សម្ដីរបស់នាយធ្វើឲ្យនាងចុកបិទមាត់លែងហ៊ានកម្រើកមើលចុះ
សម្ដីនាយទ្រគោះបោះបោកខ្លាំងណាស់ ស្រីតូចក៏ចូលទៅខាងក្នុងផ្ទះទាំងមិនមាត់កដោយជុងហ្គុកដើរពីក្រោយ ។
នាយត្រូវបាននាងជួយលាងរបួសឲ្យត្រង់ស្មា ជុងហ្គុកអង្គុយស្ងៀម
មាត់ក៏មិនស្រែកថាឈឺដែលមើលទៅហាក់ធម្មតាគ្មានឈឺចាប់អ្វី
បន្ដិចសោះ ។
ក្រោយពីលាងរបួសរួចសារីសាទៅសម្រាកមុន នាងល្វើយណា
មួយចួបប្រទះរឿងអ៊ីចឹងទៀតនាងគ្មានកម្លាំងកំហែងអ្វីដែល បន្ទាប់
ត្រូវស្រីតូចលាងរបួសរួចជុងហ្គុកឡើងទៅពិភាក្សាជាមួយបងៗ ។
" លើកនេះមែនទែនហើយ!!វាជានរណាឲ្យប្រាកដទៅ " ណាមជូនខឹងគ្រឺតជើងធ្មេញ ម៉េចក៏អស់ពីមួយរឿងចូលមួយរឿងទៀតគ្មានឈប់ឈរសោះ វាជាអ្នកណាហេតុអ្វីក៏តាមប្រម៉ាញ់ជីវិតរបស់
ជុងហ្គុកម្ល៉េះ ។
" ខ្ញុំមិនដឹងទេ!!ពួកវាបញ្ជូលឃាតករមករហូត!! " ជុងហ្គុកក៏នឿយ
ក្នុងការប្រយុទ្ធដែលមើលចុះមកម្ដងៗមិនមែនតិចគ្នាទេ នាយខ្ជិល
និងសម្លាប់មនុស្សណាស់ ។
" យើងថាពួកឯងគួរនៅកន្លែងលាក់ខ្លួបមួយរយះសិនទៅជុងហ្គុក
យើងឃើញវាបញ្ចេញសកម្មភាពញឹកញាប់ពេកហើយ " ពួកវាមិន
បញ្ចប់ត្រឹមនឹងឡើយ តាមឆក់ជីវិតនាយឲ្យទាល់តែបាន ។
" ខ្ញុំថាលាក់ខ្លួនក៏មិនអាចរួចផុតពីកណ្ដាប់ដៃវាដែរ!! " ជុងហ្គុកគ្រវីក្បាលមិនបានយល់ស្របនឹងសម្ដីណាជេហ៊ូបឡើយ កាន់តែលាក់
ខ្លួនពួកវាកាន់តែធ្វើលើសដើម ។
" អ៊ីចឹងធ្វើយ៉ាងម៉េចទៅ!! "
" តទល់នឹងវា!! " យ៉ុនហ្គីសញ្ជឹងគិតមើល វាហាក់ដូចមិនសមសោះ
ជុងហ្គុកត្រូវគេវាយប្រហារម្ដងហើយម្ដងទៀត ឥតឈប់ លើកមុន
រឿងក្រុមហ៊ុន បន្ទាប់មករឿងសារីសាហើយឥឡូវតាមសម្លាប់ ?
