" ហៃយ៉ា!!ឃើញលោកចេញមកខាងក្រៅអ៊ីចឹងលោកមិនខ្លាចទេឬ "
" បាទ?? " ហ្អាស្អីគេ!!នាងជានរណា តើនារីចំពោះមុខហ្នឹងស្គាល់គេដែរឬ ??
" គឺលោកហ្នឹងហើយ!!ម៉េចក៏ចេញមកខាងក្រៅដូច្នេះ " សារីសារៀងឆ្លេឆ្លា ភិតភ័យដែលកាលឃើញជុងហ្គុកចេញមក ក្រែងប្រាប់គេច្បាស់ៗថាខ្លាចរអាមិនចឹង ។
" អ្នកនាងច្រឡំមនុស្សហើយ!!ម្ចាស់តូចរបស់យើងមិនបានស្គាល់នាងឡើយ " កូនចៅចេញមកនិយាយកាត់ដោយប្រាប់នាង មិនដូចអ្វីដែលនាងបានឃើញទេ ។
" ច្រឡំរប្រៀបណា!!ប៉ុន្ដែ ... " នាងតូចបម្រុងហ្នឹងហ្អាមាត់ស្រដីចេញមកខាងក្រៅទៀតស្រាប់លេបចូលវិញដោយសារសម្លេងមនុស្សម្នាក់ ។
" អ្នកនាងច្រឡំហើយ!!ដូច្នេះយើងលាហើយ " ជុងហ្គុកចេញមុខមកនិយាយ ម្យ៉ាងគេមិនអាចសន្ទនាជាមួយមនុស្សប្លែកមុខយូរពេកទេ ។
" លាហើយ!! " កូនចៅដើរតាមពីក្រោយរបស់ជុងហ្គុកអោនគំនាបលានាងតូច ។
" អូ!!ចា " សារីសាចាប់ផ្ដើមមីងមាំងហើយ តើនាងច្រឡំដោយរប្រៀបណាទៅទាំងគេជាម៉ូយរបស់ខ្លួន ម្យ៉ាងទៀតនាងប្រាដកក្នុងចិត្ដច្បាស់ណាស់ ។
" ម្ចាស់តូច!! " មនុស្សម្នាក់ចេញមុខមកវាចា ។
" យើងដឹងថាលោកកំពុងចង់សម្ដៅទៅអ្វី!! តែមិនអីទេ " ជុងហ្គុកគ្រវីក្បាលគេមិនអីទេ ប៉ុណ្នឹងវាមិនបានបង្កភាពភ្ញាក់ផ្អើលសម្រាប់នាយទេ ។
" បាទទាន!! "
ជុងហ្គុកដើរចូលក្នុងហាងមួយ នាយរើសខោអាវមួយចំនួនហើយហុចឲ្យកូនចៅជួយកាន់ នាយសម្លឹងយូរបន្ដិចក៏ងាកមកប្រាប់កូនចៅប៉ុណ្នឹងសិនហើយ ឲ្យគេគិតលុយទៅ សកម្មភាពគ្រប់យ៉ាងស្ថិតនៅក្នុងភ្នែករបស់សារីសា ដោយមុនហ្នឹងនាងមិនអស់ចិត្ដក្រែងជាម៉ូយខ្លួន មូលហេតុអ្វីគេហាក់មិនស្គាល់នាងទាំងបែកគ្នាត្រឹម១ថ្ងៃសោះ ។
" ចម្លែក!!ក្រែងគេថាមិនពេញចិត្ដក្នុងការចាយលុយផ្ដេសផ្ដាសមិនអ៊ីចឹងចុះនេះជាស្អី!!កុហកពេញទេដឹង " សារីសាឧទានក្នុងចិត្ដទាំងខ្នាញ់និងមនុស្សបោកប្រាស់ដែលហ៊ានកុហកនាងមើលចុះចាយលុយដូចក្រដាស មិនដឹងអស់ប៉ុន្មានម៉ឺនពិតជាជ្រេញ ។
" មនុស្សឆ្គួត!!ឬកពារប្លែកៗ " ក្រោយតាមពីហាងមួយទៅហាងមួយទៀតនាងតាមគេឥតហ្ហែរគ្មានហត់សោះ នាងចាប់ផ្ដើមស្អប់និងជ្រេញទង្វើរបស់ជុងហ្គុកបណ្ដើរៗ។
