ភាគ២៦៖ចុះអេតាស៊ីវិល!!

356 9 3
                                    

" អ្នកម៉ាក់ដឹងអំពីវាមកពីអ្នកណា!! " ជុងហ្គុករៀងភ្ញាក់បន្ដិចដែលលឺប្រយោគអស់នេះចេញពីមាត់ជាអ្នកម្ដាយ ឬមួយសារីសាជាអ្នកប្រាប់គាត់ កែវភ្នែកក្រហមងាកមកសម្លក់នាងតូចកំពុងនៅក្បែរម្ដាយនាយ ។
" កុំសម្លក់ប្អូនឲ្យសោះជុងហ្គុក!! "
" ជានាង!! " ជុងហ្គុកគំហកដាក់សារីសា ប្រហើនហ៊ានយករឿងនេះមកនិយាយប្រាប់ពួកគាត់ផង ក្រែងចចារគ្នារួចហើយថាបំភ្លេចវាម្យ៉ាងនាងធ្វើវាស្មគ្រ័ចិត្ដ ហេតុអ្វីមកប្រែប្រួលដូច្នោះ ។
" ជុងហ្គុក!! "
" នាងមកនេះ!! " នាយក្រាស់រហ័សបីនាងចេញពីបន្ទប់ទទួលភ្ញៀវយកនាងទៅសួនខាងក្រោយវិមាន ផ្ទៃមុខក្រហមសូរបង្ហាញឲ្យបានដឹងថាគេកំពុងក្ដៅក្រហាយនិងខឹងនាងពញទ្រូង ។
ព្រូស!!កាយស្ដើងត្រូវជុងហ្គុកបោះទៅលើស្មៅមួយទំហឹង គេស្អប់នាង ម៉េចក៏នាងចូលចិត្ដមករញ៉ែរញ៉ៃជីវិតរបស់គេម្ល៉េះ កាយស្ដើងត្រូវនាយបោះចោលដូចសំឡីធ្លាក់មកដល់ដីនាងមុខជូរដៃអង្អែលត្រកៀក ឈឺចុកពេញផ្ទៃខាងក្រោម ទម្លាក់នាងឲ្យអង្គុយស្រួលបួលគេមិនចេះទេឬ ?
" អួយ!!លោកដាក់ខ្ញុំស្រួលបួលទៅថី!! "
" ស្លាប់!! "
" លោកឯង!! "
" នាងមកសិទ្ធស្អីលើករឿងនេះឲ្្យពួកគាត់ដឹង!! " ជុងហ្គុកអោបដៃសម្លឹងអ្នកម្ខាងនៅខាងក្រោមទាំងកំហឹង ។
" ខ្ញុំមិនចង់ប្រាប់គាត់ទេ ដោយសារគាត់បង្ខំពេក!! "
" កុហក!! "
" លោក!! ខ្ញុំមិនបានកុហកទេ!! " ពាក្យគ្រប់ម៉ាត់របស់នាងសុទ្ធជាការពិត ។
" យើងមិនជឿនាងឡើយ!! "
" តើខ្ញុំធ្វើម៉េចទើបលោកជឿទៅ!! "
" ដោះរ៉ូបចេញទៅទុកខ្លួនអាក្រាតកាយបានហើយ " នាងហ៊ានដោះវានោះប្រាកដណាស់វាជាការពិតគេនិងជឿខ្លះ ។
" លោកឆ្គួតទេដឹង!!នរណាគេមកស្រាតកណ្ដាលសួននោះ " មនុស្សស្អីគិតចេញមកឆ្គួតឡប់អ៊ីចឹង គ្រាន់ឲ្យជឿសម្ដីនាងចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងដែរ ។
" នាងមិនហ៊ាន!! "
" ខ្ញុំមិនទៅក្លាហានធ្វើរឿងឡប់សតិអ៊ីចឹងទេ!!យកខ្ញុំទៅវិញជុងហ្គុក " នាងមិនធ្វើវាជាដាច់ខាត វៃឲ្យស្លាប់ក៏អត់ដែលកុំសង្ឈឹមឲ្យសោះ ។
" កំសាក!! "
" កំសាកហើយយ៉ាងម៉េច!! "
" អន់ហ្នឹងហើយ!! "
" លោកឯង!! "
