🌼 មិនព្រម 🌼
ក្រោយពីមើលវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពចប់ហើយ ភាពស្អាតស្អំរបស់ ជុងហ្គុក ត្រូវបង្ហាញឡើង ហើយ ណាមជុន ចាប់ផ្តើមនិយាយគំរាមទៅលោកយាយនិង អាន់ណា វិញម្តង ។
មុននេះឃើញគិតតែមើលងាយថា ជុងហ្គុក អាក្រក់
បែបនេះ ឃោឃៅបែបនោះ តែពេលនេះគិតតែយំចង់សន្លប់ ពេលដឹងថាចៅស្រីខ្លួនជាអ្នកសាងរឿងឡើងមក ។" គ្រប់យ៉ាងត្រូវបានបង្ហាញហើយ!ខ្ញ៉ំគួរធ្វើយ៉ាងណាចំពោះក្មេងស្រីនេះល្អទៅ?ឲ្យប៉ូលីសចាប់ខ្លួនពីបទបង្ខូចកេរ្តិ៍ឈ្មោះល្អទេ? "
ឮ ណាមជុន និយាយបែបនេះ លោកយាយរហ័សមកនិយាយអង្វរក បើធ្វើ អាន់ណា ត្រូវជាប់គុកពិតមែន ជីវិតរបស់នាងប្រហែលជាយ៉ាប់មិនខាន
" ក៉ំអីលោក!ចៅស្រីខ្ញ៉ំនៅក្មេង ធ្វើអីមិនបានគិតដិត
ដល់ បើនាងត្រូវចាប់ខ្លួនមែន អនាគតរបស់នាងច្បាស់ជាចប់មិនខានទេ! "តែមើលទៅ ណាមជុន មិនព្រមងាយៗ
" តែនាងបានធ្វើឲ្យប្អូនខ្ញ៉ំខូចឈ្មោះ "
ឲ្យគេព្រមលើកទោស មិនប្រកាប់ខឹងបានយ៉ាងម៉េច សុខៗក្មេងស្រីមុខមាត់ស្រស់ស្អាត ស្លូតបូត គ្មានពិសគ្មាពុលអ្វី បែរជាមកធ្វើរឿងមិននឹងស្មានដល់បែប
នេះទៅវិញ ។ជុងហ្គុក បែរទៅប្រាប់ឲ្យ ណាមជុន ឈប់និយាយ ទុកគេជាអ្នកនិយាយម្តង
" ខ្ញ៉ំស៉ំនិយាយម្តង! "
អ្នកកម្លោះបែរទៅសួរ អាន់ណា ដោយសម្លេងរាបស្មើ គ្មានការដាក់គំនាប
" អ្នកណាបញ្ជានាងឲ្យមកធ្វើបែបនេះ អាន់ណា?! "ដំបូងៗ អាន់ណា មិនហ៊ាននិយាយឈ្មោះអ្នកបញ្ជាឡើយ ព្រោះនាភ័យខ្លាចពួកគេមកធ្វើបាបនាងនិងលោកយាយរបស់នាង
" ហ៊ឺ!!គ្មានអ្នកណាបញ្ជាខ្ញ៉ំទេ ខ្ញ៉ំធ្វើដោយខ្លួនឯង! "
" ប្រាប់ខ្ញ៉ំតាមត្រង់មក អាន់ណា ខ្ញ៉ំដឹងថាក្មេងល្អដូចជានាង មិនអាចធ្វើរឿងបែបនេះទេ "
ណាមជុន ជ្រួញចិញ្ចើមចំពោះពាក្យសម្តីប្អូនប្រុស គេយកការជឿជាក់មកពីណាទៅ បានជាគិតថា អាន់ណា ធ្វើព្រោះតែមានអ្នកបញ្ជា ។
" ឯងនិយាយស្អី ជុងហ្គុក? "
ជុងហ្គុក ឲ្យ ណាមជុន បិទមាត់ម្តងទៀត និងបែរទៅសួរបញ្ជាក់ អាន់ណា
" បងស្ងាត់សិនទៅ! យ៉ាងម៉េច អាន់ណា អ្នកណា
បញ្ជានាង? "
នាងមិនស្មានថា ជុងហ្គុក ជឿជាក់លើនាងថ្នាក់នេះសោះ ទាំងដែលមុននេះ នាងបានធ្វើរឿងមនគួរឲ្យអភ័យទោសដាក់គេ តែបុរសម្នាក់នេះនៅតែគិតថានាងជាមនុស្សល្អ ។ ចឹងហើយ នាងគ្មានហេតុផលត្រូវលាក់បាំងទៀតទេ ទោះភ័យខ្លាចថានឹងត្រូវអ្នកដែលបញ្ជាមក ធ្វើបាបនាងក៏ដោយ ។
