ភាគ២៤៖កុំរំពឹងខ្ពស់ពេក!!

306 13 9
                                    

" ចាំពេលត្រឡប់ទៅវិញយើងនិងផ្ដល់ចម្លើយឲ្យនាង!! " ជុងហ្គុកស្ងាត់បន្ដិចទើបឆ្លើយតបនាង ឥឡូវនាយគ្មានចម្លើយអ្វីឡើយ ។
" រង់ចាំ!! "
" ត្រូវហើយ!! "
" បានខ្ញុំនិងរង់ចាំចម្លើយនោះចេញពីមាត់លោកណាជុងហ្គុក!! "
នាងយល់ព្រមក្នុងការរង់ចាំពេលវេលានោះមកដល់ ក្នុងចិត្ដរំពឹងថាគេនិងទទួលនាងឲ្យមករស់នៅក្បែរខ្លួនទៅចុះ ដោយហេតុក្នុងនាមជាប្រពន្ធ មិនមែនអ្នកស្នាក់អាស្រ័យទេ ។
" ហ៊ឹម!! " ជុងហ្គុកក្រហឹមដើមក រួចនាយទៅរកអ្វីមកឲ្យសារីសាបរិភោគនាពេលល្ងាច គេបានសំណេះសំណាលជាមួយអ្នកភូមិគេ
និងសន្យារឿងមួយក្រោយពីគេបានត្រឡប់ទៅវិញ ។
" ខ្ញុំនិងសន្យាថានាំអ្នកទាំងអស់គ្នាទៅរស់នៅកន្លែងដែលប្រាកដ
ដោយសុវត្ថិភាពគ្មានការភិតភ័យព្យុះនិងគ្រោះធម្មជាតិទៀតទេ "
នាយស្ដាប់ពីទុក្ខលំបាកដែលពួកគាត់ចួបប្រទះ ប្រជាជនក្នុងភូមិស្ទើរបាត់បង់ទាំងស្រុងដោយសារព្យុះនិងគ្រោះធម្មជាតិ ពួកគេមិនដឹងថានាខាងមុខមានជីវិតរស់រានទៀតនោះទេ ដូច្នោះជុងហ្គុកនិងធ្វើរឿងម្យ៉ាងទុកជាការតបស្នងសងគុណនៃការជួយជីវិតពួកគេ ។
" តើឯងនិយាយការពិតទេ!! " មនុស្សម្នារំភើបខ្លាំងកាលលឺអ៊ីចឹងពួកគេមានសង្ឈឹមខ្លះៗហើយ ។
" បាទ ខានស្អែកក្រោយពីខ្ញុំទៅដល់ដីគោកខ្ញុំនិងបញ្ជូលកូនចៅនាំអ្នកទាំងអស់គ្នាទៅរស់នៅដីគោកទាំងអស់គ្នា "
" ពួកយើងអរគុណឯងណាស់!! "
" មិនអីនោះទេ!!វាជាការសងគុណដែលអ្នកទាំងអស់គ្នាជួយពួកខ្ញុំ "
" បាទ/ចា!! "
ជុងហ្គុកត្រឡប់មកវិញមានអាហារក្នុងដៃ នាយរហ័សឲ្យសារីសាឆាប់ញុំាវាទៅ និងសម្អាតកាយមុនចូលសម្រាកយកកម្លាំងចេញដំណើរនៅថ្ងៃស្អែក សារីសាគេងរើចុះរើឡើងទាំងក្នុងចិត្ដមិនសូវស្រណុក នាងគិតរឿងជាច្រើន តើពេលខាងមុខមានរឿងអ្វីកើតឡើងចំពោះនាង ខួរក្បាលនាងគិតស្ទើរហ៊ុយផ្សែងទៅហើយ ។
" នាងមិនទាន់សម្រាកទៀត " ជុងហ្គុកគេងសុខៗលឺសម្លេងរើរបស់
កាយស្ដើងក៏មកចោទសួរនាង ។
" គេងមិនលក់ទេលោក!! "
" មកយើងឱប កុំរើទៀតវារំខានការដេករបស់យើង!! " ជុងហ្គុកស្ដីឲ្យនាងបន្ដិចរួចទាញកាយស្ដើងមកឱបជាប់និងទ្រូងរបស់គេ ។
" តើខ្ញុំអាចឱបលោកបានទេ!! "
" ឱបទៅនរណាគេហាមនាង!! "
" ចាអរគុណ!! " នាងតូចឱបចង្កេះមួយក្ដាប់របស់ជុងហ្គុកយ៉ាងណែលច្រមុះផ្អឹបនិងទ្រូងហិតយកក្លិនក្រអូបចេញពីរាងកាយរបស់គេបានសម្ងំគេងលង់លក់ទៅ ជុងហ្គុកក៏ដូចគ្នាដែរ ។
