ភាគ១២៖ជុងហ្គុក ចនស៊ីវៃសៀវ !!

249 11 0
                                    

" ថ្ងៃក្រោយដល់ម៉ោងបាយអូសកនាងទៅម៉ង់...កុំឲ្យពិនធ្វើការភ្លេចបាយភ្លេចទឹកពេក ហ៊ើយ...ហើយយើងស្អីត្រូវមកអង្គុយឈឺឆ្អាលរឿងអ្នកដទៃដូច្នោះ ពុទ្ធោអើយឆ្គួតស្លាប់ពុំខានទេលោកអើយ " ជុងហ្គុកច្របូកច្របល់អស់ហើយ វាក្រញ៉ែញខួរខ្ទេចហេតុអ្វីចាំបាច់មកអង្គុយឈឺឆ្អាលរឿងអ្នកដទៃពេក អួយអាចិត្ដបារម្ភពីគេនោះវាជាស្អី ម៉េចក៏សុខៗនាយស្រាប់មានអារម្មណ៍ឆ្គួតៗអ៊ីចឹងចូលក្នុងខ្លួន ។
" ចៅហ្វាយចេញពីទីនេះទៅណាបន្ដទៀត " ដុងស្យូងស្ងៀមមិនហ៊ានកម្រើកខ្លួនកាលឃើញចៅហ្វាយកំពុងវីរវិលអារម្មណ៍ខ្លួនឯង ។
" ទៅក្រុមហ៊ុន " ជុងហ្គុកបោះជំហានចាកចេញពីបន្ទប់សម្រាករបស់សារីសាគេត្រឡប់ទៅក្រុមហ៊ុនដើម្បីប្រកាសច្បាប់ថ្មី        ចាប់ពីពេលនេះតទៅ គេមិនមែនធ្វើវាដោយសារសារីសាទេ ប៉ុន្ដែដើម្បីសុខភាពចម្បងរបស់គ្រប់គ្នា ។
     " បាទទាន " ដុងស្យូងតាមពីក្រោយចៅហ្វាយ បន្ទាប់មកនាយនាំគេត្រឡប់ទៅវិញដោយសុវត្ថិភាព អំឡុងជុងហ្គុកមកដល់បុគ្គលិកក៏ត្រូវទៅកន្លែងប្រជុំជាបន្ទាន់ មានរឿងអ្វីត្រូវប្រកាសនាបន្ដិចទៀត ។
      " អាហែម!!អ្នកទាំងអស់បានដឹងហើយថាសារីសាចូលពេទ្យ នេះជាគំរូសអ៊ីចឹងយើងសូមដាាស់តឿនទាំងអស់គ្នា សូមថែរក្សាសុខភាពជាចម្បងមុនគេ ទោះការងារនោះសំខាន់ប៉ុណ្ណាក៏ដោយ ដូច្នេះព្យាយាមថែឲ្យបានល្អ " វាជាលើកទីមួយហើយដែល
គេនិយាយពាក្យពេចន័ច្រើន ម្យ៉ាងវាជាសារដាស់តឿនបុគ្គលិកគ្រប់រូប គ្មានអ្វីនាំមុខគេជាងសុខភាពទេ ចុះប្រសិនអ្នកទាំងអស់គ្នាសុខភាពខ្សោយតើអាចធ្វើការងារអស់នោះដោយរលូនទេ គឺអត់ទេ ។
      " បាទ/ចា អគ្គនាយក "
      " បំបែកគ្នាធ្វើការបន្ដចុះ " ជុងហ្គុកដើរចេញពីបន្ទប់ប្រជុំសម្ងំនៅការិយាល័យធ្វើការងារ ពិនិត្យឯកសារនិងរកនឹកសារធាតុផ្សំជាតិពិស អ្វីដែលជីមីនចង់បានវាជិតមកដល់ដៃគេហើយ ថ្ងៃស្អែកហោះមកដល់នាយក៏មិនភ្លេចទំនាក់ទំនងទៅនរណាម្នាក់ ។
      " យ៉ាងណាហើយថ្លៃអាវុធរបស់យើងនោះ...វាយូរជាកន្លះខែហើយណា " ជុងហ្គុកស្រដីគំហកៗទាំងម៉ៅចិត្ដ ហេតុអ្វីពន្យាលុយគេយូរសម្បើមម្ល៉េះ លើកនេះគេនិងកត់ទុករាល់អតិថិជនណាពិបាកនិងយ៉ាប់ចូលក្នុងបញ្ជីខ្មៅ ។
      " សូមលោកម្ចាស់ពន្យាពេលឲ្យខ្ញុំបន្ដិចទៀតទៅ " ម្ខាងទៀតឆ្លើយទាំងសម្លេងញ័រ មិនមែនគេមិនចង់ឲ្យលុយទេដោយសារអ្នកយកទៅប្រើនោះជំពាក់នាយដែរ ។
      " ពេលណា...លោកជួយកំណត់ពេលវេលាឲ្យច្បាស់លាស់ផង យើងមិនចូលចិត្ដនិយាយដដែរទេ លោកក៏ដឹង " ជុងហ្គុកធុញថប់និងការស្នើរសុំពន្យាពេលណាស់ចង់តាសឲ្យកូនចៅនាំគ្នាសម្រុកចូលប្រមូលអាវុធគេត្រឡប់មកវិញតើ ។
