🌼 ឆាកជីវិត 🌼
៚ ពេលយប់
ថ្ងៃនេះដែរ ណាមជុន និងអាន់ណា ត្រូវត្រលប់មកផ្ទះយប់ជាងរាល់ដង ដោយសារតែអ្នកស្រី ជីនយូ ឃាត់ឲ្យអ្នកទាំងពីរញ៉ំាបាយនៅផ្ទះរបស់គាត់សិន បើហ៊ានបដិសេធច្បាស់ជាខឹងមិនខាន។
" មើលទៅអ្នកមីងចូលចិត្តនាងដល់ហើយ! "
" គាត់នៅទទួលខ្ញ៉ំធ្វើជាកូនធម៌របស់គាត់ទៀតផង "
រំលឹកទៅដល់មនុស្សស្រីដែលមានសម្រស់ស្រស់ស្អាត ព្រមទាំងបេះដូងកក់ក្តៅ បានធ្វើឲ្យនាងតូចញញឹមចេញមកទាំងមិនដឹងខ្លួន។
" ហើយព្រមឬអត់? "
" យល់ព្រមហើយ តែខ្ញ៉ំមានអារម្មណ៍ថាមិនស្រណុកចិត្តទាល់តែសោះ "
" ហេតុអីទៅ? "
" ខ្លាចអ្នកដទៃមើលមកក្នុងផ្លូវមិនល្អ "
វាជារឿងដែលមិនគួរឲ្យជឿឡើយ ដែលមនុស្សជួបមុខគ្នាបានត្រឹមតែម្តងអាចក្លាយជាម្តាយធម៌ និងកូនធម៌ជាមួយគ្នាបាន។ អ្នកដទៃច្បាស់ជាគិតថានាងជាមនុស្សស្រេកឃ្លានទ្រព្យសម្បត្តិរបស់អ្នកស្រី ជីនយូ ជាមិនខានទេ។
" ទៅខ្វល់សម្តីអ្នកផ្សេងធ្វើអីទៅ បើគាត់ស្រលាញ់អាណិតនាងហើយ មិនបាច់ទៅគិតច្រើនទេ "
" ខ្ញ៉ំពិតជាអាចធ្វើកូនធម៌របស់គាត់មែនឬ? "
" ប្រាកដហើយ ឈប់គិតច្រើនទៅ "
ណាមជុន បានស្រវាចាប់ខ្នងដៃរបស់នាងមកថើបជាការឲ្យកម្លាំងចិត្ត ដើម្បីក៉ំឲ្យនាងចេះតែគិតអីម្នាក់ឯងតទៅទៀត។
អាន់ណា បានធូរស្រាលក្នុងចិត្តបានមួយកម្រិត ក្រោយពីបានទម្លាយពាក្យពិតចេញមក។
ការបានចូលទៅជិតស្និតជាមួយអ្នកស្រី ជីនយូ ភាពកក់ក្តៅដែលនាងតែងតែដង្ហើយរកតាំងពីក្មេងៗត្រូវបានបំពេញ ការយកចិត្តទុកដាក់ ស្នាមញញឹម និងការប៉ះថ្នមៗរបស់នាង ធ្វើឲ្យនាងចង់ក្លាយជាកូនស្រីបង្កើតរបស់គត់ណាស់។
នាងបានត្រឹមតែលួចគិតក្នុងចិត្តថា បើនាងជាកូនស្រីបង្កើតដែលបានបាត់ខ្លួនរបស់គាត់ តើវានឹងទៅជាយ៉ាងណាទៅ?