជុងហ្គុកវាចាយ៉ាងជឿជាក់ នាយជឿលើទឹកដៃខ្លួនឯង ទោះខានប៉ះវាយូរប៉ុន្ដែយ៉ាងណាក៏ដោយគេអាចធ្វើវាបាន ជុងហ្គុកចាប់កាន់កាំបិតហើយគប់វាជាបន្ដបន្ទាប់ចំនុចទាំងប្រាំគ្មានខុសចន្លោះណាទេ បណ្ដោយឲ្យ
នាងតូចបើកភ្នែកធំៗស្ទើរមិនជឿជាក់ហ្នឹងភ្នែក ពុទ្ធោត្រង់ៗរបស់គេគ្មានខុសមួយសោះ ពិតជាទឹកដៃឯកមែន ។
       " នាងចាញ់ហើយ!! " នាយញញឹមបន្ដិច ទីបញ្ចប់នាយអាចធ្វើឲ្យនាងចាញ់បានសម្រេច ។
       " និយាយតម្រូវការលោកមក!!ចង់បានអ្វី​ "
       " បម្រើយើងពេញមួយថ្ងៃ!! " ជុងហ្គុកលើកសំណើរមកភ្លាមៗគេចង់ធ្វើបាបនាងដោយឲ្យតាមបម្រើគេពេញមួយថ្ងៃចាំមើលតើថ្ងៃក្រោយនាងហ៊ានប្រហើនដាក់គេទៀតឬអត់ ??
       " ថាយ៉ាងម៉េចតាមបម្រើចឹងឬ!! " នាងបើកភ្នែកធំៗកាលលឺដូច្នេះ ស្អីគេឲ្យនាងបម្រើគេឬ ??
       " ហ្នឹងហើយ!! "
       " អត់ខ្ញុំមិនធ្វើ!! " នាងបធិសេធភ្លាមៗគ្មានផ្លូវឡើយ នាងបម្រើគេហាក់ដូចឲ្យគេធ្វើបាបនាងតាមអំពើចិត្ដចឹង ។
       " នាងចាញ់ត្រូវស្ដាប់បញ្ជាយើង!! " ម៉េចចង់ខ្សែលើគេចឹងនិយាយគ្នារួចហើយចាញ់ត្រូវស្ដាប់សម្ដីអ្នកឈ្នះមកខូចមិនព្រមធ្វើសមទេ ។
       " បាន!! " នាងតបទាំងមុខស្អុយ ។
       " ថ្ងៃស្អែកម៉ោង៤នាងកុំភ្លេចយកកាហ្វេនិងបាយព្រឹកឲ្យយើងផង ធ្វើដោយដៃនាងផ្ទាល់លឺទេ " ជុងហ្គុកញញឹមហើយលើករឿងទីមួយដែលនាងត្រូវអនុវត្ដន៍នាថ្ងៃស្អែក ។
       " ក៏បាន!! "
       " ក្រោយពីយកបាយកាហ្វេឲ្យយើងហើយ!!នាងត្រូវនៅទីនេះរង់ចាំយើងប្រាប់ការងារនាងបន្ដនៅថ្ងៃស្អែក!! "
       " ដឹងហើយ!!ចឹងខ្ញុំទៅសិនហើយ "
       " ទៅចុះកុំភ្លេចថ្ងៃស្អែក!!ប្រសិននាងមិនមកទេ...​មានរឿងជាមួយយើងមិនខានឡើយ " ជុងហ្គុកស្រដីគម្រាមដោយប្រយោលទុកមុន ប្រសិននាងមិនគោរពតាមពាក្យ
គេទេមានរឿងធំល្អមើលហើយ ។
       " ដឹងហើយៗៗ!!! " នាងតូចបន្លឺទាំងធុញថប់ត្រឡប់ទៅផ្ទះវិញទាំងមុខស្អុយប៉ែរហាក់បញ្ចាំងឲ្យឃើញថានាងពិតជាធុញទ្រាន់និងបញ្ជារបស់ជុងហ្គុកច្បាស់ៗ ។