" យើងឈប់លេងសើចនិងនាងហើយ យើងនិយាយម្ដងទៀតការរៀបការគ្មានថ្ងៃកើតឡើងទេចាំទុក!! " ជុងហ្គុកបោះសម្ដីប៉ុណ្នឹងរួចបោះជំហានចាកចេញបន្សល់ទុកឲ្យកាយស្ដើងនៅអង្គុយម្នាក់ឯងក្នុងសួន ជុងហ្គុកដើរចូលខាងក្នុងឃើញម្ដាយឪពុកក៏ធ្វើជាដើរហួស ប៉ុន្ដែត្រូវឈប់ដដែរ ។
" ទៅណា!!ចុះឯណាប្អូន "
" បោះចោលនៅសួនបាត់ហើយ!! "
" ជុងហ្គុក!!កូនឆ្គួតទេអីហ្អា!!ឆាប់ទៅយកប្អូនត្រឡប់មកវិញ " កូនប្រុសពៅគាត់ធ្វើឬកចុះមិនសាកសមជាសុភាពបុរសស្អីបន្ដិចសោះ ។
" អត់ទេ!!ខ្ញុំរវល់ណាស់ " នាយប្រកែករួចឡើងទៅខាងលើដើម្បីប្រមូលសម្លៀកពាក់ដាក់វ៉ាលី នាយត្រូវចាកចេញទៅរស់នៅភូមិគ្រឹះដែលនាយបានទិញទុកកន្លះឆ្នាំមុនសិន រស់នៅទីនេះមានតែឈ្លោះគ្នាជាមួយម្ដាយប៉ុណ្ណោះ នាយចុះមកទាំងក្នុងដៃកាន់វ៉ាលីរួចស្រេច ។
" គេចទៅណាទៀត!!ម៉ាក់មិនឲ្យកូនទៅណាជាដាច់ខាត ជុងហ្គុកត្រូវដោះស្រាយរឿងនេះសិន " គាត់គ្មានថ្ងៃបណ្ដោយឲ្យជុងហ្គុកចេញយ៉ាងងាយស្រួលឡើយ ហ៊ានធ្វើហ៊ានទទួល ។
" ខ្ញុំមិនព្រមហើយក៏មិនការ...នាងទេដែលព្រមធ្វើវា "
" ជុងហ្គុក!!ម៉ាក់មិនដែលបង្រៀនឲ្យកូនធ្វើអ៊ីចឹងដាក់មនុស្សស្រីឡើយណានាងត្រូវបាត់បង់ភាពបរិសុទ្ធដោយសារកូន ដូច្នោះកូនគួរទទួលខុសត្រូវនាងដោយការរៀបការស្ដារកិតិ្ដយសនាងឡើងវិញណា " សម្ដីខ្លាំងដាក់ជុងហ្គុកច្រឡោតបកវិញ មានតែនិយាយស្រទន់លួងលោមឲ្យគេទទួលខុសត្រូវចំពោះទង្វើខ្លួន ។
" អ្នកម៉ាក់!! "
" ណាកូនណា!!ចាំទុកម៉ាក់សូមអង្វរទៅចុះ "
" ក៏បានដែរ!! " នាយដកដង្ហើមធំ គេព្រមនេះមិនមែនចិត្ដទន់អាណិតនាងនោះទេ មកពីម្ដាយគេទទូចសុំប៉ុណ្នឹង ។
" ល្អណាស់កូនប្រុសម្ដាយ!! "
" កូនចង់រៀបការពេលណាកូន!! "
" ខ្ញុំថាត្រឹមចុះអេតាស៊ីវិលទៅបានហើយអ្នកម៉ាក់លោកប៉ា!!ធ្វើកម្មវិធីធ្វើអ្វីកូនមិនចូលចិត្ដ " វាគ្រាន់ជាលេសនាយប៉ុណ្ណោះ ចុះស្ងាត់ៗក៏អាចលះលែងនាងស្ងាត់ៗ មានអីល្អម្យ៉ាងដែរ ។
" បាន!!ប៉ានិងចាប់ចែងឲ្យល្ងាចកូនត្រៀមខ្លួនទៅ!!កុំភ្លេចនាំប្អូនទៅទិញចិញ្ជៀនផងណាជុងហ្គុក!! " គាត់ស្របតាមកូនប្រុស គំនិតមួយទៀតរបស់គាត់គិតថារឿងរៀបការនោះគង់កើតមានឆាប់ៗនេះទេ សំខាន់ចងជើងកូនប្រុសរបស់គាត់ឲ្យបានសិន ។
" កូនដឹងហើយ!!ឲ្យគេយកវ៉ាលីទៅដាក់បន្ទប់វិញផងអ្នកម៉ាក់ "
" ចាកូន!! "
" នាងជាអ្នកបង្កវាទេណាសារីសា!! " នាយក្រាស់ដើរបណ្ដើរទាំងស្នាមញញឹមចុងមាត់ លាក់គំនួចគិតថាគេព្រមនិងធ្វើវាដោយងាយនោះគ្មានឡើយ ។
