សារីសាបន្ដការងារចាប់ចែងតាមការវិភាគ នាងត្រូវទៅជាមួយជុងហ្គុកដើម្បីចួបដៃគូរណាត់ជជែកគ្នាពាក់ពន្ធ័រឿងសហការក្នុងក្រុមហ៊ុន នាងជាអ្នកពន្យល់ពីចំនុចពិសេសរបស់ទឹកអប់ដែលមានក្នុងក្រុមហ៊ុនឲ្យអ្នកវិយោគទន់ជ្រាបច្បាស់ ។
" ពួកយើងពិតជាមិនសោកស្ដាយឡើយសម្រាប់ធ្វើការសហការជាមួយលោកចនស៊ីវៃសៀវ សហការរីករាយណាលោកចនស៊ីវៃសៀវ " លោកអែលស្ទាបោះដៃចាប់ដៃជាមួយនាងក្រាស់ គេមិនស្ដាយដែលចូលហ៊ុនជាមួយម្យ៉ាងកិត្ដិយសរបស់ចនស៊ីវៃសៀវល្បីល្បាញខ្លាំងរឿងមុខជំនួញទាំងបងទាំងប្អូន អ្វីគួរកត់សម្គាល់គឺជុងហ្គុក ចនស៊ីវៃសៀវរូបនេះ ។
" បាទសហការរីករាយលោកអែលស្ទា " ជុងហ្គុកចាប់ដៃតបទៅវិញ រួចពីការងារនាយត្រឡប់មកក្រុមហ៊ុនវិញ គេឲ្យសារីសាចូលមុនគេឆ្លៀតទៅខាងក្រៅបន្ដិច ។
" លោកមិននៅ ខ្ញុំនិងទិញនំដាក់ពេញតុ " នាងតូចដើរទៅម៉ាតទិញនំច្រើនកញ្ចក់យួរសឹងបាក់ដៃវាទាំងអស់បួនថង់ធំៗ ធ្វើឲ្យបុគ្គលិកខាងក្រោមនាំគ្នាសម្លឹងមើលនាងគ្រប់គ្នា តើទិញធ្វើអ្វីច្រើនម្ល៉េះ ទិញញុំាស្ដុកទុកមួយខែឬ ?
ជុងហ្គុកក៏បានត្រឡប់មកវិញគេដើរចូលក្នុងក្រុមហ៊ុនសម្ដៅទៅការិយាល័យខ្លួនគេដើរចូលទៅក្នុងបន្ទប់ឃើញនំជាច្រើនលើកតុ ។
" ក្រែងថាស្ងៀមស្ងាត់មិនអ៊ីចឹង ហេតុអ្វីមករវល់ជាមួយនិងយើងទៀត ហើយចុះនេះជាស្អី " ជុងហ្គុកមកអង្គុយលើកៅអីមកដល់បន្ទប់ឃើញនាងតូចយកចំណីមកដាក់រាយពេញទុកធ្វើការរបស់ខ្លួន ។
" ខ្ញុំខ្លាចលោកឃ្លាន " នាងតូចសម្លឹងទៅកាន់គេដោយកែវភ្នែកភ្លឹះៗ ។
" យើងមិនចូលចិត្ដញុំារបស់អ៊ីចឹងៗឡើយ នាងឆាប់ប្រមូលយកវាទៅវិញទៅ "
មុនធ្វើអ្វីមួយជូនគេ តើនាងមានស៊ើបមើលទេថាគេចូលចិត្ដវា ?
