" សូមទេវតាមេត្ដាកូនចៅផង!! " សារីសាបន់ព្រះឲ្យជួយសង្រ្គោះនាងផង ចួបមុខជុងហ្គុកដឹងតែមានរឿងត្រូវឈ្លោះប្រកែកគ្នាហើយម្យ៉ាងជុងហ្គុកជាអគ្គនាយកទៀត នាងប្រាកដជាត្រូវគេដេញចេញមិនខានទេលោកអើយ ។
នាងតូចសម្រួលអារម្មណ៍បន្ដិចទើបរៀបចំឯកសារសម្រាប់ពេលប្រជុំ នាងដើរមកកន្លែងប្រជុំទាំងភិតភ័យមិនដឹងទៅជាយ៉ាងណានោះទេ ពេលនេះនាងបុកពោះបណ្ដើរៗ នាងចូលអង្គុយរង់ចាំជុងហ្គុកមក នាងរើសកន្លែងឆ្ងាយជាគេ កុំឲ្យនាយក្រាស់រហ័សចាប់បានខ្លួន ។
" លោកអគ្គនាយក " ក្រោយពីបុគ្គលិកមកគ្រប់ហើយជុងហ្គុកក៏ដើរមក ស្របពេលនោះបុគ្គលិកក្រោកឡើងទទួលស្វាមគន៍វត្ដមានរបស់គេ ។
" អង្គុយចុះទៅ!! ចាប់ផ្ដើមប្រជុំ " នាយក្រាស់ចូលអង្គុយហើយនិយាយប្រាប់បុគ្គលិកឲ្យចាប់ផ្ដើមការងារ គេអង្គុយស្ដាប់មួយសន្ទុះក៏ក្រឡេកឃើញសារីសាច្បាស់ គេពោលឡើងតិចៗ ។
" ជានាង!! " ជុងហ្គុកចាប់ភ្លឹកនិងវត្ដមានរបស់សារីសា ខួរក្បាលរបស់គេចាប់ផ្ដើមងឿងឆ្ងល់ តើមូលហេតុអ្វីបណ្ដាលឲ្យនាងតូចមកធ្វើការនៅទីនេះអ៊ីចឹង ក្រែងនាងមានហាងផ្ទាល់ខ្លួនហើយតើ ??
" មូលហេតុអ្វីនាងមកនៅទីនេះ!! " ជុងហ្គុកមិនអាចបញ្ឈប់ការឆ្ងល់របស់ខ្លួនបានទេ គេទុករឿងហ្នឹងមួយដុំរួចស្ដាប់ការរាយករណ៍របស់បុគ្គលិក រហូតចប់ហើយគេឲ្យរសាយប៉ុន្ដែមុនហ្នឹងឲ្យចេញគេហៅមនុស្សម្នាក់ ធ្វើឲ្យគ្រប់គ្នាងាកមកសម្លឹងទៅកាន់នាងតូចគ្រប់គ្នា ។
" ប៉ុណ្នឹងបានហើយអ្នកទាំងអស់គ្នាអាចចេញបាន!!ប៉ុន្ដែសម្រាប់កញ្ញាសារីសា សូមនៅទីនេះសិមហើយ " ជុងហ្គុកស្រដីប៉ុណ្នឹងធ្វើឲ្យម្ចាស់សាមីខ្លួនបើកភ្នែកធំៗ ហេតុអ្វីគេដឹងពីវត្ដមានរបស់នាងតើនាងគួរធ្វើរបៀបម៉េចទៅ ធ្វើយ៉ាងម៉េចៗទៅ ។
" សូមអង្វរកុំចេញទៅចោលខ្ញុំអីណា!! " សារីសានិយាយខ្សឹបៗម្នាក់ឯង សូមអង្វរបងៗក្នុងការងារកុំទៅចោលនាងឲ្យនៅម្នាក់ឯង ។
បុគ្គលិកចេញទៅអស់សល់តែសារីសាប៉ុណ្ណោះ នាងតូចលេបទឹកមាត់បន្ដិចមុននិងចោទសួរទៅកាន់ជុងហ្គុកដោយសម្លេងញ័រ ។
" លោកអគ្គនាយកហៅខ្ញុំមានការអ្វីមែនទេ " នាងតូចងើយមុខឡើងប្រឹងសម្ដែងជាមិនអីទេចំពោះមុខជុងហ្គុក ទាំងសម្លេងរបស់នាងញ័រ ។
" ហេតុអ្វីមកធ្វើការទីនេះ!! " សំនួរដំបូងរបស់ជុងហ្គុកចង់សួរទៅកាន់នាង តើមូលហេតុអ្វី??
