Part 20

33 0 0
                                    

   🌼 មនុស្សពិសេស 🌼

ពេញមួយថ្ងៃនាងតូច អាន់ណា ត្រូវបានអ្នកកម្លោះអូសទៅនេះម្តងអូសទៅនោះម្តង ហើយឥឡូវនេះក៏នាំមកហាងផាត់មុខនិងធ្វើសក់ម្តង។ នាងបានតែសង្ឃឹមថានេះជាកន្លែងចុងក្រោយ ដែល ណាមជុន នាំទៅផងចុះ។

បរិយាកាសក្នុងហាងតុបតែងបានយ៉ាងស្អាតរៀបរយ និងបង្ហាញឲ្យដឹងពីឋានះអ្នកដែលនឹងមកទទួលសេវាកម្ម គឺត្រូវតែជាពួកលំដាប់ហៃសូប៉ុណ្ណោះ ទើបអាចមានសមត្ថភាពចូលហាងនេះបាន។

" អ្នកប្រុសចង់នាំខ្ញ៉ំទៅណា? "

" ពិធីជប់លៀង! "

" ខ្ញ៉ំត្រឹមជាអ្នកបម្រើ អាចទៅចូលរួមពិធីជប់លៀងជាមួយអ្នកប្រុសបានយ៉ាងម៉េចទៅ? "

" ក៏ប្រាប់ហើយតើ ថានាងជាមនុស្សពិសេសរបស់ខ្ញ៉ំ រឿងអីថាទៅមិនបាន "

" តែ... "

" ក៉ំបដិសេធអី អាន់ណា! "

" ចា៎! "

ចុងក្រោយនាងតូចត្រូវព្រមតាមការអូសទាញរបស់អ្នកមានអំណាចជាងស្រាប់ទៅហើយ។

" សួស្តីលោក ណាមជុន ខ្យល់អ្វីបក់លោកមកដល់ហាងរបស់ខ្ញ៉ំទៅ "

" អ្នកនាងជាអ្នកណា? "

ណាមជុន លើកចិញ្ចើមម្ខាងធ្វើមុខឆ្ងល់ មើលទៅកាន់នារីកំពុងឈរចំពោះមុខ ដែលមានរឹកពាដូចស្គាល់គេ ទាំងដែលគេមិនធ្លាប់ស្គាល់នាងទាល់តែសោះ។

" ខ្ញ៉ំឈ្មោះ មីណា ជាមិត្តរបស់ លីនដា ចា៎ "

" អ!បើចឹងអ្នកនាងជួយតុងតែងមុខឲ្យ អាន់ណា ផង!"

" ចា៎បានលោក ណាមជុន "

មីណា បានត្រឹមធ្វើទឹកមុខងើយឆ្ងល់ចំពោះសមាសភាពរបស់នាងតូចមុខស្រស់ ព្រោះតែមិនធ្លាប់ឃើញ ណាមជុន បណ្តើរស្រីណាម្នាក់ចេញមុខចេញមាត់បែបនេះឡើយ។

ដោយមិនចង់គិតនាំតែឈឺក្បាលទទេរៗ មីណា បានរៀបចំឧបករណ៍សម្រាប់តុបតែងមុខនិងធ្វើម៉ូតសក់យ៉ាងស្រស់ស្អាតជូនដល់នាងតូចតែម្តង ដោយមិនសួរនាំអ្វីទាំងអស់ រហូតដល់ពេលផាត់មុខឲ្យ អាន់ណា រួចហើយក៏ដោយ។

ម្ចាស់បេះដូង❤️Where stories live. Discover now