" យើងមិនចូលចិត្ដនិយាយច្រើនឥតប្រយោជន៍ដូចនាង " ជុងហ្គុកបន្លឺតែមួយ
ប្រយោគនេះធ្វើឲ្យកាយស្ដើងចុកឈាម អ៊ីចឹងកន្លងមកនាងបូរបាច់ច្រើនសុទ្ធជារឿងឥតប្រយោជន៍ ។
" ចៅហ្វាយ " ហ្យុងហៃរៀងទើសចិត្ដកាលលឺជុងហ្គុកវាចាត្រង់ៗពេក លាក់លៀមខ្លះទៅទាន ម៉េចចូលចិត្ដស្រដីត្រង់ម្ល៉េះ ។
" យើងនិយាយមានខុសឯណា!! " ជុងហ្គុកតបទៅកាន់នាយជំនិតទាំងមុខស្មើហេតុអ្វីហាមឃាត់គេ វាជាការពិត នាងចូលចិត្ដធ្វើរឿងឥតប្រយោជន៍ច្រើនណាស់ ។
" លាក់ខ្លះៗទៅទាន!! "
" អត់!! "
" មិនអីទេលោក!! " សារីសាគ្រវីក្បាលកុំដោយសារតែនាងត្រូវមកទាស់សម្ដីជា
មួយចៅហ្វាយខ្លួន នាងលឺអម្បាញ់មិញអួលដើមករលើងរលោងរកយំនាងប្រឹងទប់វាកុំឲ្យរមៀលចេញមកខាងក្រៅ ។
" ... " ជុងហ្គុកមិនខ្វល់និងនាងតូចទេ គេបន្ដការងាររហូតដល់ឃ្លាំងដាក់ផ្កា នាយចុះចេញពីឡានដោយគ្មានរង់ចាំសារីសាសោះ ជំហានវែងៗសម្ដៅទៅខាងក្នុងយ៉ាងលឿនរកនាងតូចតាមស្ទើរលែងទាន់ហើយ ។
" ហេតុអ្វីដើរលឿនម្ល៉េះ "
" បន្ទោសជើងរបស់នាងទៅ " ជុងហ្គុកមិនឈប់ចាំនាងតូចគេបន្ដដំណើរទៅមុខគេកាន់អាយផេតភ្នែកសម្លឹងមើលគ្រប់ជ្រុង គេកត់សម្គាល់មានអ្វីប្លែកនាយដើរសម្ដៅទៅរកមេការចាំនៅទីនេះ ។
" សូស្ដីចៅហ្វាយ "
" ហ៊ឹម!!ឆាប់ទៅមើលកន្លែងនោះទៅកំពុងមានបញ្ហាហើយ " ជុងហ្គុកចង្អុលប្រាប់មេការភ្លាមៗ គេឃើញប្លែកហ្អាប្រអប់នោះបម្រុងរៀបធ្លាក់ចេញមកអ៊ីចឹង ។
" បាទទាន!! " មេការរហ័សប្រាប់កូនចៅឲ្យរៀបចំតាមបញ្ជា គ្រាន់នាយក្រាស់បម្រុងឈានទៅកន្លែងផ្សេងស្រាប់លឺសម្រែករបស់កាយស្ដើង ។
" អ្អាយ... " សម្លេងសម្រែកមួយនេះនាយក្រាស់ស្គាល់ច្បាស់ ខ្លួនងាកមកសម្លឹងឃើញកាយស្ដើងត្រូបប្រអប់នោះសង្កត់លើជើងនាងតូចស្រែកទាំងឈឺចាប់ ។
មុនហ្នឹងមានបញ្ហារាងតូចបានឈរស្ដាប់លឺអ្វីគ្រប់ម៉ាត់ចេញពីមាត់កាយក្រាស់នាងរហ័សទៅមើលឲ្យច្បាស់ តើពិតទេ ភ្លាមៗនោះស្រាប់វាធ្លាក់មកសង្កត់លើជើងនាងបង្កជាភាពរញ៉ែរញ៉ៃ ម្នាក់ៗរហ័សនាំគ្នាយកប្រអប់នោះចេញ ជុងហ្គុកសម្លឹងទាំងកែវភ្នែករាបស្មើ ឈរស្ងៀមមិនកម្រើក ។
