ភាគ២១៖ចួបបញ្ហា!!

370 14 0
                                    

" ... " ជុងហ្គុកងាកមើលឃើញមនុស្សប្លែកមុខដូច្នោះ គេហៅដុងស្យូងមកសួរ ។
  " នាងជាអ្នកណា!! " ជុងហ្គុកបន្លឺទាំងមិនពេញចិត្ដ កាលមានមនុស្សប្លែកមុខមកចូលរួមគ្មានការអនុញ្ញាតដូច្នោះ ។
  " អត់ដឹងទេចៅហ្វាយ!! "
  " ទៅសួរនាងទៅ!! "
  " បាទទាន!! " ដុងស្យូងដើរតម្រង់មកសួរនាងតូចក្រមិចនោះ ភ្នែករ៉េសម្លឹងរកនរណាម្នាក់អ៊ីចឹង ។
  " សួស្ដីអ្នកនាងមករកអ្វីដែរ!! "
  " សួស្ដីបងប្រុស...ខ្ញុំមកទីនេះតាមសម្ដីបងហ្យុងហៃចា!! " នារីម្នាក់នោះញញឹមយ៉ាងទន់ភ្លន់ នាងលឺថាគេមកកម្មវិធីនេះ អ៊ីចឹងមកទីនេះដើម្បីបញ្ជាក់ឲ្យច្បាស់ខ្លាចគេកុហកបោកប្រាស់ខ្លួន ។
  " ហ្យុងហៃ!!អ្នកនាងត្រូវជាអ្វីនិងគេ " ដុងស្យូងលឺឈ្មោះមនុស្សរបស់ជុងហ្គុកចឹងងឿងឆ្ងល់ ក្រែងម្សៀលនិងនៅឆ្ងាយពីទីក្រុងណាស់ តើមូលហេតុអ្វីគេមកពិធីនេះឬមួយចៅហ្វាយជាអ្នកបបួល ។
  " ជាសង្សាររបស់គាត់!! " នាងឈ្មោះ ហ្វេឡា ផាកស៊ឺ អាយុ ដប់ប្រាំបួនឆ្នាំ នាងនៅជាសិស្សនិស្សិតនៅសាលាល្បីនៅទីក្រុង ថ្ងៃនេះនាងប្រាថ្នាចង់ចួបមុខសង្សារម្ដងតាំងពីបែកគ្នាកន្លះឆ្នាំ ទំនាក់ទំនងគ្នាតាមរយះទូរស័ព្ទប៉ុណ្ណោះ ។
  " អូ...អ៊ីចឹងអង្គុយទៅនោះសិនទៅ ហ្យុងហៃប្រហែលបន្ដិចទៀតទើបមកដល់ "
  " ចាអរគុណលោក!! "
  " មិនអីទេ!!តាមសប្បាយណា " ដុងស្យូងត្រឡប់មកកន្លែងជុងហ្គុកឈរប្រាប់ពីរឿងហ្វេឡា នាងសង្សារហ្យុងហៃ នាយងក់ក្បាលតិចៗ មើលគេឯងក្នុងកម្មវិធី ។
  កម្មវិធីទម្រាំចប់ម៉ោងដប់មួយយប់សារីសាត្រូវជុងហ្គុកនាំមកដល់ផ្ទះ ទម្រាំមកដល់ដប់ពីរយប់ជ្រៅ នាយមិនភ្លេចផ្ដាំផ្ញើកុំឲ្យភ្លេចនៅថ្ងៃស្អែក ។
  " ថ្ងៃស្អែក!!ម៉ោងប្រាំបួនព្រឹកណាសារីសា "
  " ចាលោក!! " នាងតូចមកដល់បន្ទប់ដោយជុងហ្គុកបីមកដល់ នាយត្រឡប់ទៅវិញដើម្បីសម្រាកយកកម្លាំងធ្វើដំណើរនៅថ្ងៃស្អែក ឯសារីសាកំពុងរៀបចំខោអាវដាក់វ៉ាលី និងឡេការពារមួយចំនួន ទម្រាំរួចម៉ោងមួយយប់ចូលសម្រាក ។
  នាពេលព្រឹក