" អត់ទេ...ខ្ញុំទុកវាឲ្យលោក ខ្លាចក្រែងលោកឃ្លាច លោកយកទៅទោះលោកមិនពេញចិត្ដក៏ដោយយ៉ាងណាវាជាទឹកចិត្ដរបស់ខ្ញុំ ម្យ៉ាងទៀតលោកកុំវៃឬកពេកខ្ញុំខំប្រឹងយកវាមកដើម្បីយកចិត្ដយកថ្លើមលោកណា លោកគួរចាក់ប៉ាដោយតាមខ្ញុំដែល យ៉ាងណាលោកកុំឬកពារពេកប្រយ័ត្នខ្ញុំទៅចោល អំបិលណាលោក " នាងតូចខ្ចីប្រមូលវាទៅវិញនាងខំទិញមកដើម្បីគេហើយ នាងច្រត់ចង្កេះទូន្មានប្រដៅគេ កុំខ្មើតកុំឬក ។
" យើងមិនបានអង្វរកនាងឯណា នាងចង់ទៅស្រេចចិត្ដនាងទេ " ជុងហ្គុកមិនបានសុំនាងធ្វើទេ ថ្វីរឿងយកចិត្ដយកថ្លើមរបស់នាងនោះគេឯងឃើញថាល្អទទួលយកវាពីនាង សម្រាប់គេវាទើសទាស់ និងទើសដៃទើសជើងណាស់ ។
" ឬកណាស់...លោកអាងខ្លួនប្រុសសង្ហាតើមែនទេ ឆើសបានគេសម្លឹងគ្រប់ជ្រុងសង្ហា ខ្មើតនោះខ្មើត ប្រយ័ត្នណាប្រយ័ត្នជំពក់ស្នេហ៍អូនសារីសាចុះ "
" គ្មានប្រយោជន៍ បានហើយឈប់មករញ៉ែរញ៉ៃយើងទៅ " ជុងហ្គុកលឺពាក្យចែចង់របស់នាងហើយគេតប់ប្រមល់ធ្វើការមិនចេញទេ ស្រីស្អីមកលេបខៃសម្ដីដាក់មនុស្សប្រុសនោះ ។
" មើលមាត់ខ្ញុំទៅ...អត់ចង់ ខ្ញុំតាមលោកដល់ទីបញ្ចប់ " នាងតូចដើរទៅតុខ្លួនវិញ នំទាំងអស់នោះនាងមិនយកចេញ ។
ជុងហ្គុកដកដង្ហើមធំបន្ដិច នាយយកវាដាក់ចូលក្នុងថង់ រួចបន្ដការងារទៀត គេរកស៊ីញ៉ែឯកសារស្រាប់ទូរស័ព្ទរោទិ៍បន្លឺសម្លេងឡើងបង្កឲ្យមនុស្សម្នាក់ក្នុងនោះអើតកដូចកុកត្រចៀកផ្ទៀងស្ដាប់តើគេកំពុងនិយាយជាមួយអ្នកណា ។
" ហាយឡូ "
" ជុងហ្គុក "
" អូ..បងប្រុសយ៉ុនហ្គីមានអ្វីមែនទេបង " ជុងហ្គុកស្ដាប់សម្លេងភ្លាមដឹងថាបងជីដូនមួយរបស់គេសោះ គាត់ប្រហែលមកដល់ហើយទើបទាក់ទងមកលឿនដូច្នោះ ។
" រឿងបងពឹងឯងនោះបានដំណឹងយ៉ាងណាហើយ " យ៉ុនហ្គីមកដល់ភ្លាមធ្វើអ្វីត្រូវធ្វើមុនគេគឺទំនាក់ទំនងសួរប្អូនប្រុសគេនៅទីនេះថែមមានអំណាចប្រាកដជារកឃើញ ។
" ហៃយ៉ាចិត្ដក្ដៅណាស់!!ចាំខ្ញុំផ្ញើទីតាំងឲ្យបង " ជុងហ្គុកមិនស្រដីលេងសើចអ្វីច្រើនទេ នាយនិងផ្ញើទីតាំងបងថ្លៃរស់នៅឲ្យទៅគាត់ ។
" បងអរគុណហើយ កាដូរបងឲ្យដាវមួយដើម នៅក្នុងបន្ទប់ ប៉ុណ្នឹងចុះ " យ៉ុនហ្គីពឹងជុងហ្គុកមិនខុសទេថែមជូនកាដូរសម្រាប់ការធ្វើការងារល្អអ៊ីចឹង ។
