Part5

43 0 0
                                    

🌼 ចិត្តខ្មៅ 🌼

នាងល្អិត អាន់ណា នៅតែបន្តធ្វើការនៅផ្ទះរបស់ ណាមជុន គិតមកដល់ពេលនេះនាងបានមកបម្រើការងារនៅទីនេះបាន១អាទិត្យទៅហើយ។

ប៉ុន្តែរយះពេល១អាទិត្យកន្លងមកនេះ នាងមិនបានឃើញ ណាមជុន សូម្បីតែម្តង។ ជាពិសេសបន្ទប់គេងរបស់គេដែលនាងបានរៀបចំនោះគ្មានវត្ថុណាមួយវាផ្លាស់ប្តូរទីកន្លែងនោះទេ។

នេះបញ្ជាក់បានថាគេមិនបានមកផ្ទះទាល់តែសោះក្នុងកំឡុងពេល១សប្តាហ៍នេះ។

ថ្ងៃនេះដែរ អាន់ណា ចេញពីរៀនលឿនជាងរាល់ថ្ងៃ២ម៉ោង ក៏ព្រោះតែអ្នកគ្រូភាសាអង់គ្លេសស្រាប់តែឈឺពោះភ្លាមៗ ទើបមិនអាចរកគ្រូជំនួសទាន់។

ដូចនេះហើយទើប អាន់ណា បានឆ្លៀតចូលមករកយាយរបស់នាងនៅផ្ទះ ព្រោះថានាងនឹកដល់គាត់ខ្លាំងណាស់។

" ខ្ញ៉ំនឹកយាយដល់ហើយ "

អាន់ណា អោបស្រ្តីចំណាស់ដែលត្រូវជាយាយរបស់ខ្លួនណែនដៃដោយសេចក្តីនឹករលឹក។ បែកគ្នាទើបតែ១សប្តាហ៍គក៏ពិតមែន តែវាប្រៀបដូចជា១ឆ្នាំយ៉ាងចឹង។

លោកយាយបានទាញនាងចេញពីការឱបបន្តិច មុននឹងនិយាយសួរនាំពីសុខទុក្ខរបស់នាង៖

" យាយក៏នឹកចាំដូចគ្នា ណា៎ឲ្យយាយមើលបន្តិចទៅមើល ចៅមានស្រកសាច់ឬអត់ "

" ចៅគ្មានថ្ងៃស្គមនោះទេយាយ ព្រោះថាមេការ គីម ធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ "

" ឆ្ងាញ់ជាងស្នាដៃរបស់យាយឬអត់? "

" ច្បាស់ជាស្នាដៃលោកយាយឆ្ងាញ់ជាងហើយ "

" មាត់ផ្អែមដល់ហើយចៅម្នាក់នេះ "

" ចៅនិយាយការពិតទេតើ "

" ចឹងឆាប់មកញាំបាយមក យាយបានធ្វើម្ហូបដែលចៅចូលចិត្តផងណា "

" យេ! សប្បាយចិត្តដល់ហើយ "

ស្រ្តីខុសវ័យទាំពីរបានញាំបាយជាមួយគ្នាបណ្តើរ បបួលគ្នានិយាយពីនេះពីនោះបណ្តើរ និងពោរពេញទៅដោយសម្លេងសើចក្អាកក្អាយ។

ក្រោយពីបរិភោគអាហារជាមួយនឹងលោកយាយរបស់ខ្លួនរួចមក អាន់ណា បានត្រលប់មកភូមិគ្រិះរបស់ ណាមជុន វិញដោយមិនឲ្យលើសពីរាល់ថ្ងៃឡើយ។

ម្ចាស់បេះដូង❤️Where stories live. Discover now