ការងារមកជារឿយៗ ជុងហ្គុករវល់រកពេលវេលាឲ្យខ្លួនឯងស្ទើរគ្មាន មុននេះមួយថ្ងៃនាយបានត្រឡប់ទៅមន្ទីរពិសោធន៍ដើម្បីរៀបចំថ្នាំពិសឲ្យទៅជីមីន គេធ្វើវាដោយផ្ទៃដៃ ទម្រាំលេចចេញរូបរាងមកគេយកវាទៅតេស្ដសាកល្បង មុនគេគឺរនុកក្នុងដែលពពួកម៉ាហ្វៀប្រើមកឲ្យស៊ើបការ គេយកតែទឹកមួយតំណក់ប៉ុណ្ណោះដាក់លើចុងកាំបិត ។
" យើងមានល្បែងលេងជាមួយឯង " ជុងហ្គុកដើរមកមកក្រោមដីហើយនិយាយទៅកាន់រនុកក្នុងទាំងស្នាមញញឹមយ៉ាងពិសពុលបំផុត ។
" លេ...លេងអ្វី " គេនិយាយទាំងត្រដិត ភិតភ័យក្នុងខ្លួនតើគេស្លាប់ឬ គេគ្រាន់ធ្វើតាមបញ្ជាប៉ុណ្ណោះ តើជីវិតគេស្លាប់ទៅមានអ្នកណាមើលថែប្អូនស្រីនៅមន្ទីរពេទ្យ ។
" ណ្ហើយ...យើងមិនចិត្ដអាក្រក់ទេ ហេតុផលងាយៗប្រសិនឯងឈ្នះត្រឡប់ទៅវិញមានលុយក្នុងដៃនិងស្ថិតក្រោមឈ្មោះជាកូនចៅរបស់យើង តែឯងចាញ់ ផ្លូវមួយគត់ឯងមានគឺស្លាប់ " ជុងហ្គុកបានឲ្យកូនចៅស៊ើបដឹងពីប្រវត្ដិបុរសចំពោះមុខហើយ គេធ្វើវាទាំងបង្ខំប៉ុណ្ណោះ ដើម្បីយកលុយទៅវះកាត់ប្អូនស្រីនៅមន្ទីរពេទ្យ ។
" តើល្បែងនោះជាអ្វី "
" គប់មួយកាំបិតត្រូវសត្វចចកនោះ ឯងឈ្នះ ប៉ុន្ដែចាញ់ជាចំណីរបស់ពួកវាហើយ " ជុងហ្គុកពន្យល់ប្រាប់បុរសរូបនោះ គេចូលចិត្ដយកវាមកលេងបំភ័យរនុកក្នុងតែញឹក ។
" បានខ្ញុំនិងលេង "
ទីបញ្ចប់គេអាចធ្វើវាបាន គេឈ្នះគប់ត្រូវកញ្ចឹងកចចក នាយក្រាស់ឃើញញោចញញឹមគិតមិនខុសម្នាក់នេះស្នាដៃល្អទុកប្រើប្រាកដជាមានប្រយោជន៍ជាសម្លាប់ចោលខាតទទេ ។
" ប្រាប់ពីឈ្មោះរបស់ឯងមក " ជុងហ្គុកឧទានសួរឈ្មោះគេ ទោះដឹងប្រវត្ដិរូបក៏ដោយតែចង់លឺចេញពីមាត់នាយ ។
" ជូវិត អេសាឡា ទាន " ជូវិតនិយាយទាំងអោនមុខចុះមិនហ៊ានប្រសព្វភ្នែកប៉ះបុរសចំពោះមុខទេ ខ្លាចរអាណាស់ ។
" អឹម...ជូវិត បើឯងធ្វើការឲ្យយើងមួយបានល្អ យើងនិងលើកឯងជាអង្គរក្សផ្ទាល់របស់យើង " ជុងហ្គុកផ្ដល់ឱកាសឲ្យទៅជូវិត គេធ្វើវាបានសម្រេចគេនិងក្លាយជាអង្គរក្សពេញសិទ្ធ ។
" តើម្ចាស់តូចចង់ឲ្យខ្ញុំធ្វើអ្វី "
" សម្លាប់អ្នកបញ្ជាឯងមកដោយកាំបិតមួយនេះ " ជុងហ្គុកបោះកាំបិតដោយមានស្រោមការពារពីលើ វាមានតួនាទីការពារយ៉ាងពិសេសចំពោះអាវុធជាតិពិស ។
" បាទខ្ញុំនិងធ្វើវាឲ្យម្ចាស់តូច "
" សម្រេចកាលណា ប្អូនរបស់ឯងយើងនិងឲ្យពេទ្យល្អៗព្យាបាលនិងប្រាក់មួយចំនួន " ជុងហ្គុកប្រាប់ពីគុណប្រយោជន៍ក្រោយពីបញ្ចប់ប្រតិបត្ដិការរួច ។
" ខ្ញុំមិនធ្វើឲ្យម្ចាស់តូចខកបំណងទេ ទាន " ជូវិតយកកាំបិតនោះមកកាន់រួចអោនលាជុងហ្គុកចាកចេញទៅបំពេញការងារ ។
នាយនិងធ្វើវាឲ្យបាន ដើមឡើយជីវិតរបស់គេពោរពេញដោយក្ដីសុខប៉ុន្ដែថ្ងៃមួយប្អូនរបស់គេស្រាប់ចួបគ្រោះថ្នាក់ សម្រាកនៅមន្ទីរពេទ្យមនុស្សម្នាក់ដែលបង្កគឺស្ថិតក្នុងម៉ាហ្វៀដែលគេបញ្ជាមក ម្យ៉ាងគេមកទីនេះដើម្បីបំពេញការងារឲ្យបានសម្រេចងាយស្រួលក្នុងការចូលជិតសងសឹក តែគួរឲ្យស្ដាយបែបមកប៉ះត្រូវជុងហ្គុកចាប់មកប្រដៅយ៉ាងស្រុះសាច់ ។
" សម្រាកព្យាបាលរបួសឲ្យល្អ ១អាទិត្យក្រោយឯងនិងកូនចៅរបស់យើងចេញធ្វើវាទៅ " ជុងហ្គុកមិនបានឲ្យគេធ្វើការងារនេះម្នាក់ឯងឡើយ មានកូនចៅគេចូលរួម ។
" បាទម្ចាស់តូច "
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