  ជុងហ្គុកគេងយ៉ាងស្កប់ស្កល់ព្រឹកឡើងគេមិនបានភ្ញាក់ឡើយ សម្ងំគេងរហូតដល់ម៉ោងប្រាំបី គេញីមុខនិងខ្នើយកើយបន្ដិចទើបបើកភ្នែកសន្សឹមៗនាយក្រោកអង្គុយលើពូកពុតដៃពុតជើងបន្ដិច គេចុះទៅងូតទឹកតុបតែងកាយ បានចុះមកខាងក្រោម ។
  " កូនមកហើយញុំាអាហារពេលព្រឹកសិនទៅជុងហ្គុក!! "
  " បាទអ្នកម៉ាក់!! "
  " កូនបានប្រាប់សារីសាររួចនៅ "
  " ប្រាប់ហើយៗអ្នកម៉ាក់ "
  " អឹម!!ញុំាអានេះជំនួយដល់រាងកាយកូនណា ជុងហ្គុក " អ្នកជាម្ដាយចាប់បន្លែឲ្យជុងហ្គុកញុំា មើលចុះគេកំពុងបរិភោគអាហារប្រៀបដូចកូនទន្សាយមួយក្បាលកំពុងទំពារការ៉ុតចឹង ។
  " បាទអរគុណអ្នកម៉ាក់!! "
  បញ្ចប់អាហារពេលព្រឹករួច ជុងហ្គុកយកកាតាបពណ៍ខ្មៅស្ពាយ ក្នុងនោះមានត្រឹមអាយផេតមួយគ្រឿងនិងនំចំណីខ្លះៗគេទិញទុកញុំា នាយឡើងឡានមុនគេដោយសារគេត្រូវទៅយកសារីសា ចំណែកគ្រួសារចេញដំណើរទៅមុន ឡានរបស់ជុងហ្គុករំកិលកង់បោះពួយមកហាង នាយចុះពីឡានដើរចូលទៅខាងក្នុងឃើញវត្ដមានរបស់សារីសាត្រៀមរួចរាល់ ។
  " រៀបចំរួចរាល់ហើយអ៊ីចឹងតោះ!! "
  " ចាលោក!!លាសិនហើយបងស្រី " នាងស្រដីលាបងស្រីកំពុងគិតលុយភ្ញៀវ ។
  " សុវត្ថិភាពតាមផ្លូវណាសារីសា!! "
  " ចាបង!! "
  នាងតូចនិងរាងក្រាស់បានធ្វើដំណើរមកកាន់ប្រលានយន្ដហោះ ដោយមានវត្ដមានគ្រួសាររបស់នាយក្រាស់នៅចាំទីនោះ ពួកគេនាំគ្នាចូលទៅកន្លែងអង្គុយរង់ចាំសិនព្រោះម៉ោងហោះហើរមិនទាន់មកដល់ខ្វះដប់ប្រាំនាទីទៀត កន្លងផុតដប់ប្រាំនាទីក្រុមការងារប្រកាសប្រាប់អតិថិជនឲ្យចូលច្រកនៃចុងសន្លឹកយន្ដហោះ នាយក្រាស់បោះជំហានទៅរួមកាយស្ដើងដុងស្យូងរុញពីក្រោយ ទៅកាន់យន្ដហោះឯកជន ។
  រយះពេលធ្វើដំណើរអស់រយះពេលយូរបានបញ្ចប់ពួកគេបានមកដល់ទឹកដីនៃប្រទេសជប៉ុន ពួកគេនាំគ្នាឡើងឡានគ្រប់គ្នាដោយបោះពួយសម្ដៅទៅវិមានខ្លួនដែលសាងសងឡើងសម្រាប់ទុកនាពេលណាធ្វើដំណើរកំសាន្ដ គ្រាន់មកដល់សារីសាលាន់មាត់ ព្រោះចម្ងាយពីសមុទ្រនិងវិមានមិនឆ្ងាយគ្នាប៉ុន្មានទេ ។
  " អូ...ស្អាតណាស់​ "
  " យ៉ាងម៉េចនាងមិនធ្លាប់ឃើញវាឬ!! "
  " មិនធ្លាប់ទេ វិមាននោះជាកម្មសិទ្ធរបស់គ្រួសារ ហេតុអ្វីមានអំណាចអាចធ្វើវាក្បែរសមុទ្របាននោះ " សារីសាបន្លឺសួរដេញដោលនាយក្រាស់ចង់ដឹងពីម្ចាស់នៃវិមាននេះ គ្រួសារមានអំណាចណាស់ហើយទើបអាចធ្វើវាបាន ។