       " ថ្ងៃស្អែកមានរឿងល្អជាងហ្នឹងឆ្ងាយណាស់!!សារីសា " ជុងហ្គុកញញឹមចុងមាត់មានល្បិច គេនិងធ្វើបាបនាងឲ្យចាស់ដៃនូវថ្ងៃស្អែក ។
       ថ្ងៃស្អែកក៏មកដល់ ពេលព្រឹកម៉ោង៣នាងតូចក្រោកឡើងដាំបាយធ្វើម្ហូបរៀបចំទុកដាក់និងងូតទឹករួចផ្លាស់ប្ដូរសម្លៀកបំពាក់ស្អាតបាតរួចទៅឆុងកាហ្វេដាក់ចូលក្នុងកែវ មុនថែមទាំងលាយជាមួយអំបិលមួយស្លាបព្រាទៀត ទើបចេញទៅនាងចាក់សោររួចរាល់ទើបចេញដំណើរទៅវិមានដោយពូសន្ដិសុខបើករបងឲ្យដោយដឹងរឿងពីម្សិលមិញ ។
       " មនុស្សសម្អុយ!!ធ្វើបាបឯងឲ្យក្រោកតាំងពីប្រលឹម ហ៊ើយ!!ងងុយៗណាស់ " នាងងងុយបើកភ្នែកលែងចង់រួចហើយ ម៉ោងទើប៤ជាងហ្នឹង ក្រោយពីឡានចូលមកដល់កន្លែងចំណតរួចនាងតូចដើរសម្ដៅទៅខាងក្នុងផ្ទះ គ្រាន់ចូលមកដល់ឃើញជុងហ្គុកឈររង់ចាំនៅខាងមុខទៅហើយ ។
       " លោក!!មកឈរស្អីត្រង់ហ្នឹង!! " នាងឃើញចឹងចង់ភ្ញាក់ ពុទ្ធោមកឈរស្អីចឹងមុនហ្នឹងនាងស្មានខ្មោចតើ ពុទ្ធោ ចេះបន្លាចគ្នាទៅកើត ចុះគាំងបេះដូងនរណាទទួលខុសត្រូវទៅហ្អា ។
       " យើងឈរត្រង់ណាជារឿងរបស់យើង!!ពាក់ពន្ធ័ស្អីនិងនាងដែរ ចុះឯណារបស់យើង " ជុងហ្គុកគ្រាន់ឃើញនាងភ្លាមទាមទាររករបស់ដែលបញ្ជានាងពីម្សិលមិញ ។
       " នេះរបស់លោក!! " សារីសាលើកមកបង្ហាញឲ្យគេឃើញ ។
       " ល្អឆាប់រៀបចំទៅ!!យើងឃ្លានហើយ "
       " លោកចង់ញុំាស្មានហ្នឹង!! " ឃ្លានស្អីម៉ោង៤ហ្នឹងអាហារនាពេលព្រឹកធម្មតាគេបរិភោគនៅម៉ោង៧ឯណោះ ។
       " ហើយយ៉ាងម៉េច!!យើងចង់ញុំាពេលណាជារឿងរបស់យើង " ចាំបាច់ត្រូវញុំាតាមពេលវេលាដែល​ ឃ្លានស្មានណាញុំាស្មានហ្នឹងឯង ។
       " ចាលោកចា!!ខ្ញុំដឹងហើយ " នាងទៅផ្ទះបាយរៀបចំបាយនិងកាហ្វេចាក់ចូលក្នុងកែវទាំងសើច ចាំមើលទឹកមុខគេផឹកកាហ្វេហើយយ៉ាងម៉េចខ្លះ ។
       " រួចរាល់ហើយចា!!អញ្ជើញពិសារ "
