🌼ខ្សែក L.A🌼
៚ភូមិគ្រិះត្រកូល គីម
បន្ទាប់ពី អាន់ណា ត្រូវបានអ្នកស្រី ជីនយូ នាំទៅដើរផ្សារទំនើបហើយ ណាមជុន ក៏មិនបាននៅផ្ទះដូចគ្នា។ គេបានចេញទៅខាងក្រៅជួបជាមួយនឹងបងប្រុសសាច់ទីទៃរបស់ខ្លួនផងដែរ ទាល់តែរសៀលបន្តិចទើបគេមកដល់ផ្ទះវិញ។
មកដល់ភ្លាមក៏សួររក អាន់ណា ពី លីយ៉ុង ភ្លាម។
" លីយ៉ុង! អាន់ណា ត្រលប់មកវិញឬនៅ? "
" ត្រលប់មកវិញមួយសន្ទុះហើយអ្នកប្រុស! "
" ចុះពេលនេះនាងនៅឯណា? "
" ខ្ញ៉ំបានឃើញ អាន់ណា ដើរទៅសួនច្បារក្រោយផ្ទះតាំងពីពេលត្រលប់មកវិញម្ល៉េះ!ត្រូវការឲ្យខ្ញ៉ំទៅតាមនាងមកឲ្យទេអ្នកប្រុស? "
" មិនចាំបាច់ទេ!ទៅធ្វើការរបស់នាងចុះ "
" ចា៎ "
លីយ៉ុង ចេញទៅតាមបញ្ជារបស់ចៅហ្វាយ មិនហ៊ាននៅរេរាទើសមុខទើសមាត់ឡើយ។
ឯ ណាមជុន ក៏បានដើរមកកាន់សួនច្បារក្រោយផ្ទះជួបម្ចាស់ស្នេហ៍របស់ខ្លួន ពេលមួយរសៀលទៅហើយ គេនឹកចង់ជួបមុខរបស់នាងគ្រប់ដង្ហើមចេញចូល។
គេក៏នឹកអស់សំណើចនឹងខ្លួនឯងដូចគ្នា មិនគួរណាចិត្តក្តៅដូចក្មេងជំទង់ទើបតែមានស្នេហាបែបនេះសោះ អាយុក៏ក្បែរសាមទៅហើយ។
" នេះត្រូវក្មេងស្រីពង្វក់បេះដូងដល់ថ្នាក់នេះឬ គីម ណាមជុន " គេនិយាយបណ្តើរគ្រវីក្បាលហួសចិត្តបណ្តើរ តែអ្នកណាទៅខ្វល់ទៅ បើគេស្រលាញ់ អាន់ណា ដកចិត្តមិនរួចទៅហើយ
ក្មេងស្រីស្មោះត្រង់ ស្លូតបូត គ្មានកលល្បិចលាក់ពុត គួរឲ្យថ្នាក់ថ្នមគួរឲ្យការពារ មួយជីវិតនេះគេមិនបណ្តោយឲ្យអ្នកណាមកប៉ះពាល់នាងបានដោយងាយឡើយ។
ណាមជុន បានដើរមកដល់សួនច្បារ បានឃើញកំពូលស្នេហ៍របស់ខ្លួនកំពុងតែអង្គុយលើទោង ក្នុងដៃក៏កាន់ទូរស័ព្ទដាក់ក្បែរត្រចៀក ប្រហែលជាកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកណាម្នាក់ហើយ។
រាងក្រាស់ចូលទៅជិតបន្តិច ទាំងនាងតូចវមិនបានដឹងខ្លួន ក៏ជួនពេលស្តាប់ឮ អាន់ណា និយាយថា៖
