🌼 ទ្រាំ🌼
/ភូមិគ្រិះត្រកូល គីមអាន់ណា ត្រលប់មកផ្ទះរបស់ ណាមជុន វិញទាំងមានរូបថតកាលនាងនៅពីក្មេងៗមកជាមួយ និងបានយកទៅដាក់ស៊ុម តាំងនៅលើតុរៀនរបស់ខ្លួន។
ក្រោយពីទុកដាក់របស់របររួចហើយ នាងតូចបានចេញទៅធ្វើការរបស់ខ្លួនតាមធម្មតា តែអ្វីដែលនាងស្មានមិនដល់នោះគឺ ណាមជុន គេនៅក្នុងបន្ទប់ដែរ។
ដោយសារតែភ្ញាក់ផ្អើលខ្លាំងពេក ធ្វើឲ្យនាងសួរសំណួរគួរឲ្យអស់សំណើចចេញមក៖
" អ្នកប្រុសនៅក្នុងបន្ទប់នេះបានយ៉ាងម៉េច? "
" នេះជាបន្ទប់របស់ខ្ញ៉ំ!នៅមិនបានឬ? "
" នាងខ្ញ៉ំគ្មានន័យបែបនោះទេ "
" បើចឹងនាងមានន័យយ៉ាងណាវិញ? "
" ដោយសាររាល់ដងអ្នកប្រុសមិនធ្លាប់ត្រលប់មកផ្ទះម៉ោងនេះ ទើបធ្វើឲ្យនាងខ្ញ៉ំចម្លែកចិត្តតិចតួច "
អាន់ណា រហ័សបកស្រាយពីអត្ថន័យរបស់ខ្លួន ខ្លាចក្រែង ណាមជុន យល់ច្រលំ រួចសម្លុតធ្វើបាបនាងទៀត។
" ចឹងឬ? "
" ចា៎ "
" ថ្ងៃនេះនាងមិនបាច់សម្អាតទេ ខ្ញ៉ំចង់សម្រាក "
" ចា៎អ្នកប្រុស "
គ្រាន់តែអ្នកកម្លោះប្រាប់ថាមិនបាច់សម្អាតបន្ទប់ភ្លាម អាន់ណា ញញឹមរីកមុខដោយបិទបាំងមិនជិត ធ្វើឲ្យ ណាមជុន អត់ជ្រេញមិនបាន និងគិតថានាងសប្បាយចិត្តដែលមិនបាច់ធ្វើការ។
" ខ្ញ៉ំប្តូរចិត្តហើយ! "
" ចា៎? "
" នាងធ្វើការរបស់នាងតាមធម្មតាទៅ តែត្រូវរៀបចំគ្រែមុន "
បញ្ជាចប់សព្វគ្រប់អស់ហើយ រាងក្រាស់ដើរទៅទម្លាក់ខ្លួនដេកលើសាឡុងធ្វើមិនដឹង ទុកឲ្យក្មេងស្រីឈរធ្វើមុខហួសចិត្ត តាមមិនទាន់ចិត្តរេដូចចុងស្រល់របស់ចៅហ្វាយនាយ។
ចុងក្រោយ អាន់ណា ង្រូវមករៀបចំគ្រែឲ្យគេទាំងមិនស្រណុកក្នុងចិត្ត ចេះតែមានអារម្មណ៍ថាមានអ្នកមើលនាងជានិច្ច ពេលងាកទៅមើល ណាមជុន ក៏ឃើញថាគេងលក់បាត់ទៅហើយ។