" បាទបងអរគុណច្រើន "
" ហ៊ឹម " យ៉ុនហ្គីក្រហឹមបន្ដិចរួចចុចបិទ គេបានឲ្្យកូនចៅយកដាវកម្រមួយដើមទៅវិមានចនស៊ីវៃសៀវដោយទុកវានៅបន្ទប់របស់ជុងហ្គុក គេប្រញាប់ទៅរកស្រីតូចតាមទីតាំង ។
" ស្មាននិយាយជាមួយស្រីតើ ឆើសធ្វើការល្អជាង " សារីសាប្រឹងស្ដាប់យ៉ាងយូរចុងក្រោយបងប្រុសគេសោះ នាងមកចាប់អារម្មណ៍ការងារទាំងស្រស់ស្រាយក្នុងចិត្ដ ។
ម៉ោងបាយថ្ងៃត្រង់មកដល់ សារីសាបិទកុំព្យូទ័ររួចប្រញាប់ដើរមកក្បែរជុងហ្គុកដៃដាក់លើស្មារបស់គេហាក់មានអ្វីមួយចង់សុំនាយ ។
" យ៉ាងម៉េច...នាង "
" ទៅញុំាបាយ "
" នាងទៅចុះ យើងមិនទាន់ឃ្លានទេ " ជុងហ្គុកគ្រវីក្បាលប្រកែកនិងនាង ។
" មិនញុំា យ៉ាងហោចណាស់កំដរខ្ញុំដែលណាលោក " នាងតូចមិនព្រមដាច់ខាតត្រូវមានវត្ដមានរបស់ជុងហ្គុកទៅជាមួយខ្លួន ។
" ទេនាងទៅចុះ " កំដរស្អី ការងារគេច្រើនមិនយកពេលវេលាឥតប្រយោជន៍ទៅចោលជាមួយនាងទេ ។
" លោកអគ្គនាយកមិនអាណិតក្មេងទើបក្រោកពីឈឺទេឬ "
" នាងឈឺតែនាងតើ ពាក់ពន្ធ័ស្អីនិងយើង "
" ហេតុអ្វីថាមិនពាក់ពន្ធ័នោះ ខ្ញុំជាជំនួយការលោកចុះខ្ញុំឈឺទៀតបាននរណាជួយចាប់ចែងការងារលោកនោះ "
" បុគ្គលិកផ្សេងទៀតក៏អាចធ្វើបាន "
" លោកស្អីក៏ចិត្ដដាច់ម្ល៉េះ គ្រាន់បាយមួយពេលកំដរខ្ញុំមិនបាន "
" ហ៊ើយ...ឈប់និយាយម៉ោះ " ជុងហ្គុកថ្លង់ស្ដាប់សម្ដីញែតៗរបស់នាងណាស់ បានគេសម្រេចចិត្ដទៅជាមួយនាងមួយពេលចុះ គ្មានថ្ងៃក្រោយទៀតទេ ។
" អ៊ីចឹងទើបល្អ លោកអគ្គនាយក " នាងតូចយកដៃទៅក្ដិចថ្ពាស់គេតិចៗហើយរត់ទៅយកកាបូបទាំងសប្បាយអរ ប៉ុន្ដែកុំមើលមុខអ្នកអូសទៅស្អុយដូចកញ្ចប់ប្រហុក ។
នាងនិងជុងហ្គុកបណ្ដើរគ្នាទៅញុំាបាយពេលថ្ងៃត្រង់ជាមួយគ្នា នាងតូចមកហាងនោះម្ដងទៀតជាមួយនាយក្រាស់ នាងកម្ម៉ង់អាហារពីរឈុត នាងងាកមកសួរគេត្រូវការអ្វីបន្ថែមអត់ ។
" លោកត្រូវការអ្វីផ្សេងទេ "
" អត់ទេ...យកប៉ុណ្នឹងបានហើយ " នាយងាកប្រាប់បុគ្គលិក ។
" លោកគួរញុំាអាហារឲ្យច្រើនទើបល្អណា "
