" យើងពិតជាចង់ដឹងណាស់ថាព្រំដែនអត់ធ្មត់របស់នាងមានដល់កម្រិតណា!! " ជុងហ្គុកស្ងាត់មាត់មិនឆ្លើយតបនិងនាងមែន តែក្នុងចិត្ដរបស់គេពិតជាចង់ដឹងចង់ឃើញពីភាពទ្រាំទ្រអត់ធ្មត់មោះមុតនិងការតាំងចិត្ដរបស់សារីសាណាស់ ។
" ខ្ញុំសុំប៉ុណ្នឹងតើបានទេជុងហ្គុក!! " នាងសុំរឿងប៉ុណ្នឹងពីគេតើអាចធ្វើវាឲ្យខ្លួនបានឬអត់?
" ហ៊ឹម!! " នាយក្រហឹមដើមកជំនួសចម្លើយនៃការយល់ព្រម ។
" ពិតជាល្អណាស់!!លោកអាចចូលសម្រាកបានហើយជុងហ្គុកទៅងូតទឹកសម្អាតកាយសិនទៅណា " នាងតូចប្រលែងដៃចេញពីការឱបនាយ រួចដេញឲ្យគេទៅងូតទឹកមុនចូលសម្រាក ។
" ហ៊ឹម!! " ជុងហ្គុកទៅងូតទឹក ឯស្រីតូចជូតទឹកភ្នែកចេញស្អាតឡើងទៅគេងលើពូករង់ចាំស្វាមីចេញមកអាងនិងចូលគេងជាមួយគ្នា ក្រោយពីសម្អាតកាយរួចជុងហ្គុកចូលមកគេង សារីសាចូលមកឱបគេងពេញដៃ នាយគោះខ្នងរបស់នាងតូចៗលួងលោមឲ្យគេងលង់លក់ក្នុងរង្វង់ដៃរបស់គេ ។
ថ្ងៃថ្មីចូលមកដល់ ជុងហ្គុកបាននាំកាយស្ដើងទៅក្រុមហ៊ុនជាមួយវាពិតជាចម្លែកតើមែនទេ នៅសុខៗស្រាប់តែជុងហ្គុកព្រមស្ពាយ៍កាយស្ដើងមកជាមួយនោះ ។
" សារីសា!! " ជុងហ្គុកដាស់នាងតូចដោយវាចាខ្សឹបៗដាក់ត្រចៀករបស់នាងដៃមាំអង្រួននាងស្ដើងតិចៗ ។
" ភ្ញាក់ឡើង!! " ថ្ងៃនេះប្រាកដមេឃភ្លៀងបាក់មេឃបាក់ហើយដែលជុងហ្គុក ចនស៊ឺវៃសៀចេះមកដាស់នាងឲ្យក្រោកពីដំណេក ។
" អឹម!! " នាងតូចចងចិញ្ចើមទាំងភ្នែកបិទនូវឡើយ នរណាមករំខាននាងទាំងព្រឹកប្រលឹមចឹង នាងងងុយគេងណាស់មិនចង់ងើបទេ ។
" ងើប!!នាងចង់គេងដល់ពេលណាទៀត "
" ជុង!! " នាងតូចបញ្ចេញសូរសម្លេងស្អកៗដាក់នាយ ។
" ក្រោកមក!! "
" ខ្ញុំងងុយណាស់លោក!!ចង់គេងបន្ដិចទៀត " នាងសុំគេងបន្ដិចទៀតមកងងុយណាស់ទាន់ចង់ក្រោកពីដំណេកឡើយ ។
" មិនបានទេក្រោកមក!!ប្រសិនបើនាងក្រោកយើងនិងឲ្យនាងទៅក្រុមហ៊ុនជាមួយយើង " នាយក្រាស់លើកយកសំណើរដល់ល្អមួយដើម្បីឲ្យសារីសាព្រមក្រោកពីគ្រែ ។
" តើពិតទេ!! " នាងតូចបើកភ្នែកភ្លាមៗ កុំកុហកនាងឲ្យសោះតើពិតទេដែលគេនាំខ្លួនទៅក្រុមហ៊ុន ឆ្លៀតសួរគេបញ្ជាក់ទៀត ។
" ប្រាកដហើយ!!មុខយើងចេះកុហកឬ "
" ពិតជាល្អណាស់!! " នាងត្រេកអរមែនទែនដែលជុងហ្គុកព្រមយកខ្លួនទៅកន្លែងការងារ សារីសាក្រោកឡើងទាំងរំភើបចិត្ដនាងពុតខ្លួនប្រាណបន្ដិចហើយរហ័សរត់ទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតកាយនិងតុបតែងឲ្យស្អាតទៅក្រុមហ៊ុន ។
នាងតូចតុបតែងរួចរាល់ ក៏ឆ្លៀតពេលទៅរើសសម្លៀកបំពាក់ទុកសម្រាប់ជុងហ្គុក នាងយកវាទៅទុកលើពូក ហើយទៅសម្ងំថែមម្សៅក្រែម និងប្រើឡេការពារកម្ដៅថ្ងៃ នាងប្រមូលឡេការពារកម្ដៅថ្ងៃក្រែមម្សៅដាក់ចូលក្នុងកាបូប ដៃតូចរបស់នាងចាប់កាន់
