🌼 រកមនុស្សម្នាក់ 🌼
រថយន្តស៊េរីទំនើបបានធ្វើដំណើរមកបន្ទាយទាហ៊ានរបស់កងទ័ព។ ដែល ណាមជុន ជាឧត្តមសេនីយ៍ឯក ផ្កាយ3 មានតួនាទីបញ្ជាការកងទ័ព និងជាអ្នកបង្វឹកកូនទាហានផងដែរ។
ដោយសារតែថ្ងៃនេះគេមានការងារសំខាន់ត្រូវមកនិយាយជាមួយនឹងឧត្តមសេនីយ៍ផ្កាយ4 កាង ដូក្វាន់ ។
ឡានបានមកចតនៅចំណតយ៉ាងមានរបៀប នៅឡើយតែក្មេងតូចពូកែខ្លាច លី អាន់ណា មិនព្រមភ្ញាក់ទាល់តែសោះ។
ណាមជុន បានមើលនាងដោយការពិចាណា និងមានអ្វីម្យ៉ាងបានបណ្តាលចិត្តឲ្យគេ ឱនទៅប្រថាប់បបូរមាត់របស់ខ្លួនលើថ្ងាសសខ្ចីរបស់ អាន់ណា ថ្នមៗ។
" ឯងកំពុងតែធ្វើស្អីទៅ គីម ណាមជុន "
អ្នកកម្លោះដកបបូរមាត់ចេញពីថ្ងាសរបស់នាងតូចភ្លាមពេលបានដឹងថាខ្លួនកំពុងតែធ្វើទង្វើមិនគប្បីដាក់ក្មេងមិនទាន់គ្រប់អាយុ។
គេយកដៃគោះចង្កូតឡានដែលបណ្តាលឲ្យសម្លេងស៉ីផ្លេបន្លឺឡើង ដូចជាការដាស់ឲ្យ អាន់ណា ភ្ញាក់ពីដំណេកយ៉ាងចឹងដែរ។
ដោយសារតែខ្លួនបានសាងកំហុស ទើបអ្នកកម្លោះហាមាត់ស្តីឲ្យនាងជាមុន ដើម្បីលាក់ពិរុទ្ធរបស់ខ្លួន៖
" មិនដែលបានដេកឬយ៉ាងម៉េច បានដេកទ្រមក់ដូចជ្រូកបែបនេះ "
" ស៉ំទោផងអ្នកប្រុស "
" ឆាប់ចុះមក! "
អ្នកកម្លោះបើកសោចុះពីឡានមុន និងមាន អាន់ណា រត់តាមពីក្រោយស្ទើរមិនចង់ទាន់ ព្រោះថាដំណើររបស់ ណាមជុន មួយជំហានស្មើនឹងនាងដើរពីរជំហានឯណោះ។
" អ្នកប្រុសឲ្យខ្ញ៉ំមកទីនេះធ្វើអ្វីទៅ? "
" បិទមាត់ហាមសួរនាំ "
ពេលត្រូវបន្ទោសម្តងទៀតបែបនេះ អាន់ណា បិទមាត់ ដើរតាមគេយ៉ាងស្ងៀមស្ងាត់ចូលទៅក្នុងបន្ទាយធំតែម្តង។
ក្មេងស្រីក្រឡេកមើលជ៉ំវិញបរិវេណទាំងមូល នេះជាទិដ្ឋភាពមួយដ៏កម្របានឃើញ ងាកទៅខាងណាក៏មានតែបុរសសាច់ដ៉ំធំៗកំពុងតែហ្វឹកហាត់រាងកាយទាំងអស់។