" មកធ្វើការដើម្បីបានប្រាក់ខែចិញ្ចឹមជីវិតចា!! " នាងតូចឆ្លើយតបឲ្យតាសរួចពីមាត់ទៅទេ ។
" យើងមិនចង់បានចម្លើយមួយនោះ!!ហេតុអ្វីមកទីនេះ "
" អៅ!!ដើម្បីលុយនោះអីលោក!! "
" នាងកុហកយើងមិនសមទេ សារីសា!!ក្រែងនាងជាម្ចាស់ហាង ប្រាក់ខែនៃក្រុមហ៊ុន វាស្មើនិងចំណូលនាង១០ថ្ងៃឯណោះមកបោកយើងហ្អា!! " ជុងហ្គុកច្រឡោតកាលនាងនៅកុហកដដែលៗចឹង គិតថានិយាយប៉ុណ្នឹងគេជឿឬកុំស្រមៃឲ្យសោះ ។
" ចុះខ្ញុំប្រាប់ហើយតើ!! "
" ឆាប់និយាយមកមូលហេតុអ្វីដែលនាងមកធ្វើការទីនេះ!!សារីសា យើងទុកពេលឲ្យនាងឆ្លើយ " ជុងហ្គុកនូវមានះទាមទារចម្លើយ ។
" ខ្ញុំមកដើម្បីយកបទពិសោធន៍!!យ៉ាងម៉េចប៉ុណ្នឹងពេញចិត្ដលោកនៅហ្អា "
" ប្រសិនយកបទពិសោធន៍ល្អ...ខ្ញុំមានការងារមួយចំនួនឲ្យនាងធ្វើដែរ " ជុងហ្គុកលឺចឹងគេញញឹមចុងមាត់ យកបទពិសោធន៍ចឹងនាយដាក់ការងារឲ្យនាងធ្វើរហ័សឆាប់ចេះនោះអី ហើយបានបទពិសោធន៍ពេញៗទៀតរកឯណាមាននោះ ។
" ដាក់មកខ្ញុំមិនខ្លាចទេ!! " សារីសាតបយ៉ាងមុតមាំ នាងគ្មានទៅរអាគេបន្ដិចទេ ដាក់ឲ្យច្រើនកាន់តែល្អ ។
" ល្អប្រសិនគម្រោងមួយនេះដំណើរការ យើងឡើងប្រាក់ខែឲ្យនាងគុណជាបីឯណោះ យ៉ាងម៉េចដែលនាងចាប់អារម្មណ៍ទេ "
ជុងហ្គុកហុចសាមីឲ្យនាយជំនិតយកទៅឲ្យនាងតូច រួចប្រាប់ពីផលប្រយោជន៍ដែលទទួលបានក្រោយពីជោគជ័យ ។
" បានតើ!! "
" នៅមានទៀតនាងកុំទាន់សប្បាយចិត្ដលឿនពេក "
" ឆាប់ប្រាប់ឲ្យអស់មក!!ខ្ញុំប្រញាប់ទៅធ្វើការងារ " រាងតូចស្រដីទាំងធុញថប់ ដាក់ឲ្យអស់មកនិងអាងបានទៅធ្វើការងារ ។
" ឯកសារនេះជួយពិនិត្យឲ្យយើងបន្ដិច!! ហើយសង្ខេកន័យខ្លីៗនៃឯកសារនីមួយៗឲ្យយើងផង " ជុងហ្គុកចង្អុលឯកសារនៅតុដែលគេឲ្យនាយជំនិតប្រមូលមកមុនហ្នឹង ម្យ៉ាងគេគ្មានពេលឯណាពិនិត្យឯកសារសារថ្មីទេ ចឹងឲ្យសារីសាចាប់ចែងចុះ ។
" បានខ្ញុំនិងសង្ខេកឲ្យលោកនៅថ្ងៃនេះ!! "
នាងតូចឃើញឯកសារច្រើនគគ្នាចង់ខ្យល់ចាប់ទៅហើយ ប៉ុន្ដែប្រឹងធ្វើឯងរឹងមាំហាក់ប៉ុណ្នឹងគ្មានបញ្ហាចំពោះនាងអ៊ីចឹង ។
" ល្អណាស់!!ចឹងនាងអាចទៅធ្វើការងារបានហើយ " ជុងហ្គុកអនុញ្ញាតឲ្យនាងចាកចេញរួមទាំងឯកសារ ចំណែកនាយទៅការិយាល័យពិនិត្យទិន្នន័យក្នុងក្រុមហ៊ុនយ៉ាងស្ងៀមស្ងាត់ដោយ