ដបទឹកអប់យកមកបាញ់លើសម្លៀកបំពាក់ខ្លួននិងកញ្ចឹងក ។
ជុងហ្គុកចេញមកខាងក្រៅទាំងដៃកាន់កន្សែងញីសក់របស់ខ្លួន សារីសាឃើញអ៊ីចឹងប្រញាប់ទាញដៃឲ្យគេទៅអង្គុយ យកកន្សែងមកជួយជូតសក់របស់ជុងហ្គុក ទម្រាំស្ងួតនាងយកខោអាវត្រៀមទុកនោះហុចឲ្យនាយក្រាស់ ។
" នេះរបស់លោក...ខ្ញុំរើសវាដោយផ្ទាល់ដៃណា "
" អរគុណហើយ!! "
" ចា!!លោកទៅស្លៀកពាក់សិនទៅ ចាំខ្ញុំចងក្រវ៉ាត់កឲ្យណា "
" ហ៊ឹម!! " ជុងហ្គុកកាន់វាយកទៅស្លៀកហើយត្រឡប់មកវិញហុចក្រវ៉ាត់កឲ្យសារីសាជាអ្នកចងវាឲ្យ. រួចពួកគេបណ្ដើរគ្នាចុះមកជាន់ខាងក្រោមដោយសារីសាឱបដើមដៃរបស់ជុងហ្គុក ទាំងម្ចាស់សាមីខ្លួនគ្មានប្រតិកម្មអ្វីឬបេះដៃនាងចេញទេ នបណ្ដើរមកទាំងអ៊ីចឹង ។
" តែងខ្លួនស្អាតបាត!!បម្រុងយកកូនប្រសាររបស់ម៉ាក់ទៅណា " អ្នកជាម្ដាយញញឹមកាលឃើញជុងហ្គុកបណ្ដើរស្រីតូចចឹងពិតជាកម្រឃើញណាស់ ។
" ទៅក្រុមហ៊ុនឹងណាម៉ាក់!! "
" អូរ!!អ៊ីចឹងទេ ឆាប់ញុំាទៅ កូនប្រសារញុំាអានេះទៅណាកូន " គាត់នាំសារីសាចូលតុហើយចាប់ម្ហូបដាក់ចាននាងតូច ។
" អរគុណម៉ាក់!! " ក្រោយពីបញ្ចប់អាហារពេលព្រឹករួចមកពួកគេធ្វើដំណើរមកក្រុមហ៊ុន ឯស្រីតូចញញឹមញញែមស្ទើររហែកថ្ពាស់របស់នាងទៅហើយកាលដែលត្រូវបានជុងហ្គុកបណ្ដើរគ្នាចូលទៅក្រុមហ៊ុន ម្យ៉ាងគេក៏បានអនុញ្ញាតឲ្យនាងជួយធ្វើឯកសារដែរ ។
" កៅអីរបស់នាងយើងឲ្យគេដាក់ទល់មុខយើងហើយ!! "
ជុងហ្គុកមកដល់ការិយាល័យនាយចង្អុលទៅតុធ្វើការរបស់តួស្រី ដែលតម្រូវឲ្យនាងរួមតុធ្វើការជាមួយគ្នា ។
" អរគុណលោក!! "
" អឹម!!ធ្វើការទៅចេញពីនេះពេលល្ងាចយើងនាំនាងទៅកន្លែងដែលពិសេស "
ជុងហ្គុកញញឹមស្រាលៗបូករួមទាំងសម្លេងស្រទន់ដាក់នាយ គេមានអ្វីពិសេសមកឆ្លុះបញ្ចាំងឲ្យនាងបានឃើញវា ដោយមិនប្រាប់មុនឡើយ ដើម្បីញោចស្មារតីឲ្យនាងភ្ញាក់ផ្អើល ។
" កន្លែងពិសេស!! " នាងតូចឧទានទាំងភ្ញាក់ផ្អើល តើជុងហ្គុកកំពុងមានគម្រោងអ្វីសម្រាប់នាងឬ?
" ត្រូវហើយ!! "
" ចា!! " នាងមិនហ៊ានសួរដេញដោលច្រើនឡើយចូលអង្គុយលើកៅអីរួចធ្វើការងារឲ្យជុងហ្គុក ។
" យើងមានអ្វីស៊ុបប្រាយ៍នាងជាច្រើន និងក្នុងការធ្វើតេស្ដសម្រាប់នាងជាពិសេសបំផុតគ្មាននរណាម្នាក់ប្រៀបផ្ទឹមបានឡើយ " នាយស្រដីខ្សឹបៗសម្លឹងខ្នងរបស់នាងតូចទាំងញញឹមចុងមាត់ គម្រោងរបស់នាយត្រូវស៊ុបប្រាយ៍សារីសានោះប្លែកចម្លែកអារម្មណ៍គ្មានអ្នកណាប្រដូចបានឡើយ ។
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