នាថ្ងៃថ្មីមកដល់ ជុងហ្គុកនិងសារីសារៀបចំខ្លួនរួចស្រេចក្នុងការ
ចាកចេញពីកោះទៅត្រឡប់ទៅវិមានវិញ នាយនាំកាយស្ដើងជិះ
លើទូកឆ្លងកាត់ទឹកសមុទ្រពាក់កណ្ដាលថ្ងៃទើបមកដល់ អ្នកភូមិបានយកថ្នាំនិងគ្រឿងទេសខ្លះៗយកមកលក់ឲ្យគេ ដើម្បីយកប្រាក់ទៅទិញសម្ភារះខ្លះៗ ។
" អរគុណច្រើនណាស់ដែលជូនពួកយើងមក ឥឡូវបងៗយកវាទៅ
លក់សិនទៅពួកយើងនៅរង់ចាំណា "
" ចុះពួកប្អូនមិនទៅជាមួយពួកយើងមិនល្អទេ!!ណាមួយថ្ងៃណាស់ហើយពួកប្អូនត្រូវដល់ពេលហូបបាយដែរ " ពួកគេព្រួយបារម្ភនិង
គេទាំងពីរឲ្យនៅចាំបានរប្រៀបណា បាយទឹកមិនទាន់ចូលពោះ
លុយក៏គ្មានទៀត ។
" បាទចឹងក៏បានដែរ!!ម៉ោះសារីសា " ជុងហ្គុកនាំសារីសាដើរទៅជា
មួយអ្នកភូមិបីនាក់ ពួកគេលក់បានប្រាក់កំរៃខ្លះៗរួចទៅទិញបាយ
ទឹកយកមកហូបជុំគ្នា ជុងហ្គុកបាននាំពួកគេមកវិមានសិនសម្រាក
មួយយប់បានឲ្យស្អែកចេញដំណើរទៅកាន់ភូមិវិញ ។
" វិមាន!! " តាមលឺវិមានមួយនោះគឺគ្រួសារមានអំណាចមួយរូប
បានរស់នៅ ពួកគេលឺវាតាមអ្នកផ្សារប៉ុណ្ណោះ ។
" វាជាផ្ទះរបស់គ្រួសារខ្ញុំ!! មកដល់ហើយ យើង ជុងហ្គុក ចនស៊ឺវៃសៀវ " នាយក្រាស់ដើរមកដល់គេប្រាប់សន្ដិសុខ គេបើករបង
វិមានអនុញ្ញាតន៍ឲ្យចូលទៅខាងក្នុង នាយក៏ប្រើពេលដប់ប្រាំនាទី
ទម្រាំទៅដល់ គេចូលមកដល់ខាងក្នុងប៉ាម៉ាក់បងប្រុសនាំគ្នាមក
ឱបគេទាំងក្ដីនឹករលឹក ។
" គុណព្រះជួយ!!កូនប្រុសម្ដាយ ទៅណាបាត់អស់ពីរថ្ងៃដឹងទេម្ដាយទន្ទឹងរង់ចាំកូនស្ទើរប្រេះទ្រូងហើយ "
" កូនសូមទោសណាអ្នកម៉ាក់!!កូនធ្វើឲ្យអ្នកម៉ាក់លោកប៉ានិងបងប្រុសបារម្ភហើយ "
" មិនអីទេកូនមកវិញល្អហើយ!!ពួកគេជាអ្នកណា "
" ពួកគាត់ជាអ្នកភូមិរស់នៅកោះមួយកន្លែង ហើយក៏ជាអ្នកដែលបានជួយសង្រ្គោះជីវិតពួកយើងផងដែរ " ជុងហ្គុកបកស្រាយប្រាប់
ម្ដាយពីពួកគេដែលបានជួយជីវិតនាយនិងសារីសា ។
" អូ!!អញ្ជើញមកអង្គុយសិន "
" កូនចង់ឲ្យអ្នកភូមិទីនេះមកស្នាក់នៅទឹកដីមួយនេះបានដែរទេអ្នកម៉ាក់លោកប៉ា "
" បានណាកូន!! "
" អ៊ីចឹងថ្ងៃស្អែកកូននិងឲ្យគេទៅនាំអ្នកភូមិមកនៅទីនេះ "
" បាទនាំមកចុះកូនប្រុសរបស់ប៉ា!! "
" ពួកបងលឺហើយណា!!ពួកបងនិងមានកន្លែងថ្មីរស់នៅសម្រាប់ការងារខ្ញុំនិងឲ្យកូនចៅរៀបចំទុកឲ្យ មិនបាច់ភ័យព្រួយឡើយ "
" បាទអរគុណណាស់!! "