" ម្ចាស់តូច!!តើត្រូវទិញអ្វីបន្ថែមទៀតទេទាន!! "
" ហ៊ឹម!!យើងចង់បាននាឡិកានិងខ្សែក្រវ៉ាត់ ក្រវ៉ាត់ក តើហាងនោះនៅជាន់ទីប៉ុន្មានដែរ!! " ជុងហ្គុកសញ្ជឹងគិត ស្រាប់នឹកឃើញអ្វីដែលត្រូវទិញបន្ថែមដោយសារខោអាវពីមុនសុទ្ធមិនមែនចំណងចំណូលចិត្ដគេទេ វាស្ទើរគ្មានសោះឯនាឡិកា និងសម្ភារះតុបតែងខ្លួនគ្មានសោះ ។
" ជាន់ទី៣ទាន!! " ជាន់នោះមានគ្រប់សព្វជាជាន់ផ្ទាល់ដី ឯសារីសាមិនដឹងថាគួរតាមបន្ដឬបញ្ឈប់ត្រឹមហ្នឹង!!ក្រែងមុនមកនាងថាទិញសម្ភារះ ម៉េចចាយពេលវេលាឥតប្រយោជន៍ទៅលើមនុស្សបោកប្រាស់ចឹង ។
" អ៊ីចឹងឆាប់ទៅ!! " ខោអាវត្រូវគេវិចខ្ចប់និងបញ្ជូលទៅឡានដែលចត និងមានកូនចៅពីរនាក់យាមនៅទីនោះ ។
" ហ៊ឹម!! " ជុងហ្គុកធ្វើដំណើរមកដល់ជាន់ទី៣ គេក៏សម្លឹងរកមើលសម្ភារះបន្ដិចរើសវាឡើងមក មួយចំនួន រាប់ត្រួសៗគឺមួយមុខៗមានតែពីរពណ៍ប៉ុណ្ណោះ សខ្មៅ ។
" ត្រឹមប៉ុណ្នឹងបានហើយ!!យើងចង់ត្រឡប់ទៅវិញ " ជុងហ្គុកក្រោយដើរមួយព្រឹកធំរួចក៏ចង់ត្រឡប់ទៅវិញ ហើយម្យ៉ាងអារម្មណ៍គេមិនល្អឡើយព្រោះមានមាឌស្ដើងកំពុងដើរតាមគេស្ទើរគ្រប់ជំហាន វាពិតជាធុញថប់ណាស់នាងមិនចេះហត់សោះ ។
" បាទទាន!! "
ក្រោយពីកូនចៅមិនចាប់អារម្មណ៍និងចាប់សកម្មភាពរបស់នាយ គេក៏ឆ្លៀតមកសួរក្មេងស្រីដែលសួរនាំដេញដោលគេកាលពីព្រឹកមិញ នាងដើរតាមគេពីក្រោយអស់មួយព្រឹកធំហើយ ។
" នាងមិនហត់ទេឬ!! " សម្លេងរបស់ជុងហ្គុកបន្លឺឡើងធ្វើឲ្យសារីសាភ្ញាក់ព្រើត តើគេដឹងថានាងមកតាមពីកាល ??
" ចា!! " នាងស្រឡាំងកាំង មិនដឹងវាចាឆ្លើយតបយ៉ាងម៉េច ត្រឹមសម្លឹងមុខគេភ្លឹសៗ ដោយមិនដឹងខ្យល់ ។
" នាងស្មានយើងមិនដឹងថា នាងដើរតាមយើងពេញមួយព្រឹកឬ!! " ជុងហ្គុកចងចិញ្ចើម ស្មានគេមិនដឹងពីការលិបលោររបស់នាងឬ!!គេដំបូងឡើយស្មានថាមនុស្សម្នាដើរចុះឡើងគ្មាននរណាតាមដានអ្វីទេ ប៉ុន្ដែយូរៗអារម្មណ៍មួយនោះវាច្បាស់ឡើង វាមិនមែនត្រឹមមនុស្សដើរទេ គឺមានមនុស្សតាមគេប្រាកដណាស់ ។
" លោកដឹង!! "
" ប្រាកដហើយ!! "
" អ៊ីចឹងលោកចង់យ៉ាងម៉េច " ប្រសិនចាប់នាងបានសម្រេចហើយចង់យ៉ាងម៉េចជាមួយនាង ??