" តទល់ក៏មិនកើត ពួកវានៅកន្លែងងងឹត យើងនៅខាងភ្លឺមិនងាយទេបង!! " ណាមជូនគិតថាប្រថុយពេកដែលទៅប្រឈមមុខ ។
" ខ្ញុំមានវិធីមួយបង!! " នាយក្រាស់ពិចារណាមួយស្របក់ស្រាប់នឹកឃើញរឿងមួយដែលងាយក្នុងការទប់ទល់សត្រូវ ។
" រឿងអ្វី!! " ពួកគេងាកមកសម្លឹងមុខជុងហ្គុក ។
" គឺរប្រៀបនេះណាបង!! " ជុងហ្គុកពន្យល់អំពីផែនការរបស់នាយ
ដែលរៀបរាប់យ៉ាងលំអិតពីចំនុចតូចៗដែលគួរចេញប្រតិបត្ដិការ ។
" មិនគ្រោះថ្នាក់ពេកទេ!!ជុងហ្គុក "
" មានតែវិធីហ្នឹងទេល្អ!! " គ្មានវិធីផ្សេងឡើយ សម្រាប់នាយគិតថា
ធ្វើអ៊ីចឹងល្អប្រសើរជាង ។
" តាមវិធីរបស់គេទៅណាមជូន!!យើងជឿជាក់ទៅលើជុងហ្គុក "
យ៉ុនហ្គីទះស្មារបស់ណាមជូនមើលចុះគេបារម្ភពីប្អូនប៉ុណ្ណា មិនអាច
ឲ្យជុងហ្គុកប្រថុយគ្រោះថ្នាក់ដល់ជីវិតឡើយ ។
" ហ៊ឹម!!មានបញ្ហាអ្វីប្រាប់បងផងណាជុងហ្គុក!! "
" បាទបងប្រុស!! "
" ពួកយើងនៅខាងឯងជានិច្ច!! " ជេហ៊ូបអង្អែលសក់របស់ជុងហ្គុក
ថ្នមៗ គេធំហើយមុនប្រតិបត្ដិការអ្វីមួយគេល្អិតល្អន់ណាស់ ។
" បាទអរគុណបង!! " ពួកគេបន្ដសន្ទនាគ្នារហូតដល់ប្រាំបួនយប់
ទើបបំបែកគ្នាទៅបន្ទប់រៀងខ្លួន ជុងហ្គុកដកដង្ហើមធំយកស្រាមក
អក់ផឹកដោយកែវភ្នែកសម្លឹងទៅព្រះចន្ទ័ ។
" ពីមុនឯងធ្វើអ្វីខ្លះទើបគេមានចេតនាតាមសម្លាប់ឯងរហូត!! " គេ
ឧទានក្នុងចិត្ដ តើពីមុនរស់នៅបានយ៉ាងម៉េចហើយនៅរប្រៀបណា
ហេតុអ្វីក៏វាពិបាកក្នុងការទ្រាំទ្រម្ល៉េះ គ្រាន់ប្រាថ្នារស់នៅឲ្យល្អដូច
គេឯងក៏លំបាកដែរ ។
" មានរឿងខ្លះដែលឯងបានលាក់ពីយើង!! " នាយអក់ស្រាអស់មួយ
កែវហើយទាញដបមកចាក់ស្រាបន្ថែម ។
" បង!! " ស្រីតូចចូលមកឱបនាយពីខាងក្រោយ យប់ស្មានឹងគេនៅឈរផឹកធ្វើអ្វីទៀត ហេតុអ្វីមិនសម្រាក តើមានទុក្ខកង្វល់អ្វីបណ្ដាល
ឲ្យនាយផឹកស្រាទាំងយប់ ។
" ហ៊ឹម!! "
" បងមានរឿងអ្វីពិបាកក្នុងចិត្ដមែនទេ...ទើបផឹកស្រានោះ "
" ហ៊ឹម!! " បំពង់កនាយបន្លឺសម្លេងមកជំនួសការឆ្លើយតបទៅនាង ។
" ឈប់ផឹកទៅ!!អូនបារម្ភពីសុខភាណរបស់បងណា " រាងតូចលូក
ដៃទៅចាប់ដបស្រានិងកែវចេញពីដៃរបស់នាយ ។
" ឲ្យមកយើងវិញ!! " មនុស្សកំពុងស្រ្ដេសយករបស់គេទៅណា ។
" អត់ទេបងគួរទៅសម្រាក!!ណាមួយរបួសអ៊ីចឹងផងបងមិនគួរផឹក
ស្រាទេ ឆាប់មក!! " រាងស្ដើងយករបស់ទាំងពីរនោះទៅទុកដោយ
មួសទុកវិញ នាងទៅអូសដៃនាយមកបន្ទប់ទឹកដើម្បីដុះធ្មេញនឹង
ចូលគេង ។
" ឆាប់ដុះធ្មេញទៅ!!ពួកយើងឆាប់បានចូលគេងណា "
" ហ៊ឹម!! " នាយខ្ជិលតវ៉ាច្រើនក៏ដុះធ្មេញរួចសម្ដៅទៅគ្រែ ដោយ
សារីសាក្រសោបឱបនាយយ៉ាងណែល ។
" បង!! "
" អឹម!! "
" ប្រសិនថ្ងៃណាមួយអូនក្បត់បង!!តើបងគិតយ៉ាងម៉េចចំពោះអូនទៅ " រាងតូចស្រដីសំនួរនេះចោទសួរនាយឡើង តើគិតរប្រៀប
ណាទៅបន្ដទៅមុខ បើនាងក្បត់គេ ។
" យើងមិនសម្លាប់នាងឡើយ!!ទោះនាងក្បត់យើងក៏ដោយ " រាង
ក្រាស់អង្អែលស្មានាងថ្នមៗ គេមិនសម្លាប់នាងចោលដូចអ្នកផ្សេង
ឡើយ ។
" ហេតុអ្វីមិនសម្លាប់អូន!! " តើមូលហេតុអ្វីទើបនាយទុកខ្លួន ?