មិនខ្វល់ពីទុកវេទនារបស់សារីសាឡើយ ដែលត្រូវជញ្ជូនឯកសារឡើងចុះទម្រាំអស់ពីកន្លែងប្រជុំ នាងដាក់នៅជិតហើយអង្គុយអានវាយ៉ាងម៉ឺងម៉ាត់ឯដៃវិញត្រៀមចុចកុំព្យូទ័រក្រោយពីអានចប់ ។
" ពុទ្ធោ!!សារីសា ការងារនាងស្អីក៏ច្រើនម្ល៉េះ " គ្រាន់ឃើញឯកសារខ្យល់គមុនហើយ ។
" អគ្គនាយកឲ្យខ្ញុំធ្វើ "
" គាត់ធ្វើបាបនាងច្បាស់ណាស់!!សារីសា " ឯកសារគប៉ុណ្នឹងមិនមានបំណងធ្វើបាបនាង គេមិនជឿឡើយ ។
" ណ្ហើយ...យើងធ្វើការងារឲ្យគេអ៊ីចឹងហើយ " សារីសាញញឹមតិចៗ នាងដឹងតើ ម្យ៉ាងបានបទពិសោធន៍ថ្មីផងចឹងចេះទម្រាំៗទៅ ។
នាងតូចបំពេញការងារយ៉ាងយូររហូតដល់ម៉ោងបាយថ្ងៃក៏នាងមិនប្រលែងការងារទៅញុំាបាយនឹងគេដែល ប្រញាប់ដើម្បីបញ្ចប់ការងារឲ្យរួចរាល់ ជុងហ្គុកឃើញដូច្នោះក៏ឲ្យនាយជំនិតកម្ម៉ង់បាយឲ្យរាងតូចផង គេមិនចង់លឺពាក្យថាអគ្គនាយកបង្ខិតបង្ខំបុគ្គលិកធ្វើការងារដាច់បាយដាច់ទឹកទេ ។
" ទុកការងារសិនទៅញុំាបាយប្រយ័ត្នខ្យល់គអ្នកនាងសារីសា " នាយជំនិតចុះទៅខាងក្រោមយកបាយដែលកម្ម៉ង់នោះរួចកាន់មួយថង់យកទៅឲ្យសារីសាកំពុងធ្វើការ បានពាក់កណ្ដាលនោះ ។
" អរគុណលោកហើយ!! "
" ញុំាបាយចាំធ្វើការងារបន្ដណា!!ខ្ញុំទៅសិនហើយ "
" ចាលោក!! " នាងតូចសម្លឹងនាយជំនិតរបស់ជុងហ្គុកចេញផុតនាងយកបាយនោះមកញុំាយ៉ាងមានក្ដីសុខ ធ្វើឲ្យជុងហ្គុកឃើញសើចនាងតិចៗ ។
" ដូចក្មេងចឹង!! "
តុក តុក សម្លេងគោះទ្វាបន្លឺឡើង ក្រោក នាយជំនិតបើកទ្វាដើរចូលមកខាងក្នុងរៀបចំបាយទឹកទុកឲ្យជុងហ្គុកនៅលើតុ ។
" ចៅហ្វាយពិសារបាយសិនទាន!! "
" អឹម!!អរគុណហើយឯងទៅហូបបាយសិនទៅ "
" បាទទាន "
សារីសាបញ្ចប់ការងារយ៉ាងរលូននៅថ្ងៃទី១នាងបានមកការិយាល័យរបស់ជុងហ្គុកដើម្បីសង្ខេកការងារមួយចំនួនឲ្យគេបានដឹង រួចនាងត្រឡប់ទៅផ្ទះវិញរៀបចំចាប់ចែងកន្លែងគេងឲ្យរួចទើបនាងចូលសម្រាកយកកម្លាំងធ្វើការងារនៅថ្ងៃស្អែក ។
ថ្ងៃទី២នៃការងាររបស់សារីសាបានមកដល់ ថ្ងៃនេះឯកសារគឺនៅលើទុករបស់នាងស្រាប់ មិនចាំបាច់ជញ្ជូនមកទេជុងហ្គុកបានឲ្យកូនចៅលើយកមកទុកឲ្យនាងតូច ។