" ចង់ដឹងពីមូលហេតុអ្វី!!នាងតាមយើង "
" តាមលោក!! ឯណាភស្ដុតាង "
" ភស្ដុតាងគឺនាងហ្នឹងហើយ!! "
" ចោទប្រកាន់ខ្ញុំទេដឹងលោក!!ខ្ញុំតាមមកដើម្បីទិញសម្លៀកបំពាក់ខ្លួនឯងតើមិនឲ្យឡើងមកជាន់ហ្នឹង!!បានអ៊ីវ៉ាន់តាមចន្លោះណា " សារីសាមិនបញ្ចេញភាពញាប់ញ័រនៃការ
ចាប់បានរបស់ជុងហ្គុកឡើយ នាងប្រែរកលេសដើម្បីដំណោះស្រាយរួចចេញ ។
" អូរ!!ចុះឯណាអ៊ីវ៉ាន់ " ជុងហ្គុកងក់ក្បាលហើយចោទសួរនាងទាំងឌឺ ឯណាអ៊ីវ៉ាន់ទៅក្រែងថាទិញ ចុះគ្មានមួយចឹងមួយព្រឹកធំហើយ ។
" រឿងខ្ញុំទេ!!ចាំបាច់រាយការណ៍ឲ្យលោកដឹង "
" អៅ!!ដើម្បីបញ្ជាក់ថានាងមិនបានដើរតាមយើង "
" លោក!! " នាងតវ៉ាមិនឈ្នះជុងហ្គុក នាងបានត្រឹមខាំបបូរមាត់ហើយដើរចេញទាំងខឹងចិត្ដ មនុស្សសម្អុយ ឬកធំម្ល៉េះស្មាននាងចង់ដឹងលឺរឿងគេណាស់ឬ ឆើស!!
" នាងចង់គេចទៅណា!! " កុំសង្ឈឹមថាអាចគេចបាននោះ គ្មានផ្លូវទេ ។
" លែងដៃខ្ញុំ!!មនុស្សលាក់ពុត "
" ជានាងហ្នឹងហើយមនុស្សលាក់ពុតនោះ " ជុងហ្គុកក្ដៅស្លឹកត្រចៀក កាលលឺនាងប្រហើនមកចោទប្រកាន់គេអ៊ីចឹង ។
" លោកឯង!! " នាងខាំបបូរមាត់ខាងក្រោមដោយក្ដីខឹងច្រឡោត ។
" យ៉ាងម៉េច!! " ខឹងលាយឡំនិងក្ដៅក្រហាយហ្នឹងនាងប៉ុណ្ណាក៏ដោយ គេមិនទាន់អាចបញ្ចេញសកម្មភាពជាឃាតកររបស់ខ្លួនបានទេ ។
" គ្មានទេ!!កាលណាលោកលែងដៃខ្ញុំ " នាងតូចសម្លក់មុខគេ ការចាប់ដៃរបស់នាងវាធ្វើឲ្យស្បែកនាងកកិតក្រហមហើយ ។
" ឆើស!!ស្មានយើងចង់កាន់ " ជុងហ្គុកប្រលែងចេញយ៉ាងលឿនហើយនាំកូនចៅត្រឡប់ទៅវិញទុកឲ្យនាងឈរនៅនូវម្នាក់ឯង ។
" ចួបគ្នាម្ដងទៀតនាងប្រាកដជាមិនរួចខ្លួនឡើយ!! " ជុងហ្គុកវាចាក្នុងចិត្ដ ចួបលើកក្រោយវាមិនប្រាកដទេដែលគេបណ្ដោយឲ្យនាងមានជីវិតរស់រាននោះ ។