" យើងមានវិធីផ្សេងធ្វើសម្រាប់នាង!! " ជុងហ្គុកមិនយកដៃប្រឡាក់ឈាមអ្នកជាប្រពន្ធទេ ។
" តើវិធីផ្សេងរបស់បងនោះជាអ្វីទៅ!! " នាងងឿងឆ្ងល់ណាស់ ។
" នាងចង់ដឹងក៏សាកក្បត់យើងមើលទៅ!!ហ៊ឹម...យើងដឹងថានាង
មិនក្បត់យើងឡើយសារីសា!! " ជុងហ្គុកប្ដូរពីអង្អែលស្មាមកប៉ះថ្ពាស់នាងតិច គេជឿជាក់ថាស្រីតូចមិនក្បត់គេ គេជឿជាក់យ៉ាងមុតមាំបំផុត ។
" បងជឿជាក់លើអូន!! " នាងតូចភ្ញាក់ផ្អើល មើលទឹកមុខគេចុះមាន
ទំនុបចិត្ដលើនាងណាស់ ។
" ប្រាកដហើយ!! "
" អូនអរគុណណាបង!! "
" គេងទៅ!!យប់ណាស់ហើយ " នាយប្រាប់ឲ្យស្រីតូចចូលគេង ។
" រាត្រីសួស្ដីលោកប្ដី!! " នាងទៅថើបថ្ពាស់គេមួយខ្សឺតមុនគេង
ឱបនាយ ។
" រាត្រីសួស្ដី!! ជុប!! " បបូរមាត់ក្រាស់ថើបលើថ្ងាស់នាងមួយខ្សឺត
ហើយក៏បិទភ្នែកសម្រាកជាមួយនាង អ្វីគ្រប់ៗប្រែប្រួលតាមរយះពេលពីមុនគេមិនគួរថានឹងបើកចិត្ដទទួលនាងជាប្រពន្ធ ប៉ុន្ដែតាំងពី
បានក្បែរ បានស្រដីគេរៀនបើកចិត្ដទទួលស្គាល់ថាសារីសាជា
ប្រពន្ធរបស់នាយ ។
ជាប្រពន្ធពេញច្បាប់ទោះគ្មានការរៀបចំកម្មវិធីក៏ដោយយ៉ាងណា
នាយសង្ឈឹមថាថ្ងៃនោះនិងកើតឡើងពេលណាមួយក្រោយពីគេ
អាចធ្វើចិត្ដស្រឡាញ់នាងបាន ។
សំនួរសួរថាហេតុអ្វីនាយមិនស្រដីផ្អែមល្ហែមដាក់នាងអ៊ីចឹង ?
ចម្លើយរបស់គេ តើអ្វីជាទំនាក់ទំនង តើអ្វីជាភាពកក់ក្ដៅនិងសុភមង្គល តើការមានគ្រួសារមានអារម្មណ៍បែបណា សូរសម្លេង
នៃការហៅគ្នាបងអូន ចិត្ដរបស់នាយជ្រួលជ្រើមរំភើបដែលទេ ?
