🌼នាងមើលអី🌼
នាងតូចគោះទ្វាតិចៗ រងចាំអ្នកខាងក្នុងអនុញ្ញាត ទើបហ៊ានរុញទ្វាចូល។
តុក/តុក
" ចូលមក! "
សភាពបន្ទប់ធ្វើឲ្យ អាន់ណា ភ្លឹកស្រដីអ្វីមិនចេញ នេះគេធ្វើសង្រ្គាមរត់ប្រលែងគ្នាជាមួយនឹងសង្សារឬបានជារបស់របររប៉ាត់របាយបែបនេះ។
សូម្បីតែខ្នើយកើយក៏ធ្លាក់មកនៅក្រោមគ្រែអស់ដែរ ប្រហែលជាប្រលែងគ្នាសប្បាយខ្លាំងហើយមើលទៅនោះ។
" នៅឈរធ្វើរូបចម្លាក់ដល់ណា ឆាប់មករៀបចំមក "
" ចា៎លោក ណាមជុន "
ក្មេងស្រី ដើរមករើសអាវរបស់អ្នកកម្លោះដែលបោះចោលនៅចុងគ្រែដាក់ចូលកន្រ្តក និងបន្តដើរមកមើលលើគ្រែ។
នៅលើគ្រែវាទក់ទី ស្រោមពូកត្រូវបានរបូតរបាញខ្ទិចខ្ទីអស់ទៅហើយ ថែមទាំងមានទឹកអ្វីសៗប្រឡាក់ពេញនោះ។
ពេលដែលនាងកមពុងតែទាញភួយនិងពូកដាក់ចូលកន្ត្រក ណាមជុន ក៏បានចេញបញ្ជា៖
" ពេលខ្ញ៉ំចេញពីងូតទឹកហើយ បន្ទប់នេះត្រូវតែស្អាត យល់ទេ? "
" ចា៎យល់ "
នាងបែរទៅឆ្លើយតនជាមួយគេវិញ ទាំងមិនហ៊ានងើយមុខមើលគេ។
ណាមជុន ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ទុកឲ្យស្រីស្រស់នៅរៀបចំបន្ទប់ដោយគ្មានកង្វល់អ្វី មិនចាំបាច់រឹងខ្លួនដូចមិញនេះ។
អាន់ណា ដើររើសរបស់របរដែល ណាមជុន បានគ្រវែងមកលើឥដ្ឋដាក់ចូលកន្រ្តកទាំងអស់ មិនថាជាភួយ ស្រោមខ្នើយ ស្រោមខ្នើយឱប និងស្រោមពូកផងដែរ។ នាងបានយកឈុតថ្មីមកផ្លាស់ឲ្យគ្រែ ដោយក្រាលឈុតខ្មៅវិញម្តង។
ក្រោយពីរៀបចំគ្រែរួចហើយ នាងដើរមករើសកាកសំណល់ដែលនៅសល់បរិវេណគ្រែ។ នាងតូចបានដើរមកជិតសាឡុងដែលបានដាក់នៅចុងគ្រែ បានឃើញវត្ថុម្យ៉ាងជាថង់ថ្លា ប្រវែងវាប្រហែលជាជិតមួយចង្អាម។
ហើយវាមិនមែនមានតែមួយដែលនៅលើសាឡុង នេះទេ សូម្បីតែនៅចំហៀងគ្រែក៏មានបីដែរ។