" មិនបាច់បារម្ភពីយើងទេ នាងគិតគូរខ្លួនឯងវិញទៅ " ជុងហ្គុកស្រដីចេញមកហាក់មិនខ្វាយខ្វល់ថាវាអាចប៉ះពាល់ផ្លូវចិត្ដរបស់នាងតូចឬអត់ទេ ។
" ខ្ញុំបារម្ភពីលោកទើបប្រាប់ " សារីសារៀងអន់ចិត្ដដែរ កាលជុងហ្គុកនិយាយវាចេញមកអ៊ីចឹង នាងខំប្រាប់ដោយសារបារម្ភ ប្រសិននាងមិនស្រឡាញ់ម្ល៉េះគ្មានមុខនាងនៅចំពោះមុខគេ ។
" យើងមិនត្រូវការទេ នាងគួរឈប់ទៅ " ជុងហ្គុកមិនសប្បាយជាមួយទេពេលនាងមករវីរវល់ជាមួយរឿងផ្ទាល់ខ្លួនចឹងនោះ គេធុញទ្រាន់ដូច្នេះសូមបញ្ឈប់វាឥឡូវនេះទៅ ។
" វារឿងខ្ញុំ ខ្ញុំបារម្ភលោកក៏ជារឿងខ្ញុំដែរ ដូច្នេះលោកគ្មានសិទ្ធបញ្ជាខ្ញុំឲ្យបញ្ឈប់វាទេ គ្មានថ្ងៃ " សារីសាមានះចង់ធ្វើវាដដែរ ទោះជុងហ្គុកនិយាយអ្វីចេញមកក៏ដោយនាងមិនខ្វល់ អ្វីដែលនាងពេញចិត្ដ សប្បាយចិត្ដនិងវា នាងនិងធ្វើបន្ដទៀត ។
" តាមចិត្ដ កុំមកយំឲ្យយើងឃើញឲ្យសោះ " ជុងហ្គុកញាក់ស្មាបន្ដិច ចង់បន្ដវាជាមួយអារម្មណ៍តែម្ខាងស្រេចចិត្ដ វាជាសិទ្ធនាងកុំថ្ងៃក្រោយយំសោកបោកខ្លួនដោយ
សារគេទៅបានហើយ ។
" ថ្ងៃនោះ...វាគ្មានថ្ងៃកើតឡើងឡើយ "
" កុំជឿជាក់ពេក "
" គ្មានថ្ងៃ ... " នាងតូចបម្រុងនិងហារមាត់បន្ដស្រាប់បុគ្គលិកយកអាហារមកដល់ទាំងអស់ពីរឈុត ទើបពួកគេផ្អាកសង្រ្គាមទឹកមាត់មួយភ្លែតសិន នាំគ្នាញុំាអាហារឯរាងក្រាស់វិញគេឆ្កឹសបាយតិចៗហាក់មិនចង់ញុំាវាសោះ ។
" ហេតុអ្វីមិនញុំាលោកនៅឆ្កឹសបាយដល់កាលទៀត " សារីសាចងចិញ្ចើមស្អីគេម៉េចមិនប្រញាប់ញុំាបាយមកឆ្កឹសបាយលេងអ៊ីចឹងសមទេ ។
" មិនឃ្លាន "
" មិនឃ្លានឲ្យមកនេះខ្ញុំញុំាវាឲ្យអស់ "
" យកទៅ " ជុងហ្គុករុញអាហារនោះឲ្យនាងតូច គេងាកមុខចេញអង្គុយចាំនាងប្រហែលដប់ប្រាំនាទីទើបស្រីសារួចរាល់ក្នុងការទទួលទានអាហារ នាយក្រាស់ជូនរាងស្ដើងត្រឡប់មកក្រុមហ៊ុនវិញ ជុងហ្គុកទម្លាក់នាងនៅក្រុមហ៊ុនគេចេញឡានយ៉ាងលឿនរកនាងតូចនាំបន្ដិចមិនបាន ។
" ប្រញាប់ទៅណា...បើកឡានលឿនឲ្យដូចហោះ " នាងតូចឃ្នើសចិត្ដនិងនាយម៉េចបើកឡានអាក្រក់អាក្រីសម្បើមម្ល៉េះ នាងដើរចូលខាងក្នុងទាំងមិនចង់ ។