គ្រប់ណាវាសុទ្ធជាការបង្ខំដូច្នោះហើយពេលចុះអេតាស៊ីវិលរួចនាយមិនទទួលខុសត្រូវលើសុខភាពផ្លូវកាយនិងផ្លូវចិត្ដរបស់នាងឡើយ ជុងហ្គុកដើរទៅសួនទាំងទឹកមុខក្រម៉ៅខ្លាំង ល្អនាងចង់បានគេណាស់គេនិងធ្វើឲ្យនាងឈឺចាប់ពិបាកទ្រាំ គេនិងប្រងើយកន្ដើយដាក់នាងរហូតដល់ពេលលះលែង ។
" លោកត្រឡប់មកធ្វើស្អី!! " ដៃស្ដើងអេះជើងតិចដោយសារស្រមោចខាំនាងរមាស់ស្បែកសឹងអីហើយ ។
" នាំនាងទៅរើសចិញ្ជៀន "
" ចិញ្ជៀន!! "
" កុំសួរយើងម៉ោះ!!យើងនាំនាងទៅឆាប់បានមកវិញ "
" លោកប្រាប់ខ្ញុំសិនមកទៅទិញធ្វើស្អីហ្អា!! " នាងមិនយល់សោះ នៅសុខៗអូសនាងទៅទិញចិញ្ជៀនគ្មានប្រាប់ហេតុផលសូប្បីបន្ដិច ។
" ប្រុសស្រីនាំគ្នាទិញវាដើម្បីអី!! " នាយមិនប្រាប់នាង ទុកឲ្យវិភាគទៅថាទិញវាមកធ្វើអ្វី ។
" ពាក់ជាគូរស្នេហ៍ឬរៀបការ ឬមួយលោកនាំខ្ញុំទៅទិញវាដើម្បីរៀបការ ពិតទេជុងហ្គុក!! " នាងជ្រួលជ្រើមភ្លាមៗរំភើបឥតគណនា តើពិតទេគេព្រមរៀបការជាមួយខ្លួនវាមិនមែនជាសុបិនទេត្រូវអត់ នរណាក៏បានដែលជួយដាស់នាងឲ្យក្រោកពីគេងផង ។
" មិនដឹង!! "
" លោកសូមប្រាប់ខ្ញុំបន្ដិចមកណាៗ!!ជុងហ្គុកណា "
" យើងមិនដឹងទេ "
" ចៅហ្វាយ!! " ដុងស្យូងបានយកឡានមកចតចាំគេជាស្រេច ។
" តោះឆាប់ទៅ!! " ជុងហ្គុកយកនាងចូលទៅខាងក្នុងឡាន គេទុកឲ្យនាងអង្គុយក្បែរខ្លួន នាងនៅរអ៊ូរង៉ូវៗសួររឿងនេះដដែលឡើងហឹងត្រចៀកហើយ ។
" លោក!!សូមប្រាប់បន្ដិចមកណា!! "
" នាងគង់និងដឹងពេលក្រោយទេ!!ឈប់សួរយើងទៅ "
" លោក!! "
" ស្ងាត់មាត់!! "
" ... " នាងតូចស្ងាត់មាត់ដូចគេចុបអ៊ីចឹង ឯនាយក្រាស់ពិនិត្យការងារបណ្ដើរសួរគេហេតុអ្វីមិនប្រាប់នាងឲ្យដឹងរឿងចឹង     ប្រាប់ធ្វើអ្វីនាំទៅទិញចិញ្ជៀននាងកាត់ន័យ
យល់ខ្លួនឯងហើយ ចាំបាច់ត្រូវមកបកស្រាយឲ្យនាងស្ដាប់ដែរ ។
        ឡាននាយក្រាស់ធ្វើដំណើរមកដល់ហាងគ្រឿងអលង្ការធំមួយកន្លែងប្រចាំទីក្រុងនាយបើកទ្វាចេញមកបោះដៃឲ្យនាងតូចមកជិត ងាយស្រួលគេបីចូលទៅខាងក្នុង ។
        " លោកអាចគ្រាយ៍ខ្ញុំដើរបានទេជុងហ្គុក!! " នាងតូចមុខក្រហមនាងអៀនណាស់កាលមនុស្សប្រុសបីចូលកន្លែងសាធារណះដូច្នោះ ។
        " អៀនរកស្អី!!របស់នាងក្រែងជើងឈឺហៃ តិចបាក់ក្លាយជាមនុស្សពិការទៅ " សម្ដីរបស់ជុងហ្គុកគំរោះរំរើយចេញមកពិបាកយកត្រចៀកស្ដាប់ណាស់ និយាយស្ដីឲ្យស្រួលបួលនាយមិនចេះទេឬ??