គ្រប់យ៉ាងសម្រាប់នាយ ទទេស្អាត ម៉េចក៏មិនអាចស្រឡាញ់នាង
ម៉េចក៏មិនអាចផ្អែមល្ហែមដាក់នាង រឿងនោះនាយមិនដឹងឡើយ ។
" ក្ដីស្រឡាញ់ ស្នេហា!!តើទាំងឡាយនោះមានអារម្មណ៍បែបណា
ទៅ តើវាពណ៍ស៊ីជម្ពូរដូចគេនិយាយទេ " សំនួរនេះនាយងឿងឆ្ងល់
ណាស់ តើវាដូចគេនិយាយដែរអត់ ?
ថ្ងៃថ្មី
ជុងហ្គុកក្រោកតាំងពីប្រលឹម ម៉ោងបួនកន្លះដើម្បីទៅហាត់ប្រាណ
និងរៀបចំខ្លួនចេញទៅមន្ទីរពិសោធន៍ ឯស្រីតូចនាយទុកឲ្យគេង
មិនដាស់ដំណេកនាងទេ នាយស្ថិតនៅក្នុងឡានមួយគ្រឿងដោយ
អង្គរក្សជាអ្នកបើកបរជំនួស ។
ជុងហ្គុកមកដល់មន្ទីរពេទ្យក៏ទៅបន្ទប់ពិសោធន៍ភ្លាមៗគេគ្រោងរូប
មន្ដទុកតាំងពីយូរហើយបញ្ចេញវាផលិតផលឲ្យបងៗរបស់នាយ
ម្យ៉ាងទុកប្រើប្រាស់ចាំបាច់ផង ។
" បង!! " រាងស្ដើងក្រោកឡើងវាលរកមើលវត្ដមាននាយប៉ុន្ដែមិន
ឃើញសោះ តើគាត់ទៅណាបាត់ហើយ ។
" អុញ!!ទៅណាបាត់ហើយ "
" គាត់ទៅណាទាំងប្រលឹម!! " នាងដើរមើលពេញបន្ទប់អត់ឃើញ
គេទេ សូប្បីកាបូប កុំព្យូទ័រ ទូរស័ព្ទដៃក៏បាត់ដែរ ។
" ទៅធ្វើការទេដឹង!! " នាងតូចក៏ងាកមកសម្អាតខ្លួនតុបតែងកាយវិញល្អជាង នាងតូចអង្គុយនៅកៅអីទល់មុខនឹងកញ្ចក់ ដៃតូចយក
ម្សៅក្រែមមកផាត់មុខ ។
" រួច!!ប៉ុណ្នឹងល្មមឲ្យបងលង់អូនហើយ ហិហិ!! " នាងសម្លឹងកញ្ចក់
រួចសរសើរខ្លួនឯងប៉ុណ្នឹងស្អាតហើយ នាងចុះទៅខាងក្រោមចួប
ជាមួយណាមជូន យ៉ុនហ្គី ជេហ៊ូប ។
" ជុងហ្គុកទៅណាប្អូនថ្លៃ!! " រាល់ដងឃើញវត្ដមានរបស់ពួកគេ
ទាំងពីរនាក់ ឥឡូវឃើញតែនាងម្នាក់អ៊ីចឹង ចុះជុងហ្គុកនោះ ។
" ប្រហែលគាត់ទៅធ្វើការបាត់ហើយបង!!ទៅទាំងរបួសទៀត "
រាងតូចវាចាទាំងមុខស្អុយ ប្រឹងធ្វើការងារទាំងឈឺ ក៏ឧស្សាហ៍ម្ល៉េះ
លោកប្ដីអើយ សម្រាកខ្លះមិនបានទេ ។
" មិនអីទេ!!របួសប៉ុណ្នឹង គេមិនកើតអ្វីឡើយ ឆាប់ទៅញុំាបាយទៅ