" មនុស្សមុខពីរ!! " សារីសាក្ដាប់ដៃទាំងខឹង នាងស្មានថាគេជាមនុស្សសុភាពនិងស្មោះត្រង់ តាមពិតគេជាមនុស្សពូកែសម្ដែងបំផុតធ្វើឲ្យអ្នកដទៃជឿតាមឡើងស្លុត ។
" ស្ដាយណាស់មិនគួរណាមកអាណិតមនុស្សដូចនាយទេ " នាងតូចរអ៊ូរង៉ូៗមិនគួរណានាងចាញ់បោកនិងការសម្ដែងឥតខ្ចោះរបស់គេសោះ ។
" ទិញអ៊ីវ៉ាន់ល្អជាង " នាងទៅទិញសម្ភារះដោយចាយពេលវេលាអស់មួយព្រឹកធំនោះដោយសារជុងហ្គុកហើយនាងធ្វើកិច្ចការរបស់ខ្លួនធម្មតា ។
ប្រសិនគិតតាំងពីថ្ងៃពួកគេបានចួបគ្នា វាពិតជាកន្លងផុតអស់មួយអាទិត្យហើយជុងហ្គុកក៏មិនសូវដែលចេញទៅខាងក្រៅ ព្រោះមួយរយះនេះគេមមាញឹកនិងការហ្វឹកហាត់ ។
នាថ្ងៃនេះណាមជូនបានមកមើលការហ្វឹកហាត់របស់ប្អូនប្រុសដោយផ្ទាល់ គេពិតជាមិនចង់ជឿ ជុងហ្គុកផ្លាស់ប្ដូរខ្លួនឯងសឹងគេមិនជឿនិងភ្នែកទាំងគូរ ។
" តើសេចក្ដីប្រាថ្នាអ្វីទើបបណ្ដាលឲ្យជុងហ្គុកហ៊ានថ្នាក់នេះ!! " នាយចោទសួរទៅកាន់នាយជំនិតខ្លួនទាំងងឿងឆ្ងល់ តើកត្ដាអ្វីទើបជំរុញឲ្យជុងហ្គុកក្លាហានហ៊ានប្រឈមមុខស្ទើរគ្រប់រឿងអ៊ីចឹង ។
" មិនដឹងទេទាន!! "
" ហ៊ឹម!!ពិតជាចម្លែកណាស់!! " នាយសម្លឹងទៅកាន់ជុងហ្គុកដេលកំពុងហ្វឹកហាត់ជាមួយគ្រូប្រដាល់ យ៉ាងស្វាហាប់ បន្ទាប់មកនាយព្យាយាមលំហាត់ប្រាណនូវក្លឹបហាត់ប្រាណមួយកន្លែង ដើម្បីយករាងកាយដែលទាក់ទាញឲ្យស៊ីនិងទម្រង់មុខសម្រល់សង្ហារបស់នាយ អ្វីដែលគួរឲ្យសរសើរនិងកត់សម្គាល់ គឺឆន្ទះគេតែម្ដង ។
" យើងនិងសម្លាប់នរណា!!ម្នាក់ដែលហ៊ានប្រហើនធ្វើបាបឯងពីមុន ជុងហ្គុក!! "
នាយក្រាស់ឧទានក្នុងចិត្ដ ដោយក្ដីកំហឹងនិងស្បថថាយកភាពយុត្ដិធម៍ដែលម្ចាស់រាងកាយធ្លាប់ចួបប្រទះពីមុន និងសងត្រឡប់ទៅកាន់ពួកវាវិញ ។
