Part22

45 0 0
                                    

🌼 គឺអ្នកប្រុសហ្នឹងហើយ 🌼

តាំងពីថ្ងៃដែលមានវិធីជប់លៀងនៅផ្ទះរបស់លោក ដូក្វាន់ មក ណាមជុន បានបង្ហាណឲ្យគ្រប់គ្នាឃើញយ៉ាងច្បាស់ថាគេមានទំនាក់ទំនងបែបណាជាមួយនឹង អាន់ណា។

គេតែងតែទៅចាំទទួលនាងចេញពីសាលារៀនរាល់ថ្ងៃ ហើយថ្ងៃនេះក៏អញ្ចឹងដែរ។

រាងក្រាស់បានឈប់ឡានទំនើបស៊េរីចុងក្រោយគេបង្អស់នៅមុខសាលា ឈរបង្ហាញរាងដ៏សែនស្រស់សង្ហារបស់ខ្លួន ឲ្យក្រសែភ្នែកគ្រប់គ្នាងាកមកមើលជាគោលដៅតែមួយ។

ក៉ំថាឡើយតែមនុស្សស្រី សូម្បីតែមនុស្សប្រុសក៏មើលមកគេដូចជា នឹកច្រណែននឹងភាពមានបានរបស់អ្នកកម្លោះ និងភាពសម្បូបែបរបស់គេ មើលពីជ្រុងណាក៏គួរឲ្យគយគន់ និងមានអំណាចចេញពីខ្លួនរបស់គេដូចគ្នា។

មួយសន្ទុះកន្លងផុតទៅរាងកាយរបស់ក្មេងស្រីក្នុងសម្លៀកបំពាក់ជាសិស្សសាលាបានបង្ហាញខ្លួនឲ្យអ្នកកម្លោះបានឃើញ។ តែអ្វីដែលធ្វើឲ្យគេមិនពេញចិត្តនោះក៏ព្រោះតែ នាងកំពុងតែនិយាយបណ្តើរសើចបណ្តើរជាមួយនឹងក្មេងប្រុសម្នាក់។

ឃើញបែបនេះ ណាមជុន រហ័សដើរទៅទាញដៃរបស់ អាន់ណា ទាំងនាងតាំងទំហរមិនទាន់ និងនៅមីងមាំងនៅឡើយ សូម្បីតែ យ៉ុនជូ ដែលជាមិត្តភក្តិប្រុសរបស់នាងក៏មានការស្រឡាំងាកាំងដូចគ្នា។

យ៉ុនជូ រហ័សចូលមកចាប់ដៃរបស់ អាន់ណា ព្រោះគេមិនធ្លាប់បានឃើញមុខរបស់ ណាមជុន ពីមុនមកឡើយ ។

" នេះលោកជាអ្នកណា មានសិទ្ធអីមកនាំ អាន់ណា ទៅ? "

ថ្វីត្បិតតែ ណាមជុន មកទទួល អាន់ណា រាល់ថ្ងៃក៏ពិតមែន តែ យ៉ុនជូ មិនធ្លាប់បានឃើញផ្ទាល់ភ្នែកឡើយ ថាបុរសដែលគ្រប់គ្នាល្បីតគ្នាពីមាត់មួយទៅមាត់មួយមានរូបរាងបែបណា ដឹងត្រឹមតែថា អ្នកដែលមកទទួល អាន់ណា ជាបុរសដែលមានទាំងអំណាយនិងទ្រព្យសម្បត្តិ។

ណាមជុន ងាកទៅមើលក្មេងប្រុសដែលហ៊ានមកប្រឆាំងនឹងគេដោយខ្សែភ្នែកកំណាច និងបោះពាក្យសម្តីថា៖

" ឆាប់លែងដៃរបស់នាងភ្លាមទៅ បើឯងមិនចង់ស្លាប់! "

ឃើញស្ថានការណ៍មិនស្រួល អាន់ណា រហ័សជួយនិយាយសម្រួល

ម្ចាស់បេះដូង❤️Where stories live. Discover now