      " ត្រឹម១អាទិត្យទៀតប៉ុណ្ណោះ "
      " បានយើងនិងរង់ចាំ កុំភ្លេចសម្ដីរបស់ឯងមិនអ៊ីចឹងទេប្រយ័ត្នស្លាប់គ្មានដីកប់ " ជុងហ្គុកបោះសម្ដីគម្រាមដោយប្រយោលលើកនេះគេព្រមលើកលែងថ្ងៃក្រោយកុំសង្ឈឹមឲ្យសោះ ។
      " បាទមិនហ៊ានបំពានទេទាន "
       ជុងហ្គុកចុចទូរស័ព្ទបិទគេអង្គុយនឹកថានរណាជំពាក់ទៀតនឹកឃើញភ្្លាមបម្រុងនិងតេទៅហើយស្រាប់លោតសារលើអេក្រង់ និងចំនួនទឹកលុយបាញ់ចូលក្នុងកុងគ្រប់ចំនួន នាយក្រាស់ញោចស្នាមញញឹម ប្រសើរចេះដឹងខ្លួនទាន់ពេល ។
      " សូមទោសលោកម្ចាស់ដែលយឺតយ៉ាវ ទឹកលុយខ្ញុំបានបាញ់ឲ្យរួចរាល់ហើយ
ទាន " សារនៃបុគ្គលរូបនោះរៀបរាប់ដើម្បីបង្ការនៃការខឹងច្រឡោតរបស់ជុងហ្គុក បើវាកើតឡើងគេប្រាកដគ្មានអាវុធលក់ទៀតទេ ។
      " ចេះដឹងខ្លួនទាន់ នៅសល់ម្នាក់ទៀត " ជុងហ្គុកក្រោកចេញពីកៅអី ម្នាក់នេះគេត្រូវទៅចួបដោយផ្ទាល់ទើបបាន មិនអ៊ីចឹងគ្មានថ្ងៃបានលុយទេ គេជំពាក់នាយច្រើនសឹងរាប់ត្រួសៗវាចូលក្បាលដប់លានដុល្លារហើយ ។
      " ចៅហ្វាយបម្រុងទៅណាទៀតទាន " ដុងស្យូងស្ទុះចេញពីកៅអីភ្លាមកាលបានឃើញនាយក្រាស់ចេញពីការិយាល័យ មកទីនេះមិនបានកន្លះម៉ោងផងចៅហ្វាយបម្រុងទៅណា ។
      " ទៅខាងក្រៅ បងនៅទីនេះហើយ " ជុងហ្គុកហាមដុងស្យូងឲ្យទៅតាមម្យ៉ាងខ្ជិលឃើញដុងស្យូងបាញ់សម្លាប់មនុស្សខានបានលុយ ។
      " ហេតុអ្វីទាន "
      " គ្មានហេតុផលទេ ខ្ញុំទៅហើយ " ជុងហ្គុកគ្រវីក្បាលមិនខ្ចីប្រាប់ពីមូលហេតុតើម៉េចមិនឲ្យនាយដើរតាមពីក្រោយខ្លួន តាមពិតគេខ្ជិលមានរឿងរញ៉ែរញ៉ៃច្រើនគេដឹងពីអត្ដចរិតរបស់ដុងស្យូងច្បាស់ឆេវឆាវបាញ់សម្លាប់មនុស្សគ្មានប្រណៃដៃទេ ។
      " បាទទាន " ដុងស្យូងតបទាំងមុខក្រញ៉ូវ គេត្រឡប់ទៅកន្លែងដើមវិញ ។
      នាយក្រាស់ដើរចាកចេញទៅបាត់ដោយបើកឡានចេញដោយផ្ទាល់ គ្រនា់ឡាននាយចេញផុតចម្ងាយកន្លះគីឡូដីស្រាប់មានឡានខ្មៅបីគ្រឿងបើកចេញពីផ្លូវផ្សេងមកជុងហ្គុកបានឃើញ គេហាក់មិនបានព្រឺសម្បុរអ្វីទេ ដោយសារពួកគេសុទ្ធជាកូនចៅរបស់គេទាំងអស់ នាយក្រាស់ឈប់ឡានឯឡានផ្សេងក៏ឈប់ដូចគ្នា ។
      " ចៅហ្វាយ " បុរសម្នាក់ចុះចេញពីឡាន ដើរសម្ដៅមកនាយក្រាស់ គេជាកូនចៅជំនិតលាក់មុខ នាយឈ្មោះ ហ្យុងហៃ ផាកដាស៊ីឡា អាយុ២៣ឆ្នាំគេចូលធ្វើជាកូនចៅរបស់ជុងហ្គុកទើបមួយរយះក្រោយប៉ុណ្ណោះ ចៅហ្វាយរបស់គេពិតជាដៃឆៅចិត្ដដាច់ខ្លាំងណាស់ ។
      " ហ្យុងហៃមកល្អហើយ ឡាននេះឯងបើកទៅ " ជុងហ្គុកនិយាយវៃស្មើនិងនាយ