       " ហ៊ឹម!! " ជុងហ្គុកក្រហឹមដើមកបន្ដិចហើយចាប់ផ្ដើមសាកល្បងបាយម្ហូបរបស់នាងតូច មានអីឆ្ញាញ់គ្រាន់បើដែរតើ ស្មានមិនចេះ គេបន្ដញុំារហូតដល់អស់ទើបផឹកកាហ្វេតែគ្រាន់ផឹកមួយក្អឹកនាយព្រូសចេញមកភ្លាមៗ ស្អីក៏ប្រៃសម្បើមម្ល៉េះ ។
       " កាហ្វេរបស់នាងស្អីក៏ប្រៃម្ល៉េះសារីសា!! " ជុងហ្គុកខឹងច្រឡោតនាងភ្លាមៗ ហ៊ានធ្វើបាបគេដោយដាក់អំបិលក្នុងកាហ្វេផង ។
       " មានឯណា!! "
       " អ៊ីចឹងនាងផឹកវាឲ្យអស់ទៅចឹង "
       " អត់ទេលោកវាជារបស់លោកតើ!! " នាងប្រកែកភ្លាមៗស្អីឲ្យផឹកកាហ្វេយ៉ាងម៉េចនាងមិនចេះផឹកទេកាហ្វេលាយអំបិលនោះ ។
       " យើងអនុញ្ញាតតើ!!អ៊ីចឹងផឹកវាទៅ "
       " ហិហិ!!ខ្ញុំមិនទម្លាប់ផឹកកាហ្វេមុនបាយព្រឹកទេលោក " សារីសារកលេសមិនផឹកកាហ្វេនោះ ។
       " ចឹងទុកផឹកពេលព្រឹកទៅ!!យកវាទុកក្នុងទូរទឹកកកទុកផឹកក្រោយបាយណា " ជុងហ្គុកនិយាយដេញជើងនាង ស្មានគេចរួចគ្មានថ្ងៃដែលជុងហ្គុកបណ្ដោយឲ្យនាងធ្វើបាបគេស្រួលៗឡើយ ។
       " ចា!! " នាងតូចឆ្លើយតបទាំងមុខមិនរីក ចុងក្រោយវិជ្ជាជិះកឯងតើនេះ ។
       " អូ!!កុំភ្លេចសម្អាតទីឃ្លានៅក្នុងបន្ទប់ទទួលភ្ញៀវផង!! "
       " ចាលោក!! " នាងញញឹមរួចដើរទៅយកក្រណាត់និងសម្ភារះជូតសម្អាតទាំងក្នុងចិត្ដក្ដៅក្រហាយរោលរាលពេញទ្រូង មនុស្សស្អីក៏ពូកែប្រើគេម្ល៉េះ ប្រើគ្មានឲ្យនាងទំនេរដៃផង ។
       នាងតូចបោសសម្អាយតាមសម្ដីរបស់ជុងហ្គុកទាំងខ្ជិលច្រអូស ដៃជូតបណ្ដើរបបូរ
មាត់របស់នាងរអ៊ូរទ្រាំបណ្ដើរទាំងមិនសុខចិត្ដ បោសមួយសន្ទុះនាងមកបោសលើផ្ទៃមុខសង្ហារបស់គេដើម្បីជាការសងសឹកវិញ ។
       " យ៉ា!!នាងកំពុងរំខានយើងហើយ កញ្ញាសារីសា " ជុងហ្គុកគ្រឺតខ្នាញ់និងទង្វើរបស់នាង ស្អីក៏ពូកែរកនឹកទំនុកមករញ៉ែរញ៉ៃនាយចឹង ហេតុអ្វីមិនទុកពេលវេលាឲ្យេមើលរឿងឲ្យស្រួលចិត្ដបន្ដិចមិនបានទេហ្អា!!តើនាងចង់យ៉ាងម៉េចជាមួយគេ ??