បន្ទាប់ពីមកដល់វិមានវិញនាយក្រាស់ទៅបន្ទប់ដើម្បីងូតទឹកសម្អាត
ខ្លួនប្រាណ នាយសម្រាកលើពូកទន់ៗគេងបាត់ទៅ ឯសារីសាក៏ដូចគ្នាផងដែរ ។
នាពេលយប់
ផ្កាយរាប់រយបានរះបំភ្លឺលើផ្ទៃមេឃខ្មៅងងឹត ពពករសាត់តាមខ្យល់
នាយក្រាស់ងើយមុខគយគុណនិងទេសភាពទាំងដៃកាន់កែវស្រាទំពារបាយជូរ ។
" ជុងហ្គុក!! " កាយស្ដើងត្រូវអ្នកបម្រើរុញរទេះមកឲ្យនៅជិតនាយក្រាស់កំពុងឈរ នាងមកនេះដើម្បីទាមទារចម្លើយកាលពីម្សិលមិញ ។
" ... "
" នាងអាចត្រឡប់ទៅវិញចុះ!!ខ្ញុំចង់និយាយគ្នាតែពីរនាក់ប៉ុណ្ណោះ "
" ចាអ្នកនាង!! " អ្នកបម្រើចាកចេញទៅផុតទើបរាងស្ដើងឧទានចេញមក ។
" តើខ្ញុំអាចដឹងពីចម្លើយបានទេជុងហ្គុក!! "
" ចម្លើយមួយនោះ!! "
" ចា!! "
" ...តាមពិតទៅយើងគិតរួចរាល់ហើយ ចម្លើយរបស់យើងវាធ្វើឲ្យនាងខកចិត្ដបន្ដិចហើយសារីសា " ជុងហ្គុកដកដង្ហើមធំ ចម្លើយគេវាអាចប៉ះពាល់ដល់នាង តែណ្ហើយវាគង់និយាយចេញមកខាងក្រៅ
ដដែរ ។
" យើងមិនធ្លាប់គិតឡើយ កាលដែលត្រូវរៀបការតាមប្រពៃណីអ្នកភូមិដើម្បីសង្រ្គោះជីវិតនោះយើងមិនធ្លាប់រំពឹងទុកវាលេចមក
កើតមាននៅក្នុងជីវិតរបស់យើងឡើយ សារីសា រឿងគ្រប់យ៉ាងនាងគួរបំភ្លេចវាចោលឲ្យអស់ សម្រាប់ភាពបរិសុទ្ធដែលបាត់បង់យើងនិងសងសំណងជាទឹកប្រាក់ជូននាងវិញ " ជុងហ្គុកវាចាវាមកមួយច្បាស់ៗឲ្យនាងតូចជ្រាបច្បាស់ គេមិនគេចវេសនៃការសទទួលខុសត្រូវ ផ្ទុយទៅវិញនាយនិងផ្ដល់ថវិកាយ៉ាងច្រើន គេក៏ធ្លាប់
សួរនាងផងដែល តើស្ដាយក្រោយទេ នាងឆ្លើយប្រាប់គេទាំងគ្មាន
ភាពស្ទាក់ស្ទើរ សូមទោសគេអត្មានិយមបន្ដិចប៉ុន្ដែគេពិតជាមិនអាចរស់នៅជាមួយនាងបានពិតមែន ។
" ជុងហ្គុក!! " វាប្រៀបដូចគ្រាប់កាំភ្លើងបាញ់ទម្លុះបេះដូងឲ្យនាងស្លាប់ភ្លាមៗ តើតឹងចិត្ដណាស់ឬ? គ្រាន់នាងស្នាក់នៅក្បែរ តើគេស្អប់មុខនាងណាស់មែនទេទើបមិនព្រមទទួលស្គាល់ពិធីរៀបការមួយនោះ វាពិបាកណាស់មែនទេជុងហ្គុក ។
" ហ៊ឹម!!នាងជាមនុស្សដំបូងដែលយើងចំណាយពេលពន្យល់ សូប្បីគ្រួសារមិនដឹងលឺពាក្យវែងអន្លាយចេញពីមាត់របស់យើងទេ
សារីសា យើងមិនសុំអ្វីពីនាងច្រើនទេសូមកុំរំពឹងខ្ពស់ពេកចំពោះយើងទៅបានហើយ " ជុងហ្គុកញញឹមស្រាលៗនាយគ្មានគោលបំណងឲ្យនរណាម្នាក់មកឈឺចាប់ដោយសារគេឡើយ ។
" មិនអាចសូប្បីនៅក្បែរលោក!! " ទឹកនេត្រាតក់ក្នុងរង្វង់ភ្នែករបស់នាងហើយ មិនអាចជិតមិនអាចក្បែរ ។