" ស្លាប់ហើយលោក!!ហេតុអ្វីក៏ច្រើនយ៉ាងនេះ " រាងតូចហួសចិត្ដតើគេមានបំណងអ្វីឲ្យប្រាកដ ចង់ធ្វើបាបនាងមែនទេ ហេតុអ្វីក៏ឯកសារគុណទ្វាចឹង ។
" វាតិចតួចណាស់សម្រាប់នាងនោះ!! " ជុងហ្គុកលឺពាក្យត្អួញត្អែររបស់នាងតូចហើយងើយមុខឡើង ។
" តិចតួចទៀត!! "
" មិនពេញចិត្ដការងារហ្នឹង!!នាងអាចលាឈប់បានណា សារីសា " ជុងហ្គុកមិនស្រដីអ្វីច្រើនទេ ប្រសិនច្រើនហួសពីសមត្ថភាពរបស់នាង អញ្ជើញដាក់ពាក្យលាឈប់គេរង់ចាំទទួល ។
" គ្មានថ្ងៃ សារីសា លាឈប់ឡើយ!! " សារីសាមិនចាញ់អ្នកណាទេ ការងារទាំងប៉ុន្មាននាងនិងព្យាយាមធ្វើវាឲ្យរួចអស់ ។
នាងតូចធ្វើយូរទៅៗ មានអារម្មណ៍ថាឯកសារមិនចេះអន់ថយសោះតើធ្វើយ៉ាងម៉េចទៅ កម្លាំងកំហែងគ្មានឡើយនានាទីនេះ ។
" ខ្ញុំធ្វើទៅលែងរួចហើយ!!ច្រើនណាស់លោក " នាងតូចនិយាយទាំងអស់កម្លាំងព្រោះការងារដែលជុងហ្គុកដាក់គឺគុណទ្វេជាងម្សិលមិញទៀត ។
" លែងរួចនោះទ្វាអញ្ជើញចេញ " ជុងហ្គុកមិននិយាយសាំញុំាច្រើនចង្អុលទៅកាន់ទ្វាបន្ទប់ ។
" អម្បាញ់មិញលោកលឺច្រឡំហើយ!!តិចណាស់ " សារីសាលឺចឹងស្វាងអស់ កម្លាំងព្រើសនរណាថាទៅលែងរួច មុនហ្នឹងនាយច្រឡំហើយ ។
" អូរ!!អ៊ីចឹងអញ្ជើញបន្ដចុះ " ជុងហ្គុកមិនមាត់កអ្វីទាំងអស់រង់ចាំមើសកម្មភាពរបស់នាងបន្ដទៀត ។
១០នាទីក្រោយ នាងតូចស្រាប់តែមានអារម្មណ៍ឃ្លានចំណីនាងពិតជាចង់បានអ្វីមកទំពោរបំបាត់ការអផ្សុកមាត់ណាស់ ។
" លោក...ខ្ញុំឃ្លានណាស់ " នាងរអ៊ូដាក់គេដោយសង្ឈឹមថាជុងហ្គុកយល់ចិត្ដ គេហ្នឹងទិញអ្វីមកឲ្យនាងញុំា ។
" ឃ្លានក៏ចេញទៅនោះទ្វា!! " ការរំពឹងទុកខុសអស់ ជុងហ្គុកឯណាទៅធ្វើបុរសជិះសេះសទិញចំណីឲ្យនាងនោះ កុំសង្ឈឹមខ្ពស់ពេក ។
" អម្បាញ់មិញលោកលឺច្រឡំហៃ " នាងធ្វើជាច្រឡំដើម្បីកុំឲ្យបាក់មុខជាងហ្នឹងទៀត ។
២០នាទីក្រោយ
" លោកអគ្គនាយកអើយ!!បុគ្គលិកម្នាក់នេះ ឃ្លានក៏ឃ្លាន ងងុយក៏ងងុយដែរ "
" នោះទ្វាអញ្ជើញ!! "
" អៅ...អម្បាញ់មិញខ្ញុំហាត់សម្ដែងទេលោក!! "
អ្វីៗក៏ចាប់ផ្ដើមប្រែប្រួល ក្រោយពីជុងហ្គុកបានតេស្ដសមត្ថភាពរបស់សារីសារយះពេល២ថ្ងៃមកគេបន្ថយការងារឲ្យនាងធ្វើដូចពីមុន គ្មានឯកសារគច្រើនទៀតឡើយ ។