  " គ្រួសាររបស់យើង!!ទីនេះជាកម្មសិទ្ធរបស់ពួកយើង " មានន័យថាទីតាំងនេះជាកម្មសិទ្ធិរបស់គ្រួសារគេផ្ដាច់មុខ គ្មាននរណាហ៊ានក្អកឡើយ ម្យ៉ាងចម្ងាយពីសមុទ្រនិងវិមានប្រសិនដើរប្រើពេលមួយម៉ោង ជិះឡានអាចម្ភៃនាទីនោះទេ ។
  " គ្រួសារលោកអស្ចារ្យណាស់ "​
" ហ៊ឹម!! "
  " តើពេលមកដល់អាចជិះកាណូតលេងបានទេជុងហ្គុក!! " អ្វីដែលនាងចង់ធ្វើវាដំបូងគេគឺជិះកាណូតលេងលើផ្ទៃសមុទ្រនាងចង់ឃើញនិងប៉ះវាណាស់ ។
  " អត់ទេ!! " ជុងហ្គុកគ្រវីក្បាល គេមិនចង់ជិះវាឡើយ ។
  " ណាៗលោកសូមអង្វរ...ជួយសម្រេចក្ដីប្រាថ្នាកូនចាបកូនព្រាបផងណា " នាងតូចបើកកែវភ្នែកម៉ក់ដើម្បីឲ្យកាយក្រាស់ទន់ចិត្ដព្រមនិងខ្លួន ។
  " អត់ទេ!! "
  " ណាសូមមេត្ដាផងណាជុងហ្គុក "​
" ហេតុអ្វីនាងមានះម្ល៉េះ...សារីសា "
  " មានះចង់ទៅជិះកាណូតលេងណាលោក!! "
  " បានយើងនិងជូននាងទៅចុះ គ្មានលើកទីពីរទៀតទេណាសារីសា!! " ជុងហ្គុកបម្រាមទុកមុនគេជូននាងម្ដងប៉ុណ្ណោះ គ្មានលើកក្រោយទេ ។
  " ចាៗអរគុណលោក "
  ឡានរបស់ពួកគេបើកចូលនៃបរិវេណវិមានវ៉ាលីត្រូវអ្នកបម្រើយកទៅបន្ទប់រៀងខ្លួនកាយស្ដើងនៅជាន់ខាងក្រោម ដោយសារពិបាករឿងឡើងចុះ ឯជុងហ្គុកបន្ទប់ក្បែរនាងដែរ ។
  " ក្រែងចង់ទៅលេងផ្លាស់ប្ដូរសម្លៀកបំពាក់ទៅ " ជុងហ្គុកបោះសម្ដីប៉ុណ្នឹងដើរទៅបន្ទប់បាត់ទុកឲ្យនាងតូចញញឹមញញែមសប្បាយចិត្ដតែម្នាក់ឯង នាងតូចប្រាប់អ្នកបម្រើជួយរុញខ្លួនទៅខាងក្នុងបន្ទប់ ក្រោយពីមកដល់នាងទៅងូតទឹកសម្អាយកាយឲ្យស្អាត ផ្លាស់ខោអាវ នាងស្លៀកអាវរឹបរៀងពាក់កណ្ដាលពោះ សំពត់កាប៊យត្រឹម
វែងត្រឹមកជើង អាវក្រៅស្បៃក្រោបពីលើរាងកាយតូចច្រឡឹង កាបូបតូចពណ៍ខ្មៅ ឯរាងក្រាស់អាវរលុងៗ ខោត្រឹមជង្គង់ ភ្នែកពាក់វែនតា នាយដើរចេញគោះទ្វាបន្ទប់នាង ។
  តុក តុក សម្លេងគោះទ្វាបន្ទប់បន្លឺសូរសម្លេងចេញមកដាស់ឲ្យកាយស្ដើងងាកមុខមកសម្លឹងទ្វាបន្ទប់ បបូរមាត់ស្ដើងស៊ីជម្ពូរបញ្ចេញសូរសៀនចេញមកខាងក្រៅ ។
  " នរណាគេ!! "
  " យើង!! "