       " មានបានរញ៉ែញ៉ៃឯណាលោក!! "
       " ចុះនាងកំពុងធ្វើស្អីនេះ!! "
       " បោសសំរាមតើលោក!! "
" សំរាមរបស់នាង វាជាប់នៅមុខយើងឬហ្អា!!សារីសា " ជុងហ្គុកច្រឡោតខឹងមុខរបស់នាយវាស្មើនិងសំរាម នាយក្ដៅក្រហាយពេញទ្រូង ។
      " ឃើញប្រឡាក់នៅលើមុខរបស់លោក!!មានបានថាមុខលោកជាសំរាមឯណា!! "
សារីសាគ្រវីក្បាលញ័រតតាក់ នាងគ្មានបំណងថាអ៊ីចឹងទេ ។
      " កុំមកលេងដោះស្រាយ!! នាងប្រហើនណាស់ " ជុងហ្គុកមិនស្ដាប់អ្វីទាំងអស់មុខគេឡើងក្រហមដោយសារខឹងខ្លាំងពេក ។
      " ឲ្យខ្ញុំសូមទោសលោក!! " សារីសាអោនមុខដោយបបូរមាត់បន្លឺខ្សោយៗ ។
      " ចេញទៅ!! " ជុងហ្គុកចេញឲ្យនាងចេញពីមុខពីមាត់របស់គេ កុំឲ្យនាយទប់ចិត្ដលែងជាប់ គេប្រាកដជាសម្លុតនាងមិនខាន ។
      " ចា!! " នាងមិននឹកស្មានថារឿងរ៉ាវប៉ុណ្នឹង គេប្រកាន់ថ្នាក់ហ្នឹង ។
      " ចេញទៅ!! " ជុងហ្គុកឃើញនាងឈរថ្មឹងមិនព្រមចេញ គេសម្លុតមួយទំហឹង ។
      " ខ្ញុំដឹងហើយ!! " នាងតូចចាកចេញទាំងកែវភ្នែករលើងរលោង នាងខ្លាចពេលណាគេសម្លុតនាងចឹង ។
      " ហ៊ើយ!! " ក្រោយពីសារីសាចាកចេញទៅ ជុងហ្គុកដកដង្ហើមធំបន្ដិចហាក់មិនពេញចិត្ដនិងទង្វើរបស់សារីសា លេងសើចជ្រុលពេកគេស្អប់បំផុត ។
      " មកពីនាងខ្លួនឯង!! "
      ក្រោយពីឈ្លោះហើយ ជុងហ្គុកនិងសារីសាមិនមាត់រកគ្នាសូប្បីបន្ដិច ពេលព្រឹកម៉ោង៧ នាងតូចកំពុងបរិភោគអាហារ ជុងហ្គុករុញកាហ្វេមួយកែវឲ្យនាង ។
      " យ៉ាងម៉េចលោក!! "
      " ផឹកវាឲ្យអស់!! " ជុងហ្គុកមិនភ្លេចឡើយ សារីសាទទួលដោយផឹកវាទាំងបង្ខំ ។
      " យ៉ាងម៉េចដែលកាហ្វេនោះ!!វាឆ្ញាញ់ដែលទេ!! " ជុងហ្គុកឧទានដោយសួរនាងបញ្ឈឺ តើកាលដែលបានផឹករបស់ខ្លួនឯងដូច្នេះ...មានអារម្មណ៍យ៉ាងម៉េចដែរ វាឆ្ញាញ់ដូចការរំពឺងទុករបស់នាងអត់ ។