" ប្រសិនយើងឃើញពួកឯងនាពេលណា!!ពួកឯងហ្នឹងស្លាប់ពេលនុង " ជុងហ្គុកបញ្ចេញកម្លាំងលើសលុបស្ទើរដួលគ្រូបង្រៀន ។
អម្បាញ់មិញគាត់ទប់ទល់និងកម្លាំងខ្លាំងរបស់ជុងហ្គុកស្ទើរមិនជាប់ សឹងដួលដាច់ផ្ញារក្រោយ សំណាងល្អដែលទប់លំនឹងទប់ គាត់សម្លឹងទៅកាន់គេទាំងក្រសែនភ្នែកចម្លែក តើមានរឿងអ្វីសុខៗកម្លាំងផ្ទុះឡើងដូច្នេះ ។
" តើមានរឿងអ្វីក្នុងចិត្ដមែនទេជុងហ្គុក!! "
" គ្មានទេលោកគ្រូ!!ឲ្យខ្ញុំសូមទោសដែលជ្រុលដៃចឹង "
" វាមិនអីទេ!!ប៉ុណ្នឹង "
" បាទអរគុណលោកគ្រូដែលមិនប្រកាន់និងខ្ញុំ "
" អ៊ីចឹងហាត់សមម្ដងទៀតទៅ " លោកគ្រូប្រាប់គេឲ្យហាត់សារថ្មីនិងប្រាប់ពីគន្លឹះនៃការប្រើកម្លាំងឲ្យត្រូវគោលដៅ ជុងហ្គុកបានស្ដាប់យ៉ាងយកចិត្ដទុកដាក់ និងចាប់យកចំនុចដែលពិសេសៗយកទៅអនុវត្ដន៍ ក្រោយពីបញ្ចប់ការហាត់ប្រដាល់រួចគេបន្ដទៅកន្លែងហាត់ប្រាណ ស្របពេលនោះណាមជូនក៏កំដរគេហាត់ប្រាណដែរ ។
" បងមិនទៅធ្វើការងារទេឬ!! "
" មិនទេ!!បងចង់សម្រាកមួយថ្ងៃ "
" ហ៊ឹម!! " ជុងហ្គុកលែងបន្ដសួរនាំពីណាមជូនទៀតហើយ គេផ្ដោតទៅការរត់លើម៉ាស៊ីនវិញ ។
" ចេញពីហាត់ប្រាណឯងទៅណាបន្ដ!! "
" តាមទម្លាប់របស់ខ្ញុំចេញពីហ្នឹងប្រហែលទៅផ្ទះមួយមុខគត់!!បងចង់ទៅណាឬ "
ជារៀងរាល់ថ្ងៃទម្លាប់របស់គេមិនសូវចេញទៅណាទេ សម្ងំសម្រាកនៅផ្ទះនិងប្រមូលទិន្នន័យមួយចំនួនដើម្បីប្រើប្រាស់ ម្យ៉ាងគេកំពុងមានគម្រោងធ្វើអ្វីមួយនាពេលអនាគត ។
" មិនទៅហាងខេកប្រចាំរបស់ឯងទៀតទេឬ!! "
" ហាងខេក!! " ជុងហ្គុកចម្លែកចិត្ដ តាមការស្ដាប់នៃការរៀបរាប់របស់ម្ចាស់រាងកាយពីមុន គ្មានអ្វីនិងពាក់ពន្ធ័នៃហាងខេកទេ ហេតុអ្វីក៏លើកវាឡើងមកជាលើកទីពីរចឹង ដំបូងនាងចម្លែកមុខមកតាមតោងទាមគេស្អិតនៅផ្សារទំនើប ឥឡូវលឺចេញពីមាត់ណាមជូនទៀត តើវាអ្វី??
