Part4

43 3 0
                                    

🌼 ខ្លាចឬ 🌼

អាន់ណា បានគេងលក់ទាល់តែដល់ពេលល្ងាច នាងងើបមកទាំងមានអារម្មណ៍ធីងធោង ព្រោះតែយំច្រើនម៉ោងពេក និងធ្វើឲ្យភ្នែករបស់នាងមានសភាពហើមបន្តិចបន្តួច។

ក្មេងស្រីបានដើរមកកាន់ផ្ទះបាយ និងបានឃើញស្រ្តីចំណាស់ដែលបានជូននាងទៅបន្ទប់កំពុងតែធ្វើម្ហូប។

" មានអ្វីឲ្យខ្ញ៉ំជួយដែរទេ "

នាងតូចសួរទាំងក្រែងរអែងចិត្ត ដោយសារតែនាងមកយឺតជាងអ្នកគ្រប់គ្នា ថែមទាំងនេះគឺជាថ្ងៃដំបូងទៀត។

មេការធំ ងាកមកមើលមុខក្មេងស្រីដ៏សែនស្លូតបូតម្នាក់នេះ មុននឹងនិយាយថា៖

" យកបន្លែនេះទៅលាងទៅ "

" ចាស៎បាន "

អាន់ណា ធ្វើតាមដោយពេញចិត្ត មិនរឹងទទឹងសូម្បីមួយម៉ាត់ ប្រើអ្វីក៏នាងព្រមធ្វើទាំងអស់ ថែមទាំងនៅតែរក្សាស្នាមញញឹមលើមុខបានជានិច្ច។

នាងតូចបានជួយធ្វើកិច្ចការផ្សេងៗទាន់តែរួចរាល់ ដោយមិនមានការរអ៊ូរទាំសូម្បីមួយម៉ាត់ ធ្វើឲ្យមេការធំ ចាប់ផ្តើមពេញចិត្តជាមួយនាង និងបានបបួលនិយាយពីនេះពីនោះផងដែរ។

" នាងឈ្មោះអី ហើយអាយុប៉ុន្មានហើយ? "

" ខ្ញ៉ំឈ្មោះ អាន់ណា អាយុ១៨ឆ្នាំ "

" រៀនចប់ហើយឬបានជាមកធ្វើការបែបនេះ "

" ចាស៎នៅទេ តែដោយសារតែខ្ញ៉ំបានសាងកំហុសមិនគួរឲ្យលើកលែងបាន ទើបត្រូវមកធ្វើណានៅទីនេះ "

ឮបែបនេះហើយមេការធំក៏មិនចង់ជីកឫសជីកគល់អ្វីទៀត មើលតាមទឹកមុខក៏ដឹងហើយថាក្មេងស្រីមិនចង់រំលឹកដល់រឿងនោះ ទើបបង្វែរមកនិយាយរឿងផ្សេង។

" ខ្ញ៉ំឈ្មោះ លីនដា ជាមេការធំនៅក្នុងផ្ទះនេះ គ្រប់គ្នាគេចូលចិត្តហៅខ្ញ៉ំមេការ គីម "

" ចាស៎មេការ គីម "

" លោកប្រុសបានប្រាប់ឬនៅថានាងមានតួនាទីធ្វើអ្វី ព្រោះថាអ្នកនៅទីនេះគេបែងចែកការងារគ្នាធ្វើ "

មេការធំ បានពន្យល់ពីរបៀបរបបនៅក្នុងផ្ទះ ក៏ឃើញថា អាន់ណា ធ្វើមុខឆ្ងល់ៗ បានន័យថាអ្នកប្រុសមិនទាន់បានប្រាប់នាងនោះទេ។

ម្ចាស់បេះដូង❤️Where stories live. Discover now