        " លោក!!និយាយឲ្យពិរោះបន្ដិចទៅថី!! "
        " វាស្លាប់!!ឥឡូវទៅអត់ " នាយសួរម្ដងទៀតនៅតាប៉ែហ្នឹងហើយ ។
        " ទៅតើ!!នរណាថាមិនទៅនោះ " នាងរំកិលខ្លួនចូលទៅក្នុងរង្វង់ដៃរបស់ជុងហ្គុក នាយបីដើរចូលទៅខាងក្នុងដាក់នាងអង្គុយលើសាឡុង បុគ្គលិករហ័សមកមកសួរនាំអតិថិជន ។
        " ជម្រាបសួរ!!លោកប្រុសអ្នកស្រី អញ្ជើញមកទីនេះត្រូវការគ្រឿងអលង្ការប្រភេទណាដែរ!! "
        " ចិញ្ជៀនគូរ!!ដែលទើបចេញមក!! "
        " ចាសូមរង់ចាំបន្ដិច!! "
        " តើខ្ញុំជាអ្នករើសវាបានទេ!! "
        " អញ្ជើញ!! "
        បន្ដិចក្រោយមកបុគ្គលិកស្រីឲ្យគ្នីគ្នាយកចិញ្ជៀនទើបដាក់តាំងនោះមកលើកបង្ហាញឲ្យពួកគេបានឃើញ កាយស្ដើងសម្លឹងមើលវាចុះឡើងក្រឡេកភ្នែកប៉ះត្រូវចិញ្ជៀនមួយគូរស្អាត នៅពីលើដាំពេជ្រតូចៗវាស្អាតណាស់ ។
        " សុំមើលមួយនោះបន្ដិចមកណា!! " នាងតូចចង្អុលបង្ហាញបុគ្គលិក ។
        " ចា!!នេះណាអ្នកស្រី!! "
        " ជុងហ្គុក!!វាស្អាតណាស់ ខ្ញុំស្រឡាញ់វា " នាងតូចមើលរួចទាញជ្រាយអាវគេឲ្យងាកមកចាប់អារម្មណ៍លើចិញ្ជៀន ។
        " យកមួយហ្នឹងចុះ!! នេះកាត " នាយមិនសួរនាំតម្លៃច្រើនហុចកាតខ្មៅឲ្យគេឆូតរង់ចាំគេវិចខ្ចប់រួចហុចកាតនិងថង់ចិញ្ជៀនឲ្យកាយស្ដើង ។
        " កាន់វាទៅ!! "
        " ចា!! " នាងកាន់ថង់និងកាតជុងហ្គុកលើកបីត្រឡប់ទៅវិញ មកដល់ខាងក្នុងឡាននាងតូចទាញប្រអប់ចិញ្ជៀនយកមកបើកមើលវាទាំងញញឹមញញែម ។
        ត្រឡប់មកដល់ផ្ទះសារីសាត្រូវអ្នកបម្រើនាំទៅរៀបចំខ្លួនទុកសម្រាប់ពេលល្ងាចតាមបញ្ជាអ្នកស្រីចនស៊ឺវៃសៀវ តម្រូវឲ្យនាងស្រស់ស្អាតដូចទេពអក្សរដើរលើដីចឹង ។
        ឯជុងហ្គុកវិញមិនខ្ចីខ្វល់ ទៅធ្វើការងារបានធម្មតាទម្រាំរួចដៃនាយមកដល់វិញល្មមជិតដល់ម៉ោង នាយងូតទឹកតុបតែងកាយបន្ដិចក៏ចុះមកខាងក្រោម មានមេធាវីរង់ចាំ ចំណែកស្រីតូចនៅអង្គុយរង់ចាំទីនោះស្រេច នាងញញឹមអឹមអៀនសុខៗត្រូវមកចុះអេតាស៊ីវិលជាមនុស្សប្រុសនាងស្រឡាញ់ នៅក្នុងនោះមានណាមជូនម៉ាក់ប៉ាបងស្រីនាងតូច និងមេធាវីពីរនាក់ប៉ុណ្ណោះធ្វើជាសាក្សី ។