" អ្នកនាង " ហ្យុងហៃលឺសម្រែកមនុស្សស្រីប្រញាប់រត់មកយ៉ាងលឿន តើមានរឿងអ្វីកើតឡើង ។
គ្រាន់ហ្យុងហៃមកដល់ខាងក្នុងឃើញនាងតូចអង្គុយលើស៊ីម៉ង់ទាំងថ្ពាស់ពោរពេញដោយទឹកនេត្រាហូរចុះមកម៉ាត់ៗ ដៃស្រឡូនអង្អែលជើងដែលត្រូវវត្ថុធ្ងន់សង្កត់ពីលើ នាយរហ័សមកត្រកងបីនាងឡើង ភ្នែកគេរ៉េរកចៅហ្វាយ ឃើញគាត់ស្ងៀមគ្មានបញ្ចេញប្រតិកម្មបន្ដិច ។
" ចៅហ្វាយ...ខ្ញុំសុំអនុញ្ញាតជូននាងទៅពេទ្យសិន " ហ្យុងហៃបីនាងសម្ដៅមកកន្លែងជុងហ្គុកឈរ កាយតូចយំយ៉ាងសស្រាក់សស្រាំ នាងឈឺជើងយ៉ាងខ្លាំងតើវាអាចបាក់ទេ នាងខ្លាចណាស់ ។
" ហ៊ឹម!! " ជុងហ្គុកងក់ក្បាលអនុញ្ញាតឲ្យហ្យុងហៃជូននាងទៅ គេវិញពិនិត្យតាមធម្មតា ហាក់ដូចមុនហ្នឹងគ្មានរឿងអ្វីកើតឡើង នាយបន្ដត្រួតពិនិត្យទំនិញមួយសន្ទុះទើបចោទសួរមេការ ។
" ទាំងអស់៤០ប្រអប់លោកយកវាទៅទុកដាក់ឲ្យស្រួល ប្រយ័ត្នខូចយើងមិនចង់ខាតដើមទន់ចោលទទេៗឡើយ លោកយល់ទេ " ជុងហ្គុកមុខមាំស្រដីចេញមកយ៉ាងម៉ឺងម៉ត់ក្នុងការងារ ។
" បាទទាន "
" ពីរថ្ងៃទៀតឡានមកដឹកទៅរោងចក្រ លោកកុំភ្លេចគ្រប់គ្រងវាឲ្យល្អ យើងទៅសិនហើយ " ជុងហ្គុកកត់ចូលក្នុងអាយផេតអស់រួចបិទមុននិងផ្ដាំផ្ញើឲ្យមេការមើលថែឲ្យច្បាស់លាស់ប្រសិនខូច ឬមានបញ្ហាកំហុសគ្រប់យ៉ាងគាត់អ្នកទទួលខុសត្រូវ ។
" បាទចៅហ្វាយ...អញ្ជើញទាន "
ជុងហ្គុកបានតេទៅកូនចៅឲ្យមកយកខ្លួន ពួកគេនៅក្បែរនេះមួយភ្លែតមកដល់ឈរចាំរាងក្រាស់នៅខាងក្រៅ ជុងហ្គុកដើរចូលក្នុងឡាន ។
" ចៅហ្វាយ...ឯណាបងហ្យុងហៃទាន " ហ្យុងស៊ីងជាប្អូនប្រុសរបស់ហ្យុងហៃពួកគេធ្វើការឲ្យជុងហ្គុកដូចគ្នា គ្រាន់ហ្យុងហៃឧស្សាហ៍ចួបជុងហ្គុកជាង ឯខ្លួនយូរម្ដងកាលទើបជុងហ្គុកហៅមក ។
" គេទៅមន្ទីរពេទ្យ " ជុងហ្គុកឆ្លើយតបធម្មតាៗ ចំណែកទឹកមុខហ្យុងស៊ីងលឺអ៊ីចឹង
បើកភ្នែកធំៗទាំងភ្ញាល់ផ្អើល គាត់កើតអ្វីមែនទេ ?