ជុងហ្គុកត្រឡប់មកវិមានវិញ គេមកមើលកាដូរក្នុងបន្ទប់ ម្យ៉ាងញុំាអាហារថ្ងៃត្រង់ចួបជុំគ្រួសារផង នាយបរិភោគរួចឡើងទៅបន្ទប់ គ្រាន់បើកទ្វាភ្លាមពន្លឺចាំងជះចេញមកនោះជាដាវល្អប្រណិតដែលធ្វើចេញពីដៃយ៉ុនហ្គីផ្ទាល់ នាយរហ័សចូលទៅជិតយកដៃប៉ះលើវា ។
" ស្អាតណាស់!! " ជុងហ្គុកលាន់មាត់សរសើរពីរចនានិងការច្នៃវាចេញមក អ្វីដែរទាក់ភ្នែកគេខ្លាំងគឺក្បួនក្បាច់រចនាក្នុងដាវនោះ គេពេញចិត្ដនិងដាវមួយដើមនេះណាស់នាយសាកល្បងយកវាមកកាន់ ។
" មិនធ្ងន់ក៏មិនស្រាលល្មមកាន់ ថែមទាំងមុតទៀត ល្អណាស់គួរទិញពីគាត់បីទៅបួនដើមទៀតប្រហែលល្អ " នាយក្រាស់សម្លឹងដាវនោះទាំងវិភាគនិងពិចារណាមើលតើគួរយកវាមកឲ្យកូនចៅប្រើទេ ។
" មិនអន់ទេវាហាក់មិនចាញ់ដាវយើងពីមុន " ដាវពីមុនរបស់គេមុតល្អរចនាល្អស្អាតវាមិនប្រណិតដូចដាវមួយនេះតែក៏ជាដាវចំណោមគេពេញចិត្ដប្រើប្រាស់ជាប្រចាំគេចូលចិត្ដប្រើប្រាស់ដាវ កាំបិតថ្នាំពិស ជាងកាំភ្លើង រាល់ចេញប្រតិបត្ដិការម្ដងៗនាយយកដាវទៅតាមខ្លួនជានិច្ច ។
ជុងហ្គុកយកដាវនោះដាក់ក្នុងស្រោមវិញរួចរុញវាទៅក្រោមគ្រែមិនឃើញណាមជូនបានដឹងឡើយ នាយសម្អាតរាងកាយសិនមុនត្រឡប់់ទៅធ្វើការវិញ ក្រោយពីងូតទឹករួចរាល់ជុងហ្គុកដើរចុះទៅជាន់ខាងក្រោម ។
" ប្រញាប់ទៅវិញលឿនម្ល៉េះ នេះមិនទាន់ដល់ម៉ោងទេណាជុងហ្គុក "
" ខ្ញុំត្រូវទៅពិនិត្យឃ្លាំងដាក់ផ្កាបង "
" ប្រយ័ត្នប្រយែងផងណាជុងហ្គុក "
" បាទខ្ញុំដឹងហើយ " ជុងហ្គុកចាកចេញដោយមាននាយជំនិតបើកឡានឲ្យខ្លួន ផ្លូវរៀងឆ្ងាយគេខ្ជិលបើកណាស់ នាយឲ្យហ្យុងហៃបលកទៅយកសារីសាដែលឈរចាំនៅមុខក្រុមហ៊ុន មុនចេញឡាននាយបានទាក់ទងទៅនាងជាមុន ។
ការសន្ទនាក្នុងទូរស័ព្ទ
" ហាយឡូ...អគ្គនាយក " សារីសាឃើញលេខរបស់ជុងហ្គុកតេមកខ្លួនញញឹមបិទមាត់មិនជិត ។
" ចេញមកចាំមុខក្រុមហ៊ុនមកប្រហែល១០នាទីទៀតយើងទៅដល់ " ជុងហ្គុកវាចាឲ្យនាងតូចត្រៀមខ្លួនចុះមកចាំគេជាមុន ។
" ចា!!ពួកយើងទៅណាមែនទេ "
" ឃ្លាំងដាក់ផ្កា "
" តែនេះមិនទាន់ជិតម៉ោងមួយឯណា " នាងក្រឡេកមើលនាឡិកានៅជញ្ជាំង ។