សារីសា!! " គ្រាន់ស្ដាប់ហើយនាយដឹងថាជុងហ្គុកជាមនុស្សរប្រៀបម៉េច គេហ្វឹកហាត់នាយផ្ទាល់ដៃ ទោះឈឺក៏ខាំមាត់ទ្រាំធ្វើ
ការមិនប្រលែងចោលដែរ ។
" ចាបងថ្លៃ!! "
" សារីសា!! "
" ចាបងប្រុសជេហ៊ូប!! "
" ឯងមានចំណាប់អារម្មណ៍បើកហាងលក់ទឹកអប់ទេ!!ម្យ៉ាងប្ដីឯងក៏
ជាម្ចាស់ក្រុមហ៊ុនផលិតទៀត យ៉ាងម៉េចយ៉ាងម៉ាទៅនិយាយរឿង
បើកហាងទៅ!! " ជេហ៊ូបឃើញនាងនៅវិមានអ៊ីចឹងប្រាកដជាអផ្សុកណាស់ទើបផ្ដល់មតិយោបល់នាងឥ្យស្នើរសុំជុងហ្គុក ។
" ខ្ញុំប្រាកដជាចង់ណាស់បង!!ម្យ៉ាងផលិតផលមកពីក្រុមហ៊ុនសុទ្ធ
ខ្ញុំស្គាល់ទៀត!! " រឿងទឹកអប់របស់ជុងហ្គុក នាហធ្វើការយូរដែល
នាងស្គាល់ច្បាស់ពីផលិតផលមួយនេះទាំងការផលិតនិងរូបធាតុផ្សំ
ពិសេសៗ ។
" អ៊ីចឹងមិនល្អសាកសុំគេទៅ!! "
" ប្អូនសុំគេប្រាកដជាបាន!!គេមិនកំណាញ់ឡើយសារីសា!! " យ៉ុនហ្គីងក់ក្បាលយល់ស្របនិងគំនិតរបស់ជេហ៊ូប ។
" ចាបងថ្លៃ!! " នាងនិងបងថ្លៃទាំងបីនាក់ចូលតុអាហាររួមមានវ៉ានីដា
លោកយាយ ប៉ាម៉ាក់ក្មេកទៀតផង គេមកគ្រប់គ្នាបាត់វត្ដមានជុងហ្គុកម្នាក់ប៉ុណ្ណោះ ពួកគេជជែកគ្នាអំឡុងពេលទទួលទាន ម្នាក់ៗសុទ្ធតែស្នាមញញឹមបញ្ចេញមក នាងទទួលបានភាពកក់ក្ដៅពីពួកគាត់
នាងមិនឯកាឡើយកាលមករស់នៅផ្ទះខាងប្រុសនោះ ។
សារីសាបានមកក្រុមហ៊ុនរបស់ជុងហ្គុក នាងមករកគេក្រែងនាយ
នៅទីនេះ មកដល់ភ្លាមសួរបងៗនាងទទួលដំណឹងថាគេមិនបាននៅ
ឡើយ តើគាត់ទៅណាទៅ ?
" តើគាត់ទៅណា!! តេសួរគាត់ល្អទេ...ហ៊ឹម ខ្លាចគាត់ស្ដីឲ្យទេ "
នាងតូចស្ទាក់ស្ទើរក្នុងការខលទៅនាយក្រាស់ នាងចូលក្នុងឡាន
ពណ៍សខ្លួន យកទូរស័ព្ទមកមើលតើគួរខលទៅឬអត់ទេ ?
" ខលទៅរំខានការងារគាត់ទេដឹង!! " ជុងហ្គុកមិនមែនកាន់មួយ
ក្រុមហ៊ុនទេ ប្រាកដជាមានក្រុមហ៊ុនផ្សេងៗទៀតដែលនាងមិន
បានដឹង ម្យ៉ាងត្រឹមក្រុមហ៊ុនទឹកអប់នាយមានកាតខ្មៅស្អីក៏ច្រើន
ម្ល៉េះទាំងចំណូលចំណាយនាងសុទ្ធដឹង ចុះលុយផ្សេងៗបានមកពី
កន្លែងណា ?