" តើគាត់កើតអីទាន "
" មិនមែនគេទេ!! "
" ចុះជាអ្នកណាដែលចៅហ្វាយ "
" បុគ្គលិកស្រីក្នុងក្រុមហ៊ុនរបស់យើង "
" ចៅហ្វាយទៅមើលគាត់ទេ ខ្ញុំជូនទៅទាន " ហ្យុងស៊ីងលឺចឹងហើយកាន់ចង់ជូននាយក្រាស់ទៅមន្ទីរពេទ្យមើលបុគ្គលិក ចង់ដឹងតើនាងជាអ្នកណាមុខមាត់របៀបណាទើបបានជុងហ្គុកនាំមកជាមួយឆ្ងាយយ៉ាងហ្នឹង ។
" មិនបាច់ទេ!!ត្រឡប់ទៅវិមានវិញទៅ "
" ប៉ុន្ដែ... "
" ចង់ប្រឆាំងនិងយើង!! " ជុងហ្គុកក្ដៅក្រហាយភ្លាម គេត្រូវការទៅវិមាន ទៅមន្ទីរពេទ្យតើមានប្រយោជន៍ស្អី នាងមានកូនចៅគេតើមានអ្វីនាងចេះហារមាត់សុំហើយ ។
" បាទទាន "
" កុំឲ្យយើងលឺជាលើកទីពីរឲ្យសោះ " ជុងហ្គុកបញ្ចប់ប្រយោគរួច នាយស្ងៀមមិនមាត់អ្វីទាំងអស់ ក្រោយពីធ្វើដំណើរយូរគួរសមទីបំផុតបានមកដល់វិមាន ឥឡូវនេះម៉ោងបួនល្ងាច នាយក្រាស់ផ្លាស់ខោអាវយកឈុតកីឡាមកពាក់រួចចុះទៅបន្ទប់ហាត់ប្រាណ គេរត់លើម៉ាស៊ីនទាំងញើសជោគពេញថ្ងាល់ រួចបន្ដឧបករណ៍ផ្សេងៗទើបឈប់ គេសម្រាកបន្ដិចយកទឹកមកផឹក ។
ទឺង ទឺង សម្លេងទូរស័ព្ទរបស់នាយរោងទិ៍បន្លឺឡើងមក ម្នាក់នោះគ្មាននរណាឆ្ងាយពីហ្យុងហៃទេ នាយក្រាស់ចុចទូរស័ព្ទ ។
" ចៅហ្វាយ!!អ្នកនាងសារីសា គាត់ចង់សម្រាកនៅផ្ទះទាន " ហ្យុងហៃខលមកដើម្បីសុំអនុញ្ញាតតើអាចឲ្យនាងសម្រាកនៅផ្ទះបានអត់ ព្រោះនៅមន្ទីរពេទ្យនាងពិបាកនៅពេក ។
" តាមនាងទៅ "
" ចៅហ្វាយ "
" ហ៊ឹម!! "
" អ្នកនាងសារីសាចង់ចួបទាន " ហ្យុងហៃឈរក្បែរគ្រែពេទ្យ ដោយសារីសាបានទាញជ្រាយក្រណាត់អាវគេ បន្លឺខ្សឹបៗប្រាប់គេ ។
" ហុចទូរស័ព្ទឲ្យនាងទៅ " ជុងហ្គុកមិនប្រកែកឡើយ គេបញ្ជាឲ្យកូនចៅហុចឲ្យនាងទៅ ។
" អរគុណ..ជុងហ្គុក "
" យ៉ាងម៉េច!! "
" លោកមិនមកមើលខ្ញុំទេឬ... " សារីសាឧទានទាំងខកចិត្ដ ហេតុអ្វីពេលវេលាដែលនាងកំពុងឈឺគ្មានវត្ដមានរបស់ជុងហ្គុកអ៊ីចឹង យ៉ាងហោចមានចិត្ដមកអើតមើលនាងអំឡុងពេលគ្រោះថ្នាក់ការងារដែរ គេពិតជាចិត្ដដាថ់ណាស់ ។
" .... " ជុងហ្គុកមិនបានឆ្លើយតបគេស្ងៀមមិនមាត់កអ្វីទាំងអស់ ។
" ជុងហ្គុក!! "
" ហ៊ឹម!! " នាយក្រហឹមដើមកជំនួសការវាចាចេញមកខាងក្រៅ ។
" ហេតុអ្វីមិនតបខ្ញុំ... ម៉េចក៏លោកមិនមកមើលខ្ញុំឈឺហ្អា " សារីសាចាប់ផ្ដើមខឹងច្រឡោតនិងទង្វើនាយក្រាស់ ហេតុអ្វីសោះអង្គើយដាក់នាងម្ល៉េះ ។
" រវល់ប៉ុណ្នឹងបានហើយ " ជុងហ្គុកផ្ដល់ចម្លើយយ៉ាងមុតស្រួចដាក់ចំបេះដូងនាង