" យើងចង់ទៅមុន រៀបចំឯកសារទៅ ប៉ុណ្នឹងបានហើយ " ជុងហ្គុកបិទទូរស័ព្ទរួចបោះវាទៅម្ខាង នាយសម្លឹងទៅកាន់ទេសភាពនៃទីក្រុងដោយមមាញឹកឡានម៉ូតបើកទៅវិញទៅមក នឹកគិតគ្រាគេអត់អ្វីសោះ មិនទាន់ក្លាយជាឃាតករត្រូវគេវាយធ្វើបាបទារណុកម្មលើរាងកាយនិងផ្លូវចិត្ដ គ្មានមនោសញ្ចោតនា គ្មានចិត្ដមេត្ដា ផ្ដាច់ការធ្វើវាឲ្យបានសម្រេច គ្មានពាក្យថាបរាជ័យ មើលទៅមួយជីវិតគេគ្មានស្អីក្រៅពីសម្លាប់មនុស្សទេសូប្បីកន្លែងកំសាន្ដក៏គេគ្មានសិទ្ធទៅលេងដែរ ។
" សេរីភាព ការសម្រេចចិត្ដ វាជាអ្វីដែលយើងធ្លាប់លួចប្រាថ្នា ពេលនេះយើងបានវាមកហើយ យើងអរគុណព្រះដែលប្រទានសេចក្ដីមេត្ដា " ជុងហ្គុកញញឹមតិចៗ នាយឈប់គិតពីរឿងនេះ ទាញអាយផេតមកពិនិត្យការងារត្រួសៗថ្នាំបានចេញទៅដល់ដៃអតិថិជន ទាំងថ្នាំពិសទាំងថ្នាំបន្សាប ចំណែកឡានរំកិលមកដល់មុខក្រុមហ៊ុនសារីសាបានបើកទ្វាខាងក្រោយចូលទៅខាងក្នុង ដៃរបស់នាងមានឯកសារមួយចំនួន ។
" ចេញឡានទៅហ្យុងហៃ "
" បាទទាន "
" លោកអគ្គនាយក " សារីសាឃើញគេមិនមាត់អ្វីសោះ ក៏បន្លឺឡើងបើកឆាកមុនគេដើម្បីកុំឲ្យក្នុងឡានស្ងប់ស្ងាត់ពេក ។
" ហ៊ឹម!! "
" តើកន្លែងឃ្លាំងដាក់ផ្កានោះធ្វើដំណើរចម្ងាយប៉ុន្មានទើបទៅដល់ " នាងសួរគេអ៊ីចឹងព្រោះវាជាលើកទីមួយដែលចេញទៅមើលដោយផ្ទាល់ ។
" ប្រហែលពីរម៉ោងអ្នកនាង " ហ្យុងហៃឃើញចៅហ្វាយស្ងៀមស្ងាត់មិនមាត់កទើបនាយលូកមាត់ឆ្លើយតបជំនួស ។
" យូេដែលតើ "
" អ្នកនាងចឹង អ្នកនាងទើបទៅលើកទីមួយមែនទេ "
" ចាមែនហើយ "
" លោក " ក្រោយពីតបហ្យុងហៃរួច នាងទាញជ្រាយក្រណាត់អាវរបស់ជុងហ្គុកឲ្យងាកមកចាប់អារម្មណ៍ខ្លួន ។
" ... " កែវភ្នែករបស់ជុងហ្គុកបែរមកសម្លឹងមើលមុខនាង ។
" លោកនិយាយអ្វីខ្លះទៅកុំស្ងៀមស្ងាត់ពេក "
" យើងមិនចូលចិត្ដនិយាយច្រើនឥតប្រយោជន៍ដូចនាង "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយ៖ម៉ូ
YOU ARE READING
Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១
Short Story« ក្ដីស្រឡាញ់ ជារឿងគួរឲ្យខ្លាច អ្វីការតែអាក្រក់ប្រៀបដូចជាបីសាចនោះការមិនស្គាល់ពីមនុស្សដែលខ្លួនកំពុងស្រឡាញ់ » សរសេរដោយ៖ម៉ូ