អ្វីដែលប្លែកចិត្ដ សារីសាលែងបានឃើញមុខរបស់ជុងហ្គុកច្បាស់ៗទៀតហើយព្រោះការងារគ្រប់យ៉ាងដែលត្រូវយកឲ្យអគ្គនាយក ស៊ីញ៉ែគឺស្ថិតក្នុងដៃនាយជំនិតរបស់គេទាំងអស់ អ្នកចាប់ចែងបញ្ជូលមកកាន់ខ្លួន ប្រសិនសួរគេតើលោកគេចវេសពីខ្ញុំនោះវាប្រាកដជាមិនមែនទេ តាមពិតឡើយគាត់គ្មានពេលវេលាលេងសើចច្រើនឡើយ ព្រោះការងារជាច្រើនរង់ចាំនាយអនុម័ត ។
" ចៅហ្វាយ!! " ដុងស្យូងដើរចូលមកខាងក្នុងនៃការិយាល័យរបស់ជុងហ្គុកដោយដៃភ្ជាប់ជាមួយនិងសាមីឯកសារ ។
" ហ៊ឹម!! " នាយក្រាស់ក្រហឹមដើមកបន្ដិច ដៃនិងភ្នែកកំពុងមមាញឹកលើឯកសារពីមួយច្បាប់ទៅមួយច្បាប់គ្មានពេលទំនេរ ។
" នេះជាប្រវត្ដិនៃលោកសៀវឆឹង ដែលគាត់គម្រោងចង់វិនិយោគទន់ជាមួយក្រុមហ៊ុនយើងទាន " ដុងស្យូងទុកវាលើតុ និងរៀបរាប់ពីខាងក្នុងខ្លះៗឲ្យនាយក្រាស់បានដឹងងាយយល់ ។
" អឹម!!តាំងពីពេលណា "
" ពីខែមុនទាន ដោយសារចៅហ្វាយមិនទាន់បង្ហាញមុខជាផ្លូវការទើបខ្ញុំឲ្យគាត់រង់ចាំសិនទាន "
" ពីខែមុខ!! " ជុងហ្គុកលឺដូច្នោះ ក៏ទាញឯកសារនោះមកមើលដោយអានត្រួសៗ ទាំងចិញ្ចើមចងជាប់ ហេតុអ្វីក៏ជាប់ពាក់ពន្ធ័និងរឿងក្ដីឃាតកម្ម!! ចម្លែកម្ល៉េះ អានយូរទៅៗកាន់តែប្លែកចិត្ដ ។
" បធិសេធ!! " ជុងហ្គុកបិទវិញហើយដកដង្ហើមធំបន្ដិចមុននិងហារមាត់បន្លឺឡើងមក គេមិនធ្វើការងារជាមួយអ្នកណាមានប្រវត្ដិមិនល្អនាំផលវិបាកដល់ថ្ងៃក្រោយទេ ។
" ហេតុអ្វីទាន!! " ដុងស្យូងងឿងឆ្ងល់ហេតុអ្វីបធិសេធនិងគាត់ ។
" ធ្វើតាមយើងទៅ!! " ជុងហ្គុកមិនបានផ្ដល់មូលហេតុបកស្រាយឲ្យពិតប្រាកដណាមួយឡើយសម្រាប់ដុងស្យូង ។
" បាទទាន!! " ដុងស្យូងក៏មិនហ៊ានសួរនាំច្រើន ថ្វីត្បិតនាយជាជំនិតរបស់ជុងហ្គុក ប៉ុន្ដែគំនិតនិងការគិតរបស់ជុងហ្គុកគេមិនអាចស្ទាបស្ទង់បានទេ ។
" គិតថាចូលក្បែរយើងបានងាយឬ!!គ្មានថ្ងៃយើងបណ្ដោយឲ្យពួកឯងមកបំផ្លាញយើងបានឡើយ " គេអាចទាយដឹងថាបុគ្គលម្នាក់នេះតម្រង់មកគេគ្មានអ្វីក្រៅពីបំផ្លាញឲ្យវិនាសឡើយ ម្យ៉ាងក្រែងកូនរបស់សៀវឆឹងធ្លាប់ធ្វើបាបនាយប៉ុណ្ណា គិតថាស៊ីញ៉ែចុះកុងត្រានៃភាគហ៊ុនហើយឲ្យកូនប្រុសគាត់មកសម្លុតបង្ខិតបង្ខំឲ្យក្រុមហ៊ុនទៅគាត់ឬ ស្រមើលស្រមៃពេកហើយ ។
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