Part 21

36 1 0
                                    

🌼កំពុងប្រចណ្ឌ?🌼

សម្រាប់ លី អាន់ណា ក្មេងស្រីដែលរស់នៅខ្វះភាពកក់ក្តៅតាំងពីតូចដូចជានាង មិនធ្លាប់ស្រមៃនោះទេ ដែលខ្លួនអាចមានឱកាសមកចូលរួមក្នុងកម្មវិធីរបស់អ្នកលំដាប់ជាប់ខ្ពស់បែបនេះ។

មិនថាងាកទៅមើលខាងណានោះទេ សុទ្ធតែជាមនុស្សមានមុខមាត់ មានឋានះក្នុងសង្គម បញ្ចេញរស្មីនៃភាពថ្លៃថ្នូគ្រប់ៗគ្នា។ បើក៉ំតែបានធ្វើជាគូបណ្តើររបស់ ណាមជុន ម្ល៉េះនាងគ្មានថ្ងៃបានឃើញរូបភាព និងទិដ្ឋភាពដ៏មហាឡារឹកបែបនេះទេ។

" ញ៉ំាខេកបន្តិចទេ? "

ណាមជុន ដួសខេករសជាតិស្រ្តបឺរឺមកជិតបបូរមាត់នាងតូច នាងធ្វើបានត្រឹមហាមាត់ទាំងខ្មាស់អៀន ព្រោះមានក្រសែភ្នែកស្រីៗជាច្រើនកំពុងមើលនាង

" ខ្ញ៉ំញ៉ំាខ្លួនឯងបាន! "

" ក៉ំរឹង! គ្រាន់តែហាមាត់ទៅបានហើយ "

" តែគេមើលមកច្រើនណាស់! "

" មិនបាច់ទៅចាប់អារម្មណ៍ទេ "

គេពេញចិត្តពេលបានមើលថែនាងបែបនេះ និងបង្ហាញដោយប្រយោលឲ្យគ្រប់គ្នាដឹង ថានាងនិងគេមានសម្ព័ន្ធភាពនឹងគ្នាបែបណា។

" មកនៅត្រង់នេះសោះ ខ្ញ៉ំខំតាមរកបងជាយូរ "

កំពុងតែផ្អែមល្អែមជាមួយនាងតូចសុខៗ ស្រាប់តែមានមនុស្សស្រីមកកៀកដើមដៃរបស់ ណាមជុន យ៉ាងស្និតស្នាល ហើយគ្មានអ្នកណាផ្សេងក្រៅពី លីនដា នោះទេ។

ឃើញបែបនេះ អាន់ណា ទម្លាក់ទឹកមុខចុះ ក្នុងចិត្តកើតចិត្តប្រចណ្ឌឡើងភ្លាមៗ តែមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ខ្លាចទង្វើរបស់ខ្លួននាំឲ្យ ណាមជុន បាក់មុខ។

" ក៉ំធ្វើបែបនេះ លីនដា "

ណាមជុន ព្យាយាមបេះដៃល្អិតដូចតុកកែរបស់ លីនដា ចេញពីដៃរបស់ខ្លួន ព្រោះដឹងថា អាន់ណា កំពុងតែប្រចណ្ឌ។

" ហេតុអីទៅ? អ្នកណាក៏ដឹងថាយើងពីរនាក់កំពុងតែមើលចិត្តគ្នា "

ម្ចាស់បេះដូង❤️Where stories live. Discover now