" ហ្នឹងហើយ!!ដូច្នោះនាងសូមយល់ផង " ជុងហ្គុកងក់ក្បាលវាដូចអ្វីដែលនាងនិយាយអ៊ីចឹង ។
" ហេតុអ្វី!! " នាងតូចទាមទារចម្លើយពីគេ ។
" វាគ្មានចម្លើយសម្រាប់នាងទេសារីសា!!សូមកុំទាមទារវាជាលើកទីពីរអីបានទេ!! " នាយធ្លាប់ប្រើវាដាក់នាងម្ដងរួចហើយ ឥឡូវវា
ចេញពីមាត់គេសារជាថ្មីទៀត តើសម្ដីរបស់គេចង់សម្លាប់នាងប៉ុន្មានដង ប៉ុន្មានជីវិតទៅ លោកអើយ ។
" គ្មានសិទ្ធ!!យ៉ាងណាខ្ញុំ ហ៊ឹកៗក៏ជាប្រពន្ធរបស់លោកដែរ " នាងតូចស្រែកយំមួយទំហឹងទាំងឈឺចិត្ដ ទ្រូងប្រេះស្រាំ បេះដូងស្ទើរឈប់លោតកាលគេមិនផ្ដល់ចម្លើយសមរម្យឲ្យនាងស្ងប់ចិត្ដតើគេ
ចង់សម្លាប់នាងដោយសារសម្ដីគេពិតមែនទេ ។
" នាងយំទៀតហើយ!! "
" ហ៊ឹកៗ វា...មិ..មិនដោយសារលោកទេ ហ៊ឹកៗ "
" .... "
" លោកប្រាប់..ហ៊ឹកៗ មកហេតុអ្វីមិនអាច!!ហេតុអ្វីទៅ ជុងហ្គុក ហ៊ឹកៗ " នាងសឹងឆ្គួតហើយ គ្រាន់ស្រឡាញ់មនុស្សម្នាក់ហេតុអ្វីក៏ពិបាកទ្រាំម្ល៉េះ ពិបាកស្ទើរផុតដង្ហើមម្ដងៗ ។
" នាងចង់ដឹងចម្លើយធ្វើអី!!សារីសា " ជុងហ្គុកសម្លុតនាង នាងរឹង
ក្បាលម្ល៉េះ ក្រែងដឹងហើយនាងនេះឯងជាអ្នកឈឺមុនគេ ។
" ខ្ញុំចង់ដឹងវា សូមអង្វរប្រាប់ខ្ញុំមក ហ៊ឹកៗជុងហ្គុក ហ៊ឹកៗប្រាប់មកតើ
វាជាអ្វីឲ្យប្រាកដទៅ ហ៊ឹកៗ " ទឹកភ្នែករមៀលធ្លាក់មកម៉ាត់ៗដូចខ្សែទឹកហូរចឹង នាងចង់ដឹងពីមូលហេតុមិនអាចរស់នៅក្បែរគេ ឬមួយគេគ្មានចិត្ដស្រណោះប្រណៃដល់នាងបន្ដិចទេ គេចង់ឲ្យនាងស្លាប់នៅចំពោះមុខទើបសមចិត្ដគេ ។
" ... "
" សូមប្រាប់ខ្ញុំមកហ៊ឹកៗ ហ៊ឹកៗ "
" នាងល្មមឈប់យំហើយ "
" អត់ទេ!!ខ្ញុំមិនឈប់ ហ៊ឹកៗ...ដរាបណាលោកមិនផ្ដល់វាមកឲ្យខ្ញុំ ហ៊ឹកៗ "
" នាងមានះដល់កាល តើការចង់បានហួសហេតុរបស់នាងវាមានផលល្អសម្រាប់នាងទេ សារីសា!! " ជុងហ្គុកទើសចិត្ដពេកម៉េចក៏គេត្រូវមកឈរអធិប្បាយពីពាក្យបធិសេធគ្រប់ម៉ាត់ឲ្យនាងដឹង តើនាងជាពាក់ពន្ធ័អ្វីនិងគេ ជាអ្នកស្គាល់គ្នាប៉ុណ្ណោះ ជាបុគ្គលិកក្នុងក្រុមហ៊ុន ជាអ្នកជួយគ្នាអំឡុងគ្រាលំបាក អ្វីដែលនាងមិនអាចជ្រៀតចូលបាននោះចិត្ដនិងបេះដូងរបស់គេ វាទទេស្អាតដដែរ ។
" ហ៊ឹកៗ ហ៊ឹកៗ "
" នាងរំពឹងវាហួសប្រមាណពេកហើយ!! "
" រំពឹងតើខុសទេ!!ហ៊ឹកៗ " នាងតវ៉ានិងគេ ការរំពឹងឲ្យបុគ្គលណាម្នាក់មកចូលចិត្ដតាមចិត្ដនាងស្រឡាញ់នាងខុសទេ ។
" វាខុសធ្ងន់សម្រាប់ខ្លួនឯង!! "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now