" ហ្នឹងហើយ!!ឬឯងមិនបានចាំនៃហាងខេកនោះ "
" មិនចាំឡើយ!! "
" ហ៊ើយមិនចាំ!!ណ្ហើយបងប្រាប់ឯងចុះជុងហ្គុក!!កាលមុនណាជារៀងរាល់ពេលល្ងាចឯងតែងតែទៅហាងខេកនោះជាប្រចាំដើម្បីញុំានំខេកនិងទៅលួចសម្លឹងមើលម្ចាស់
ហាងនិងប្រាប់ពីរឿងបញ្ហាដែលឯងមានទៀតផង " ណាមជូនរៀបរាប់តាមអ្វីដេលកូនចៅគេតាមដានពីមុនមក គេពិតជាឧស្សាហ៍ទៅមែន ។
" ខ្ញុំហ្នឹង!! " ជុងហ្គុកចង្អុលមកកាន់ខ្លួន ដោយរអ៊ូក្នុងចិត្ដ " ជុងហ្គុក!!មនុស្សចង្រៃហេតុអ្វីឯងហ៊ានធ្វើដូច្នេះ ពុទ្ធោអើយ ហេតុអ្វីទៅមកចួបរឿងឡប់ឆ្គួតដូច្នេះ!! " រឿងរ៉ាវហ្នឹងមិនសមមកធ្លាក់មកលើគេទេ ចឹងតើបានស្រីឡប់នោះតាមដានគេឥតហ្ហែរ មកពីចឹងសោះ ។
" ហ្នឹងហើយមាននរណាទៀតក្រៅពីឯង!! "
" ហ៊ើយ!!មួយរយះនេះរៀងភ្លេចទើបមិនសូវចងចាំនិងវា " ជុងហ្គុកស្រដីទាំងយកលេសមកដោះស្រាយជំនួសមួយគ្រាសិន ចាំពេលណាចួបម្ចាស់រាងកាយពិតគេនិងចម្រិតសួរពាក់ពន្ធ័និងស្រីឡប់ឲ្យច្បាស់ ។
" អ៊ីចឹងចេញពីហ្នឹងទៅហាងខេកសំណប់របស់ឯងម៉ង់ទៅម៉េចដែរ?? ជុងហ្គុក " ណាមជូនបបួលជុងហ្គុកទៅងហាងនោះ ថ្វីត្បិតគេមិនសូវចូលចិត្ដនំផ្អែមៗក៏ចង់ជូនប្អូនទៅដែរ ។
" អ៊ីចឹងក៏បានដែរ!! " នាយមិនប្រកែកអ្វីទាំងអស់ គេក៏ចង់ដឹងទីនោះវាមានអ្វីដែលអស្ចារ្យទើបម្នាក់ហ្នឹងចាប់អារម្មណ៍ម្ល៉េះ ។
បន្ទាបពីចំណាយពេលហាត់ប្រាណអស់រយះពេលពីរម៉ោងក្រោយមក ណាមជូននិងជុងហ្គុកត្រឡប់ទៅផ្ទះដើម្បីសម្អាតរាងកាយពោរពេញដោយញើសហូរជោគជាំពេញសម្លៀកបំពាក់កីឡានោះ ។
ឪពុកម្ដាយរបស់ពួកគេងឿងឆ្ងល់ឃើញពួកគេស្លៀកបំពាក់ស្អាតបាតហាក់មានបំណងចេញទៅខាងក្រៅ គាត់ក៏ចេញមុខមកសួរនាំពីកូនប្រុសទាំងពីរនាក់ ។
" ទៅណាហ្នឹង!! "
" ទៅហាងខេកសំណប់របស់ជុងហ្គុក!!លោកប៉ា "
" អូរ!!ហាងហ្នឹងទេទៅៗឆាប់បានត្រឡប់មកវិញណា "
" បាទលោកប៉ា!! " ជុងហ្គុកទៅតាមពីក្រោយណាមជូន ធ្វើដំណើរបន្ដិចក៏មកដល់
នៃហាងខេកនោះ គ្រាន់ចូលមកខាងក្នុងជុងហ្គុកសង្កេតបានយ៉ាងជ្រុងជ្រាយ គេសម្លឹងមើលចុះឡើងដោយញោចការពេបជ្រាយទៅកាន់សារីសា ។
" ចរិតចឹងធ្វើម្ចាស់ហាងកើតដែរ!! "
" សូមស្វាមគន៍!!តើលោកត្រូវការអ្វីដែរ? " លើកហ្នឹងនាងចេញមុខមកទទួលភ្ញៀវជំនួសដោយសារបុគ្គលិកកំពុងរវល់វិចខ្ចប់យ៉ាងមមាញឹក ។
" ត្រូវការម្ចាស់ហាងទេដឹង!! " ពាក្យប្រយោគមួយនេះចេញពីបបូរមាត់របស់ជុងហ្គុកគេហារឡើងមានបំណងចង់ញ៉ោះនាងឲ្យខឹង ម្យ៉ាងគេក៏ធ្លាប់សន្យាកាលណាចួបគ្នាម្ដងទៀតគេមិនទុកនាងឡើយ ។
" ស្អីគេ?? "
" ត្រូវការម្ចាស់ហាង!!នាងត្រចៀកធ្ងន់ឬ "
" លោកឯង "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Truyện Ngắn« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