      " ឆ្ញាញ់ណាស់!! " សារីសាតបយ៉ាងហំហួនហាក់បញ្ជាក់បានថាកាហ្វេមួយកែវនេះវាពិតជាឆ្ញាញ់ណាស់ ឆ្ញាញ់ស្ទើរស្លាប់ទៅហើយ ពុទ្ធោតាំងពីកើតមកនាងមិនដែលភ្លក់រសជាតិកាហ្វេណាអាក្រក់អាក្រី ពិបាកលេបចត់បាយចង់ក្អួតចេញមកវិញដូចកាហ្វេមួយកែវនេះទេ នាងស្បថឈប់តែម្ដង ។
      " ប្រសិនវាឆ្ញាញ់ចឹង!!យើងនិងឲ្យគេធ្វើវាជារៀងរាល់ពេលក្រោយនាងញុំាបាយរួចតើយ៉ាងម៉េចដែរ...ហើយមិនបាច់អរគុណយើងទេ " ជុងហ្គុកបានលឺនាងនិយាយចឹងៗចេញមកភ្លាម គេក៏ធ្វើតាមសម្ដីនាង វាឆ្ញាញ់ចឹងគួរណាបរិភោគរាល់ពេលទើបល្អ ។
      " លោកកំពុងចង់ធ្វើបាបខ្ញុំតើមែនទេ!! "នាងតូចលឺចឹង ខឹងច្រឡោតភ្លាមៗស្អីគេ!បំណងរបស់គេកំពុងចង់សងសឹកនាងមែនទេហ្អា ។
      " គ្មាននោះទេ!! " ជុងហ្គុកគ្រវីក្បាលកន្លែងណាដែលគេធ្វើបាបនោះ កុំមកចោទ ។
      " គ្មានទេ!!ចុះកាហ្វេនោះលោកឲ្យគេឆុងរសជាតិនិងឲ្យខ្ញុំផឹកនោះ តើវាជាស្អី!! "
      " ក្រែងរឿងហ្នឹងកើតឡើង...វាមិនដែលដោយតែនាងខ្លួនឯងទេដែលបង្កនោះ!! " ជុងហ្គុកលើកមកនិយាយ ហ្អាចំអកទៅលើនាងក្រែងរឿងហ្នឹងនាងជាអ្នកចាប់ផ្ដើម ។
      " លោកឯង... " នាងគាំងស្ញេញរកអ្វីថាស្ដីឲ្យជុងហ្គុកលែងកើត នាយនិយាយមកត្រូវចំចំណុច ។
      " បានហើយ!!ឆាប់ក្រោកមកយើងនាំនាងទៅខាងក្រៅ "
      " ទៅណាលោក!! "
      " ទៅណាក៏បានធំហើយ!! " ជុងហ្កុកឆ្លើយតបយ៉ាងប្រងើយទៅណាក៏ដោយតាមចិត្ដនាយចង់ ចាំបាច់បកស្រាយដែរ ។
      " ឆើស!!លោកឯង " សារីសាលែងសួរដេញដោលច្រើន ក៏ក្រោកតាមអ្វីដែលជុងហ្គុកប្រាប់ បន្ទាប់មកតាមជុងហ្គុកត្រុកៗនាងឡើងឡានរួចជុងហ្គុកប្រាប់អ្នកបើកឲ្យទៅផ្សារទំនើប ដើម្បីទិញអ៊ីវ៉ាន់ ។
      " មកទីនេះធ្វើអ្វី!! " សារីសាងឿងឆ្ងល់ មកផ្សារទំនើបដើម្បីអ្វី ??
      " ទិញអ៊ីវ៉ាន់!! "
      " លោកខ្វះស្អីទៀតមែន!! " នាងឆ្ងល់ក្រែងកាលមុនឃើញអ៊ីវ៉ាន់ពេញគ្មានខ្វះអ្វីទេ ហេតុអ្វីត្រូវមកផ្សារទំនើបទិញអ៊ីវ៉ាន់ទៀត តើទិញអ្វី??