  " ជុងហ្គុកចាំបន្ដិច!! " នាងតូចរំកិលរទេះទៅជិតបើកទ្វាឲ្យនាយក្រាស់ ។
  " រួចឬនៅ!! "
  " រួចហើយចា!! "
  " អ៊ីចឹងតោះ!! "
  ពួកគេនាំគ្នាទៅទីតាំងដែលកាណូតត្រូវជុងហ្គុកបានឲ្យកូនចៅមកចតទុកជាស្រេចមកដល់ភ្លាមនាយក្រាស់ត្រកងបីកាយស្ដើងដាក់លើកាណូត ដោយបើកចេញទៅតែពីរនាក់ប៉ុណ្ណោះ ។
  " តើលោកច្បាស់ហើយថាទៅតែពីរនាក់!! "
  " ប្រាកដហើយ "
  " អូខេខ្ញុំជឿជាក់លើលោកហើយជុងហ្គុក "
  " ហ៊ឹម!! " កាណូតបើកចេញឆ្ងាយពីច្រាំងបន្ដិច នាយក្រាស់បម្រុងកាច់ចង្គួតចេញស្រាប់សុខៗមានព្យុះបោកបកគួចទឹកសមុទ្រធ្វើឲ្យកាណូតរបស់ជុងហ្គុកពិបាកទប់ទល់ នាយក្រសោបកាយស្ដើងលោតចេញពីកាណូតភ្លាមៗ ហើយត្រូវព្យុះគួចឆ្ងាយពីកន្លែង ធ្វើឲ្យពួកគេសន្លប់យ៉ាងដំណំ ទម្រាំពួកគេដឹងខ្លួនវាជិតរសៀលទៅហើយ ។
  " ហេតុអ្វីមិនមើលអាកាសធាតុជាមុនសិន ទើបមកទីនេះ!! " នាងតូចរអ៊ូរង៉ូវៗស្ដីបន្ទោសទៅនាយក្រាស់ដែលនាំខ្លួនមកលំបាកវេទនា មកដល់តំបន់ដាច់ស្រយាលឃ្លាតឆ្ងាយពីទីក្រុងឆ្ងាយ តំបន់នេះសូប្បីសេវាទូរស័ព្ទក៏គ្មានដែរ ម៉េចជីវិតរបស់នាងចួបរឿងស៊យៗម្ល៉េះ ។
  " អ្នកណាទៅដឹងថាវាមានព្យុះកើតឡើងនោះ!! " ជុងហ្គុកមុខម៉ៅស្មានគេចង់មកធ្លាក់ក្នុងសភាពអ៊ីចឹង ដោយសារនាងចចេសទទូចសុំឲ្យគេជូនដើរលេងលើសមុទ្រក៏នាំនាងដោយជិះកាណូត គិតថាមកលេងក្បែរៗច្រាំងទេ នរណាទៅឌឹងព្យុះគួចនាំពួកគេមកកន្លែងឆ្ងាយគ្មានកោះត្រើយ ។
  " ហ៊ើយ...ធ្វើយ៉ាងម៉េចទៅ មេឃជិតភ្លៀងទៀត " នាងតូចសម្លឹងមេឃឃើញវាខ្មៅងងឹត ផ្គរលាប់ខ្លាំងៗ ពួកគេស្ថិតនៅកោះមួយដែលដាច់ឆ្ងាយ អ្វីសំខាន់ទីនេះមិនរំពឹងថាមានអ្នករស់នៅឡើយ ។
  " មានធ្វើយ៉ាងម៉េច....ដើរស្វែងរកកន្លែងមនុស្សរស់នៅ ដើម្បីសុំគេស្នាក់នៅមួយរយះសិនហ្នឹងហើយ " ជុងហ្គុកមិនអាចធ្វើអ្វីបានក្រៅពីស្វែងរកកន្លែងមានមនុស្សម្នារស់នៅសិន ដើម្បីសុំទីជម្រកស្នាក់នៅ ។
  " ដើរទៅរប្រៀបណាលោក!!ទាំងជើងរបស់ខ្ញុំមិនទាន់ជាផងនោះ លោក!! " ឲ្យនាងដើរម៉េចជើងនៅជើងឡើយ ធ្វើដំណើរតាមវិធីណាទៅរួចដូចគេបាន ។
  " ហ៊ើយ...ពិតជាកម្មពៀរណាស់ " ជុងហ្គុកលឺអ៊ីចឹង តប់ប្រមល់យ៉ាងខ្លាំងគ្មានអ្វីក្រៅពីនាយជាទីពឹងទេ ។
