Part9

33 0 0
                                    

   🌼វត្តមានក្នុងបេះដូង 🌼

//ព្រឹកថ្ងៃថ្មី

កាលពីយប់មិញនេះទម្រាំតែ អាន់ណា អាចបិទភ្នែកគេងលក់គឺទាបភ្លឺទៅហើយ នេះសំណាងល្អខ្លាំងណាស់ដែលថ្ងៃនេះជាថ្ងៃអាទិត្យ មិនចឹងទេនោះ ច្បាស់ជាក្រោកទៅរៀនមិនកើតទេ។

ហើយដើមហេតុគ្មានអ្នកណាក្រៅពី ណាមជុន ទៀតនោះទេ ទង្វើរបស់គេធ្វើឲ្យបេះដូងរបស់នាងលោតជាប់ស្ទើរចេញមក្រៅទៅហើយ។

ព្រឹកនេះនាងងើបយឺតជាងរាល់ដង ទើបមិនបានទៅជួយរៀបចំអាហារពេលព្រឹកជាមួយអ្នកបម្រើដទៃទៀត។

ក្មេងស្រីដើរចូលទៅក្នុងផ្ទះបាយទាំងក្នុងចិត្តភ័យខ្លាចត្រូវ មេការ គីម ស្តីបន្ទោស។

" ស៉ំទោសមេការ គីម ដែលខ្ញ៉ំក្រោកយឺត "

" មកក៏ល្អហើយ!អ្នកប្រុសកំពុងតែចាំឯងនៅបន្ទប់អាហារ! "

មិនត្រឹមតែនាងមិនត្រូវបានស្តីបន្ទោសបណ្តោះទេ គាត់នៅនិយាយជាមួយនាងដោយពាក្យសម្តីធម្មតាទៀតផង។

តែអ្វីដែលសំខាន់នៅពេលនេះ គឺនាងត្រូវប្រឈមមុខជាមួយនឹងប្រុសមាត់ឆៅ គីម ណាមជុន។

អាន់ណា សួរទាំងញ័រមាត់មកកាន់មេការ គីម៖

" លោក ណាមជុន រកខ្ញ៉ំធ្វើអីទៅមេការ គីម "

" ខ្ញ៉ំក៏មិនដឹងដូចគ្នា! "

" ចា៎ "

គាត់ក៏មិនយល់ដូចគ្នាថាអ្នកប្រុសរបស់ខ្លួនកំពុងតែគិតអ្វី ម៉េចក៏ចេះតែរករឿង អាន់ណា រហូតចឹង ពីមុនមកគេមិនធ្លាប់ខ្វល់ខ្វាយពីអ្នកដទៃឯណា។

លីយ៉ុង ដើរមកកៀកមេការ គីម បន្ទាប់ពីនាងតូចដើរទៅបន្ទប់អាហារបាត់ ដើម្បីនិយាយឲ្យឮតែពីរនាក់៖

" ខ្ញ៉ំថាអ្នកប្រុសចាប់អារម្មណ៍លើ អាន់ណា មិនខានទេមេការ គីម "

" ក៉ំចេះតែនិយាយអីផ្តេសផ្តាស លីយ៉ុង! "

" ក៏វាពិតហ្នឹងណា អ្នកប្រុសធ្លាប់ចាប់អារម្មណ៍ជាមួយអ្នកបម្រើពីពេលណា "

" លីយ៉ុង! "

" ចា៎ខ្ញ៉ំទៅធ្វើការបន្ត "

ពេលជួបខ្សែភ្នែកពិឃាតរបស់មេការធំហើយ លីយ៉ុង រហ័សរត់ទៅធ្វើការងាររបស់ខ្លួនភ្លាម។

ម្ចាស់បេះដូង❤️Where stories live. Discover now