        " ជុងហ្គុកមកហើយឆាប់ឡើងបំពាក់ចិញ្ជៀនទៅប្អូនទៅកូន!! " ឃើញជុងហ្គុកចូលអង្គុយរហ័សប្រាប់កូនប្រុសឲ្យធ្វើវា ។
        " បាទម៉ាក់!! " នាយក្រាស់យកចិញ្ជៀនចេញពីប្រអប់បំពាក់លើដៃនាងរបស់នាងចំណែកស្រីតូចក៏ធ្វើដូចគ្នា រូបភាពបំពាក់ចិញ្ជៀនថតដោយដុងស្យូង ក្រោយមកពួកគេត្រូវស៊ីញ៉ែលើអេតាស៊ីវិលចប់រួចរាល់ មេធាវីទៅវិញនៅសល់សាច់ញាតិផ្ដាំផ្ញើនិងជូនពរគូរស្នេហ៍ថ្មីថ្មោង ។
        " ជូនពរប្អូនទាំងពីរមានសុភមង្គល និងរីករាយគ្រប់ពេល ជុងហ្គុកហ្អា!!ប្រសិនប្អូនឈប់ស្រឡាញ់ សូមកុំវៃធ្វើបាបនាង ប្រគល់នាងមកបងវិញណានាងជាគ្រាប់ពេជ្រជាកែវភ្នែករបស់បងណា "
        " បាទបងស្រី!! "
        " សារីសាដូចគ្នា!!មានរឿងអ្វីត្រូវសួរនាំដឹងរឿងហេតុឲ្យច្បាស់កុំច្រឡោតមកនាំជុងហ្គុកឈ្លោះប្រកែកគ្នា គូរជីវិតត្រូវអត់អោនឲ្យគ្នាទៅវិញទៅមក ចាននិងស្លាបព្រាគង់មានថ្ងៃប៉ះទង្គិចគ្នា ដូច្នេះម្នាក់ជាភ្លើងម្នាក់ទៀតជាទឹកណា!! "
        " ចាបងស្រី!! "
        បន្ទាប់មកអ្នកម៉ាក់លោកប៉ាជូនពរនិងផ្ដល់ដំបូន្មានឲ្យមិនខុសពីបងស្រីនាងតូចទេក្រោយពីទទួលពរគ្រប់គ្នាហើយ ជុងហ្គុកនិងសារីសាត្រូវមកស្នាក់នៅបន្ទប់ជាមួយគ្នា នៅលើតុមានស្រាចំនួនពីរកែវសម្រាប់ទុកឲ្យស្វាមីភរិយាផឹកខ្វែងដៃគ្នា ។
        " លោកត្រូវផឹកវាដែរឬ!! "
        " ត្រូវហើយឆាប់ចប់!!កុំឲ្យពួកគាត់សួរនាំនៅពេលស្អែក "
        " ចា!! "
        " ក្លិននេះ!!ជាថ្នាំសម្រើបតើ " គ្រាន់ក្លិនស្រាដល់ច្រមុះនាយដឹងបាត់ គេមិនមាត់ផឹកវាក្រោមស្នាមញញឹមកំណាច បន្ដិចទៀតត្រីនិងស៊ីនុយហើយ ពួកគេទទួលទានស្រានោះរួចម្នាក់ៗស្រាប់        មានអារម្មណ៍ថាក្ដៅរោលរាលហាក់ដូចមានអ្វីដុតកម្ដៅក្នុងខ្លួនរបស់ពួកគេឲ្យឆេះឆួលឡើង ដៃមាំចុចម៉ាស៊ីនត្រជាក់កប់លេខនៅមិនអន់ថយកម្ដៅ មុខម្នាក់ៗក្រហមព្រើងៗ ។
        " លោក!!ក្ដៅណាស់ "
        " យើងដូចគ្នា!!សង្ស័យមានអ្នកដាក់ថ្នាំក្នុងស្រាមិនខាន "
        " ធ្វើយ៉ាងម៉េចទៅលោក!! "
        " ធ្វើរឿងនោះ!! "
        " លោក!! " នាងលឺអ៊ីចឹងអៀននិងសម្ដីរបស់គេ តើធ្វើវាហើយបាត់ក្ដៅឬ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now