🌼 នាងស្អាតណាស់ 🌼
៚ថ្ងៃថ្មី
នាងតូចអាន់ណា ត្រូវបានកម្លោះសង្ហារកំពូលមុខមាំ គីម ណាមជុន ចូលមកដាស់តាំងពីព្រលឹមឲ្យទៅជាមួយគេ ទាំងដែលម៉ោងទើបតែ6ព្រឹកសោះ។
ពេលនាងរវល់ចូលងូតទឹកក៏គិតតែអង្គុយរអ៊ូដូចតាចាស់នៅលើគ្រែរបស់នាង ដេញឲ្យទៅចាំនៅខាងក្រៅយ៉ាងណាក៏មិនព្រម នេះមិនដឹងថានាងអៀនទេអ្ហេស?
ដោយសារតែចាំនាងតូចយូរពេក ណាមជុន អត់មិនបាននឹងស្រែកសួរ ទាំងមុខមិនស្រស់៖
" រួចហើយឬនៅ អាន់ណា?នាងចូលទៅដេកក្នុងនោះអ្ហេស? "
" ជិតរួចហើយ! "
ពីរនាទីក្រោយមក អាន់ណា បានចេញពីបន្ទប់ទឹក ដោយរៀបចំខ្លួនយ៉ាងរួចរាល់ ធ្វើឲ្យអ្នកអង្គុយចាំលួចអស់សង្ឃឹមបន្តិចបន្តួច ព្រោះរំពឹងថានាងតូចនឹងចេញពីបន្ទប់ទឹកដោយរ៉ំកន្សែងស្តើង និងបញ្ចេញសាច់សខ្ចី តែគ្រប់យ៉ាងផ្ទុយស្រឡះ។
មិនចង់ឲ្យនាងតូចបានឃើញពីភាពអស់សង្ឃឹមរបស់ខ្លួន ណាមជុន រហ័សដើរចេញពីបន្ទប់របស់នាងមកមុន ទុកឲ្យ អាន់ណា រត់តាមពីក្រោយស្ទើរតែមិនទាន់
" ទៅបានហើយ "
" ចា៎ "
ឯស្រីស្រស់វិញ បានត្រឹមដើរតាមគេទាំងមិនមាត់មិនក ទុកឲ្យអ្នកកម្លោះនាំទៅណាក៏បាន ស្រេចតែចិត្តរបស់គេប៉ុណ្ណោះ។
ទៅតាមផ្លូវអ្នកទាំងពីរគិតតែពីអង្គុយស្ងាត់ មិនព្រមហើបមាត់និយាយអ្វីសូម្បីមួយម៉ាត់ រហូតមកដល់ហាងលក់សម្លៀកបំពាក់ល្បីឈ្មោះមួយកន្លែង។
" ចុះមក! "
" ចា៎ "
អាន់ណា ធ្វើតាមបញ្ជារបស់ ណាមជុន ដោយគ្មានការប្រឆាំងតវ៉ា ព្រោះដឹងច្បាស់ថាខ្លួនគ្មានផ្លូវស៊ូស្រាប់ទៅហើយ។
ចូលមកដល់ខាងក្នុងបុគ្គលិកនាំគ្នាឈូឆរមកទទួលស្វាគមន៍ គ្រប់គ្នាសុទ្ធតែបានដឹងពីឥទ្ធិពល និងកោតខ្លាចចំពោះអំណាចរបស់ ណាមជុន ជាខ្លាំង។
អ្នកកម្លោះងាកទៅប្រាប់បុគ្គលិកស្រីដែលចាំបម្រើគេពីគោលបំណងរបស់ខ្លួន
