ក្មេងស្រីដ៏ស្រស់ស្អាត ស្ថិតក្នុងសម្លៀកបំពាក់សិស្សសាលាយ៉ាងសមសួន កំពុងតែឈរក្បែរចិញ្ចើមផ្លូវ រងចាំការមកដល់នូវវត្តមានរបស់មនុស្សម្នាក់។កំពុងពេលរងចាំនោះផងដែរ នាងតូចមានការព្រួយបារម្ភនឹងភ័យខ្លាចជាខ្លាំង ព្រោះថារឿងដែលនាងកំពុងតែធ្វើ វាជារឿងមិនគប្បីទាល់តែសោះ។
មួយសន្ទុះក្រោយមកមុខសញ្ញារបស់នាងដែលគេបានកំណត់ឲ្យនាងមកចាត់ការបានមកដល់ ទើបនាងរហ័សរត់ទៅកណ្តាលផ្លូវទាំងក្នុងចិត្តភ័យជាខ្លាំង។
" អូយ~~ "
ពេលឡានជិតមកដល់ នាងតូចស្រាប់តែទន់ជើងដួលតែម្តង ព្រោះថាបើអ្នកម្ខាងជាន់ហ្វ្រាំងឡានមិនទាន់ទេនោះ នាងច្បាស់ជាបានបាក់កស្លាប់មិនខាន។
បុរសរូបរាងសង្ហារបានចុះពីឡានមកមើលនាងយ៉ាងប្រញុបប្រញាប់ ទឹកមុខរបស់គេបង្ហាញឲ្យឃើញថាតក់ស្លុតជាខ្លាំង តែក៏សំណាងល្អដែលនាងមិនបានកើតអ្វីធ្ងន់ធ្ងរ។
អ្នកម្លោះរូបរាងសង្ហារសួរឡើងដោយក្តីបារម្ភមកកាន់ក្មេងស្រី៖
" មានកើតអីត្រង់ណាទេ? "
រាងក្រាស់សួរនាងម្តងទៀត និងជួយពិនិត្យជើងឲ្យ ព្រោះឃើញនាងប៉ះកជើងរបស់ខ្លួន ប្រហែលជាគ្រេចហើយ
" ត្រូវការខ្ញ៉ំជូនទៅមន្ទីពេទ្យទេ? "
ក្មេងស្រីរហ័សគ្រវីក្បាលបដិសេធ ព្រោះរបួសមិនធ្ងន់ធ្ងរ ទៅពេទ្យក៏បានដឹងរឿងអស់មិនខាន
" មិនបាច់ទេ ខ្ញ៉ំក្រែងចិត្ត "
" មិនបាច់ក្រែងចិត្តទេ ព្រោះតែខ្ញ៉ំទើបនាងទៅជាបែប
នេះ "" ខ្ញ៉ំខុសខ្លួនឯងទេ ស្លាក់ស្លើតមិនបានជាឃើញឡាន
របស់លោកបើកមក! "ឃើញនាងតូចប្រកែកមិនព្រមទៅ អ្នកកម្លោះក៏មិនចង់បង្ខំ និងឲ្យនាងសាកដើរមើល
" ដើររួចទេ? "
" ចាស៎រួច! "
ក្មេងស្រីរអៀសខ្លួនជាខ្លាំងដែលត្រូវមកសម្តែងអ្វីអស់នេះ តែធ្វើយ៉ាងម៉េចបានទៅ នាងគ្មានជម្រើសនោះទេ។
" នាងចង់ទៅណា ចាំខ្ញ៉ំជូនទៅ "
អ្នកកម្លោះយកអាសារជូនទៅ ព្រោះគិតថាខ្លួនមានចំណែកខុសធ្វើឲ្យអ្នកដទៃឈឺខ្លួនបែបនេះ ។
" ក៉ំអីល្អជាង! "
" ទុកថាជាការស៉ំទោសទៅចុះ "
" ចា៎អរគុណ! "
ចុងក្រោយក្មេងស្រីព្រមឲ្យអ្នកកម្លោះជួយជូនទៅ ព្រោះថានេះជាផែនការដែលនាងបានរៀបចំទុកទៅហើយ នាងបានតែស៉ំទោសគេក្នុងចិត្តប៉ុណ្ណោះ។
To be continued