ជំនិត នាយចង្អុលឡាននោះឲ្យគេបើក ។
      " បាទទាន "
      " ទៅទារលុយដែលគេជំពាក់ ប្រសិនទាក់បានយើងប៉ាវពួកឯងផឹកឲ្យស្រវឹង "
      " ពិតមែនទេទាន " កម្រណាស់ដែលជុងហ្គុកស្រដីដូច្នោះ ថ្ងៃជាថ្ងៃលាភរបស់ពួកគេហើយចឹងនោះ ។
      " ប្រាប់ហើយឲ្យតែទារពីគេបាន...យើងខ្លាចអីនិងប៉ាវនោះ " ថ្ងៃនេះគេអនុញ្ញាតឲ្យហ្យុងហៃជាអ្នកទៅទារគេរង់ចាំមើលសមត្ថភាពរបស់កកូនចៅ ។
      " បាទទាន "
      ឡានរបស់ជុងហ្គុកក៏បើកជារឿយៗសម្ដៅទៅកូនបំណុលអ្វីដែលអស្ចារ្យនោះគឺហ្យុងហៃទារបានថែមគុណការប្រាក់យកពីអាម្សៀលនោះបោសគូទខោគ្មានឲ្យសល់ កុំចេះប្រហើនហ៊ានប្រមូលយកលុយចៅហ្វាយនាយទៅធ្វើអ្វីផ្ដេសផ្ដាស លុយបានមកចូលកុងរបស់នាយក្រាស់សរុបទាំងអស់ ដប់ប្រាំពីរលានដុល្លារ ពិតជាសាហាវយកការប្រាក់នៃប្រាំភាគរយនៃប្រាក់ដើមហើយតើនេះ ។
      " ខ្លាំងដែលតើ បានច្រើនគួរសមហើយកុំភ្លេចដាក់ឈ្មោះវាចូលបញ្ជីខ្មៅទៅយើងលែងទទួលរាល់ការកម្ម៉ង់របស់វាហើយ " មនុស្សដែលលេងខ្សែលើគេមិនគួរទុកផ្លូវឲ្យមករកស៊ីជាមួយនាយទៀតទេ ។
      " បាទទានខ្ញុំនិងរៀបចំជូនទាន "
      " ល្អណាស់...នាំយើងទៅវិមានទៅ "
      " បាទចៅហ្វាយ "
      ចំណែកសារីសាវិញក្រោយពីជុងហ្គុកចេញទៅបានមួយសន្ទុះធំនាងដឹងខ្លួនពីការសន្លប់បើកភ្នែកឡើងមកឃើញខ្លួននៅមន្ទីរពេទ្យ ក្នុងចិត្ដមានចម្ងល់តើនាងមកទីនេះបានដោយរបៀបណាទៅ ??
      " អ្នកណានាំខ្ញុំមក " នាងឧទានទាំងងឿងឆ្ងល់ នាងឃើញវត្ដមានបងស្រីគេងលើសាឡុង តាមមើលគាត់ប្រហែលហត់នឿយខ្លាំងហើយ សារីសារៀងល្វើយក៏ទម្លាក់ខ្លួន
សម្រាកយកកម្លាំងបន្ដទៀត ។
      ជុងហ្គុកបានមកដល់វិមាននាយដេញឲ្យហ្យុងហៃនិងកូនចៅទៅផឹកស៊ីចុះអស់់ប៉ុន្មានគេអ្នកចេញ ពួកគេប្រមូលគ្នាចាកចេញអស់ទើបជុងហ្គុកចូលខាងក្នុងផ្ទះគ្រាន់គេមកដល់សម្លេងបងប្រុសណាមជូនចោទសួរផ្អាកដំណើររបស់គេភ្លាមៗ ។
      " មកដល់យូរនៅជុងហ្គុក "
      " ទើបមកដល់អម្បាញ់មិញទេបងប្រុស "
      " ម៉ោះទៅឃ្លាំងទំនិញជាមួយបង " ណាមជូនអូសកជុងហ្គុកទៅឃ្លាំងទំនិញដែលវាសុទ្ធជាអាវុធទើបផលិតចេញមកថ្មីៗ       ជុងហ្គុកទើបមកដល់ត្រូវចេញទៅខាងក្រៅទៀតហើយ ។
      " គឺបុរសម្នាក់នោះហើយចៅហ្វាយ ជាប្អូនប្រុសសត្រូវចៅហ្វាយទាន "
      " គេឈ្មោះអ្វី!! "
      " តាមលឺមកជុងហ្គុក ចនស៊ឺវៃសៀវ "
      " ថាយ៉ាងម៉េចអម្បាញ់មិញ!! " ឈ្មោះស្អីគេហ្អានិយាយម្ដងទៀតទៅមើលក្រែងគេស្ដាប់ច្រឡំ ។
      " ជុងហ្គុក ចនស៊ីវៃសៀវ ទាន "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now