នាយក្រាស់ចុចបិទបន្ទាប់មកនាយទៅសម្អាតខ្លួនមុននិងចុះមកញុំាអាហារពេលល្ងាចជាមួយគ្រួសារ ។
" រវល់...ហាសហា គួរឲ្យអស់សំណើចណាស់ " នាងតូចអួលណែលក្នុងទ្រូង គេរវល់គ្មានពេលមើលនាងទេ នាងគួរស្កប់ស្កល់ទៅនាងហុចទូរស័ព្ទឲ្យហ្យុងហៃវិញ ។
" អ្នកនាងសារីសាមិនអីទេត្រូវទេ!! "
" ខ្ញុំមិនអីទេលោកកុំបារម្ភអី "
" ចៅហ្វាយគាត់អ៊ីចឹងតាំងពីដើមហើយសង្ឈឹមថាអ្នកនាងមិនប្រកាន់គាត់ "
" ខ្ញុំដឹង!!គេខុសឆ្ងាយពីមុនណាស់លោក..លោកដឹងទេ ជុងហ្គុកពីមុនជាមនុស្សពូកែនិយាយ រួសរាយ គេឧស្សាហ៍មកលេងខ្ញុំជាប្រចាំ គេញញឹមរីករាយអំឡុងពេលពួកយើងនិយាយគ្នា ប៉ុន្ដែបច្ចុប្បន្នគេឃ្លាតឆ្ងាយពីខ្ញុំហើយ កុំថាឡើយញញឹមសូប្បីនិយាយស្ដីក៏គេប្លែកដែរ " សារីសារៀបរាប់នឹករឿងរ៉ាវអតីតកាល ទោះជុងហ្គុកខ្លាចរអាមនុស្សខាងក្រៅ តែគេញញឹមផ្ដល់ភាពរីករាយនិងភាពកក់ក្បាលឲ្យនាងរហូត តែចាប់ពីពេលនោះមកគេប្លែកណាស់ ប្លែកសូប្បីស្រដីកាយវិការ ។
" អ្នកនាងស្គាល់គាត់យូរហើយឬ!! " តាមស្ដាប់មើលសារីសាហាក់ស្គាល់ជុងហ្គុកយូរឆ្នាំមុនគេទៅទៀត ។
" ប្រហែលជិតបួនឆ្នាំហើយលោក "
" អូ..ចៅហ្វាយខ្ញុំស្គាល់គាត់ទើបពីរឆ្នាំប៉ុណ្ណោះ ថ្វីត្បិតគាត់កាចផ្ដាច់ការ គាត់ជាមនុស្សចិត្ដល្អ ជួយសម្រួលពួកខ្ញុំរហូត " ហ្យុងហៃដឹងថាចៅហ្វាយជាមនុស្សរបៀបណាអត្ថចរិតយ៉ាងម៉េច ម៉ឺងម៉ាត់ ម៉ត់ចត់ ផ្ដាច់ការ មិនចូលចិត្ដលេងសើចឡើយ នេះជាចរិតដែលគេស្គាល់កន្លងមក ។
" ចិត្ដល្អចំពោះពួកលោក ប៉ុន្ដែវាមិនមែនសម្រាប់ខ្ញុំ " នាងតូចញញឹមស្ងួត ប្រសិនគេចិត្ដល្អមែន ម្ល៉េះគេមកមើលនាងឈឺគេងពេទ្យហើយមិនមែនបាត់ស្រមោលឈឹង ។
" ហ៊ឹម...ខ្ញុំមិនដឹងដែរ អូ!!បន្ដិចទៀតគេយករទេះមកខ្ញុំនាំអ្នកនាងត្រឡប់ទៅផ្ទះវិញ " ហ្យុងហៃបញ្ឈប់ការលើករឿងជុងហ្គុកមកជាប្រធានបទ ក្រោយមកនាងតូចបានហ្យុងហៃជូនទៅផ្ទះ នាងតូចត្រូវគេនាំមកដល់បន្ទប់ រួចលាទៅវិញ ។
" ហេតុអ្វីឯងមិនប្រយ័ត្នអ៊ីចឹងសារីសា!! " បងស្រីរាងតូចកាន់ចានដែកនិងកន្សែងមកជាមួយទុកជូតខ្លួនឲ្យប្អូន មើលចុះកជើងនាងរុំបង់ទាំងសងខាង ។
" ខ្ញុំគ្រាន់ចង់ពិនិត្យមើល មិននឹកស្មានចួបរឿងចឹងទេ សំណាងហើយវាមិនបានប្រេះស្រាំឆ្អឹង គ្រាន់ហើមប៉ុណ្ណោះ " វាជាសំណាងរបស់នាង ចួបរឿងភ្លាមត្រូវអ្នកនៅទីនោះលើកប្រអប់ចេញទាន់កុំអីនាងត្រូវអបដែកហើយ ។