      " ខោលីអូ!! " ស្អប់កាលលឺនាងសួរដេញដោលពេក ក៏និយាយចឹងតែម្ដង ។
      " ស្អីគេ!! " ហ្អាម៉េចក៏ទិញអាហ្នឹងវិញ ពុទ្ធោកុំប្រាប់ណាឲ្យនាងទៅទិញជាមួយគេណា ។
      " ដូចនាងលឺហ្នឹងហើយ!! "
      " លោកឯងឡប់ទេអី!!ដែលនាំខ្ញុំទៅទិញអាស្អីគេហ្នឹងហ្អា "
      " គ្មានឡប់ទេ!!យើងខ្វះបម្រុងឲ្យយើងអត់មានអ្វីស្លៀកមែនហ្អា!! " ជុងហ្គុកវាចាចេញមកហាក់គ្មានខ្មាស់អៀនអ្វីបន្ដិច ។
      " ទៅៗលោកឈ្នះហើយខ្ញុំនិងទៅតាមលោក " នាងខ្ជិលតបត បណ្ដោយឲ្យជុងហ្គុកធ្វើអ្វីយតាមបំណងចុះ នាងលែងហាមឃាត់ហើយ សារីសាតាមត្រុកៗពីក្រោយជុងហ្គុក ដើម្បីជូនគេទៅទិញខោលីអូ ។
      " សូមស្វាគមន៍មកកាន់ហាងរបស់ពួកយើង!! "
      " ហ៊ឹម!! " នាយមកហាងប្រេនមួយកន្លែង គេដើរចូលយ៉ាងរំភើយខុសប្លែកពីនាងតូច មុខក្រម៉ូវ ជុងហ្គុកទិញមួយចំនួនដោយសារីសាជាអ្នកទទួលយកទៅគិតលុយ ។
      " អស់ចំនួន៣០០០ដុល្លារអ្នកនាង!! "
      " ហ្អា!!ស្អីក៏ថ្លៃម្ល៉េះ " នាងលឺចឹងខ្យល់ចាប់ ហេតុអ្វីក៏ថ្លៃអ្វីម្ល៉េះ ។
      " មិនថ្លៃទេអ្នកនាង!!តម្លៃរបស់វាប៉ុណ្នឹងតាំងពីដើមហើយ " នាងញញឹមញញែមនិងឆ្លើយតបទៅកាន់ភ្ញៀវយ៉ាងស្រទន់ កុំឡើយថានាងតូចលាន់មាត់ សូប្បីនាងផ្ទាល់ក៏ថាថ្លៃដែរ ។
      " ចា!!អាហែម...ចាំបន្ដិចណាខ្ញុំទៅហៅគេសិន " នាងតូចរត់មករកជុងហ្គុកដើម្បីមកសុំលុយមកបង់ប្រាក់ឲ្យបុគ្គលិក ។
      " លុយមក!! " សារីសាមកឈរទល់មុខជុងហ្គុកលាដៃសុំលុយ ។
      " នេះយកទៅ!! " ជុងហ្គុកហុចកាតខ្មៅរបស់នាយ គេដើរមកបន្ដដោយមិនខ្វល់ពីប្រតិកម្មរបស់នាងឃើញទេ ។
      " កាតខ្មៅ!!ពុទ្ធោមួយជាតិខ្ញុំមិនដែលកាន់ទេ ហិហិ!! " នាងរហ័សយកកាតទៅគិតលុយបណ្ដើរៗ ជុងហ្គុកហុចឲ្យកូនចៅយកទៅឲ្យគិតលុយ ឯសារីសាសម្លឹងមើលតួលេខទាំងស្ដាយលុយ ហេតុអ្វីក៏គេចាយលុយច្រើនម្ល៉េះ ។
      " លោកគួរឈប់ទិញទៅ!!ប៉ុណ្នឹងបានហើយ " នាងតូចឃាត់ជុងហ្គុកឲ្យឈប់ទិញវាច្រើនពេកហើយ ។
      " ឈប់ក៏បានដែរ!!គិតលុយរួចកុំភ្លេចកាន់អ៊ីវាន់មកផង "
      " ហ្អាលោកឯង!!ឲ្យកាន់ច្រើនម្លឹងៗចង់ធ្វើបាបខ្ញុំមែនទេ "
      " មិនទេវាតិចណាស់!! "
      " តិចណាស់!! " នាងលាន់មាត់ត្រាប់តាមជុងហ្គុក ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now