  " នរណាចង់នោះតាសជើងខ្ញុំមិនឈឺ ខ្ញុំដើរហើយមិនពឹងពាក់លោកឯងទេ " នាងខឹងគេភ្លាមៗ នរណាចង់ពឹងស្មានងាយស្រួលហៃ ។
  " ឡើងមកយើងអៀវនាងទៅ " នាយក្រាស់យល់ព្រមអៀវនាងតូចដោយអង្គុយចោងហោងឲ្យនាងតោងករបស់ខ្លួន រួចលើនាងឡើងបោះជំហានចូលទៅខាងក្នុង ដើរបណ្ដើរជជែកគ្នាបណ្ដើរកំដរកុំឲ្យស្ងាត់ ។
  " តើលោកប្រាកដទេថាមានមនុស្សរស់នៅទីនេះ!! " នាងតូចចោទសួរទាំងញ័របបូរមាត់ ច្បាស់អត់កុំព្រៀវណា ។
  " យើងច្បាស់ហើយ!! " នាយឧទានរួចពីមាត់ប៉ុណ្ណោះ គេម៉េចនិងដឹងថាទីនេះមានមនុស្សរស់នៅនោះ ។
  " អូខេ!!ខ្ញុំផ្ញើជីវិតលើលោកហើយជុងហ្គុក "
  " ហ៊ឹម!! "
  ពួកគេបន្ដដំណើររហូតមកចួបភូមិមួយដែលមានមនុស្សម្នារស់នៅមិនក្រោមពីមួយរយនាក់ទេ នៅទីនោះសំបូរទៅដោយមនុស្សចាស់ជិតសែសិបភាគរយហើយ រាងក្រាស់រហ័សចូលទៅដោយអោនលំទោនចោទសួរនិងសុំស្នាក់នៅទីនេះ ។
  " ជំរាបសួរលោកតា!! " នាយក្រាស់ទុកកាយស្ដើងចុះសិន ។
  " មកពីណាហ្នឹងហើយម៉េចសើមជោកអ៊ីចឹង " សម្លឹងពួកគេទាំងពីរនាក់ពីក្បាលដល់ចុងជើង ការស្លៀកពាក់ខុសប្លែកពីមនុស្សនៅទីនេះឆ្ងាយដាច់ ។
  " ពួកយើងមកពីទីក្រុង ដោយសារមានបញ្ហារឿងព្យុះទើបពាំនាំពួកយើងមកដល់ទីនេះណាលោកតា " ជុងហ្គុកអធិប្បាយប្រាប់ពីមូលហេតុដែលពួកគេមកដល់ទីនេះ ។
  " ហ៊ឹម!!ចុះអ្នកទាំងពីរត្រូវជាអ្វីនិងគ្នាដែរ!! "
  " មិត្ដភក្ដិប៉ុណ្ណោះលោកតា!! "
  " ហ៊ឹម!!មិត្ដ តាប្រាប់ឯងណាចៅប្រុស ទីនេះគេមានទម្លាប់ប្រពៃណីមួយរាល់មនុស្សពីរនាក់ភេទផ្ទុយគ្នាចូលមកដល់ទឹកដីមួយនេះគឺតម្រូវឲ្យមានពិធីរៀបការជានិច្ចដើម្បីបង្ហាញប្រាប់ម្ចាស់ទឹកដីថាពួកគេជាគូរនិងគ្នា អាចរស់នៅទីនេះ ប្រសិនចៅចង់ស្នាក់នៅទីនេះ " លោកតារៀបរាប់ប្រាប់មុន កុំឲ្យចូលមកដល់នៃកណ្ដាលភូមិស្រាប់ត្រូវមនុស្សម្នាចាប់រៀបការមកប្រកែកតវ៉ា គេដាច់ខាតមិនឲ្យភេទផ្ទុយគ្នាចួបមុខឬស្នាក់នៅជាមួយគ្នាមុនពេលរៀបការឡើយ ។
  " អ៊ីចឹងត្រូវធ្វើវាដាច់ខាតឬលោកតា "
  " ត្រូវហើយដាច់ខាត!! "
