Part11

33 0 0
                                    

🌼 យល់ច្រលំ 🌼

តាំងពីចេញពីបន្ទាយទាហានមក ណាមជុន មិនព្រមហើបមាត់និយាយរកនាងសោះ គិតតែពីជាន់ហ្គ៊ែរឡានលឿនទៅៗ។

អាន់ណា ប្រឹងអង្គុយទប់ខ្លួនសឹងតែកប់ទៅក្នុងពូកឡានទៅហើយ។

ដោយទប់លែងបាន ណាមជុន បាននិយាយឡើងថា៖

" សូម្បីតែប្រុសចាស់ចំណាស់ឪក៏នាងចង់ទាក់ដែរឬ? ខ្ញ៉ំពិតជាមើលងាយនាងពេកហើយ "

នាងតូច អាន់ណា ងាកទៅសួរគេទាំងមុខងើយឆ្ងល់៖

" អ្នកប្រុសនិយាយអ្វីហ្នឹង នាងខ្ញ៉ំមិនយល់ "

" ក៏នាងចង់ទាក់លោក ដូក្វាន់ នោះអី "

" លោកយល់ច្រលំហើយ "

ពាក្យចោទប្រកាន់របស់ ណាមជុន ធ្វើឲ្យនាងហួសចិត្ត នេះគេគិតឃើញរឿងបែបនេះបានយ៉ាងម៉េច។ សូម្បីតែនាងបកស្រាយក៏គេមិនព្រមស្តាប់ យកគំនិតខ្លួនឯងជាធំគ្រប់ពេល។

" ខ្ញ៉ំមិនចង់ស្តាប់ពាក្យដោះសាររបស់នាងទេ "

និយាយចប់អ្នកកម្លោះជាន់ហ៊ែរសឹងតែឡានហោះកើតទៅហើយ។

ទឹកមុខនិងកែវភ្នែកបញ្ជាក់ឲ្យដឹងថាគេមានកំហឹងខ្លាំងកម្រិតណា បើពេលនេះនាងហ៊ានតែនិយាយអ្វីផ្តេសផ្តាស ច្បាស់ជាបានគេសម្លាប់ចោលមិនខាន។

ក្មេងស្រីសម្រេចចិត្តបិទមាត់អង្គុយស្ងៀមៗ រហូតទាល់តែមកដល់ផ្ទះវិញ។

// ភូមគ្រិះត្រកូល កាង

ភូមិគ្រីះដ៏ធំស្កឹមស្កៃបានតាំងទីនៅ លើផ្ទៃដីប្រមាណជាបីហិចតា បរិវេណខាងមុខផ្ទះសម្បូរទៅដោយផ្កាចម្រុះពណ៌ជាច្រើន ថែមទាំងមានដើមឈើតូចធំលម្អទៀតផង បង្ហាញឲកយឃើញពីការមើលថែបានយ៉ាងដិតដល់របស់ម្ចាស់ផ្ទះ។

ចំណែកឯនៅខាងក្នុងផ្ទះវិញមានគ្រឿងសង្ហារឹមតម្លៃថ្លៃនិងប្រណិតជាច្រើន បានដាក់តាំងនៅកន្លែងសមគួរ មើលពីជ្រុងណាក៏បានឃើញពីភាពស៉ីវិល័យរបស់ផ្ទះនេះដែរ។

ថ្វីត្បិតតែភូមិគ្រិះមានទំហំធំមែនពិត ប៉ុន្តែសមាជិកគ្រួសារមានត្រឹមតែបីនាក់ប៉ុណ្ណោះ បើមិនបូករួមទាំងអ្នកបម្រើ។

ម្ចាស់បេះដូង❤️Where stories live. Discover now