Part15

39 0 0
                                    

🌼 ប៉ាម៉ាក់ត្រូវការកូនទេ 🌼

/ បន្ទាយទាហានលោក ដូក្វាន់

បុរសចំណាស់អង្គុយធ្វើការងាររបស់ខ្លួនតាមធម្មតា ឯក្នុងចិត្តនឹកដល់កូនស្រីដែលបានបាត់ខ្លួនអស់រយះពេល15ឆ្នាំ និងទាញរូបថតក្មេងស្រីដ៏ស្រស់ស្អាតយកមកមើល។

" កូននៅទីណា លីអា ប៉ានឹកកូនណាស់! "

កាង លីអា ជាកូនស្រីពៅរបស់គាត់ ដែលបានបាត់ខ្លួនដោយគ្មានមូលហេតុ មិនធ្លាប់ទទួលបានព័ត៌មានថាស្លាប់ឬរស់ ទោះជាប្រឹងតាមរកយ៉ាងណាក៏មិនធ្លាប់បាមជួប។

បុរសចំណាស់លើកម្រាមដៃជ្រីវជ្រួញរបស់ខ្លួនអង្អែលលើរូបថតរបស់កូនស្រី និងមានទឹកដំណត់ថ្លាៗស្រក់ចុះមិនដឹងខ្លួន។

" លោកប៉ា! "

ស្រាប់តែភ្លាមនោះសម្លេងកូនស្រីច្បងរបស់គាត់បានបន្លឺឡើង ទើបលោក ដូក្វាន់ រហ័សយករូបថតទុកក្នុងថតតុយ៉ាងលឿន ព្រោះតែមិនចង់ឲ្យ លីនដា នាងមិនសប្បាយចិត្ត។

" លីនដា! "

" ខ្ញ៉ំនឹកលោកប៉ាដល់ហើយ! "

អ្នកជាកូនដើរមកឱបកលោកប៉ាពីក្រោយថ្នមៗ និងថើបថ្ពាល់ទាំងសងខាងជាការយកចិត្ត។

" ចង់មកស៉ំអ្វីប៉ាទៀតហើយមែនទេ? "

រឿងអីដែលគាត់មិនដឹងថានាងកំពុងតែគិតអ្វីនោះ បើសិនជានាងមិនត្រូវការរបស់អីទេនោះ នាងប្រហែលជាមិនខំស្កាត់មករកគាត់ដល់បន្ទាយទាហានបែបនេះទេ។

" មើលកូនក្នុងផ្លូវល្អខ្លះទៅមើលប៉ា!កូនខំយកអាហារដែលប៉ាចូលចិត្តមកជាមួយដែរណា៎ "

លីនដា ងិកងក់ដាក់ឪពុកប្រៀបដូចជាកូនក្មេង ធ្វើឲ្យលោក ដូក្វាន់ អាណិតស្រលាញ់នាងជាខ្លាំង។

" ប៉ាជឿកូនក៏បានដែរ! ចឹងមកញ៉ំាបាយជាមួយប៉ាតែម្តងទៅ! "

" ចាស៎លោកប៉ា "

ពីរនាក់ឪពុកកូមបណ្តើរគ្នាទៅញ៉ំាបាយនៅលើតុ និយាយលេងពីនេះពីនោះ ព្រោះថាគាត់ខាននិយាយលេងជាមួយនាងជាងពីរអាទិត្យមកហើយ។

ក្រោយពីញ៉ំាអាហារនិងរៀបចំប្រអប់បាយរួចហើយ លីនដា ឱបដៃឪពុកជាប់ជាការយកចិត្តយកថ្លើម និងចាប់ផ្តើមនិយាយពីគោលបំណងរបស់ខ្លួនភ្លាម៖

ម្ចាស់បេះដូង❤️Where stories live. Discover now