Part3

48 1 0
                                    


🌼 ត្រូវបម្រើខ្ញ៉ំ 🌼

ក្រោយពីឲ្យកូនចៅទៅស៊ើបមើលពីប្រវត្តិ និងដឹងពីផ្ទះរបស់ អាន់ណា ហើយ ណាមជុន បានទៅរកនាងភ្លាមៗតែម្តង។

គ្រាន់តែបានឃើញសភាពផ្ទះរបស់ក្មេងស្រីហើយ គេមានកូនចិត្តលួចអាណិតបន្តិចបន្តួច បើធៀបនឹងផ្ទះរបស់គេវាខុសគ្នាដូចមេឃនិងដី តែពេលនឹកដល់រឿងដែលនាងធ្វើហើយ ក៏ធ្វើឲ្យគេខឹងវិញភ្លាម។

" ឯងមិនត្រូវចិត្តទន់នោះទេ ត្រូវតែប្រដៅក្មេងនេះចេញ "

និយាយឲ្យខ្លួនឯងបែបនេះរួច ណាមជុន បានចុះពីឡានទៅគោះទ្វាផ្ទះរបស់ អាន់ណា។

តុក/តុក

ប្រហែលប្រាំនាទីក្រោយមក ទ្វាផ្ទះត្រូវបានបើកឡើងដោយក្មេងស្រី។

រីឯ អាន់ណា វិញ កាលបើបានឃើញវត្តមានរបស់អ្នកកម្លោះហើយ ធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានសោះថានឹងបានជួបគេម្តងទៀត។

ក្មេងស្រី សួរមកកាន់ ណាមជុន ទាំងសម្លេងញ័រថា៖

" លោកមកផ្ទះខ្ញ៉ំមានការអី? "

ណាមជុន មិនបានឆ្លើយឡើយ គេដើរចញលមកក្នុងផ្ទះតែម្តង ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ។

គ្រាន់តែបានឃើញអ្នកកម្លោះចូលមកក្នុងផ្ទះរបស់ខ្លួនទាំងមុខមាំបែបនេះ លោកយាយរហ័សចូលមកសំពះអង្វរស៉ំការលើកលែង

" លោកមកចាប់ចៅស្រីរបស់ខ្ញ៉ំមែនទេ សូមលោកក៉ំធ្វើបាបនាងអី "

ណាមជុន បានដើរទៅអង្គុយលើកៅអីមួយ ដោយមិខ្វល់ពីការអង្វររបស់ស្រ្តីចំណាស់អីបន្តិច បែរជានិយាយទៅរឿងផ្សេងទៅវិញ។

" មិនយកទឹកឲ្យភ្ញៀវបន្តិចទេឬ? "

ឮគេនិយាយដូច្នេះហើយ អាន់ណា ស្ទុះស្ទាទៅយកទឹកមកឲ្យគេភ្លាម។

" ខ្ញ៉ំមកនេះមិនបានចង់ចាប់ចៅស្រីរបស់លោកយាយដាក់គុកនោះទេ"

" បើចឹងលោកមកផ្ទះខ្ញ៉ំមានការអីទៅ ឬមកទារថ្លៃជំងឺ
ចិត្ត? "

" លោកយាយគ្មានសមត្ថភាពនោះទេ "

" បើចឹងលោកចង់បានអ្វីពីពួកយើងទៅ "

ម្ចាស់បេះដូង❤️Where stories live. Discover now