  " សារីសា នាងគិតយ៉ាងម៉េចចំពោះរឿងនេះ " ជុងហ្គុកវាចាខ្សឹបៗក្បែរនាងតូចត្រឡប់ទៅវិញពួកកគេនិងស្លាប់ដោយសារភាពរងានិងក្រោមដំណក់ទឹកភ្លៀងមិនខានទេ ប៉ុន្ដែចូលក្នុងភូមិត្រូវរៀបការផ្ដាច់ខាត ។
  " ការលេងៗសិនទៅណា "
  " បាននាងជាអ្នកនិយាយទេណា មានរឿងអ្វីកុំមកបន្ទោសយើង "
  " ចា!! "
  " បាទលោកតា!! "
  " អ៊ីចឹងចូលមកខាងក្នុងមក " លោកតានាំពួកគេចូលក្នុងទៅកាន់កន្លែងដែលត្រូវប្រារព្ធពិធី ពួកគេធ្វើតាមការណែនាំចាស់ទុំនៅទីនោះ ត្រឹមរយះពេលមួយម៉ោងទេរួចរាល់ មានការផឹកស៊ីនិងរាំអបអរគូរស្វាមីថ្មីថ្មោង ក្រោយមកពួកគេត្រូវអ្នកភូមិនាំមកកន្លែងសម្រាក ហើយជាកន្លែងផ្សំដំណេកផងដែរ ។
  " ទីនេះហើយ!!សូមកូនកំលោះនិងកូនក្រមុំធ្វើពិធីផ្សំដំណេកឲ្យគ្រប់តាមប្រពៃណី " គ្រាន់អ្នកភូមិនិយាយរួច ជុងហ្គុកនិងសារីសាបើកភ្នែកធំៗហ្អាស្អីគេហេតុអ្វីត្រូវមានរឿងនិងកើតឡើងដំបូងស្មានការហើយរួចខ្លួនតើ ។
  " ហេតុអ្វីចាំបាច់ត្រូវធ្វើវាដែរ!! " ជុងហ្គុកងឿងឆ្ងល់ចោទសួរអ្នកភូមិ រៀបការរួចរាល់ចាំបាច់ធ្វើវាឲ្យរួចរាល់ រំលងពិធីផ្សំដំណេកមួយមិនបានទេឬ ?
  " មិនបានទេដាច់ខាងត្រូវមានវាជាប់លើកន្សែងនេះ " ស្រ្ដីចំណាស់ចង្អុលកន្សែងប្រាប់នាយក្រាស់ ដែលវាកំពុងស្ថិតនៅលើចំកណ្ដាលនៃគ្រែដេក ឆ្លុះបង្ហាញឲ្យឃើញថានាយក្រាស់ពិតប្រាកដជាបានប្រតិបត្ដិតាមកន្លងនៃប្រពៃណីនៅភូមិពួកគេ ។
  " បាទ!! " ឲ្យនាយប្រកែករប្រៀបណាទៅ នាយពិតជាតប់ប្រមល់ស្ដ្រេសកាលមកចួបរឿងអ៊ីចឹងៗ វាពិតជាចម្លែក ប៉ុន្ដែណ្ហើយមកពីពួកគេទល់ច្រកទេ ម្យ៉ាងសារីសាក៏ជាប់ឈ្មោះជាភរិយារបស់នាយធ្វើវាក៏មិនខុស ហេតុផលមួយទៀតគឺដើម្បីមានជីវិតរស់រានត្រឡប់ទៅផ្ទះវិញ ។
  " តើនាងប្រាកដចិត្ដទេថាធ្វើវាសារីសា " ក្រោយពីមនុស្សម្នាចាកចេញទៅអស់រាងក្រាស់ងាកមកសួរនាង តើច្បាស់ទេប្រគល់ភាពបរិសុទ្ធនោះមកកាន់គេ នាយមិនបង្ខំឡើយ ប្រសិននាងមិនចង់ធ្វើតាមគេអាចសម្រក់ឈាមបន្លំភ្នែកអ្នកភូមិ ។
  " ចា!! " នាងងក់ក្បាលអឹមអៀន នាងព្រមប្រគល់វាឲ្យទៅមនុស្សដែលខ្លួនបានស្រឡាញ់ គេជាស្វាមីរបស់នាងទៀតនាងមិនស្ទាក់ស្ទើរឡើយ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now