" ថ្ងៃក្រោយកុំទៅជិតទៀត លើកនេះជាមេរៀន "
" ចាបង!! "
" បងពិតជាក្រែងចិត្ដជុងហ្គុកណាស់ មើលចុះថ្ងៃមុនឯងសម្រាកចូលពេទ្យគេនាំឯងទៅពេទ្យផ្ទាល់ម្ដង ឥឡូវម្ដងទៀត " កាលមុនសំណាងបានជុងហ្គុកជូននាងតូចទៅពេទ្យ មកលើកនេះត្រូវពឹងលើកជុងហ្កុកជាលើកទីពីរ ។
" លើកនេះគេមិនបានជូនខ្ញុំទៅទេ..បងកុំក្រែងចិត្ដគេអីណា " កុំឡើយថាជូននាងសូប្បីអើតមកមើលខ្លួនក៏អត់ផង មនុស្សអាក្រក់ មនុស្សចិត្ដដាច់ ។
" ហ៊ឹម..ឥឡូវសភាពឯងអ៊ីចឹងត្រូវសម្រាកការងារទៀតហើយ "
" អត់ទេខ្ញុំនិងស្នើរសុំជុងហ្គុកធ្វើការតាមអនឡាញបងស្រី "
" ឯងប្រឹងធ្វើការម្ល៉េះ...ម៉េចមិនសម្រាកសិន "
" ប៉ុន្ដែបង... "
" សម្រាកសិនទៅណាសារីសា "
" ចាបងស្រី!! "
បងស្រីនាងជូតខ្លួនឲ្យកាយស្ដើងរួចនិងជួយសម្អាតផ្ទៃមុខនាងទើបត្រឡប់ទៅសម្រាក ចំណែកជុងហ្គុកវិញទូរស័ព្ទគេលោតឡើងមកជាច្រើនខ្សែ ។
" ជុងហ្គុក!! "
" ខ្ញុំមានចង់និយាយណា "
" លោកឃើញសារនេះកុំភ្លេចតបផង "
" ខ្ញុំសុំច្បាប់សម្រាកការងារមួយរយះសិន សូមទោសដែលមិនអាចធ្វើការឲ្យល្អបានណា សូមទោសពិតមែន "
" លោកស្ងាត់ម្ល៉េះ ហាយឡូជុងហ្គុក "
អេក្រង់ទូរស័ព្ទរបស់នាយលោតមកឥតហ្ហែរធ្វើឲ្យនាយដកដង្ហើមធំ ទើបយកវាមកមើលគេតបតែមួយម៉ាត់ប៉ុណ្ណោះ ។
" ហ៊ឹម!! " ដៃមាំចុចផ្ញើទៅ នាងតូចគ្រាន់លឺសម្លេងសារស្រវាទូរស័ព្ទយកមកវាមើល នាងហួសចិត្ដ ហ៊ឹមនិងមានអត្ថន័យយ៉ាងណា នាងមិនយល់ទេសម្រេចថានាងឮ
អាចឈប់សម្រាកបានឬ ?
" តើអាចឈប់សម្រាកបានទេ " នាងមិនអស់ចិត្ដចុចផ្ញើទៅគេទៀត ។
" សម្រាកចុះ!! " ជុងហ្គុកតបទាំងកំបុតៗ ។
" ចាអរគុណលោក!! "
" ហ៊ឹម!! " ជុងហ្គុកទុកទូរស័ព្ទលើតុនាងទៅអាងហែលទឹក រំសាយអារម្មណ៍មិនល្អចោល រាងកាយមាំកំពុងលោតចូលអាងទឹកហែលទៅវិញទៅមកក្រោមកែវភ្នែកបងប្រុសរបស់នាយ ។
" មិនរងាទេអីជុងហ្គុក មកហែលទាំងយប់ចឹង "
" អត់ទេ!!បងហែលទេ "
" អត់ទេឯងហែលចុះណា "
" បាទ " ជុងហ្គុកហែលមួយសន្ទុះទើបក្រោកចេញពីទឹក រាងកាយពោរពេញទៅដោយតំណក់ទឹកហូរកាត់ក្បាលពោះកង់ៗរបស់នាយ ដើមដៃពេញដោយសាច់ដុំធំៗស្មាបើកធំ ចង្កេះមួយក្ដាប់ ដៃស្រវាយកកន្សែងមកជូតសក់សើមតិចៗ ។
" បងមានរឿងអ្វីចង់និយាយមែនទេ "
" ហ៊ឹម!!រឿងធំទៀតផង "
" រឿងអ្វី!! " រឿងធំប៉ុណ្ណាទើបបណ្ដាលឲ្យចិត្ដបងប្រុសគេមិនស្ងប់ដូច្នេះ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