" ត្រូវតែខលទៅ!!ហ៊ឹម...កុំខ្លាចឯងទៅញីញ័រស្អីប្ដីឯងសោះគ្រាន់
ខលទៅសួរនាំតើ មានទៅសុំភ្លើងពីយក្សឯណាសារីសា!! " នាង
សម្រួលអារម្មណ៍ហើយប្រាប់ខ្លួនឯងថាជុងហ្គុកមិនគួរឲ្យខ្លាចដូច
បីសាចទេ គ្រាន់នាយកាចបន្ដិច ពិនសម្លុត ផ្ដាច់ការ និងចិត្ដឃោឃៅ គ្រប់យ៉ាងគឺបន្ដិចប៉ុណ្ណោះ ។
នាងដកដង្ហើមវែងៗ សម្រួលចិត្ដបន្ដិចក៏ចុចខលទៅនាយក្រាស់
ព្រោះអារម្មណ៍នឹកនា នៅមិនសុខចង់ដឹងសុខទុក្ខពីអ្នកម្ខាងទៀត ។
" ហាយឡូបងនៅឯណា!!លោកប្ដី " ស្រីតូចខលទៅសួរនាយ បបូរកក្រមិចសួរពីទីតាំងនាយកំពុងស្ថិតនៅ ។
" យើងនៅឃ្លាំង!! " នាយជ្រើសរើសប្រាប់ទីតាំងកន្លែងផ្សេងឲ្យនាងដឹង សម្រាប់មន្ទីរពិសោធន៍នាយមិនចង់ឲ្យនាងដឹងលឺទេ ។
" បងញុំាអាហារពេលព្រឹកនៅលោកប្ដី!! " នាងសួរព្រោះនាយចេញតាំងពីព្រឹកម្ល៉េះ ។
" យើងរួចហើយចុះនាង!! " ជុងហ្គុកឃើញកូនចៅបម្រុងហារមាត់
ហៅខ្លួនគេលើកដៃហាមឃាត់មុន ទើបកូនចៅលេបពាក្យសម្ដីចូលក្នុងពោះវិញ ។
" អូនរួចហើយ!!ពេលណាបងមកវិញអូននឹកបងណាស់ " នាងឧទានទាំងមុខក្រហម អៀនបបូរមាត់ណាស់ ។
" ប្រហែលថ្ងៃទើបត្រឡប់ទៅវិញ!! " ជុងហ្គុកលឺពាក្យនឹកក៏អស់
សំណើចតិចៗ គេទើបចេញបានបួនទៅប្រាំម៉ោងសោះនឹកទៅ
ហើយ ។
" បងហ្អា!! "
" ហ៊ឹម!! "
" អូនស្រឡាញ់បង!!លោកប្ដី " នាងតូចខ្មាស់ខ្ទប់មុខនិងចង្គូតឡាន
អៀនឡើងក្ដៅភាយៗពីថ្ពាស់ហើយ នាងក្លាហានបន្លឺវាចេញមក
សារថ្មី តំពឹងថាលទ្ធផលចេញមកប្រសើរជាងមុនទៅចុះ ។
" ហ៊ឹម!!យើងដឹងហើយ "
" បងមិនតបអូនទេឬ!! " នាងអន់ចិត្ដមួយរំពេច មិនតបបន្ដិចទេ ។
" ឲ្យយើងតបរប្រៀបណា!! " នាយមិនដឹងគួរឆ្លើយយ៉ាងណា ។
" បាទ!!តែមួយម៉ាត់អូនអស់ចិត្ដហើយលោកប្ដី " នាងដឹងថាគេមិនទាន់អាចនិយាយពាក្យថាស្រឡាញ់បាន តែនាងនិងអូសទាញគេ
ចូលក្នុងបេះដូងខ្លួនសន្សឹមៗ ។
" បាទ!!ប៉ុណ្នឹងអស់ចិត្ដនៅ "
" អូនអស់ចិត្ដហើយ!!ជុបៗ លាហើយលោកប្ដី " នាងតូចញញឹម
សឹងរហែកបបូរមាត់ហើយ ពាក្យថាបាទនោះឡើងស្រទន់គួរឲ្យ
ចង់ស្ដាប់ ។
" បាទ!! " ពាក្យបាទចេញពីរមាត់នាយលើកទីពីរ នាងសឹងគាំង
បេះដូង ហេតុអ្វីស្វាមីនាងគួរឲ្យស្រឡាញ់ម្ល៉េះ ។
" ប្រុសឆ្គួត!!ឆ្លើយបាទពិរោះម្ល៉េះទេ " នាងចុចបិទរួចស្រែករំភើប
ញាប់ញ័រម្នាក់ឯងនៅក្នុងឡាន ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