🌼 ខ្ញ៉ំស៉ំទោស 🌼
ក្មេងស្រីម្នាក់នេះ មានឈ្មោះថា លី អាន់ណា ជាក្មេងកំព្រារស់នៅជាមួយនឹងជីដូនចាស់ក្នុងផ្ទះតូចដ៏ចាស់ទ្រុឌទ្រោមតែពីរនាក់។
នាងជាមនុស្សសុភាពរាបសារ ចេះដឹងខុសដឹងត្រូវ ស្ងប់ស្ងាត់ និងមានចិត្តល្អ ទោះបីជាខ្លួនក្រក៏មិនធ្លាប់ចង់បានរបស់របរអ្នកដទៃ។
តែទោះបីជាមាងជាមនុស្សល្អកម្រិតណាក៏ដោយ នៅតែមានពេលមួយ ត្រូវក្រឡាខ្លួនមកធ្វើជាបិសាចឲ្យទាល់តែបាន។
ដូចជាថ្ងៃនេញចឹងដែរ នាងត្រូវបានម្ចាស់បំណុលមកទារប្រាក់ និងគំរាមធ្វើបាបយាយរបស់នាង បើសិនជានាងមិនព្រមធ្វើតាមអ្វីដែលពួកគេប្រាប់ទេនោះ។
អាន់ណា ត្រូវបានគេបញ្ជាឲ្យមកចោទប្រកាន់លើបុរសម្នាក់មានឈ្មោះថា ជុន ជុងហ្គុក នាងក៏មិនដឹងដូចគ្នាថាពួកគេមានគំន៉ំអ្វីនឹងគ្នា អ្វីដែលសំខាន់ក្នុងពេលនេះមានតែសុវត្ថិភាពរបស់យាយនាងតែម្នាក់
ប៉ុណ្ណោះ។តែយាយរបស់នាងមិនបានដឹងរឿងទាំងអស់នេះឡើយ ហើយបើយាយរបស់យាយដឹង ក៏គាត់មិនព្រមឲ្យនាងធ្វើទង្វើទាំងអស់នេះដែរ។
ក្រោយពីបានឡើងឡានមកជាមួយ ជុងហ្គុក រួចមក ក្នុងចិត្តរបស់នាងចេះតែភ័យមិនឈប់ បើតាមអ្វីដែល
នាងសង្កេតដឹង បុរសម្នាក់នេះជាមនុស្សល្អនិងមាន
បេះដូងកកក្តៅ។នាងគិតម្តងហើយម្តងទៀត ថាត្រូវធ្វើបាបមនុស្សល្អដូចជាគេមែនឬ?
កន្លះម៉ោងក្រោយមក ជុងហ្គុក បានជូននាងមកដល់មុខផ្ទះ ដែលសភាពផ្ទះមួយនេះវាចាស់ទ្រុឌទ្រោមអស់ទៅហើយ។
អាន់ណា បែរមកញញឹមបែបអៀនខ្មាស់ដាក់ ជុងហ្គុក ថានេះហើយជាផ្ទះនាង
" នេះហើយផ្ទះរបស់ខ្ញ៉ំ!អរគុណលោក ជុងហ្គុក ខ្លាំងណាស់ដែលជូនខ្ញ៉ំមក! "
ជុងហ្គុក ញញឹមតបនាងវិញដោយចិត្តស្មោះត្រង់ និងគ្មានភាពស្អប់ខ្ពើម
" មិនអីទេ!បើនាងត្រូវការឲ្យខ្ញ៉ំជួយអ្វី មកប្រាប់ខ្ញ៉ំបាន ! "
បានឃើញទឹកចិត្តរបស់ ជុងហ្គុក មកលើនាងហើយ អាន់ណា ចាប់ផ្តើមមិនប្រាកដចិត្តចំពោះអ្វីដែលខ្លួនគិតចង់ធ្វើ នាងមិនដាច់ចិត្តធ្វើបាប ជុងហ្គុក ទេ គ្រាន់តែមើលក៏ដឹងថាគេជាមនុស្សល្អដែរ បើជាប្រុសផ្សេងប្រហែលល្បួងនាងចូលសណ្ឋាគាបាត់ទៅហើយ ។
